ប្រព័ន្ធភាពស៊ាំមាននាទីជួយការពាររាងកាយប្រឆាំងការបង្ករោគផ្សេងៗ ប៉ុន្តែពេលប្រព័ន្ធភាពស៊ាំមានការភ័ន្តច្រឡំបង្កើតប្រូតេអ៊ីនទៅជាអង់ទីករដើម្បីប្រឆាំងរាងកាយខ្លួនឯង ពេលនោះយើងចាត់ទុកវាជាជំងឺ ហើយសរីរាង្គប៉ះពាល់ញឹកញាប់បំផុតពីជំងឺនេះមានសន្លាក់ និងស្បែក។ តើហេតុអ្វីទើបមានបញ្ហានេះ?
ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ពេលខ្លះប៉ះពាល់លើសរីរាង្គតែមួយមុខប៉ុណ្ណោះ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ អាចប៉ះពាល់លំពែង ប៉ុន្តែមានមួយប្រភេទទៀត ប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ហៅថាជំងឺ Lupus ( Systemic Lupus Erythematosus ឬ Lupus) ខណៈប្រភេទនៃជំងឺទាំងនេះមានដូចជា៖
ជំងឺរលាកសន្លាក់( Rheumatoid arthritis )
ដោយសារអង់ទីករទៅប្រឆាំងផ្ទាល់លើសន្លាក់ បង្កឲ្យហើមរលាក និងឈឺចាប់។ ករណីព្យាបាលពេលយឺតពេល សន្លាក់នឹងខូចខាតធ្ងន់ធ្ងរមិនអាចកែកុនបានឡើយ។
ជំងឺលូផឹស (Lupus )
ករណីនេះអង់ទីករមិនទៅប្រឆាំងលើតែកោសិកាសន្លាក់ប៉ុណ្ណោះទេ ថែមទាំងប្រឆាំងទៅនឹងសួត គ្រាប់ឈាម សរសៃប្រសាទ ក៏ដូចជាតម្រងនោមជាដើម។
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
រលាកពោះវៀនរ៉ាំរ៉ៃ ( IBD )
ដោយសារប៉ះពាល់លើជាលិកាភ្នាសពោះវៀន អាការៈមួយចំនួននឹងបង្ហាញដូចជា រាកញឹកញាប់ បន្ទោរបង់មានឈាម ឧស្សាហ៍ផោម ឈឺពោះ ក្ដៅខ្លួន និងស្រកទម្ងន់។ ជំងឺក្រុណ្ហ( Crohn’s disease ) និងដំបៅពោះវៀនឧស្សាហ៍ជួបប្រទះបំផុត។
ជំងឺក្រិនសរសៃប្រសាទ ( Multiple Sclerosis )
វាធ្វើឲ្យបាត់មុខងារនៃប្រព័ន្ធប្រសាទ ធ្វើឲ្យមានរោគសញ្ញាដូចជា ឈឺចាប់ ពិការភ្នែក ខ្សោយ មិនមានលំនឹងដងខ្លួន និងគាំងសាច់ដុំជាដើម។
ជំងឺទឹកនោមផ្អែមប្រភេទ ១
ប្រព័ន្ធភាពស៊ាំរាងកាយបំផ្លាញកោសិកាដែលផលិតអ័រម៉ូនអាំងស៊ុយលីននៅលើលំពែង ដែលនាំឲ្យអ្នកជំងឺប្រភេទនេះតែងតែត្រូវការចាក់អាំងស៊ុយលីនដើម្បីរស់នៅបានធម្មតា។ តាមការសិក្សាស្ត្រីអាចប្រឈមហានិភ័យកើតជំងឺនេះខ្ពស់ជាងបុរសដល់ទៅ ២ដង ព្រោះអត្រាកើតជំងឺលើស្ត្រីមានដល់ទៅ ៦,៤ភាគរយ ខណៈអត្រាកើតលើបុរសមានត្រឹម ២,៧ភាគរយ ហើយជារឿយៗស្រីៗវ័យចន្លោះពី ១៤–៤៤ ឆ្នាំប្រឈមខ្ពស់នឹងជំងឺនេះ។
រោគសញ្ញាឧស្សាហ៍ជួបប្រទះមាន៖
– ហត់ និងអស់កម្លាំងជាប្រចាំ
– ឈឺចុកចាប់សាច់ដុំ
– ឡើងក្រហមរោល និងហើម
– ក្ដៅខ្លួនស្ទិញៗ
– ពិបាកប្រមូលអារម្មណ៍ធ្វើការ
– ស្ពឹកៗ ព្រឺៗ ចុងដៃជើង
– ជ្រុះសក់
– រមាស់ស្បែក
យើងម្នាក់ៗអាចបង្ហាញរោគសញ្ញាខុសៗគ្នា ដូចជាអ្នករលាកពោះវៀនរ៉ាំរ៉ៃ អាច ហើមពោះ ឈឺពោះ និងរាក ជាដើម ចំណែកអ្នកទឹកនោមផ្អែមប្រភេទ១ អាច ស្រេកទឹកខ្លាំង ស្រកទម្ងន់ និងអស់កម្លាំង។
ថ្វីបើគ្មានថ្នាំព្យាបាលជំងឺនេះឲ្យជាដាច់ក៏ពិតមែន តែយើងអាចគ្រប់គ្រងស្ថានភាពជំងឺកុំឲ្យធ្ងន់ធ្ងរជាងនេះតាមរយៈ៖
– ថ្នាំបំបាត់ការឈឺចាប់
– ប្រថ្នាំមាស់ស្បែក និងថ្នាំកម្លាំងជាដើម
– ថ្នាំបន្ថយសកម្មភាពប្រព័ន្ធភាពស៊ាំ និងថ្នាំព្យាបាលបន្ទាប់បន្សំដទៃទៀតដូចជា ថ្នាំបំបាត់ហើម ជាដើម។
ដើម្បីបង្ការ និងគ្រប់គ្រងជំងឺនេះ យើងត្រូវផ្លាស់ប្តូរទម្លាប់រស់នៅ ដូចជា ហាត់ប្រាណបញ្ចេញកម្លាំងកាយច្រើន និងរបបអាហារដែលមានតុល្យភាព គឺបង្ហាញថាមានឥទ្ធិពលវិជ្ជមានទៅលើជំងឺនេះ។
អាន៖
- ផឹកកាហ្វេធ្វើឲ្យងាយឈឺជុះ ពិតអត់?
- អ្នកកំពុងជួបបញ្ហាទល់លាមក ហាមធ្វើរឿងទាំងនេះដាច់ខាត
- ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ
- កុំថាមិនអី ទល់លាមកយូរ អាចបង្កឲ្យកើតមហារីក
- បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក
- រឿងពិតពាក់ព័ន្ធទល់លាមក មនុស្សភាគច្រើនអត់ដឹង
- ស្វែងយល់ពីបញ្ហាសុខភាពប្រព័ន្ធរំលាយអាហារច្រើនទៀត
[embed-health-tool-bmr]