backup og meta

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

ទារក​ម្នាក់​កើត​មក​ដោយ​មាន​ការ​រួម​បញ្ចូល​ហ្សែន​ ឬ DNA របស់​មនុស្ស​បី​នាក់ ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ករណី​ទី​មួយ​ហើយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​។

​បើ​តាម​សារព័ត៌មាន​BBC DNA ភាគ​ច្រើន​របស់​ទារក​បាន​មក​ពី​ម្ដាយ និង​ឪពុក​របស់​គេ ហើយ​ប្រហែល​០,១​ភាគ​រយ បាន​មក​ពី​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​យល់​ព្រម​បរិច្ចាគ​។

​វិធីសាស្ត្រ​បញ្ចូល​ DNA បី​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ទារក​​កុំឲ្យ​កើត​មក​មាន​បណ្ដុំ​ជំងឺ​កាច​សាហាវ​ម្យ៉ាង​ឈ្មោះ​ថា Mitochondrial diseases។ បណ្ដុំ​ជំងឺ Mitochondrial diseases​ ជា​បញ្ហា​សុខ​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ mitochondria​​ក្នុង​រាង​កាយ​។ Mitochondria មាន​នាទី​​​បង្កើត​ថាមពល​ដល់​កោសិកា​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ mitochondria មិន​​​អាច​ផលិត​ថាមពល​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ​បាន នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​សរីរាង្គ​ផ្សេងៗ​ទៀត​។

អត្ថន័យភាសាកាយវិការរបស់ទារក

​ជំងឺ Mitochondrial diseases​ អាច​​ប៉ះ​ពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​កោសិកា​ផង​ដែរ ដែល​រួម​មាន​ខួរក្បាល ប្រព័ន្ធ​ប្រសាទ សាច់ដុំ តម្រង​នោម បេះដូង ថ្លើម ភ្នែក ត្រចៀក និង​លំពែង​។​

​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សម្រាល​។ បើ​តាម​ BBC មាន​គ្រួសារ​មួយ​ចំនួន​បាន​បាត់​បង់​កូន​ច្រើន​ដង​ដោយសារ​តែ​​ជំងឺ​មួយ​នេះ ហើយ​វិធីសាស្ត្រ​​បញ្ចូល​ហ្សែន​បី​​ប្រភេទ​បែប​នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជួយ​ឲ្យ​កូន​ដែល​កើត​ម​ក​មាន​សុខ​ភាព​ល្អ​។

អត្ថបទគួរអាន៖

​បញ្ហា​ជំងឺ​នេះ​កើត​ចេញ​ពី​ម្ដាយ ដែល​ផ្ទេរ​ទៅ​ឲ្យ​កូន​។ ដូច​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​មួយ​នេះ ការ​បរិច្ចាគmitochondria​ គឺ​ជា​ជម្រើស​មួយ។ ​

ការ​បរិច្ចាគ​ DNA នេះ​គ្រាន់​តែ​អាច​ជួយ​ឲ្យmitochondria​​ មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ ហើយ​វា​មិន​បាន​ប៉ះពាល់​ដល់​ហ្សែន​​របស់​ទារក​ទាក់​ទង​ទៅ​នឹង​រូប​រាង​នោះ​ទេ ហើយ​ក៏​គេ​មិន​​ចាត់​ទុក​​​អ្នក​បរិច្ចាគ​ជា​ម្ដាយ​នោះ​ដែរ​​។

គួរ​បញ្ជា​ថា​វិធីសាស្ត្រ​មួយ​នេះ​ត្រូវ​បាន​រក​ឃើញ​ និង​អនុញ្ញាត​ដោយ​ច្បាប់​នៅ​ចក្រភព​អង់គ្លេស​តាំង​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​​យក​មក​អនុវត្ត​ភ្លាម​ៗ​​នោះ​ទេ​។ ដោយ​ឡែក​នៅ​សហរដ្ឋ​អាមេរិក​វិញ​វិធីសាស្ត្រ​នេះ​ត្រូវ​បាន​ប្រើ​លើក​ដំបូង​​នៅ​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​សារព័ត៌មាន​BBC ដដែល​៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Primary Mitochondrial Disorders Overview, https://www.ncbi.nlm.nih.gov/books/NBK1224/#:~:text=Common%20clinical%20features%20of%20mitochondrial,a%20well%2Drecognized%20clinical%20phenotype.

Mitochondrial Diseases, https://my.clevelandclinic.org/health/diseases/15612-mitochondrial-diseases

កំណែ​ប្រែបច្ចុប្បន្ន

11/05/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម