ការពន្យារកំណើត

ការពន្យារកំណើត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ ការ​ការពារ ដើម្បី​រួមភេទ​ដោយ​ស្រណុកសុខស្រួល​និង​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ដើម្បី​រៀបចំ​ផែនការ​គ្រួសារ កំណត់​ចំនួន និង​ពេលវេលា​ជាក់លាក់​យក​កូន​តាម​ផែនការ

ចំណេះដឹងទូទៅ

ការពន្យារកំណើត

ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

អ្នក​ជំនាញ​ជឿ​ថា ស្ត្រី​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ប្រសើរ​ជាង​បុរស​ដោយ​សារ​តែ​ស្ត្រី​​មាន​​​កម្រិត​អ័រម៉ូន Oxytocin (អ័រម៉ូន​នៃ​ក្តី​ស្រលាញ់​) ​ខ្ពស់​ជាង​បុរស។ អ័រម៉ូន​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស និងបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ប៉ុន្តែ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្រីៗ​យើង​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ទៅ​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Aarhus និង​សហរដ្ឋ​អាមេរិក​ បាន​សិក្សា​ពី​​ប្រតិកម្ម​ទៅ​លើ​ស្រ្តេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន​២​ក្រុម ដែល​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត។ នៅ​ពេល​វាស់​កម្រិត​អ័រម៉ូន​ស្រ្តេស ACTH​ នៅ​ក្នុង​ឈាម​​ ពួក​គេ​បាន​រក​​ឃើញ​ថា ACTH​ ប្រែប្រួល​លឿន​ជាង​អ័រម៉ូន​ Cortisol នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្រ្តេស ដូច្នេះ​ហើយ ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការវិភាគ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្រ្តេស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅ​រយៈពេល​១៥​នាទី​ក្រោយ​ពី​ចូលរួម​សកម្មភាព​សង្គម​ដូចជា​លេង​ហ្គេម និង​ច្រៀង​កម្សាន្ត​​ កម្រិត​អ័រម៉ូន​ស្រ្តេស​បាន​ថយ​ចុះ​លើ​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​វិញ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​​ទេ។ [embed-health-tool-bmi] តើ​ថ្នាំ​ពន្យារ​កំណើត​ប៉ះពាល់​ដល់​ប្រតិកម្ម​ស្រ្តេស​ដោយ​របៀប​ណា? ​​​​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ មិន​ទទួល​បាន​ការ​ថយ​ចុះ​នៃ​កម្រិត​ ACTH នៅ​ពេល​ចូលរួម​​សកម្មភាព​សង្គម ដូច​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​ Progesterone ដែល​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស។ ទោះ​ជា​យ៉ាង​នេះ យើង​ចាំបាច់​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​កម្រិត​អ័រម៉ូន​ និង​​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស ក៏​ដូចជា​យន្តការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន […]

ស្វែងរក ការពន្យារកំណើត

ការពន្យារកំណើត

លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើតមិន​ត្រូវ​ពេល អត់​ប្រសិទ្ធភាព​ទេ

ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មិន​មែន​យើង​ចង់​លេប​ពេល​ណា​ក៏​បាន​តាម​ចិត្ត​យើង​ចង់​នោះ​ទេ ព្រោះ​អាច​គ្មាន​ប្រសិទ្ធភាព ភ្លាត់​មាន​កូន។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ គ្រូពេទ្យ​​បាន​ណែនាំ​ពេល​វេលា​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត។ លោកស្រី​វេជ្ជបណ្ឌិត អ៊ូង មុនីរស្មី  គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​​សម្ភព នៃ​មជ្ឈ​មណ្ឌល​ជាតិគាំពារ​មាតា និង​ទារក ថា ចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃ​ទី៥ នៃ​ការ​មក​រដូវ​នោះ​ជា​ពេល​ល្អ​បំផុត​នៃ​ប្រើ​ថ្នាំ​នេះ។ ហេតុអី​ចាំបាច់​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អំឡុង​ថ្ងៃទី១-៥ នៃ​ការ​មក​រដូវ? លោកស្រី​​វេជ្ជបណ្ឌិតពន្យល់​ថា ការ​កំណត់​បែប​នេះ​ទើប​មាន​សុវត្ថិភាព ធ្វើ​ឲ្យ​រដូវ​មក​ទៀង​ទាត់ ហើយ​ដឹងប្រាកដ​ថា យើង​មិន​មាន​ផ្ទៃពោះ​មុន​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត។ អត្ថបទពាក់ព័ន្ធ៖  មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ ៤ ចំណុច ទស្សនៈ​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង ការ​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​តម្រូវ​ឲ្យ​ស្រីៗ​លេប​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា និង​រៀង​រាល់​ថ្ងៃ មិនខាន​នោះ​ទេ។ បន្ទាប់​ពី​លេប​អស់​មួយ​បន្ទះ ត្រូវ​ចាប់​ផ្តើម​លេប​បន្ទះ​ថ្មី​បន្ត​ទៀត នោះ​ទើប​អាច​បង្ការ​កំណើត​បាន ១០០%។ ស្រីៗ​ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​លើក​ដំបូង​អាច​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ឈឺពោះ ឡើងឬ​ស្រកគីឡូ ក្អួតចង្អោរ ធ្វើទុក្ខ​ក្រពះ ប្រែប្រួល​អារម្មណ៍ ឈឺដោះ ឬ​​ឈឺក្បាល​​តិចៗមួយ​រយៈខ្លី។ លោកស្រីវេជ្ជបណ្ឌិត អ៊ូង មុនីរស្មី បញ្ជាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការពន្យារកំណើត

ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់

ស្រីៗ​គ្នា​យើង​ធ្លាប់​បាន​ដឹង​ហើយ​ពី​មធ្យោបាយ​ពន្យារ​កំណើត​បែប​សម័យ​ទំនើប​ដែល​មាន​ច្រើន​ប្រភេទ ចុះ​ចំណែក​ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ​វិញ​មាន​ប៉ុន្មាន​ប្រភេទ? តើ​អាច​មាន​សុវត្ថិភាព ១០០% ដូច​ការ​ពន្យារកំណើត​បែប​សម័យ​ទំនើប​ទេ? ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ការ​​ពន្យារ​​កំណើត​​បែប​​ធម្មជាតិ​​មាន ២ប្រភេទប៉ុណ្ណោះ គឺ​ការ​ពន្យារ​កំណើត​តាម​វដ្ត​រដូវ​របស់​ស្រីៗ​យើង និង​ការ​ពន្យារ​កំណើត​ដោយ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ ១- ការ​ពន្យារ​កំណើត​តាម​វដ្ត​រដូវ វិធី​ពន្យារ​កំណើត​នេះ​សម្រាប់​តែ​ស្រីៗ​គ្នា​យើង​ដែល​មាន​វដ្ត​រដូវ​ទៀងទាត់​ ២៨ ថ្ងៃ ដោយ​តម្រូវ​ឲ្យដៃ​គូ​តម​រួមភេទ​ឲ្យ​បាន​នៅ​ចន្លោះ​ពីថ្ងៃ​ទី ៨-១៩ នៃ​រដូវ។ អត្ថបទពាក់ព័ន្ធ៖ នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន ២- ការ​ពន្យារ​កំណើត​ដោយ​ការ​បំបៅ​កូន ការ​បំបៅ​កូន​ដោយ​ទឹកដោះ​រយៈពេល​៦ខែ​ដំបូង ក៏​ជា​វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ដែរ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​លុះត្រា​តែ​ម៉ាក់ៗ​បំបៅ​ដោះកូន​ឲ្យ​ទៀង​ទាត់ និង​ច្រើន​ដង។ ទោះ​យ៉ាងណា​ក៏​ដោយ វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ទាំងពីរ​ខាងលើ​នេះ​មិន​អាច​ការពារ​ការ​បង្ក​កំណើត​បាន ១០០% នោះ​ទេប្រសិន​បើ​វដ្ត​រដូវ​របស់​ស្រីៗយើងមិនទៀង ឬ​កូន​បៅ​តិច​ពេក ឯ​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ក៏​មាន​ទៀត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការពន្យារកំណើត

វិធីពន្យារកំណើត មាន​អី​ខ្លះ ហើយ​មួយណា​ពេញ​និយម​ជាង​គេ?

វិធី​ពន្យារ​កំណើត គឺ​ជា​ការ​ការ​ពារ​កុំ​មាន​កូន​ ដោយ​មិន​ទាន់​ចង់​បាន។ វិធី​ពន្យារ​កំណើត​មាន​ជា​ច្រើ​នរបៀប អ្នក​អាច​លេប​ថ្នាំ​គ្រាប់ ឬ​ប្រើ​ឧបករណ៍​ដាក់​ចូល​ក្នុង​ខ្លួន ដោយ​ប្រើ​វិធី​វះ​កាត់​តូច។ ការ​ជ្រើស​រើស​វិធី​ពន្យារ​កំណើត គឺ​អាស្រ័យ​លើ​អាយុ ទម្ងន់ រយៈពេល​ដែល​​ចង់​បាន​កូន​វិញ បញ្ហា​សុខ​ភាព និង​មើល​លើ​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត។ ខាង​ក្រោម​នេះ "Hello គ្រូពេទ្យ" នឹង​លើក​យក​វិធី​ពន្យារ​កំណើត​សាមញ្ញ​ទាំង ៥ ដែល​គេ​ច្រើន​ប្រើ យក​​មក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ ១-ថ្នាំគ្រាប់ពន្យារកំណើត ដោយ​មើល​លើ​ស្ថាន​ភាព​សុខភាព​របស់​អ្នក អ្នក​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​លាស់ មុន​ពេល​អ្នក​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ្នាំ។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​គឺ​ជា​វិធី​ដ៏​ងាយ​ស្រួល​ នឹង​មាន​គេ​ប្រើ​ប្រាស់​ជា​ច្រើន នៅ​ជុំ​វិញ​ពិភព​លោក ដោយ​សារ​តែ​វា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​មាន​តម្លៃ​សមរម្យ។ គុណ​វិបិត្ត​របស់​វា​គឺ​មាន​តែ​មួយ​ប៉ុន្នោះ គឺ​វា​មាន​ប្រសិទ្ធ​ភាព​តែ​លើមនុស្ស​អាយុ​ក្រោម ៣៥​ឆ្នាំ និង​មិន​ជក់​បារី​តែ​ប៉ុន្នោះ។ ដើម្បី​ឲ្យ​ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​បាន​ត្រឹម​ត្រូវ អ្នក​ត្រូវ​តែ​លេប​វា​ឲ្យ​បាន​ទៀង​ទាត់​ចំនួន ២១​ថ្ងៃ រួច​ហើយ​អ្នក​ត្រូវ​បញ្ឈប់​ចំនួន ៧​ថ្ងៃ បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​តាម​វិធី​នេះ​​ដដែល​ឲ្យ​បាន​ទៀង​ទាត់។ ២-ស្រោមអនាម័យ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ខាង​លើ អាច​ការ​ពារ​អ្នក​បាន​ត្រឹម​តែ​មិន​ឲ្យ​អ្នក​មាន​កូន​បាន​តែ​ប៉ុន្នោះ ចំណែក​ឯ​ស្រោម​អនាម័យ​វិញ វា​មិន​ត្រឹម​តែ​ជា​អ្នក​ការពារ​មិន​ឲ្យ​អ្នក​មាន​កូន​តែ​មួយ​មុខ​នោះ​ទេ វា​ថែម​ទាំង​ការពារ​រាល់​ជម្ងឺ​កាម​រោគ​ផ្សេង​ៗ​បាន​ថែម​ទៀត​ផង។ ស្រោម​អនាម័យ​គឺ​គេ​ធ្វើ​​ឡើង​សម្រាប់​មនុស្ស​ប្រុស ប៉ុន្តែ​មក​ដល់​ពេល​នេះ​ស្រោម​អនាម័យ​របស់​មនុស្ស​ស្រី ក៏​គេ​ផលិត​ឡើង​ដែរ។ ស្រោម​អនាម័យ​របស់​មនុស្ស​ប្រុស គឺ​ធ្វើ​ឡើង​ពី​សារធាតុ​ឡាតិច ហើយ​គេ​យក​វា​មក​ពាក់​ពី​លើ​លិង្គ​របស់​មនុស្ស​ប្រុស។ ស្រោម​អនាម័យ​គឺ​ជា​អ្នក​ការពារ​មិន​ឲ្យ​មេជីវិត​ឈ្មោល និង​មេជីវិត​ញី​ជួប​គ្នា​បាន ដូច​នេះ​វា​មិន​អាច​បង្ក​កំណើត​បាន​ទេ។ អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទិញ​ស្រោម​អនាម័យ, ការ​រក្សា​ទុក​ និង​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​ត្រូវ​ប្រើ​ស្រោម​ដែល​ផុត​កំណត់ ឬ​ស្រោម​ដែល​អ្នក​ធ្លាប់​ប្រើ​ម្ដង​រួច​ហើយ​ទេ។ ៣-កងដាក់ក្នុងទ្វារមាស អ្នក​​អាច​ចាត់​ទុក​វា​បាន​ជា​ថ្នាំ​ពន្យារ​កំណើត​ប្រ​ភេទ​ខ្លាំង​មួយ​បាន។ កង​ដាក់​ក្នុងទ្វារ​មាស គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ជ័រ​ប្លាស្ទិច​ទន់ ហើយ​គេ​ដាក់​វា​ចូល​ក្នុង​ទ្វារ​មាស​រយៈ​ពេល ២១​ថ្ងៃ។ បន្ទាប់​មក​អ្នក​អាច​ដក​វា​ចេញ​រយៈ​ពេល […]


ការពន្យារកំណើត

ចាក់ទឹកក្រៅពាង អាចការពារការមានផ្ទៃពោះ ១០០% ទេ?

គ្នា​យើង​ធ្លាប់​ឮ​ពីការ​ពន្យារ​កំណើត​បែប​ធម្មជាតិ ដែល​គេ​តែង​ហៅ​ថា ចាក់ទឹក​ក្រៅ​ពាងទេ? មាន​ន័យ​ដូច​ម្តេច អាច​ការពារ​ការ​មាន​ផ្ទៃពោះ​បាន ១០០% ដូច​មធ្យោបាយ​ពន្យារកំណើត​ដទៃ​ទៀត​ឬ​យ៉ាង​ណា? ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ (ចាក់ទឹកក្រៅពាង) ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈានដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់ភេទខាងស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ​។ អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោរោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯងបាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណាបុរសដកលិង្គមិនទាន់ពេលនោះនឹងបញ្ចេញ​ទឹក​កាម​ចូលប្រដាប់ភេទស្រី ច្បាស់​ជា​គ្រោះថ្នាក់​ធំ​ហើយ ដូច្នេះ មធ្យាបាយ​ពន្យារ​កំណើត​នេះ​​តម្រូវ​ឲ្យ​ប្រុសៗ​តាំង​ចិត្តឲ្យ​ខ្ពស់​លើ​សមភូមិ​ប្រយុទ្ធ ហើយ​វាមានប្រសិទ្ធភាពតិចតួច គ្រាន់​ជាង​អត់​ការពារ​សោះ​តែប៉ុណ្ណោះ យក​ល្អ​កុំជ្រើសរើសវិធីនេះ​អី​ល្អជាង។ មិន​ត្រឹមតែ​មិន​មាន​ប្រសិទ្ធភាព ១០០% នោះ​ទេ ចាក់​ទឹក​ក្រៅ​ពាង​ថែម​ទាំង​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​នោះ​ទេ វា​កាត់​បន្ថយ​អារម្មណ៍​ត្រេក​ត្រអាលលើ​សមភូមិ​ប្រយុទ្ធ​របស់​ភាគីទាំងពីរទៀតផង។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស