backup og meta

រដូវភ្លៀង រន្ទះកាចណាស់ គ្នាយើងត្រូវចេះប្រយ័ត្នខ្លួន ! អាចអនុវត្តតាមតិចនិកទាំងនេះបាន

រដូវភ្លៀង រន្ទះកាចណាស់ គ្នាយើងត្រូវចេះប្រយ័ត្នខ្លួន ! អាចអនុវត្តតាមតិចនិកទាំងនេះបាន

រដូវភ្លៀងចូលមកដល់ ក្រៅពីងាយធ្វើឲ្យយើងឈឺ បញ្ហារន្ទះបាញ់ក៏គួរឲ្យបារម្ភដូចគ្នា​ជាពិសេសគ្នាយើង ដែលប្រកប​របរ​តាមដងផ្លូវ ឬកំពុងធ្វើដំណើរ ឬកិច្ចការអ្វីមួយអំឡុងពេលមេឃភ្លៀង។ តាមអបិយជំនឿ រន្ធះបាញ់ចាស់ៗថា ដោយសារពាក្យស្បថស្បែរ ឬមនុស្សមានបាប ប៉ុន្តែវិទ្យាសាស្ត្ររកឃើញថា រន្ទះបាញ់ជាបាតុភូតធម្មជាតិ ពាក់ព័ន្ធជាមួយទំនាញផែនដី មិនមែនរឿងបុណ្យ​បាបទេ។ គ្នាយើងអំឡុងពេលនេះ សុទ្ធតែប្រឈមហានិភ័យ ហេតុនេះគួរចេះតិចនិកការពារដូចខាងក្រោម។

១- អ្វីគ្នាយើងគួរដឹងពេលមានផ្គររន្ទះ

នៅបរិវេណខាងក្រៅទាំងអស់ សុទ្ធតែគ្មានសុវត្ថិភាព នៅពេលដែលតំបន់នោះកំពុងតែបានផ្គររន្ទះ។  បើគ្នាយើងឮសំឡេងផ្គររន្ទះកើតមានក្បែរខ្លួន សុទ្ធតែប្រឈមហានិភ័យរន្ទះបាញ់កាន់តែខ្ពស់។ នៅពេលយើង​ឮសំឡេងផ្គរ ត្រូវឆាប់រត់រកកន្លែងជ្រក​ ឬជំរកសុវត្ថិភាពឲ្យបានលឿនបំផុត ដោយ​ត្រូវពួននៅកន្លែងមានសុវត្ថិភាពយ៉ាងហោចណាស់ ៣០នាទី ក្រោយឮសំឡេងផ្គររន្ទះ។

២- រក្សាសុវត្ថិភាពពីរន្ទះអំឡុងពេលនៅក្នុងផ្ទះ

យើង​ត្រូវនៅឲ្យឆ្ងាយពីទូរសព្ទ កុំព្យុទ័រ និងឧបករណ៍អគ្គិសនីផ្សេងទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនីដែលជាកត្តាទាក់ទាញរន្ទះបាន។ ក្រៅពីនេះ​យើង​ក៏​ត្រូវ​នៅឲ្យឆ្ងាយពីប្រព័ន្ធទឹក រាប់បញ្ចូលទាំងទុយោទឹក ធុងស្តុកទឹក បន្ទប់ទឹក និងម៉ាស៊ីនបូមទឹកដូចគ្នា និង​ត្រូវ​ចេញឲ្យឆ្ងាយពីបង្អួច ទ្វារ និងរានហាលខាងក្រៅ។ យើង​គួរដក​ឌុយ​ភ្លើង ទូរទស្សន៍ ទូរស័ព្ទ កង្ហា និង​គ្រឿង​អេឡិកត្រូនិក​ផ្សេងៗ ចាំបាច់​ត្រូវ​តែ​ដក​ចេញ​ចម្ងាយ ១ ម៉ែត្រ​ពី​ប្រភព​ចរន្ត​អគ្គិសនី។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣- វិធីកាត់បន្ថយហានិភ័យរន្ទះបាញ់អំឡុងពេលកំពុងស្ថិតនៅខាងក្រៅ

ក្នុងករណីគ្នាយើងកំពុងស្ថិតនៅបរិវេណខាងក្រៅ គ្មានកន្លែងសុវត្ថិភាពក្បែរនោះ ក៏អាចធ្វើតាមតិចនិកទាំងនេះដើម្បីកាត់បន្ថយហានិភ័យរន្ទះបាញ់បានដូចគ្នា។

– ប្រញាប់ចាកចេញពីតំបន់ខ្ពង់រាប មានដូចជា ទីទួល តំបន់ភ្នំ ឬកំពូលភ្នំតែម្តង។

– ហាមដាច់ខាតកុំក្រាបទៅលើដីឲ្យសោះ។

– ហាមដាច់ខាតមិនត្រូវជ្រកដោយដើមឈើនោះឡើយ។

– ក៏មិនត្រូវជ្រកក្រោមផ្ទាំងថ្ម ឬថ្មចោតដែរ ព្រោះអាចបាក់សង្កត់ឬរអិលធ្លាក់មកលើយើង។

– ត្រូវរត់ឲ្យឆ្ងាយពីថ្លុកត្រពាំង បឹងបួរ និងកន្លែងផ្សេងទៀតដែលមានដក់ ឬស្តុកទឹក។

– ចេញឲ្យឆ្ងាយពីកន្លែងអាចចម្លងចរន្តអគ្គិសនីបាន មានដូចជា លួសបន្លា ខ្សែភ្លើង នឹងម៉ាស៊ីនផ្សេងៗ។

ត្រូវភ្លៀង​ឈឺ

[embed-health-tool-bmi]

– ត្រូវបន្ទន់ខ្លួនបើ​សិន​ជា​ពេល​ភ្លៀង​ធ្លាក់ មាន​ផ្លេក​បន្ទោរ ផ្គរ ឬរន្ទះ តែ​ចៃដន្យ​យើង​នៅ​ខាង​ក្រៅ ឬ​នៅ​ក្រោម​បង្គោល​ភ្លើង​នោះ ត្រូវ​ប្រញាប់​បន្ទន់​ខ្លួន ដោយ​បញ្ឈរ​ជង្គង់​ទាំង​២​ជិត​គ្នា និង​យក​ដៃ​ខ្ទប់​ត្រចៀក​ទាំង​សង​ខាង។

– ត្រូវ​រត់​ចេញ​ពី​ទឹក ឬ​ស្រែ នៅ​ទី​វាល​ដែល​គ្មាន​ដើមឈើ ពិសេស​វាល​ស្រែ​ងាយ​នឹង​មាន​រន្ទះ​បាញ់​ណាស់ ដូច្នេះ​បើ​យើង​កំពុង​ស្ថិត​នៅ​ទីនោះ ត្រូវ​រត់​ចេញ​ពី​ទឹក ឬ​ស្រែ​ជា​បន្ទាន់ ទើប​មិន​គ្រោះថ្នាក់​ដល់​ជីវិត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lightning Tips

Lightning Tips

When Thunder Roars, Go Indoors!

https://www.cdc.gov/nceh/features/lightning-safety/index.html

Lightning Tips

https://www.weather.gov/safety/lightning-tips

កំណែ​ប្រែបច្ចុប្បន្ន

09/10/2024

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដល់​ខែ​ភ្លៀង​ហើយ នេះ​តិចនិក ៦ ​យ៉ាង ការពារ​កុំ​ឲ្យ​​ផ្ដាសាយ

ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មានមុខនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Oct 09

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម