វិធីជម្រុះរោមប្រដាប់ភេទ មានច្រើនជម្រើសដូចជា ការកោរ ប្រើជែលជម្រុះ កាត់ និងប្រើកាំរស្មីបាញ់ជម្រុះរោមតែម្ដង។ វិធីទាំងនោះមានអត្ថប្រយោជន៍ផ្សេងៗគ្នា ហើយផលប៉ះពាល់ក៏កើតមានផ្សេងគ្នាផងដែរ។ តួយ៉ាងការប្រើប្រាស់វិធីបាញ់ឡាស៊ែនេះតែម្ដង ដែលប្រឈមប៉ះពាល់ដល់សុខភាពស្បែក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
តាមការចុះផ្សាយបង្ហាញរបស់មន្ទីរព្យាបាល mayoclinic របស់អាមេរិកបានបញ្ជាក់ថា ការជម្រុះរោមដោយបាញ់ឡាស៊ែអាចធ្វើឲ្យស្បែកប្រឈមបញ្ហាធំៗ២យ៉ាង។
១.ការរលាកស្បែក
វិធីមួយនេះអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកមានដូចជា ការឡើងកន្ទួលក្រហម ហើម ក្រហាយក្នុងរយៈពេលខ្លី និងបញ្ហាប្រឈមមួយចំនួនទៀត អាចកើតមានក្រោយពេលបាញ់រួចចន្លោះពី ៣ទៅ ៥ម៉ោង។
២.ប្រែប្រួលពណ៌ស្បែក
ការបាញ់ឡាស៊ែជម្រុះរោមអាចធ្វើឲ្យស្បែកប្រឈមបញ្ហាប្រែពណ៌ បើមិនឡើងជាំខ្មៅក៏អាចឡើងពណ៌សភ្លឺ។ ករណីនេះអាចកើតឡើង ប្រសិនបើស្រាលអាចជាសះស្បើយក្នុងរយៈពេលខ្លី បើធ្ងន់គឺមិនអាចប្រែពណ៌ទៅសភាពដើមនោះទេ។ អ្នកដែលមានការប្រែប្រួលស្បែកទៅជាពណ៌ស ក្រោយបាញ់ឡាស៊ែគឺភាគច្រើនលើអ្នកមានស្បែកខ្មៅ ហើយចំពោះអ្នកដែលជួបបញ្ហាស្បែកឡើងខ្មៅជាំ ភាគច្រើនកើតលើអ្នកមានស្បែកស។
ក្នុងករណីខ្លះ ក៏អាចបណ្តាលឲ្យស្បែកមានឡើង ពងបែក ស្នាមប្រេះ របក ស្បែកស្ងួត ស្លាកស្នាម ឬការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងស្បែក។ ដែលទាំងនេះគឺជាផលវិបាកកើតមានក្រោយពេលជ្រើសរើសវីធីជម្រុះរោមដោយប្រើឡាស៊ែ។
មូលហេតុជ្រើសរើសវិធីបាញ់ឡាស៊ែ
វីធីជម្រុះរោមប្រដាប់ភេទដោយប្រើកាំរស្មីបាញ់កម្ចាត់គល់រោម មិនជាពេញនិយមធ្វើប៉ុន្មាននោះទេ ពិសេសប្រុសៗតែម្ដង បើធៀបទៅនឹងវិធីផ្សេងៗទៀត ប៉ុន្ដែអ្នកដែលប្រើប្រាស់វិធីនេះគឺមិនចង់រវល់ជម្រុះរោមច្រើនដង ព្រោះការជម្រុះដោយប្រើកាំរស្មីម្ដងអាចកាត់បន្ថយការដុះរហូតដល់ទៅ ៩០% ចំណែករោមដែលអាចដុះសារជាថ្មី មានសភាពតូចល្អិត និងទន់។
[embed-health-tool-heart-rate]
តើគួរធ្វើបែបណាទើបការអនុវត្ដវិធីនេះមិនប៉ះពាល់ដល់សុខភាពស្បែក?
ប្រសិនបើប្រុសៗចង់ជម្រុះរោមដោយវិធីនេះ គួរស្វែងរកវេជ្ជបណ្ឌិតមានជំនាញផ្នែក រោគសើស្បែក ឬ វះកាត់កែសម្ផស្ស និងមានបទពិសោធន៍ជាមួយការអនុវត្ដលើវិធីនេះកន្លងមក។
មុនពេលទទួលសេវាកម្មជម្រុះរោមដោយបាញ់ឡាស៊ែ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន ពិសេសត្រូវបង្ហាញព័ត៌មានទាំងឡាយទាក់ទងនឹងសុខភាពស្បែក ការប្រើប្រាស់ផលិតផលធ្លាប់ប៉ះពាល់ស្បែកកន្លងមក ដូចជាប្រភេទផលិតផលជម្រុះរោមជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង