ជំងឺរលាកថ្លើមដែលកើតឡើងញឹកញាប់មានបីប្រភេទគឺ ជំងឺរលាកថ្លើមប្រភេទA, B និងC។ រោគសញ្ញានៃប្រភេទជំងឺនីមួយៗមានលក្ខណៈខុសគ្នា និងមានវិធីព្យាបាលផ្សេងៗពីគ្នា។ ទោះបីជាជំងឺរលាកថ្លើម អាចឆ្លងតាមវិធីផ្សេងៗជាច្រើនក៏ពិតមែន ប៉ុន្តែជំងឺនេះឆ្លងញឹកញាប់បំផុតតាមការរួមភេទ ហើយគ្នាយើងជាច្រើនប្រហែលជាមិនដឹងទេថា ជំងឺរលាកថ្លើមប្រភេទB និងC ជាមូលហេតុចម្បងដែលធ្វើឲ្យគូស្នេហ៍មួយចំនួនគ្មានកូន។
រលាកថ្លើមប្រភេទB
រលាកថ្លើមប្រភេទB ជាប្រភេទនៃការបង្ករោគក្នុងថ្លើម។ រោគសញ្ញានៃជំងឺនេះ រួមមានជំងឺខាន់លឿង ក្ដៅខ្លួន អស់កម្លាំង ឈឺក្រពះ ឈឺសន្លាក់ និងលាមកមានពណ៌ស។ ជាទូទៅ ជំងឺរលាកថ្លើមប្រភេទB ត្រូវការរយៈពេល៦ខែ ដើម្បីចេញរោគសញ្ញា ហើយអ្នកជំងឺជាងមួយភាគបីពុំដឹងថាខ្លួនកើតជំងឺនេះឡើយ។ ជាទូទៅ ជំងឺប្រភេទនេះអាចឆ្លងតាមរយៈការរួមភេទ ការប្រើសឺរ៉ាំង ឬម្ជុលរួមគ្នា ឬពីម្ដាយទៅកូន។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
រលាកថ្លើមប្រភេទC
ចំណែកជំងឺរលាកថ្លើមប្រភេទC អាចបណ្ដាលឲ្យខូចថ្លើមធ្ងន់ធ្ងរ ដោយចេញរោគសញ្ញានៅចន្លោះរយៈពេល២សប្ដាហ៍ ទៅ៦សប្ដាហ៍ក្រោយឆ្លងមេរោគ។ រោគសញ្ញាទាំងនេះ រួមមានគ្រុនក្ដៅ កើតជំងឺខាន់លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ ចង្អោរ ឈឺក្រពះ ក្អួត ឈឺសន្លាក់ លាមកពណ៌ស និងទឹកនោមមានពណ៌ស្រអាប់។ ជំងឺរលាកថ្លើមប្រភេទនេះឆ្លងតាមការរួមភេទ មានដៃគូច្រើន ប្រើប្រាស់ម្ជុល គ្រឿងញៀន ឬសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរួមគ្នា ការសាក់ ឬចោះក្រវិល ឬចោះផ្នែកផ្សេងៗនៃរាងកាយដែលគ្មានអនាម័យ និងការឆ្លងពីម្ដាយទៅទារក។
[embed-health-tool-heart-rate]
ផលប៉ះពាល់លើលទ្ធភាពមានកូនរបស់បុរស
ជាក់ស្ដែង មានមេរោគជាច្រើនដែលអាចប៉ះពាល់ដល់មេជីវិតឈ្មោល និងបណ្ដាលឲ្យប្រុសៗមិនអាចមានកូនបាន។ យោងតាមការសិក្សាបានបង្ហាញថា ជំងឺរលាកថ្លើមប្រភេទC អាចនាំឲ្យមេជីវិតឈ្មោលមិនប្រក្រតីកើនឡើង និងថយចុះនៃចលនារបស់មេជីវិតឈ្មោល។ ស្រដៀងគ្នានេះដែរ ប្រូតេអ៊ីន’S’ នៅក្នុងជំងឺរលាកថ្លើមប្រភេទB ក៏មានឥទ្ធិពលកាត់បន្ថយចលនារបស់មេជីវិតឈ្មោល និងអត្រានៃការបង្កកំណើតក្នុងមេជីវិតឈ្មោល ដល់ទៅជាងពាក់កណ្ដាលផងដែរ។
អត្ថបទគួរអាន៖
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
- ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!
- ការ៉ុត ល្អខ្លាំងអ៊ីចឹងសោះ មិនមែនចាស់ៗចេះតែនិយាយទេ!
- ផ្លែចេកមានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ
- ញ៉ាំឪឡឹកខែក្ដៅបំពេញជាតិទឹកបានល្អ តែនៅមានប្រយោជន៍ច្រើនទៀត
- “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់?
- អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន
- ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ
ការពារខ្លួនពីជំងឺរលាកថ្លើមB ដោយការចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំង ជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់ពីជំងឺរលាកថ្លើមប្រភេទB។ ដូច្នេះហើយ ចំពោះទារក និងកុមារដែលមានអាយុក្រោម១៨ឆ្នាំ គួរចាក់វ៉ាក់សាំងប្រភេទនេះ។ ចំណែកអ្នកដែលកើតជំងឺទឹកនោមផ្អែម មានដៃគូច្រើន ក៏ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទBដូចគ្នាដែរ។