ទំពាំងបាយជូរខ្មៅ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើមួយប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍សម្បូរបែបដល់សុខភាព និងសម្រស់របស់យើងផងដែរ។ ពិតណាស់ ទំពាំងបាយជូរខ្មៅជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងផ្ទុកទៅដោយវីតាមីនA, B6, B12, C, E, ប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម និងជាតិសរសៃ ដែលចាំបាច់បំផុតចំពោះរាងកាយ។
១. ប្រឆាំងនឹងជំងឺបេះដូង
ទំពាំងបាយជូរខ្មៅផ្ទុកបរិមាណដ៏ច្រើននៃសារធាតុResveratrol និង quercetin ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនសរសៃឈាមបេះដូង ព្រមទាំងការពារប្រឆាំងនឹងការបំផ្លាញ ដែលបណ្ដាលមកពីកម្រិតខ្ពស់នៃកូលេស្តេរ៉ូលមិនល្អនៅក្នុងចរន្តឈាមបានយ៉ាងល្អ។
២. ជួយគ្រប់គ្រងការប្រែប្រួលអារម្មណ៍ និងអាការៈឈឺក្បាល
ប្រសិនបើស្រីៗយើងតែងប្រឈមនឹងរោគសញ្ញាមុនពេលមករដូវ (PMS) ដូចជាប្រែប្រួលអារម្មណ៍ និងឈឺក្បាល ទំពាំងបាយជូរខ្មៅអាចដោះស្រាយបញ្ហាទាំងនេះបានយ៉ាងមានប្រសិទ្ធភាព។ សារជាតិRiboflavin នៅក្នុងទំពាំងបាយជូរខ្មៅ មានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះអ្នកដែលជួបប្រទះអាការៈឈឺក្បាល ឬឈឺក្បាលប្រកាំងជាញឹកញាប់។
៣. ប្រឆាំងនឹងជំងឺមហារីក
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុCarotenoids ដែលមាននៅក្នុងទំពាំងបាយជូរខ្មៅ អាចការពារការផលិតរ៉ាឌីកាល់សេរី ដែលបង្កឲ្យកើតជំងឺមហារីក។ ដូច្នេះហើយ ទំពាំងបាយជូរខ្មៅអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកមួយចំនួន ដោយសារតែមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុCarotenoids។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
៤. ល្អចំពោះស្បែក និងសក់
ទន្ទឹមនឹងនេះ ទំពាំងបាយជូរខ្មៅក៏ផ្ទុកប្រេងគ្រាប់ទំពាំងបាយជូរ ជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងវីតាមីនE ដែលអាចជួយថែទាំសុខភាពស្បែកក្បាល ដោយបង្កើនចរាចរឈាម ការពារសក់ជ្រុះ និងបែកចុង ព្រមទាំងបញ្ហាសក់ស្កូវមុនវ័យ។ ប្រេងនេះក៏ជួយជំរុញការលូតលាស់នៃសក់ និងមានប្រសិទ្ធភាពចំពោះអ្នកដែលប្រឈមនឹងបញ្ហាជ្រុះសក់ថែមទៀតផង។
៥. គាំទ្រដល់សុខភាពឆ្អឹង
បន្ថែមពីនេះ ទំពាំងបាយជូរខ្មៅក៏ផ្ទុកវីតាមីនK ដែលជួយទ្រទ្រង់សុខភាពឆ្អឹង។ យោងតាមការសិក្សាមួយបានបង្ហាញថា ស្រីៗដែលខ្វះវីតាមីនK ប្រឈមនឹងហានិភ័យខ្ពស់នៃការបាក់ឆ្អឹងត្រគាក។ ហេតុនេះហើយ ស្រីៗយើងគប្បីញ៉ាំទំពាំងបាយជូរខ្មៅឲ្យបានច្រើន ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ប្រតិកម្មគួរដឹង
- ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង
- សាឡាដមានប៉ុន្មានប្រភេទ និងមានសារធាតុចិញ្ចឹមអ្វីខ្លះ?
- គ្រាប់ល្ពៅ កុំញ៉ាំច្រើនពេកអាចបង្កបញ្ហាសុខភាពមួយចំនួន
- របបអាហារសំខាន់ៗ សម្រាប់មនុស្សវ័យចំណាស់ បង្ការជំងឺផ្សេងៗ
- របបអាហារមានវីតាមីនសំខាន់ៗ ជួយសុខភាពភ្នែក
[embed-health-tool-bmi]