ជំងឺតម្រងនោម

ជំងឺ​​តម្រងនោម - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​តម្រងនោម​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺតម្រងនោម

ទម្លាប់ទូទៅទាំង៧នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

ស្វែងរក ជំងឺតម្រងនោម

ជំងឺតម្រងនោម

អ្វីទៅជាការលាងឈាម? ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាងឈាម?

ពាក្យ លាងឈាម យើង​ប្រហែល​ជា​បាន​ឮ​ញឹក​ញាប់ តែ​ប្រហែល​ជា​មិន​បាន​ដឹង​ថា អ្វី​ទៅ​ជា​ការ​លាង​ឈាម​នោះ​ទេ? ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាង​ឈាម? ថ្ងៃនេះ​យើង​មក​ដឹង​ទាំងអស់​គ្នា អំពី​ដំណើរ​នៃ​ការ​លាង​ឈាម និង​មូល​ហេតុ​ចាំបាច់​ដែល​យើង​ត្រូវ​លាង​ឈាម? តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កា​ល់ម៉ែត ការ​លាង​ឈាម ជា​ការ​ព្យាបាល​បណ្តោះ​អាសន្ន​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រងនោម​ស្រួច​ស្រាល់ និង​ការ​ព្យាបាល​ជា​និរន្តរ៍ សម្រាប់​អ្នក​ជំងឺ​ដែល​ខ្សោយ​តម្រង​នោមរ៉ាំរ៉ៃ ក្នុង​ដំណាក់​កាល​ចុងក្រោយ។ ការ​លាង​ឈាម មាន​ច្រើ​នវិធី​ដូចជា៖ – លាង​ប្រព័ន្ធឈាម ​(Hemodialysis)៖ ឈាម​ច្រោះ​តាម​ប្រព័ន្ធច្រោះ​ និង​ម៉ាស៊ីន​ច្រោះឈាម។ – លាង​ក្នុង​ស្រោមពោះ ​(Peritoneal dialysis)៖ ឈាមត្រូវគេ​​ច្រោះ​នៅ​ក្នុង​រាងកាយ បន្ទាប់​ពី​បញ្ចូល​ទឹកសម្អាត​ពិសេស​ក្នុងពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ហេតុអីគ្រាន់តែខ្សោយតម្រងនោម ចាំបាច់លាងឈាម? មនុស្ស​យើង​មាន​តម្រងនោម ចំនួន២ ខាងឆ្វេង១ និងខាងស្តាំ១។ តម្រងនោម​ទាំង២​មាន​មុខងារ​ច្រោះ​ទឹក និង​កាក​សំណល់​ពុល​មួយ​ចំនួន​ចេញ​ពី​ក្នុងឈាម ដូច​ជា​ជាតិ​អ៊ុយរ៉េ និង​សម្រប​សម្រួលសារជាតិអ៊ីយ៉ុង​មួយ​ចំនួន។ នៅ​ពេល​ដែល​​តម្រង​នោម​ឈប់​ដំណើរការ ទឹក និង​សារជាតិ​ពុល​ទាំង​នោះ​នឹង​កើន​ឡើង ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដូច​ជា​ហើម​សួត ជាដើម។ លាង​ឈាម គឺ​ជា​បច្ចេកទេស​សម្អាត កាក​សំណល់​ពុល​ចេញ​ពី​ក្នុង​ឈាម​អ្នក​ជំងឺ​នៅ​ពេល​ដែល​តម្រងនោម​ឈប់​ដំណើរ​ការ​ស្ទើរ​ទាំងស្រុង។ [embed-health-tool-bmi] យើង​​អាច​កត់​សម្គាល់​រោគ​សញ្ញា​​ខូច​តម្រងនោម​ (កើន​ជាតិពុលក្នុងឈាម)​ ដូចជា ចង់ក្អួត ក្អួត ហើម និងអស់កម្លាំង។ គ្រូពេទ្យ​នឹង​ប្រើ​អត្រា​កម្រិត​ច្រោះ​ឈាម (eGFR) […]


ជំងឺតម្រងនោម

ឃើញ​សញ្ញា​ទាំង​៦​នេះ បញ្ជាក់​ថា​តម្រង​នោម​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​មាន​តួនាទី​ច្រោះ​យក​កាក​សំណល់​ចេញ​ពី​ឈាម​ តម្រង​នោម​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ តុល្យភាព​អេឡិចត្រូលីត​ និង​ផលិត​គ្រាប់​ឈាម​ក្រហម​នៅ​ក្នុង​រាងកាយ​។ ជាក់​ស្ដែង មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​​ចុះ​ខ្សោយ​ និង​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ជា​ច្រើន​។ កត្តា​ហានិភ័យ​នៃ​ជំងឺ​​តម្រង​នោម​រ៉ាំរ៉ៃ​មាន​ដូចជា​ ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​សរសៃ​ឈាម​បេះដូង ជក់​បារី ធាត់​ជ្រុល​ តំណ​ពូជ​ និង​អាយុ​ច្រើន​។​ ជា​ទូទៅ​ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​​មិន​បង្ហាញ​រោគ​សញ្ញា​ឡើយ​ ទាល់​តែ​តម្រង​នោម​របស់​យើង​ត្រូវ​បាន​ខូចខាត​ធ្ងន់ធ្ងរ។ ប៉ុន្តែ​ នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​នេះ គ្នា​យើង​អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម​។ ១. ប្រែប្រួល​​មុខងារ​​ទឹក​នោម​ ការ​ប្រែប្រួល​បរិមាណ​ និង​​ការ​នោម​ញឹកញាប់​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ តម្រង​នោម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ការ​ប្រែប្រួល​ដទៃ​ទៀ​នៅ​ក្នុង​មុខងារ​ទឹក​នោម​ ​រួម​​មាន​៖ ពណ៌​ទឹក​នោម​ស្រអាប់​ជាង​មុន​ មាន​អារម្មណ៍​ឈឺ​នោម​ ប៉ុន្តែ​នោម​មិន​ចេញ​ ភ្ញាក់​ពី​គេង​ញឹកញាប់​​នៅ​ពេល​យប់​ ដើម្បី​នោម​ ទឹក​នោម​មាន​ពពុះ​ច្រើន​ ដែល​អាច​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម​ ហើយ​វា​ក៏​ជា​សញ្ញា​បញ្ហា​ពី​ការ​ខូច​តម្រង​នៃ​តម្រង​នោម​ផង​ដែរ​។ ប្រែប្រួល​ក្លិន​ទឹក​នោម​ ២. ពិបាក​នោម​ ឬ​ឈឺចាប់​នៅ​ពេល​នោម​ បញ្ហា​ពិបាក​នោម​ ឬ​ឈឺចាប់​នៅ​ពេល​នោម​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។ ប៉ុន្តែ​ ប្រសិនបើ​ យើង​មាន​អាការៈ​ក្ដៅ​ខ្លាំង​ និង​ឈឺ​ខ្នង​ទៀត​នោះ វា​អាច​បង្ហាញ​ថា ​ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ដល់​តម្រង​នោម​របស់​យើង​​ហើយ​។ ៣. នោម​ឈាម​ ប្រសិនបើ​យើង​នោម​មាន​ឈាម​ ចូរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​វា​អាច​ជា​​សញ្ញា​​នៃ​ជំងឺ​​តម្រង​នោម​។ ជា​ទូទៅ នោម​ឈាម​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ក្រួស​ ដែល​សុទ្ធ​តែ​អាច​បំផ្លាញ​ដល់​តម្រង​នោម​របស់​យើង​បាន​។ ចំណែក​ឯ​របួស​នៅ​ត្រង់​តម្រង​នៃ​តម្រង​នោម​ ក៏​អាច​​បណ្ដាល​ឲ្យ​យើង​នោម​ឈាម​ដែរ​។ ៤. ឈឺចាប់​នៅ​បរិវេណ​ចង្កេះ​ តម្រង​នោម​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​​ពោះ​​ក្រោម​ឆ្អឹងជំនីរ​ទាំង​សង​ខាង ហើយ​ការ​ឈឺចាប់​នៅ​បរិវេណ​នេះ អាច​បណ្ដាល​មក​ពី​ក្រួស ឬ​ជំងឺ​តម្រង​នោម​។ ប្រសិនបើ​​គ្នា​យើង​​មាន​អាការៈ​ឈឺចាប់​ខ្លាំង និង​ភ្លាម​ៗ​នៅ​បរិវេណ​ចង្កេះ ព្រម​ទាំង​មាន​ក្អួត […]


ជំងឺតម្រងនោម

ចេញ​សញ្ញាមួយ​ចំនួននេះ​ អាច​ថាមានជំងឺ​ទឹកនោមប្រៃ​

ជំងឺ​ទឹកនោមប្រៃ ​គឺ​ជា​ជំងឺ​តម្រង​នោម​ដែល​បណ្ដាល​ឱ្យ​រាង​កាយ​របស់យើង​បញ្ជេញប្រូតេអ៊ីន​ច្រើន​ពេក​នៅ​ក្នុង​ទឹក​នោម​។ ជំងឺ​ទឹកនោមប្រៃ​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ខូច​ខាត​សរសៃ​ឈាម​តូចៗ​នៅ​ក្នុង​តម្រង​នោម​របស់​យើង ​​ដែលតម្រង​នោម​មាន​នាទី​​ច្រោះ​កាក​សំណល់​និង​ទឹក​​លើស​ពី​ក្នុង​ឈាម។ ស្ថាន​ភាព​នេះ​​វា​អាច​​បណ្ដាល​ឱ្យ​ហើម​ ជា​ពិសេស​នៅ​ជើង ​និង​ក​ជើង របស់​យើង ហើយ​​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ ចំពោះ​ការ​ព្យាបាល​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​ការ​ព្យាបាល​ទៅ​តាម​ស្ថាន​ភាព​បណ្ដាល​ឱ្យ​កើត​មាន​ និង​ការ​ប្រើ​ថ្នាំ។ ជំងឺ​ទឹកនោមប្រៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ និង​កំណក​ឈាម។ គ្រូ​ពេទ្យ​អាច​ណែនាំ​ថ្នាំ ​និង​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ដើម្បី​ការពារ​ផល​វិបាក។ រោគសញ្ញា សញ្ញា​និង​រោគ​សញ្ញា​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន៖ ​ហើម​ធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ជុំ​វិញ​ភ្នែក ​នៅ​ក​ជើង ​និង​ជើង​ ទឹក​នោម​មាន​ពណ៌​ស្រអាប់​ដែល​ជា​លទ្ធ​ផល​ នៃ​ប្រូតេអ៊ីន​លើស​នៅ​ក្នុង​ទឹក​នោម ការ​ឡើង​ទម្ងន់​ដោយ​សារ​តែ​ការ​រក្សា​សារ​ធាតុ​រាវ អស់​កម្លាំង បាត់​បង់​ចំណង់​អាហារ បើ​មាន​ចេញ​រោគ​សញ្ញា គួរ​ឲ្យ​សង្ស័យ​ណា​មួយ គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេល​។​ កត្តា​ហានិភ័យ កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន៖ បញ្ហា​សុខភាព​អាច​បំផ្លាញ​តម្រង​នោម៖​ ជំងឺ​ជាក់​លាក់​មួយ​ចំនួន​អាច​បង្ក​ហានិភ័យ​ជា​ជំងឺ​ទឹក​នោម​ប្រៃ​បាន ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ឡូយពុស​(Lupus) និង​ជំងឺ​តម្រង​នោម​ផ្សេង​ទៀត​។ ថ្នាំ​មួយ​ចំនួន៖ ថ្នាំ​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ​និង​ថ្នាំ​ដែល​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ការ​ឆ្លង​មេរោគ​ជាក់​លាក់៖ ការ​បង្ក​រោគ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​អេដស៍ ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ​និង​ជំងឺ​គ្រុនចាញ់។


ជំងឺតម្រងនោម

សញ្ញា​ព្រមាន​​នៃ​ជំងឺ​តម្រង​នោម គ្នា​យើង​គួរ​ដឹង​

ពិត​ណាស់​ មាន​រោគ​សញ្ញា​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​តម្រង​នោម​ ប៉ុន្តែ​នៅ​ពេល​ខ្លះ វា​ក៏​មិន​បង្ហាញ​រោគ​សញ្ញា​ផង​ដែរ​។ នេះ​ជា​មូលហេតុ​ដែល​បញ្ហា​តម្រង​នោម​ អាច​បង្ក​ជា​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​។ ​ជា​ទូទៅ​ បែបបថ​នៃ​ការ​រស់នៅ និង​របប​អាហារ​ ជា​កត្តា​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​តម្រង​នោម​ ហើយ​វិធីសាស្ត្រ​តែ​មួយ​គត់​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​ គឺ​ជា​ការ​តាមដាន​អំពី​រោគ​សញ្ញា​ឲ្យ​បាន​ដិតដល់​។ ខាង​ក្រោម​នេះ ជា​រោគ​សញ្ញា​ព្រមាន​ដំបូង​ៗ​នៃ​ជំងឺ​តម្រង​នោម​ដែល​គ្នា​យើង​គួរ​ដឹង​។ ១. ហើម​​ជើង​ និង​កែង​ជើង​ រោគសញ្ញា​មួយ​ ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​តម្រង​នោម​ គឺ​ការ​ហើម​នៅ​ជិត​ក​ជើង​ ប្រអប់​ជើង​ ​និង​កែង​ជើង​។ ២. អស់កម្លាំង​ខ្លាំង​ អារម្មណ៍​ហត់នឿយ​ និង​មិន​មាន​ថាមពល​នៅ​គ្រប់​ពេលវេលា​​ទាំង​អស់​ គឺ​ជា​សញ្ញា​ព្រមាន​មួយ​ទៀត​នៃ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​តម្រង​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​ផ្ដោត​អារម្មណ៍​​ចំពោះ​អ្វី​មួយ​។ ការ​អស់​កម្លាំង​អាច​ជា​​រោគសញ្ញា​មួយ​​នៃ​ជំងឺ​ជាច្រើន​ ប៉ុន្តែ​ការបាត់បង់​ថាមពល​ខ្លាំង អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ យ៉ាង​ណា​មិញ គ្នា​យើង​គប្បី​ពិនិត្យ​សុខភាព​ភ្លាម​ៗ​ ប្រសិនបើ​យើង​​​ប្រឈម​នឹង​ការ​បាត់បង់​ថាមពល​។ ៣. បាត់បង់​ចំណង់​អាហារ​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​បាត់បង់​ចំណង់​អាហារ​ក៏​ជា​សញ្ញា​មួយ​នៃ​ជំងឺ​តម្រង​នោម​ដូច​គ្នា។​ ជា​ធម្មតា ចំណង់​អាហារ​មាន​ការ​ថយ​ចុះ​ខ្លាំង ប្រសិនបើ​យើង​មាន​បញ្ហា​តម្រង​នោម​។ ជាតិ​ពុល​មួយ​ចំនួន​ដូចជា​អ៊ុយរ៉េ​(Urea), Creatinine និង​អាស៊ីដ​ចាប់ផ្ដើម​ប្រមូលផ្ដុំ​នៅ​ក្នុង​រាងកាយ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​តម្រង​នោម​។ កត្តា​នេះ​អាច​កាត់បន្ថយ​ចំណង់​អាហារ​ និង​ផ្លាស់ប្ដូរ​​ចំណូល​ចិត្ត​ក្នុង​ការ​ញ៉ាំ​អាហារ​របស់​យើង​ផង​ដែរ​។ ៤. ចង្អោរ និង​ក្អួត​នៅ​ពេល​ព្រឹក​ រោគសញ្ញា​​ដំបូង​មួយ​ទៀត​នៃ​ជំងឺ​តម្រង​នោម​ ​គឺ​ចង្អោរ​ និង​ក្អួត។​ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​​មាន​បញ្ហា​តម្រង​នោម​ អាច​​មាន​អារម្មណ៍​ចង្អោរ​ និង​ក្អួត​នៅ​ពេល​ព្រឹក​ព្រលឹម​។ នេះ​ក៏​ជា​ហេតុផល​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ចំណង់​អាហារ​ និង​បាត់បង់​ថាមពល​។


ជំងឺតម្រងនោម

ទម្លាប់​សាមញ្ញ​ទាំង​៧​ បំផ្លាញ​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​មាន​សុខភាព​ល្អ​ ដោយ​ជួយ​ផលិត​​កោសិកា​ឈាម​ក្រហម​​ គ្រប់គ្រង​សម្ពាធ​ឈាម​ បន្សាប​ជាតិ​ពុល​ក្នុង​សរីរាង្គ​ខាង​ក្នុង​ ​កម្ចាត់​ជាតិ​ទឹក​លើស និង​គ្រប់គ្រង​​កម្រិត​សារធាតុ​រ៉ែ​ចាំបាច់​ទាំង​អស់​នៅ​ក្នុង​ឈាម​។ ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​តម្រង​នោម​​​ឲ្យ​មាន​សុខភាព​ល្អ​ និង​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​ គឺ​ជា​រឿង​ចាំបាច់​បំផុត​។ ទម្លាប់​សាមញ្ញ​​ទាំង​៧​នេះ អាច​បំផ្លាញ​តម្រង​នោម​​​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​។ ១. ទប់​នោម​ ​មិន​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​ពី​ប្លោក​នោម​ឲ្យ​ទាន់​ពេលវេលា​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​តម្រង​នោម​។ ប្រសិនបើ​យើង​ឧស្សាហ៍​ទប់​នោម​ បាក់តេរី​​នឹង​ចាប់ផ្ដើម​កើន​ឡើង​ទ្វេដង​។​ ចុង​ក្រោយ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ ដូចជា​ការ​ឆ្លង​មេរោគ​ និង​ការ​នោម​ទាស់​ ។ ​២. អង្គុយ​យូរ​ម៉ោង​ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ និង​ការ​ធ្វើ​មេតា​ប៉ូលីស​គ្លុយកូស​កាន់​តែ​ប្រសើរ​ឡើង​ ដែល​​ជា​កត្តា​សំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​តម្រង​នោម​។​ យ៉ាង​ណា​មិញ ការ​អង្គុយ​រយៈ​ពេល​យូរ​ដោយ​មិន​​ធ្វើ​ចលនា​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​រហូត​ដល់​៣០​%​។ ប្រសិនបើ​គ្នា​យើង​ចំណាយ​ពេល​៨​ម៉ោង​​​ក្នុង​ការ​អង្គុយ​ធ្វើ​ការងារ ចូរ​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន​ពេល​នៅ​ផ្ទះ​ ដោយ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​២​ទៅ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។ ៣. ហាត់​ប្រាណ​លើស​កម្រិត​ ​ការ​ហាត់​ប្រាណ​លើស​កម្រិត​រយៈពេល​យូរ​ម៉ោង​​ក៏​អាច​បណ្ដាល​ឲ្យ​​បែក​សាច់​ដុំ​ ជា​ស្ថានភាព​ដែល​សាច់ដុំ​រង​របួស​ ហើយ​​បរិមាណ​​ជាតិ​សរសៃ​ងាប់​ហូរ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ដែល​​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​ទាំង​ខ្សោយ​តម្រង​នោម​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​​គ្នា​យើង​បង្កើន​ការ​ហាត់​ប្រាណ​​ខ្លាំង​ក្លា និង​ជួប​ប្រទះ​បញ្ហា​ឈឺ​សាច់​ដុំ​ និង​មាន​ទឹក​នោម​ពណ៌​ខ្មៅ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ ៤. ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន​ជ្រុល​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើប្រាស់​​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ច្រើន​ជ្រុល​ និង​ជា​ប្រចាំ​ក៏​អាច​នាំ​ឲ្យ​ខូច​តម្រង​នោម​ និង​ខ្សោយ​​តម្រង​នោម​បាន​ដែរ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធ្វើ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​ថយ​ចុះ​ និង​ធ្វើ​ឲ្យ​មុខងារ​របស់​តម្រង​នោម​​កាន់​តែ​អាក្រក់​ទៅ​ ជា​ពិសេស​ ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​ស្រាប់​។​   ៥. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ វា​ជួយ​ឲ្យ​តម្រង​នោម​ផលិត​ទឹក​នោម​ ដើម្បី​កម្ចាត់​ចោល​សូដ្យូម​ និង​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ ប៉ុន្តែ​ប្រសិនបើ​យើង​​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ […]


ជំងឺតម្រងនោម

សញ្ញា​ព្រមាន​ទាំង​៥ បញ្ជាក់​ថាកើត​​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគ​ច្រើន​ បុរស​​មាន​ហានិភ័យ​ខ្ពស់​ជាង​ស្ត្រី​ក្នុង​ការ​កើត​​ជំងឺ​ក្រួស​តម្រង​នោម​។​ ទោះ​បី​ជា​រោគ​សញ្ញា​​នៃ​​ក្រួស​ក្នុង​តម្រង​នោម​មាន​សភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​វា​នឹង​បង្ក​ជា​ការ​ឈឺចាប់​​ធ្ងន់ធ្ងរ​ និង​ខ្លាំងក្លា។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​សង្កេត​​មើល​រោគ​សញ្ញា​ព្រមាន​​​ ក៏​ដូចជា​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។ ១. ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ យើង​អាច​នឹង​​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ពោះ ខ្នង​ និង​ក្រលៀន​។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រួស​ចាប់ផ្ដើម​ផ្លាស់ទី​ និង​ជាប់​គាំង​នៅ​ក្នុង​បំពង់​ទឹក​នោម​ដែល​​តូច​ចង្អៀត និង​បង្កើត​ជា​សម្ពាធ​នៅ​ក្នុង​តម្រង​នោម​។​ នៅ​ពេល​ដែល​ក្រួស​ផ្លាស់ទី​ ​ការ​ឈឺ​ចាប់​អាច​ត្រលប់​ទៅ​កាន់​ក្រលៀន​វិញ​​។ ២. ការ​ប្រែប្រួល​ទឹក​នោម​ ​មាន​ការ​ប្រែប្រួល​ជា​ច្រើន​​នៅ​ក្នុង​ទឹក​នោម​ ដោយ​សារ​តែ​បញ្ហា​ក្រួស​តម្រង​នោម​។ ​អាការៈ​​ឈឺ​នោម​ញឹកញាប់​ និង​ជា​ប្រចាំ​កើត​ឡើង​នៅ​ពេល​ដែល​ក្រួស​ចាប់ផ្ដើម​ផ្លាស់ទី​ និង​ទៅ​ដល់​ប្លោក​នោម​ ​ដែល​បង្ក​ជា​ការ​ឈឺ​ចាប់​ និង​ក្រហាយ​នៅ​ពេល​ដែល​យើង​នោម​។ បរិមាណ​ទឹក​នោម​​អាច​ថយ​ចុះ​ ​ដោយ​សារ​តែ​​ក្រួស​ជាប់​គាំង​នៅ​ក្នុង​​បំពង់​ទឹក​នោម​។ វា​ថែម​ទាំង​អាច​បញ្ឈប់​លំហូរ​ទឹក​នោម​ទាំង​ស្រុង​ថែម​ទៀត​ផង​។ មួយ​វិញ​ទៀត​ យើង​ក៏​អាច​នោម​មាន​ឈាម​ ដោយ​សារ​តែ​ក្រួស​នៅ​ក្នុង​បំពង់​ទឹក​នោម។ ​ក្លិន​​ទឹក​នោម​មិន​ល្អ ព្រម​ទាំង​មាន​សភាព​​ល្អក់ ​ក៏​អាច​​បង្ហាញ​ថា​យើង​មាន​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​តម្រង​នោម​ដែរ​​​​។ ៣. គ្រុន​ក្ដៅ​ និង​​គ្រុន​រងា​ ​​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ អាការៈ​ក្ដៅ​ខ្លួន​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​បំពង់​ទឹក​នោម​ ឬ​តម្រង​នោម​ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​ផ្សេង​ៗ​ ដែល​កើត​ឡើង​រួម​ជាមួយ​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​។ ៤. ចង្អោរ​ អាការៈ​ចង្អោរ​កើត​ឡើង​ដោយ​សារ​​តែ​តម្រង​នោម​ និង​ផ្លូវរំលាយអាហារ ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សរសៃ​ប្រសាទ​។​ រោគ​សញ្ញា​​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ដូច​គ្នា​។   ៥. រាងកាយ​ចុះ​​ខ្សោយ​ ឬ​ហត់នឿយ មុខងារ​តម្រង​នោម​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​មាន​ក្រួស​ក្នុង​តម្រង​នោម​​។ បញ្ហា​នេះ​​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ពុល​​នៅ​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​ជាង​ធម្មតា ក៏​ដូចជា​ប្រឈម​នឹង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ និង​​នាំ​ឲ្យ​រាងកាយ​កាន់​តែ​ទ្រុឌទ្រោម​​​ទៅ​ៗ​។ ​​យើង​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ ប្រសិនបើ​​៖ មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ មាន​សាច់ញាតិ​​កើត​ជំងឺ​ក្រួស​តម្រង​នោម​ ញ៉ាំ​ស្ករ សូដ្យូម​ និង​ប្រូតេអ៊ីន​ច្រើន ធាត់​ជ្រុល ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​D និង​កាល់ស្យូម​។


ជំងឺតម្រងនោម

ខ្សោយតម្រងនោម ខ្វះគ្រាប់ឈាមក្រហមទៀតហើយ សុខភាពដុនដាបធ្ងន់

ជំងឺ​ខ្សោយ​តម្រង​នោម កើត​ឡើង​បាន​ដោយ​មាន​មូលហេតុ​ចម្បង​២​រួម​គ្នា​ដូច​ជា ផល​វិបាក​នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​ជា​ផល​វិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​កើត​ឡើង​រ៉ាំរ៉ៃ ហើយ​មិន​បាន​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ត្រឹម​ត្រូវ​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​នេះ​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សរីរាង្គ​មនុស្ស ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ជាតិ​ពុល​ច្រើន​ក្នុង​ឈាម ក្នុង​នោះ​កង្វះ​គ្រាប់ឈាម​ក្រហម​ក៏​ជា​ផល​វិបាក​មួយ​តែង​កើត​ឡើង​ជា​ញឹកញាប់​ផង​ដែរ។ ចំណែក​មូល​ហេតុ​រួម​ចំណែក​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​រួម​មាន៖ - កង្វះ​អ័រម៉ូន erythropoietin ដែល​ជា​ធម្មតា ត្រូវ​បាន​បញ្ចេញ​ដោយ​តម្រង​នោម - ការ​ថយ​ចុះ​អាយុ​របស់​គ្រាប់​ឈាម​ក្រហម ៧០-៨០ថ្ងៃ (ធម្មតា​១២០ថ្ងៃ) - ការ​កើន​ឡើង ​hepcidine -​ ការ​បាត់បង់​ជាតិ​ដែក​ វីតាមីន B9 និងB12។ល។ រោគ​សញ្ញា៖ ស្លេក​ស្លាំង​ខ្លាំង​ខុស​ពី​ធម្មតា ហេវហត់ អស់​កម្លាំង ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល ហ៊ឹង​ត្រចៀក ស្រវាំង​ភ្នែក ញ័រ​ដើម​ទ្រូង បេះ​ដូង​លោត​ញាប់ ចុក​ទ្រូង ដង្ហក់ ឆាប់​ហត់ ខុស​ធម្មតា​ជាដើម។ បញ្ហា​កង្វះ​គ្រាប់​ឈាម​ក្រហម​នេះ​កើន​ឡើង​ស្រប​ទៅ​នឹង​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្សោយ​តម្រង​នោម។ កង្វះ​គ្រាប់​ឈាម​ក្រហម ផ្ដល់​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​អ្នក​ជំងឺ​ដូច​ជា ស្លេក​ស្លាំង ឆាប់​ហត់ ប៉ះពាល់​ដល់​ជីវភាព ប្រចាំ​ថ្ងៃ ពិសេស​បង្កើន​អត្រា​ស្លាប់ និង​ពិការភាព​ខ្ពស់។


ជំងឺតម្រងនោម

រោគសញ្ញាដែលមិននឹកស្មានថា តម្រងនោមកំពុង​មានបញ្ហា

មុខងារ​ចម្បង​របស់​តម្រង​នោម គឺ​ចម្រោះ​ឈាម ដូចនេះ​តម្រង​នោម​អាច​រង​ផល​ប៉ះពាល់​ដោយសារ​ស្ថាន​ភាព​ឈាម និង​ចំណុះ​របស់​ឈាម ហើយ​ការ​ខូច​តម្រង​នោម​ភាគច្រើន បណ្ដាល​មកពី​ការ​ខូច​សរសៃ​ឈាម នៅ​ក្នុង​តម្រង​នោម។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​ថែរក្សា​តម្រង​នោម​ឲ្យ​ល្អ គឺ​មិន​ពិបាក​ឡើយ តែ​បើ​ឈឺ​ហើយ​ព្យាបាល នោះ​ទើប​ជា​រឿង​សែន​ពិបាក ហើយ​ពេល​ខ្លះ​មិន​អាច​ព្យាបាល​បាន​ថែម​ទៀត​ផង។ ដូចនេះ​បើ​សង្កេត​ឃើញ​រោគ​សញ្ញា​​មួយ​ចំនួន​ដែល​យើង​មិន​អើពើ និង​គិត​ថា​គ្មាន​បញ្ហា តែ​វា​ជា​អាការៈ​តម្រង​នោម​មាន​បញ្ហា​ហើយ ទាមទារ​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ១- ទឹកនោម​ឡើង​ពពុះ បើ​ដល់​ដំណាក់កាល​នោម​មាន​បែក​ពពុះ​ច្រើន​ហើយ​នោះ គឺជា​សញ្ញា​បញ្ជាក់​យ៉ាង​ថា តម្រង​នោម​យើង​កំពុង​ចុះ​ខ្សោយ ដោយ​ប្រញាប់​ស្វែង​រក​ការ​ពិគ្រោះ និង​ព្យាបាល​ទាន់​ពេលវេលា។ មិន​ត្រឹមតែ​ពពុះ​ប៉ុណ្ណោះ​ទេ ទឹកនោម​ក៏​ប្រែជា​មាន​ក្លិន​ឆ្អេះ​ខ្លាំង​ខុស​ពី​ធម្មតា រឹតតែ​មិនគួរ​យឺតយ៉ាវ​ដើម្បី​ដឹង​ពី​សុខភាព​តម្រង​នោម។ ២- ខ្សោយ​សាច់ដុំ អតុល្យភាព​អេឡិចត្រូលីត អាច​បណ្ដួល​មកពី​មុខងារ​តម្រង​នោម​ចុះ​ទន់​ខ្សោយ​ដូច​គ្នា។ ប្រសិនបើ​យើង​មាន​ការ​ឈឺចាប់​សាច់​ដុំ​ពេញ​មួយ​ថ្ងៃ​រយៈពេល​យូរ​មិន​បាត់​សោះ វា​អាច​ជា​សញ្ញា​បញ្ហា​តម្រង​នោម។ ៣- ហើម​ភ្នែក បើ​តម្រង​នោម​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ច្រើន​នៅ​ក្នុង​ទឹកនោម នាំឲ្យ​ភ្នែក​របស់​យើង​អាច​មាន​សភាព​ហើម​ខុស​ពី​សព្វ​មួយ​ដង​ទាំង​មិន​បាន​ឈឺ ឬ​យំ​អ្វី​សោះ។ បើ​សង្កេត​ឃើញ​ខ្លួនឯង​ឧស្សាហ៍​ជួប​បញ្ហា​នេះ​គួរតែ​ប្រញាប់​ធ្វើ​តេស្ត​ឈាម ឬ​ពិនិត្យ​សុខភាព​តម្រង​នោម​ឲ្យ​បាន​ច្បាស់​លាស់​ថា​មាន​បញ្ហា ឬ​មាន​អ្វី​មិន​ប្រក្រតី​ក្នុង​រាងកាយ។ វេជ្ជបណ្ឌិត​រូបនោះ​បញ្ជាក់​ទៀត​ថា បើ​រោគសញ្ញា​នៃ​ការ​ខូច​តម្រង​នោម​ដំណាក់កាល​ចុង​ក្រោយ​វិញ ធ្វើឲ្យ​យើង​វិល​មុខ ក្អួត នោម​តិច មិន​នោម នោម​មិន​ចេញ ហើម​ប្រឡង់​ភ្នែក ឬ​ហើម​កែង​ជើង។ ដូចនេះ​ដើម្បី​ថែទាំ​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ ត្រូវ​ចៀស​ឆ្ងាយ​ពី​បារី បន្ថយ​ញ៉ាំ​ប្រៃ ផឹក​ទឹក​ឲ្យ​បាន​ច្រើន គ្រប់គ្រង និង​តាម​ដាន​ជំងឺ​ទឹកនោមផ្អែម ឬ​លើស​ឈាម ព្រម​ទាំង​ហាត់ប្រាណរក្សា​ទម្ងន់។


ជំងឺតម្រងនោម

បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

តម្រង​នោម​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​រាងកាយ​យើង កាលណា​វា​ធ្វើការ​មិន​បាន​ល្អ​រាងកាយ​យើង​ក៏​ជួប​ផល​រំខាន​មួយ​ចំនួន​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ក្នុង​ករណី​តម្រង​នោម​ធ្វើការ​មិន​បាន​ល្អ និង​មិន​បាន​បំពេញ​តួនាទី​សម្អាត​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហាប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​តម្រងនោម​ជាច្រើន​ដូចជា៖ - តម្រង​នោម​ផ្ទុក​ជាតិ​​ពុល​ពេញ - មាន​ឆ្លង​មេរោគ​ទៅ​ក្នុង​តម្រង​នោម - កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ - ខ្សោយ ឬ​ខូច​តម្រង​នោម - ចូល​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ធ្វើឲ្យ​ខូច​តម្រង​នោម​ទាំង​ស្រុង អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​តម្រង​នោម​ជាដើម ដែល​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ប្រចាំ ឬ​ត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្ដង។ ដូចនេះ​បើ​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាងក្រោម ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ជាក់​ថា​តម្រង​នោម​មាន​ឆ្លង​មេរោគ និង​ដំណើរការ​ខុស​ប្រក្រតី​អ្វី​ឬ ទេ៖ - នោម​ញឹក - មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ម្តង​ៗ - ពេល​ខ្លះ​នោម​មាន​ឈាម​មក​ជាមួយ - ឧស្សាហ៍​រាន់​នោម - ឈឺ​ចុកចាប់​នៅ​ត្រង់​ឆ្អឹង​ខ្នង​ភ្លាម ៗ - អស់កម្លាំង​ល្ហិតល្ហៃ - មាន​អាការៈ​ហើម​តាម​រាងកាយ​ជាពិសេស​នៅ​ត្រង់ ដៃ ជើង ប្រអប់ជើង និង​ក្បាល​ជង្គង់ - ចុក ណែន និង​សៀត​ពោះ - លែង​ឃ្លាន​ចំណីអាហារ និង​ស្រក​ទម្ងន់​ខុស​ពី​ធម្មតា - ពណ៌​ក្រចក​ដៃ​ប្រែ​ជា​មាន​ស្នាម​រួញ​ៗ - ស្បែក​ឡើង​កន្ទួល និង​រមាស់ - មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ និង​ក្អួត​តែ​ម្ដង ឬ​ពិបាក​ដកដង្ហើម


ជំងឺតម្រងនោម

បញ្ហា​ចុក​តម្រងនោម កើត​ឡើង​ដោយ​សារអ្វី?

ចុក​តម្រង​នោម​ ជា​ប្រភេទ​នៃអា​ការៈ​ឈឺ​ចាប់ ពេល​យើង​​មាន​ដុំក្រួស​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​ផ្លូវ​ទឹក​នោម។ ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ​មាន ​តម្រង​នោម បំពង់​បង្ហួរ​ទឹក​នោម​ផ្នែក​ខាង​លើ ប្លោក​នោម និងបំពង់​បង្ហួរ​នោម​ផ្នែក​ខាង​ក្រោម។ យើង​ក៏​​អាច​មាន​ក្រួសនៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ហើយ​កើត​ឡើង​ដោយ​សារ​ការ​ប្រមូល​ផ្តុំសារ​ធាតុ​រ៉ែ​ ដូច​ជា ​ជាតិ​កាល់​ស្យូម និង​អាស៊ីដអ៊ុយ​រិច​ ក្នុង​ទឹក​នោម ​បង្កើត​បាន​ជា​ដុំ​គ្រី​ស្តាល់​ដ៏​រឹង។ ដុំ​ក្រួស​ អាច​មាន​ទំ​ហំ​តូច​ដូច​គ្រាប់​ខ្សាច់ ឬ​ធំ​ដូច​កូន​បាល់​សម្រាប់​កីឡាវាយ​កូន​ហ្គោល ហើយ​នៅ​ពេល​ក្រួស​រីក​ធំ​ខ្លាំង ​យើង​មាន​​ជំងឺ ​​អាចនឹង​​ឈឺ​ចាប់កាន់​តែ​​ខ្លាំងដូច​គ្នា។ បញ្ហា​ចុកតម្រងនោមដោយ​សារ​ក្រួស កើត​ឡើង​ញឹក​ញាប់​ណាស់ ដោយ​ប្រុសៗ​ប្រមាណ ១២% ​និងស្រីៗ ៦% ​អាច​មាន​ក្រួស​ក្នុង​តម្រងនោម​មួយ​ដង ឬ​ច្រើន​ដង​ក្នុង​មួយ​ជីវិត។ អត្រា​កើត​​ជំងឺក្រួសក្នុង​តម្រងនោម កើន​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​របប​អាហារ និង​ទម្លាប់​រស់​នៅ។ រោគសញ្ញាចុកតម្រង​នោមមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ចុកតម្រង​នោម គឺ​​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​លើ​ទំហំ និង​ទីតាំង​ដុំ​ក្រួស​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម។ ក្រួស​តូច​ៗ​មួយ​ចំនួន​ អាច​បណ្តាលឲ្យ​​មានការចុកចាប់តិច​តួច ហើយ​អាច​ធ្លាក់​មក​ក្រៅ​តាម​ទឹក​នោម ទាំង​យើង​មិន​បាន​ចាប់​អារម្មណ៍។ ដុំ​ក្រួស​មាន​ទំហំ​ធំ ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិសេស​នៅ​ពេល​ជាប់​គាំង និង​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម ​ដូច​ជា​ កន្លែង​ជួប​គ្នា​រវាង​តម្រង​នោម ប្លោក​នោម ឬ​បំពង់​បង្ហូរ​ទឹក​នោមផ្នែក​ខាង​លើ ដែល​ជា​បំពង់​ទឹក​នោម​ ឆ្លង​កាត់​ពី​តម្រង​នោម​ ទៅ​ប្លោក​នោម ។ អាការៈ​​ចុកដោយ​សារ​ក្រួស គឺ​ឈឺ​ចាប់​នៅ​ផ្នែក​ចំហៀង​ នៅ​ចន្លោះ​រវាង​ឆ្អឹង​ជំនីរ និង​ឆ្អឹង​ត្រគាក ហើយ​អាការៈ​ឈឺ​ បាន​រាល​ដាល​ទៅ​ផ្នែក​ខាង​ក្រោម​ពោះ និង​ក្រលៀន។ អាការៈ​ឈឺ​ចាប់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស