backup og meta

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង

ការភ័យពេលប្រឡងតែងតែកើតឡើងមុនពេលប្រឡង ជាពិសេសពេលប្រឡងសំខាន់ៗដូចជា ការប្រឡងឌីប្លូម បាក់ឌុប ចូលមហាវិទ្យាល័យ ឬបញ្ចប់ការសិក្សាជាដើមដែលអាចធ្វើឱ្យយើង បុកពោះ បេះដូងលោតញាប់ បែកញើស និងញ័រដៃជាដើម ហើយអាចបណ្តាលឱ្យយើងភ្លេចអ្វី ដែលបានរៀន មិនអាចផ្តោត​អារម្មណ៍ក្នុងការប្រឡង និងធ្វើឱ្យយើងមិនអាចប្រឡងបានល្អ។ យើងគួរធ្វើម៉េចដើម្បីជំនះអារម្មណ៍មួយនេះ?

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយយើងកាត់បន្ថយអារម្មណ៍ភ័យពេលប្រឡងបាន៖

១. រំលឹកមេរៀននៅកន្លែងដែលមានបរិយាកាសប្រហាក់ប្រហែលនឹងពេលប្រឡង

រៀបចំបរិយាកាសកន្លែងរំលឹកមេរៀនឱ្យស្រដៀងនឹងបិរយាកាសក្នុងបន្ទប់ប្រឡង ដូចជា រៀបតុ និងកៅអីជាជួរៗដាច់ពីគ្នា និងគ្មានសំឡេងរំខានជាដើម ដើម្បីឱ្យយើងមានអារម្មណ៍ស៊ាំជាមួយ​បរិស្ថាននៅពេលប្រឡង ដែលអាចជួយយើងផ្តោតអាម្មណ៍ និងចាំមេរៀនដែលយើង​បានរំលឹក​នៅពេលកំពុងប្រឡង។

២. ហ្វឹកហាត់បន្ធូរអារម្មណ៍

ភាពតានតឹង ឬការភ័យអាចរំខានដល់សមត្ថភាពក្នុងការផ្តោតអារម្មណ៍ ការគិត និងការប្រឡង​របស់យើង។ ការបន្ធូរអារម្មណ៍អាចជួយយើងដោះស្រាយបញ្ហាភ័យពេលប្រឡង និងជួយឱ្យ​អារម្មណ៍យើងស្ងប់។ បើយើងភ័យពេលប្រឡង យើងអាចបន្ធូរអារម្មណ៍តាមរយៈការដកដង្ហើម​វែងៗឱ្យបានបីដង ដោយដកដង្ហើមចូលឱ្យវែងតាមច្រមុះរហូតដល់ខ្យល់ពេញពោះ រួចដកដង្ហើម​ចេញ​វិញតាមមាត់យឺតៗឱ្យអស់ខ្យល់ពីពោះ។

៣. គេងឱ្យបានគ្រប់គ្រាន់

ការ​គេង​គ្រប់គ្រាន់​​មិន​ត្រឹម​តែជួយឱ្យយើងយើងមានសុខភាពល្អទេ​​ ថែមទាំងជួយឱ្យយើងមាន​អារម្មណ៍ល្អ ស្ងប់អារម្មណ៍ និងផ្តោតអារម្មណ៍បានល្អទៀត។ លើសពីនេះទៅទៀត ​ការគេង​​ប្រាំពីរ​ទៅប្រាំបួនម៉ោងក្នុងមួយយប់នឹងជួយយើងចាំមេរៀនដែលបានរំលឹកបានល្អ ព្រោះខួរក្បាល​មាន​នាទីផ្ទុកព័ត៌មាន។

៤. ចៀសវាងញុំាជាតិកាហ្វេអ៊ីនច្រើន

ការញុំាជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេ ភេជ្ជៈប៉ូវកម្លាំង សុកូឡា និងតែជាដើមក្នុងកម្រិត​មធ្យម​អាចជួយបង្កើនការផ្តោតអារម្មណ៍ និងជួយឱ្យយើងមានថាមពល។ ផ្ទុយមកវិញការញុំា​ជាតិ​កាហ្វេអ៊ីន​ច្រើនជ្រុលនឹងបណ្តាលឱ្យយើងជួបបញ្ហាដូចជា ឈឺក្បាល គេងមិនលក់ ភ័យ ញ័រខ្លួន បេះដូងលោតញាប់ ឆាប់ខឹងជាដើមទៅវិញ។

កាហ្វេ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

៥. ញុំាឱ្យបានគ្រប់គ្រាន់

ខួរក្បាលរបស់យើងត្រូវការអាហារ និងទឹកដើម្បីដំណើរការ។ ដូច្នេះ យើងត្រូវញ៉ាំអាហារ​ល្អ​ចំពោះ​សុខភាព និងញុំាទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងចៀសវាង​ភេសជ្ជៈមានជាតិស្ករ​ច្រើន​ដូចជា ទឹកក្រូច ឬទឹកផ្លែឈើកំប៉ុងជាដើមដែលអាចបណ្តាលឱ្យជាតិស្ករក្នុងឈាមឡើង និង​ធ្លាក់ចុះខ្លាំង ព្រមទាំងអាចបង្កការរលាកក្នុងរាងកាយ។ ការញុំាគ្រប់គ្រាន់ក៏ជួយ​ឱ្យយើងមាន​កម្លាំង​ក្នុងការប្រឡងដែរ។

៦. ហាត់ប្រាណឱ្យបានទៀងទាត់

ការហាត់ប្រាណដូចជា ដើរ រត់ត្រឹកៗ ឬហាត់យូហ្កាជាដើមមិនត្រឹមតែ​ជួយពង្រឹងសុខភាព​រាងកាយទេ ថែមទាំងជួយពង្រឹងសុខភាពផ្លូវចិតទៀត ព្រោះអាចជួយកាត់បន្ថយភាពតាន់តឹង ជួយឱ្យយើងមានអារម្មណ៍ល្អស្រស់ស្រាយ មានការចងចាំ និងផ្តោតអារម្មណ៍​បានល្អប្រសើរ​ជាងមុន។

[embed-health-tool-pregnancy-weight-gain]

៧. ស្រមៃពីភាពជោគជ័យក្នុងការប្រឡង

នៅពេលយើងស្រមៃថាឃើញភាពជោគជ័យក្នុងការប្រឡង យើងបង្កើតរូបភាពផ្លូវចិត្តដែលយើង​ប្រឡងបានល្អ និងប្រឡងជាប់ ឬទទួលបានលទ្ធផលដែលយើងចង់បាន។ ការហាត់សមផ្លូវចិត្ត​នេះអាចជួយយើងត្រៀមចិត្ត និងកាយសម្រាប់ប្រឡង។ នៅពេលយើងស្រមៃថាខ្លួនចេះ​ឆ្លើយ​សំណួរ និងធ្វើលំហាត់នានា យើងចាប់ផ្តើមជឿជាក់លើសមត្ថភាពរបស់យើង និងបន្តផ្តោតលើ​គោលដៅ​ជោគជ័យរបស់យើង ដែលអាចជួយយើងចៀសផុតពីការរំខាននានាដូចជា ការភ័យ ឬ​ភាពតានតឹងពេលប្រឡង។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយយើងកាត់បន្ថយអារម្មណ៍ភ័យពេលប្រឡងបាន៖
  • រំលឹកមេរៀននៅកន្លែងដែលមានបរិយាកាសប្រហាក់ប្រហែលនឹងពេលប្រឡង
  • ហ្វឹកហាត់បន្ធូរអារម្មណ៍
  • គេងឱ្យបានគ្រប់គ្រាន់
  • ចៀសវាងញុំាជាតិកាហ្វេអ៊ីនច្រើន
  • ញុំាឱ្យបានគ្រប់គ្រាន់
  • ហាត់ប្រាណឱ្យបានទៀងទាត់
  • ស្រមៃពីភាពជោគជ័យក្នុងការប្រឡង

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Tips to Reduce Test Anxiety
https://www.coursera.org/articles/test-anxiety-tips

Test anxiety: Can it be treated?
https://www.mayoclinic.org/diseases-conditions/generalized-anxiety-disorder/expert-answers/test-anxiety/faq-20058195

Test Anxiety
https://kidshealth.org/en/teens/test-anxiety.html

Managing Test Anxiety
https://www.foothillsacademy.org/community/articles/test-anxiety

កំណែ​ប្រែបច្ចុប្បន្ន

02/11/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 02, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម