ផ្លែស្រកានាគជាផ្លែឈើដែលសម្បូរនៅលើទីផ្សារ រសជាតិក៏ផ្អែមឆ្ងាញ់ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពវិញក៏មិនអន់នោះដែរ។ ខាងក្រោមជាសារជាតិសំខាន់ៗ និងអត្ថប្រយោជន៍របស់ស្រកានាគ។
ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
១.ជាតិសរសៃ
ផ្លែស្រកានាគជាប្រភេទផ្លែឈើសម្បូរជាតិសរសៃច្រើន ផ្លែស្រកានាគ ២០០ក្រាម មានផ្ទុកជាតិសរសៃ ៧ក្រាម។ អត្ថប្រយោជន៍ជាតិសរសៃ ជួយទៅដល់ប្រព័ន្ធរំលាយអាហារ និង សុខភាពសរសៃឈាមបេះដូង បន្ថែមពីនោះក៏ជាផ្នែកមួយសំខាន់នៃរបបអាហារសុខភាពសម្រាប់អ្នកចង់សម្រកគីឡូ ឬរក្សាគីឡូឲ្យនៅថេរ។ ព្រោះថា ជាតិសរសៃអាចជួយពន្យឺតដំណើររំលាយអាហារ ធ្វើឲ្យអ្នកញ៉ាំ មានអារម្មណ៍ឆ្អែតបានយូរ មិនសូវឃ្លាន។
២.ជាតិដែក
បរិមាណផ្លែស្រកានាគ១៧០ក្រាម មានជាតិដែក ១ក្រាម។ អត្ថប្រយោជន៍ជាតិដែកគឺជំនួយដល់ កោសិកាគ្រាប់ឈាមក្រហម និងជួយបង្កើនថាមពលក្នុងរាងកាយ។ ដូច្នេះដើម្បីទទួលបានអត្ថប្រយោជន៍មួយនេះ គួរញ៉ាំផ្លែស្រកានាគឲ្យបាន ២០០ក្រាម ក្នុងមួយថ្ងៃ ល្អសម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។
៣.ម៉ាញ៉េស្យូម
ក្រៅពីជាតិដែក ផ្លែស្រកានាគក៏មានផ្ទុកជាតិម៉ាញ៉េស្យូមមកជាមួយផងដែរ។ អត្ថប្រយោជន៍ម៉ាញ៉េស្យូម ជួយទៅដល់មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុណ្ណោះក៏ជួយរក្សាចរន្ដឈាមឲ្យដំណើរការល្អ ជំនួយមុខងារប្រព័ន្ធប្រសាទ បេះដូង និង កោសិកាសាច់ដុំទៀតផង។ បរិមាណស្រកានាគ ១៧០ក្រាម មាន ម៉ាញ៉េស្យូម ៦៨មិល្លីក្រាម។
៤.វីតាមីន C
ផ្លែស្រកានាគ ២០០ក្រាមមានផ្ទុកវីតាមីន C ៤មិល្លីក្រាម។ ដូចដែលយើងធ្លាប់ដឹងខ្លះហើយអំពីអត្ថប្រយោជន៍របស់វិតាមីន C គឺជាវីតាមីន ដែលរាងកាយត្រូវការជាចាំបាច់ ពិសេសជួយប្រឆាំងអុកស៊ីតកម្ម ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ បង្កើតខូឡាជែន ជំនួយការស្រួបយកជាតិដែក និង ជួយឲ្យសុខភាពភ្នែករឹងមាំផងដែរ។
[embed-health-tool-bmi]
អត្ថបទពាក់ព័ន្ធ៖
- ភ្ញាក់ពីគេងកណ្ដាលយប់ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អសម្រាប់សុខភាព
- ជាតិបារត អាចប៉ះពាល់សុខភាពច្រើន នេះវិធីការពារ
- តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេងទៀត
- ទម្លាប់ល្អងាយៗ សម្រាប់បុរសៗគួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន
- អាហារ ៤យ៉ាង ជួយឲ្យរាងកាយស្រីៗរឹងមាំ មានសុខភាពល្អ