រដូវភ្លៀងចូលមកដល់ ក្រៅពីងាយធ្វើឲ្យយើងឈឺ បញ្ហារន្ទះបាញ់ក៏គួរឲ្យបារម្ភដូចគ្នាជាពិសេសគ្នាយើង ដែលប្រកបរបរតាមដងផ្លូវ ឬកំពុងធ្វើដំណើរ ឬកិច្ចការអ្វីមួយអំឡុងពេលមេឃភ្លៀង។ តាមអបិយជំនឿ រន្ធះបាញ់ចាស់ៗថា ដោយសារពាក្យស្បថស្បែរ ឬមនុស្សមានបាប ប៉ុន្តែវិទ្យាសាស្ត្ររកឃើញថា រន្ទះបាញ់ជាបាតុភូតធម្មជាតិ ពាក់ព័ន្ធជាមួយទំនាញផែនដី មិនមែនរឿងបុណ្យបាបទេ។ គ្នាយើងអំឡុងពេលនេះ សុទ្ធតែប្រឈមហានិភ័យ ហេតុនេះគួរចេះតិចនិកការពារដូចខាងក្រោម។
១- អ្វីគ្នាយើងគួរដឹងពេលមានផ្គររន្ទះ
នៅបរិវេណខាងក្រៅទាំងអស់ សុទ្ធតែគ្មានសុវត្ថិភាព នៅពេលដែលតំបន់នោះកំពុងតែបានផ្គររន្ទះ។ បើគ្នាយើងឮសំឡេងផ្គររន្ទះកើតមានក្បែរខ្លួន សុទ្ធតែប្រឈមហានិភ័យរន្ទះបាញ់កាន់តែខ្ពស់។ នៅពេលយើងឮសំឡេងផ្គរ ត្រូវឆាប់រត់រកកន្លែងជ្រក ឬជំរកសុវត្ថិភាពឲ្យបានលឿនបំផុត ដោយត្រូវពួននៅកន្លែងមានសុវត្ថិភាពយ៉ាងហោចណាស់ ៣០នាទី ក្រោយឮសំឡេងផ្គររន្ទះ។
២- រក្សាសុវត្ថិភាពពីរន្ទះអំឡុងពេលនៅក្នុងផ្ទះ
យើងត្រូវនៅឲ្យឆ្ងាយពីទូរសព្ទ កុំព្យុទ័រ និងឧបករណ៍អគ្គិសនីផ្សេងទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនីដែលជាកត្តាទាក់ទាញរន្ទះបាន។ ក្រៅពីនេះយើងក៏ត្រូវនៅឲ្យឆ្ងាយពីប្រព័ន្ធទឹក រាប់បញ្ចូលទាំងទុយោទឹក ធុងស្តុកទឹក បន្ទប់ទឹក និងម៉ាស៊ីនបូមទឹកដូចគ្នា និងត្រូវចេញឲ្យឆ្ងាយពីបង្អួច ទ្វារ និងរានហាលខាងក្រៅ។ យើងគួរដកឌុយភ្លើង ទូរទស្សន៍ ទូរស័ព្ទ កង្ហា និងគ្រឿងអេឡិកត្រូនិកផ្សេងៗ ចាំបាច់ត្រូវតែដកចេញចម្ងាយ ១ ម៉ែត្រពីប្រភពចរន្តអគ្គិសនី។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣- វិធីកាត់បន្ថយហានិភ័យរន្ទះបាញ់អំឡុងពេលកំពុងស្ថិតនៅខាងក្រៅ
ក្នុងករណីគ្នាយើងកំពុងស្ថិតនៅបរិវេណខាងក្រៅ គ្មានកន្លែងសុវត្ថិភាពក្បែរនោះ ក៏អាចធ្វើតាមតិចនិកទាំងនេះដើម្បីកាត់បន្ថយហានិភ័យរន្ទះបាញ់បានដូចគ្នា។
– ប្រញាប់ចាកចេញពីតំបន់ខ្ពង់រាប មានដូចជា ទីទួល តំបន់ភ្នំ ឬកំពូលភ្នំតែម្តង។
– ហាមដាច់ខាតកុំក្រាបទៅលើដីឲ្យសោះ។
– ហាមដាច់ខាតមិនត្រូវជ្រកដោយដើមឈើនោះឡើយ។
– ក៏មិនត្រូវជ្រកក្រោមផ្ទាំងថ្ម ឬថ្មចោតដែរ ព្រោះអាចបាក់សង្កត់ឬរអិលធ្លាក់មកលើយើង។
– ត្រូវរត់ឲ្យឆ្ងាយពីថ្លុកត្រពាំង បឹងបួរ និងកន្លែងផ្សេងទៀតដែលមានដក់ ឬស្តុកទឹក។
– ចេញឲ្យឆ្ងាយពីកន្លែងអាចចម្លងចរន្តអគ្គិសនីបាន មានដូចជា លួសបន្លា ខ្សែភ្លើង នឹងម៉ាស៊ីនផ្សេងៗ។
[embed-health-tool-bmi]
– ត្រូវបន្ទន់ខ្លួនបើសិនជាពេលភ្លៀងធ្លាក់ មានផ្លេកបន្ទោរ ផ្គរ ឬរន្ទះ តែចៃដន្យយើងនៅខាងក្រៅ ឬនៅក្រោមបង្គោលភ្លើងនោះ ត្រូវប្រញាប់បន្ទន់ខ្លួន ដោយបញ្ឈរជង្គង់ទាំង២ជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង។
– ត្រូវរត់ចេញពីទឹក ឬស្រែ នៅទីវាលដែលគ្មានដើមឈើ ពិសេសវាលស្រែងាយនឹងមានរន្ទះបាញ់ណាស់ ដូច្នេះបើយើងកំពុងស្ថិតនៅទីនោះ ត្រូវរត់ចេញពីទឹក ឬស្រែជាបន្ទាន់ ទើបមិនគ្រោះថ្នាក់ដល់ជីវិត។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?