បើលោកអ្នកកំពុងតែស្វែងបន្លែដែលសម្បូរជាតិដែក ដើម្បីបំពេញតម្រូវការជាតិដែកក្នុងខ្លួនរបស់យើង ឬសម្រាប់កូន លោកអ្នកគួរតែផ្តោតលើបន្លែ៣មុខដូចខាងក្រោមនេះ។
បើលោកអ្នកកំពុងតែស្វែងបន្លែដែលសម្បូរជាតិដែក ដើម្បីបំពេញតម្រូវការជាតិដែកក្នុងខ្លួនរបស់យើង ឬសម្រាប់កូន លោកអ្នកគួរតែផ្តោតលើបន្លែ៣មុខដូចខាងក្រោមនេះ។
បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និងប៉េងប៉ោះជាដើម។ ប៉ុន្តែ ក្នុងចំណោមបន្លែទាំងអស់ ស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ ជាប្រភេទបន្លែសម្បូរជាតិដែកខ្ពស់ដែលយើងមិនគួរមើលរំលង។ ហេតុអ្វី?
រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់ យើងត្រូវញុំាអាហារសម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមានពីរគឺសាច់សត្វនិងរុក្ខជាតិដែលជាបន្លែនិងផ្លែឈើក្រៀម។
ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះជាដើមក្នុងពេលដំណាលគ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេងទៀត។ ឧទាហរណ៍ថា ក្រោយញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាមក្រោយ។
ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយយើងអាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។
ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន C ជួយឱ្យយើងឆាប់ឆ្អែតនិងឆ្អែតបានយូរ។ ក្នុងដំឡូងបារំាង៨៩ ក្រាមមានផ្ទុកជាតិដែក ០,៦ មិល្លីក្រាមនិងវីតាមីន C ១៤,៨ មិល្លីក្រាម។ ដំឡូងបារំាងសម្បូរជាតិម្សៅស័ក្តិសមយកទៅស្ងោរ រម្ងាស់ស៊ុប ឆាឬធ្វើដំឡូងបំពង។
ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ជាពិសេសផ្ទុកជាតិដែកនិងវីតាមីន C ខ្ពស់។ ផ្កាខាត់ណាខៀវ៨៩ ក្រាមមានផ្ទុកជាតិដែក ០,៧ មិល្លីក្រាមនិងវីតាមីន C ៨១,២ មិល្លីក្រាម។
បន្លែសម្បូរជាតិដែកបីមុខនេះមានផ្ទុកវីតាមីន C ខ្ពស់ស្រាប់ ដូចនេះការញុំាបន្លែទាំងនេះជួយឱ្យរាងកាយយើងស្រូបយកជាតិដែកបានល្អដោយមិនចាំបាច់ញុំាជាមួយអាហារសម្បូរវីតាមីន C ផ្សេងទៀតក៏បាន។ ជាងនេះទៅទៀត បន្លែបីប្រភេទនេះមានផ្ទុកប៉ូតាស្យូមច្រើន ជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងផងដែរ។ មួយវិញទៀត ស្ពៃក្តោបនិង ផ្កាខាត់ណាខៀវសម្បូរទៅដោយកាកសរសៃ វីតាមីន B9 វីតាមីន K និងកាល់ស្យូមខ្ពស់ ជួយឱ្យឆ្អឹងរឹងមាំ កាត់បន្ថយហានិភ័យកើតជំងឺមហារីកនិងពិការភាពពីកំណើតលើគភ៌ផងដែរ៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Top 12 Healthy Vegetables High in Iron
https://www.newhealthadvisor.org/vegetables-high-in-iron.html
Plant-Based Foods Rich in Iron
https://plant-based.org/plant-based-foods-rich-in-iron/
Is Broccoli High In Iron?
https://foodanswers.org/is-broccoli-high-in-iron/
8 Health Benefits of Cabbage
https://health.clevelandclinic.org/benefits-of-cabbage/
Cabbage, raw
https://www.nutritionvalue.org/Cabbage%2C_raw_nutritional_value.html
Potatoes, raw, flesh and skin
https://www.nutritionvalue.org/Potatoes%2C_raw%2C_flesh_and_skin_nutritional_value.html
Broccoli, raw
https://www.nutritionvalue.org/Broccoli%2C_raw_nutritional_value.html
20 Vegetables High In Iron (The Ultimate List)
https://tastylicious.com/vegetables-iron/
កំណែប្រែបច្ចុប្បន្ន
03/03/2025
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ