backup og meta

មានដៃគូច្រើន រួមភេទមិនបានការពារ គួរ​ជួបពេទ្យបើចេញរោគសញ្ញាទាំងនេះ

មានដៃគូច្រើន រួមភេទមិនបានការពារ គួរ​ជួបពេទ្យបើចេញរោគសញ្ញាទាំងនេះ

កាមរោគគឺជាជំងឺឆ្លងដែលភាគច្រើនបង្កឡើងដោយការរួមភេទមិនបានការពារឲ្យបានត្រឹមត្រូវ។ បុរសៗបានឆ្លង​កាត់ការរួមភេទដោយមិនបានការពារ មានដៃគូ​ច្រើន ឬធ្វេសប្រហែសដោយប្រការណាមួយ ក្នុងពេលរួមភេទ ហើយចេញរោគសញ្ញាទាំងនេះលើលិង្គ គួរតែជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគសញ្ញាសំខាន់ៗលេចឡើង​ក្រោយ​រួមភេទមិនបានការពារ

ឈឺចាប់ពេលនោម៖ ប្រសិនបើមានអាការៈនោមឈឺ ក្រហាយ ក្ដៅ នោះបញ្ជាក់ថាមានបញ្ហាឆ្លងជំងឹកាមរោគ ករណីនេះអាចទើបតែចាប់ផ្ដើមនៃជំងឺកាមរោគណាមួយ។ ដូច្នេះត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យ។

ការហៀរខ្ទុះចេញពីក្នុងលិង្គ៖ អាការៈនេះភាគរយខ្ពស់បង្ហាញថា កំពុងតែមានជំងឺប្រមេះទឹកបាយ ប៉ុន្ដែបើហៀរទឹកមកថ្លា គឺអាចប្រមេះទឹកថ្លា។

ឡើងពងបែកលើលិង្គ៖ ជារោគសញ្ញាដែលបង្កឡើងដោយ មេរោគ herpes simplex ដែលបណ្ដាលឲ្យឡើងកន្ទួលពងបែកក្រហាយ ម្យ៉ាងវិញទៀតរោគសញ្ញាមួយនេះក៏ស្រដៀងគ្នាទៅនឹងរោគសញ្ញា នៃជំងឺស្វាយ។

ហើមពងស្វាស៖ ប្រសិនជាមានអាការៈ ហើមពងស្វាស ក៏ជារោគសញ្ញា នៃជំងឺប្រមេះទាំង២ប្រភេទ គឺប្រមេះទឹកបាយ និង ទឹកថ្លា។

ឡើងកន្ទួលរមាស់លើលិង្គ៖ ឡើងកន្ទួលក្រហមរមាស់លើលិង្គ​ ជាសញ្ញាបង្ហាញពីជំងឺកាមរោគអាចជាប្រភេទសើរស្បែក បង្កឡើងដោយពពួកបាក់តេរី មេរោគផ្សិតជាប់នៅលិង្គដែលរួមភេទមិនបានការពារ និង មិនបានអនាម័យឲ្យល្អ។ ករណីខ្លះក៏មានការរមាស់ចុងលិង្គ ធ្វើឲ្យអ្នកជំងឺពិបាកទ្រាំ។

[embed-health-tool-bmr]

រោគសញ្ញាបន្ទាប់បន្សំ ដែលកើតមាននៅបរិវេណក្បែរលិង្គ បណ្ដាលមកពីជំងឺកាមរោគ

រោគសញ្ញាមួយចំនួននៃជំងឺកាមរោគ ក៏អាចកើតឡើងនៅតំបន់ផ្សេងក្រៅពីលិង្គ។ រោគសញ្ញាទាំងនោះមានដូច​ជា៖

ពងបែកនៅរន្ធគូទ៖ ជំងឺកាមរោគ ក៏អាចបង្ករោគសញ្ញាមានពងបែកនៅក្បែរន្ធគូទ ក្នុងករណីនេះបណ្ដាលមកពីដៃគូជ្រើសរើសវិធីរួមភេទតាមរន្ធគូទ រោគសញ្ញានេះអាចជាជំងឺស្វាយ។

ឡើងកូនកណ្ដុរនៅត្រង់ក្រលៀន៖ ក៏ជារោគសញ្ញាបង្ហាញថាឆ្លងជំងឺកាមរោគណាមួយ។ អ្នក​មាន​រោគសញ្ញានេះ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ប៉ុន្ដែប្រសិនបើឡើងកូនកណ្ដុរនៅត្រង់ក ក៏អាចជារោគសញ្ញាបង្ហាញថា ឆ្លងវីរុស HIV ដែរ។

រមាស់ត្រង់គល់រោម៖ ជារោគសញ្ញាជំងឺកាមរោគ បណ្ដាលមកពីសត្វល្អិត។ បើយើងសម្លឹងមើលឲ្យច្បាស់ នឹងឃើញកំណកសៗតូចល្អិតជាប់នៅនឹងគល់រោម។

រោគសញ្ញាដែលបានបង្ហាញខាងលើ ដើម្បីឲ្យកាន់តែច្បាស់លាស់ត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ ក្នុងករណីដែលដឹងច្បាស់ខ្លួនឯងថាបានរួមភេទជាមួយដៃគូ មិនបានការពារ ឬការពារដែរតែភ្លាត់ស្នៀតដោយប្រការណាមួយ។

កាមរោគ​

អត្ថបទគួរអាន៖

តើជំងឺកាមរោគផ្ដល់ផលវិបាកអ្វីខ្លះដល់ការរស់នៅ?

ជំងឺកាមរោគមួយចំនួនដែលកើតឡើង ហើយមិនបានព្យាបាលឲ្យត្រឹមត្រូវ ឬព្យាបាលយឺតពេលអាចបង្កបញ្ហាដល់ជីវភាពរស់នៅ ដូចជាជំងឺ ប្រមេះទឹកបាយជាដើម។ ក្នុងករណីដែលមិនបានព្យាបាល ឬព្យាបាលមិនទាន់ពេល អាចបណ្ដាលឲ្យបាត់បង់សមត្ថភាពបង្ករកំណើតបាន។ នៅមានផលវិបាកផ្សេងទៀត​ដូចជា៖

  • ទារកកើតមិនគ្រប់ខែ កើតមកតូចពេក ងងឹតភ្នែកឈឺ ឬស្លាប់។
  • ស្លាប់ដោយសារការបង្ករោគធ្ងន់ធ្ងរ។
  • ឈឺចាប់យូរអង្វែង។
  • មហារីកមាត់ស្បូន បំពង់ក ឬរន្ធគូថ។
  • ហានិភ័យកើតឡើងចំពោះការឆ្លងជំងឺកាមរោគផ្សេងៗទៀត

ដូច្នេះបុរសៗនៅពេលដែលឃើញរាល់រោគសញ្ញាសង្ស័យ គួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យឲ្យ​លឿនទើបជាការល្អ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sexually Transmitted Diseases/Infections (STDs) and symptoms,   https://health.mo.gov/living/healthcondiseases/communicable/stds/

Sexually transmitted infections (STIs) https://www.who.int/news-room/fact-sheets/detail/sexually-transmitted-infections-(stis)

The Neglected Health and Economic Impact of STDs https://www.ncbi.nlm.nih.gov/books/NBK232938/#:~:text=STDs%20may%20cause%20serious%2C%20life,by%20STDs%20and%20their%20sequelae.

The symptoms of an STI can include https://www.nhs.uk/conditions/sexually-transmitted-infections-stis/

sexually Transmitted Infections (STDs) https://www.plannedparenthood.org/learn/stds-hiv-safer-sex

កំណែ​ប្រែបច្ចុប្បន្ន

20/02/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ

បើដៃគូមានផ្ទុកជំងឺកាមរោគ យើងអាចសម្គាល់តាមចំណុចសំខាន់ៗទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម