backup og meta

អ្នកដឹងច្បាស់ប៉ុណ្ណាពីដំណើរការនិងមុខងារលិង្គ?

អ្នកដឹងច្បាស់ប៉ុណ្ណាពីដំណើរការនិងមុខងារលិង្គ?

និយាយ​ឬ​សូម្បី​គិត​ដល់​ប្រដាប់ភេទ​ភាគច្រើនមានភាពខ្មាសអៀន​អមមកជាមួយ ប៉ុន្តែ​ក្រៅពីការបត់ជើងតូច ឬ​ការ​រួមភេទ ​លិង្គ ​​នៅ​មាន​រឿង​ច្រើន​ទៀត។ ​អវយវៈ​ភេទ​សំខាន់​បំផុត​របស់​ប្រុសៗ​មួយ​នេះ ទាំង​រចនា​សម្ព័ន្ធ​របស់​លិង្គ ​តួនាទី​របស់​វាមានមុខងារនិងដំណើរការម៉េចខ្លះ?។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​យើង​ស្គាល់​ច្បាស់​ពី​អង្គជាតនេះ។

១- ផ្នែកតូចៗនៃ​រចនា​សម្ព័ន្ធ​លិង្គ

លិង្គ​ អាច​ជា​សរីរាង​សំខាន់​មួយ​របស់​​ប្រុសៗ ប៉ុន្តែ​បើ​និយាយ​សម្រាយ​ឲ្យ​អស់ លិង្គ​កើត​ឡើង​តាម​រយៈ​ការ​តភ្ជាប់​រចនា​សម្ព័ន្ធ​សរីរាង្គ​ជា​ច្រើន ខណៈរចនា​សម្ព័ន្ធ​សំខាន់ៗ​របស់លិង្គ​មាន​ដូចជា៖

– ក្បាលលិង្គ (Glans)៖ ចំពោះប្រុសៗ​​មិន​ទាន់​កាត់​ចុង​លិង្គ​ ក្បាល​លិង្គ ​នឹងមាន​​គ្របដណ្តប់​ដោយ​ស្រទាប់​កោសិកាភ្នាសសើម ពណ៌​ផ្កាឈូក​ហៅ​ថា​ Mucosa។ ចំពោះប្រុសៗ ​បាន​កាត់​ស្បែក​ចុង​លិង្គ​រួច​រាល់ (ស្បែក​គ្រប​ចុង​លិង្គ​ត្រូវ​បាន​គេ​វះ​កាត់​យក​ចេញ) នឹង​ធ្វើ​ឲ្យ​​ស្រទាប់ភ្នាស​ Mucosa ​ប្រែ​ទៅ​ជា​ស្ងួត។

– Corpus cavernosum៖ ជា​ម៉ាស នៃ​​ជាលិកា​​​ផ្នែកខាង​លើ​ចំនួន​ពីរ ​​រត់​តាម​ដង​ខ្លួន​លិង្គ ហើយ​ឈាម​បំពេញ​ក្នុង​តំបន់​ទាំង​ពីរ នេះ​ នឹង​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន។

– Corpus spongiosum៖ ជាម៉ាសនៃ​​ជាលិកា​ស្ពោត​មួយ​រត់​តាម​បណ្ដោយ​លិង្គ រហូត​ទៅ​បញ្ចប់ត្រង់​ក្បាលលិង្គ។ ពេល​វា​ត្រូវ​បាន​បំពេញ​ដោយ​ឈាម​ ហើយ​លិង្គ​ឡើង​រឹង ​នឹង​ធ្វើ​ឲ្យ​​បំពង់​បង្ហូរ​នោម​រត់​ក្បែរ​នោះចំហ។

– រន្ធ​បង្ហូរ​នោម៖ ជារន្ធ​ដែល​​រត់​តាម​បណ្ដោយជាលិកា Corpus spongiosum មាន​នាទី ​ដឹក​នាំ​ទឹក​នោម ​ចេញ​ពី​ក្នុង​ខ្លួន​យើង។

កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​

២-​ លិង្គឡើងរឹងបានដោយ​របៀប​ណា?

លិង្គ​ឡើង​រឹងបាន ​គឺ​ដំបូង​ចាប់​ផ្ដើម​ចេញពី​ប្រព័ន្ធ​ប្រសាទ​​ក្នុង​ខួរ​ក្បាល​ កើត​ឡើង​នៅ​ពេល​យើង​ ឃើញ​អ្វី​មួយ  មាន​អារម្មណ៍ ធុំ​ក្លិន ឮសំឡេង ឬ​មាន​គំនិតអ្វី​មួយ​​ ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​បញ្ជូន​សារ​ទៅ​កាន់​សរសៃ​ឈាម​រត់​ទៅ​កាន់​លិង្គ។ នៅ​ក្នុង​ដំណាក់​កាល​លិង្គ​កំពុង​ឡើង​រឹង សរសៃ​ឈាម​ក្នុង​លិង្គ ​នឹង​រីក​ធំ​ដើម្បី​ឲ្យ​ឈាម​ហូរ​មក​កាន់​លិង្គ​បាន​កាន់​តែ​ច្រើន និង​ងាយ​ស្រួល ខណៈ​នោះ​លិង្គ នឹង​​​បង្កើត​សម្ពាធ​មួយ​ដើម្បី​ទប់​ឈាម​ កុំ​ឲ្យ​ហូរ​ត្រឡប់​ទៅ​វិញ​បាន។

មាន​ប្រុសៗ​ជា​ច្រើន ​មាន​លិង្គ​​កោង​ទៅ​រក​​ផ្នែក​ម្ខាង​ទៀត ដែល​ស្ថាន​ភាព​កោង​នេះ​ ច្រើន​កើត​ឡើង​នៅ​ដោយ​សារ​​សរសៃ​ឈាម​ក្នុង​លិង្គ ​រត់​​ត្រង់ ឬ​ដោយ​សារ​សាច់​ដុំ​លិង្គ​លូត​លាស់​មិន​ស្មើ​គ្នា។

មាន​ប្រុសៗ​ជា​ច្រើនទៀត ​តែង​បារម្ភពី​ទំហំ​លិង្គ​របស់​ខ្លួន ខណៈ​ទំហំលិង្គ​​ជាទូទៅ​ ​ស្ថិត​នៅ​ចន្លោះ​ពី ៥-១០ ​សង់​ទីម៉ែត្រ​ ពេល​មិន​ទាន់​ឡើង​រឹង និង​​ទំហំ​ចន្លោះ​ពី ១២-១៩ ​សង់​ទីម៉ែត្រ​ ពេល​ឡើង​រឹងខ្លាំងដល់​កំពូល។ កត្តា​សុខ​ភាព​ផ្លូវ​ចិត្ដ ដូច​ជា បញ្ហា​​ស្រ្តេស ឬជំងឺ​ថប់​បារម្ភ ក៏​អាច​ធ្វើ​ឲ្យ​លិង្គ​រួម​តូច​ជាង​ធម្មតា​ ខណៈ​ប្រវែង​របស់​លិង្គ​នៅ​ពេល​ឡើង​រឹង​ និង​ពេល​រួម​តូច​វិញ ក៏អាច​ខុស​គ្នា​ ពីប្រុស​ៗម្នាក់​ ទៅម្នាក់​ដូច​គ្នា។

លិង្គ

អាន៖

៣- លិង្គ​បញ្ចេញ​ទឹក​កាម​ដោយ​វិធី​ណា?

ការ​រំញោច​ផ្លូវ​ភេទ ក៏​ដូច​ជា​ការ​ប៉ះ​ទង្គិច​ពេល​រួមភេទ​ នឹង​បញ្ជូន​ចរន្ដ​មួយ​ទៅ​កាន់​​សរសៃ​ឆ្អឹង​កង​ខ្នង និង​រត់​បន្ត​ទៅ​កាន់​ខួរ​ក្បាល។ ការ​បញ្ចេញ​ទឹក​កាម ​គឺជា​ការ​ឆ្លើយ​តប​មួយ​ ដែល​គ្រប់​គ្រង​ដោយ​ប្រព័ន្ធ​សរសៃ​ប្រសាទកណ្ដាល កើត​ឡើង​នៅ​ពេល​មាន​សកម្មភាព​ផ្លូវ​ភេទ​ឈាន​ដល់​ចំណុច​កំពូល ហើយ​ការ​បញ្ចេញ​ទឹក​កាម​ មាន​ពីរ​ដំណាក់​កាល៖

– ក្នុង​ដំណាក់​កាល​ទី​មួយ៖ សរសៃ​បញ្ជូន​ទឹក​កាម​ ចាប់​ផ្ដើម​កន្ត្រាក់ ​ដើម្បី​ច្រ​បាច់​ទឹក​កាម​ចេញ​ពង​ស្វាស ដែល​នៅ​ខាង​ក្រោម​លិង្គ និងកន្ត្រាក់​ចេញ​ពី​ក្រពេញ​ប្រូស្តាត និង​​ក្រពេញ Seminal vesicles ដែល​ជាកន្លែង​ផលិត​ទឹក​កាម បញ្ចេញ​មក។ ក្នុង​ដំណាក់​កាល​នេះ​ ការ​បញ្ចេញ​ទឹក​កាម ​គឺ​មិន​អាច​ឃាត់​ជាប់​ទេ។

– ក្នុង​ដំណាក់​កាល​ទី​ពីរ៖ សាច់​ដុំ​ផ្នែក​ខាង​ក្រោម​របស់​លិង្គ​ កន្រ្តាក់​រៀង​រាល់ ០,៨​ វិនាទី​ម្ដង និង​ច្របាច់​ទឹក​កាម​​ឲ្យ​ចេញ​មក​ក្រៅ​បន្តិច​បន្តួច​ នៅ​ពេល​កន្ត្រាក់​ម្តងៗ។

វិធី​រក្សា​​សុខ​ភាព ក៏​ដូច​ជា​សម្អាត​​លិង្គ​ គឺ​​ងាយ​ស្រួល​ណាស់ ដោយ​លាង​សម្អាត​ជាមួយ​ទឹក​ក្ដៅ​ឩណ្ឌ​ៗ ជា​ពិសេស​លាង​ផ្នែក​ខាង​ក្នុង​ស្បែក​គ្រប​ចុង​លិង្គ​ឲ្យ​ស្អាត បើ​ប្រុសៗ​​មិន​បាន​កាត់​ស្បែក​ចេញ​ទេ​នោះ។ ត្រូវ​ប្រើ​ស្រោម​អនាម័យ​ពេល​​រួម​ភេទ​ជាមួយ​ដៃ​គូដែលយើង​​មិន​បាន​ស្គាល់​ពី​ប្រវត្ដ​ផ្លូវ​ភេទ​ច្បាស់ ព្រោះ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​កាម​រោគផ្សេងៗ។

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

From Curved Penis To Peyronie’s Disease: How Normal Is Your Bent Penis? http://www.medicaldaily.com/curved-penis-peyronies-disease-how-normal-your-bent-penis-335080 . Accessed January 14, 2017.

Is it normal to have a curved penis? http://www.nhs.uk/chq/Pages/875.aspx . Accessed January 14, 2017.

Do I have Peyronie’s disease? http://www.peyroniesassociation.org/what-is-peyronies/do-i-have-peyronies/ . Accessed January 14, 2017.

How an Erection Ejaculation Occurs. http://my.clevelandclinic.org/health/articles/how-an-erection-ejaculation-occurs . Accessed January 14, 2017.

Penis Anatomy. http://emedicine.medscape.com/article/1949325-overview . Accessed January 14, 2017.

Here’s How Ejaculation Actually Works http://gizmodo.com/heres-how-ejaculation-actually-works-1738246697 . Accessed January 14, 2017.

Seminal Vesicle http://www.innerbody.com/image_dige05/musc30.html . Accessed January 14, 2017.

Structure of the Penis http://teachmeanatomy.info/pelvis/the-male-reproductive-system/penis/ . Accessed January 14, 2017.

កំណែ​ប្រែបច្ចុប្បន្ន

28/01/2022

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ជំងឺទឹកនោមផ្អែម និង​រឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

លិង្គ​អត់​ឆ្អឹង​ផង អាច​បាក់​ដែរ​ឬ​អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម