backup og meta

ស្រូប​ផ្សែង​ធូប​មូស​រាល់​ថ្ងៃ ​អាចប៉ះពាល់​សុខភាព​ច្រើនយ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 03, 2021

    ស្រូប​ផ្សែង​ធូប​មូស​រាល់​ថ្ងៃ ​អាចប៉ះពាល់​សុខភាព​ច្រើនយ៉ាង

    ការ​ដុត​ធូប​មូស​ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ដោយ​ធ្វើ​ឲ្យ​យើង​ពិបាក​ដកដង្ហើម​ ក៏​ដូចជា​អាច​ប្រឈម​កើត​ជំងឺ​មហារីក​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធូប​មូស​ឲ្យ​នៅ​កម្រិត​ទាប​​ អនុវត្តតាមការណែនាំ ក៏​ដូចជា​​​ទុក​ដាក់​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង​ទើប​ជា​ការ​ប្រសើរ។​

    ​បញ្ហា​សុខភាព​ទាំង​៥​ កើត​ឡើង​ប្រសិនបើ​យើង​ប្រើ​ធូប​មូស​ជា​រៀង​រាល់​ថ្ងៃ​

    ១. ជំងឺ​មហារីក​សួត​

    ពិត​ណាស់​ ធូប​មូស​ផ្ទុក​ភ្នាក់ងារ​បង្ក​ជា​ជំងឺ​មហារីក​ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សួត​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​ថែម​ទៀត​ផង​។

    ២. ជំងឺ​ហឺត និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ

    អ្នក​ដែល​កើត​ជំងឺ​ហឺត​ និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​នឹង​ផ្សែង​ធូប​មូស​ ដោយ​សារ​តែ​ផ្សែង​របស់​វា​អាច​នាំ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ បង្ក​ជា​បញ្ហា​ដកដង្ហើម​ និង​ធ្វើ​ឲ្យ​យើង​ក្អក​មិន​ឈប់​ផង​ដែរ​។

    ៣. ឈឺ​ក្បាល​

    ដូច​គ្នា​នេះ​ដែរ សារធាតុ​នៅ​ក្នុង​ផ្សែង​ធូប​មូសក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន ហើយ​គ្នា​យើង​ភាគ​ច្រើន​តែងតែ​ជួប​អាការៈ​នេះ ក្រោយ​ពេល​ដុត​ធូប​មូស​រួច​។

    ធូបមូស២

    ៤. កន្ទួល​លើ​ស្បែក​ និង​អាលែកហ្ស៊ី​

    លោហធាតុ​នៅ​ក្នុង​ធូប​មូស អាច​បង្ក​ជា​កន្ទួល​ និង​អាលែកហ្ស៊ី​នៅ​លើ​ស្បែក​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​។

    ៥. ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ចំពោះ​​កុមារ​

    ​​ធូប​មូស​មាន​ផ្ទុក​សារធាតុ​គីមី​ ដែល​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ស្រូប​ចូល​ ហើយ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ​ដោយ​សារ​តែ​ការ​បំពុល​បរិយាកាស​ក្នុង​ផ្ទះ​។ វា​ក៏​អាច​ធ្វើ​ឲ្យ​រលាក​ ឬ​បង្ក​ជា​អាលែកហ្ស៊ី​។ ប្រសិនបើ​យើង​ស្រូប​យក​ផ្សែង​ធូប​ក្នុង​កម្រិត​ច្រើន​ សារធាតុ​គីមី​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ក្អក​ កណ្ដាស់ ឈឺ​បំពង់​ក ចង្អោរ​ និង​វិល​មុខ រលាក​ផ្លូវ​ដង្ហើម​ ក៏​ដូចជា​ថប់​ដង្ហើម​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម