ការស្វាគមន៍សមាជិកថ្មីចូលក្នុងគ្រួសារ គឺជាបទពិសោធន៍ដ៏រីករាយបំផុតមួយក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ប៉ុន្តែក៏អាចជាភាពតានតឹងបំផុតមួយផងដែរ។ មានម៉ាក់ៗជាច្រើនជួបបញ្ហាស្ត្រេសក្រោយសម្រាលកូនរួច ពិសេសគឺស្ត្រីដែលក្លាយជាម៉ាក់ៗថ្មីថ្មោង ហើយម្ដាយម្នាក់ក្នុងចំណោមប្រាំបីនាក់ជួបបញ្ហាបាក់ទឹកចិត្តក្រោយសម្រាល។
តិចនិកដោះស្រាយស្ត្រេសក្រោយសម្រាល
១. មើលថែខ្លួនឯង
ទោះជារវល់មើលថែកូនប៉ុណ្ណាក៏ដោយ ក៏ម៉ាក់ៗមិនត្រូវភ្លេចថែទាំខ្លួនឯងឲ្យបានល្អដែរ។ ដើម្បីជាជំនួយដល់ម៉ាក់ៗគ្រប់រូប ពេលមើលថែខ្លួន អាចគិតដល់ និងអនុវត្តតាមគន្លឹះសំខាន់ៗមួយចំនួន។
- គេងឲ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថា ម៉ាក់ៗសម្រាកបានគ្រប់គ្រាន់ ព្រោះពេលដែលយើងអស់កម្លាំង យើងនឹងគិតមិនបានល្អ ជាហេតុអាចធ្វើឲ្យអារម្មណ៍មិនល្អ។
- ញ៉ាំអាហារល្អចំពោះសុខភាព៖ ការញ៉ាំអាហារដែលល្អសម្រាប់ម៉ាក់ៗនឹងជួយឲ្យជាសះស្បើយពីការឈឺចាប់ផ្សេងៗបន្ទាប់ពីសម្រាលបានលឿន ហើយសារធាតុចិញ្ចឹមបានពីអាហារកាន់តែសំខាន់ចំពោះកូន បើសិនជាម៉ាក់ៗបំបៅដោះកូនផងនោះ។
- អាស៊ីដខ្លាញ់អូមេហ្គា ៣ ឬ DHA៖ ខ្លាញ់ត្រីត្រូវបានគេដឹងថាអាចកាត់បន្ថយការថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តចំពោះម៉ាក់ៗថ្មីថ្មោងបាន។
- ហាត់ប្រាណ៖ លំហាត់ប្រាណនឹងធ្វើឲ្យអារម្មណ៍របស់ម៉ាក់ៗបានប្រសើរឡើង និងជួយឲ្យរាងកាយឆាប់រឹងមាំឡើងវិញបន្ទាប់ពីសម្រាលកូនរួច។
- សម្រាកកាយខ្លះ៖ ម៉ាក់ៗគួរចំណាយពេលខ្លះនៅឆ្ងាយពីកូន ដោយទុកឲ្យដៃគូ ឬសមាជិកគ្រួសារផ្សេង មើលថែទាំកូនមួយរយៈពេលខ្លីសិន ដើម្បីឲ្យម៉ាក់ៗមានពេលសម្រាប់ខ្លួនឯង និងសម្រួលដល់អារម្មណ៍ដែលតានតឹងក្រោយចំណាយពេលមួយថ្ងៃមើលថែកូន។
- រក្សាទំនាក់ទំនងល្អ៖ ម៉ាក់ៗគួរចំណាយពេលខ្លះប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតក្រៅតែពីកូនដូចជា និយាយលេងជាមួយស្វាមី ឬមិត្តភ័ក្ដិ ដែលការណ៍នេះនឹងជួយម៉ាក់រក្សាទំនាក់ទំនង និងមានអារម្មណ៍មិនឯកោ។
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ម៉ាក់ៗត្រូវព្យាយាមញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបានច្រើនក្នុងមួយថ្ងៃៗ ដើម្បីកុំឲ្យរាងកាយខ្វះជាតិទឹក។
- លេងជាមួយកូន៖ ការលេងជាមួយកូន បូករួមនឹងសំណើច ព្រមទាំងសម្រាកខ្លះ ពេលកូនគេង ក៏ជាវីធីល្អជួយដល់អារម្មណ៍ម៉ាក់ៗដែរ។ ជីវិតថ្មីជាមួយទារកទាមទារឲ្យមានការលេងសើចសប្បាយច្រើន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២.ថែរក្សាអនាម័យ
ម៉ាក់ៗទើបសម្រាល និងមានកូនថ្មីថ្មោងផង អាចនឹងរវល់ច្រើន ធ្វើឲ្យភ្លេច ឬខ្ចិលអនុវត្តវិធីរក្សាអនាម័យមាត់ធ្មេញ ឬក៏ងូតទឹកសម្អាតខ្លួនជាដើម។ ទោះបីជាម៉ាក់ៗរវល់យ៉ាងណាក៏ដោយ ការរក្សាអនាម័យខ្លួនប្រាណត្រូវតែអនុវត្តជានិច្ច ដើម្បីឲ្យរាងកាយមានក្លិនក្រអូបអាចជួយម៉ាក់ៗមានអារម្មណ៍ស្រស់ស្រាយបាន។
[embed-health-tool-vaccination-tool]
៣ ស្វែងរកជំនួយ
បញ្ហាស្ត្រេសក្រោយពេលសម្រាលកូនគឺជារឿងធម្មតា ប៉ុន្តែការធ្លាក់ទឹកចិត្តក្រោយសម្រាលមិនមែនជារឿងធម្មតាឡើយ។ ដរាបណា ម៉ាក់ៗសង្កេតឃើញខ្លួនឯងគិតអ្វីៗមិនច្បាស់ដូចមុន អារម្មណ៍ចេះតែមិនល្អជាប្រចាំ ឬគេងមិនលក់ ជាដើម កុំរង់ចាំយូរ ម៉ាក់ៗគួររកជំនួយពីដៃគូដោយការនិយាយរឿងក្នុងចិត្ត ឬរកជំនួយពីគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រកាន់តែល្អ។
អត្ថបទគួរអាន៖
- របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
- ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ
- ប៉ាម៉ាក់គួរយល់ដឹងពីរបួសអាចកើតលើប្រដាប់ភេទកូនស្រី
- ចំណុចធ្វេសប្រហែសរបស់ម៉ាក់ប៉ាសម័យថ្មី ធ្វើឲ្យកូនតូចឧស្សាហ៍ឈឺ
- ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់
- ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ
- ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់?
ចំណុចសំខាន់
- មើលថែខ្លួនឯង
- ថែរក្សាអនាម័យ
- ស្វែងរកជំនួយ