ការពន្យារកំណើត

ការពន្យារកំណើត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ ការ​ការពារ ដើម្បី​រួមភេទ​ដោយ​ស្រណុកសុខស្រួល​និង​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ដើម្បី​រៀបចំ​ផែនការ​គ្រួសារ កំណត់​ចំនួន និង​ពេលវេលា​ជាក់លាក់​យក​កូន​តាម​ផែនការ

ចំណេះដឹងទូទៅ

ការពន្យារកំណើត

ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

អ្នក​ជំនាញ​ជឿ​ថា ស្ត្រី​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ប្រសើរ​ជាង​បុរស​ដោយ​សារ​តែ​ស្ត្រី​​មាន​​​កម្រិត​អ័រម៉ូន Oxytocin (អ័រម៉ូន​នៃ​ក្តី​ស្រលាញ់​) ​ខ្ពស់​ជាង​បុរស។ អ័រម៉ូន​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស និងបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ប៉ុន្តែ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្រីៗ​យើង​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ទៅ​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Aarhus និង​សហរដ្ឋ​អាមេរិក​ បាន​សិក្សា​ពី​​ប្រតិកម្ម​ទៅ​លើ​ស្រ្តេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន​២​ក្រុម ដែល​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត។ នៅ​ពេល​វាស់​កម្រិត​អ័រម៉ូន​ស្រ្តេស ACTH​ នៅ​ក្នុង​ឈាម​​ ពួក​គេ​បាន​រក​​ឃើញ​ថា ACTH​ ប្រែប្រួល​លឿន​ជាង​អ័រម៉ូន​ Cortisol នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្រ្តេស ដូច្នេះ​ហើយ ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការវិភាគ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្រ្តេស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅ​រយៈពេល​១៥​នាទី​ក្រោយ​ពី​ចូលរួម​សកម្មភាព​សង្គម​ដូចជា​លេង​ហ្គេម និង​ច្រៀង​កម្សាន្ត​​ កម្រិត​អ័រម៉ូន​ស្រ្តេស​បាន​ថយ​ចុះ​លើ​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​វិញ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​​ទេ។ [embed-health-tool-bmi] តើ​ថ្នាំ​ពន្យារ​កំណើត​ប៉ះពាល់​ដល់​ប្រតិកម្ម​ស្រ្តេស​ដោយ​របៀប​ណា? ​​​​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ មិន​ទទួល​បាន​ការ​ថយ​ចុះ​នៃ​កម្រិត​ ACTH នៅ​ពេល​ចូលរួម​​សកម្មភាព​សង្គម ដូច​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​ Progesterone ដែល​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស។ ទោះ​ជា​យ៉ាង​នេះ យើង​ចាំបាច់​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​កម្រិត​អ័រម៉ូន​ និង​​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស ក៏​ដូចជា​យន្តការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន […]

ស្វែងរក ការពន្យារកំណើត

ការពន្យារកំណើត

ដឹងអត់! ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ ម៉ោង គួរប្រើកម្រិតណាទើបល្អ?

ករណី​ភ្លាត់​មាន​អី​ៗ​ទាំង​មិន​បាន​ការពារ ស្រីៗខ្លះអាច​ជ្រើសរើស​ថ្នាំ​ពន្យារ​កំណើត ៧២ ម៉ោង ដើម្បី​ទប់ស្កាត់ករណីសង្ស័យមានផ្ទៃពោះក្រោយរួមភេទ​ដើម្បី​ទប់ស្កាត់ការមាន​ផ្ទៃពោះ មិនបានគ្រោងទុក។ តើ​ថ្នាំ​គ្រាប់ ៧២ ម៉ោង ឬ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​​អាច​ប្រើ​បាន​ញឹកញាប់​ដែរទេ? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រួម​ភេទ​ជាមួយ​ដៃគូ​ដោយ​មិន​បាន​ការពារ​ជាមុន ហើយ​ខ្លាច​ថ្លោះធ្លោយ​មាន​កូន ប្រាកដជា​នឹក​ឃើញ​ថ្នាំ ៧២ ម៉ោង ឬ​គេ​ហៅ​ថា​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់។ ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​នេះ​មិន​អាច​ប្រើប្រាស់​បាន​រាល់ថ្ងៃ​ដូច​ថ្នាំ​ពន្យារ​កំណើត​ធម្មតា​ឡើយ យ៉ាង​ច្រើន ២ ដង​ប៉ុណ្ណោះ​ក្នុង ១ ខែ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ លោក​បន្ត​ថា ការ​លេប​ថ្នាំ ៧២ ម៉ោង​ញឹកញាប់​ពេក​ទៅ​អាច​នាំឲ្យ​អ័រម៉ូន​ប្រែប្រួល និង​រដូវ​មក​មិន​ទៀង ចង្អោរ និង​វិល​មុខ​ជាដើម ឬ​មានការ​ប្រែប្រួល​ដល់​វដ្ដ​រដូវ​តែ​ម្ដង។ បែប​នោះ​ហើយ​យើង​មិន​គួរ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ញឹក​ពេក​ឡើយ តែ​ប្រសិនបើ​មាន​ដៃគូ​ច្បាស់លាស់ គួរតែ​ជ្រើសរើស​វិធី​ពន្យារ​កំណើត​បែប​ផ្សេង​ដូចជា​ស្រោម​អនាម័យ ថ្នាំ​ចាក់ កង​ដាក់​ក្រោម​ស្បែក/ក្នុង​ស្បូន​វិញ ទើប​ជា​ការ​ប្រសើរ។ បើ​ទោះ​ជា​ថ្នាំ ៧២ ម៉ោង​អាច​ប្រើ ២ ដង​ក្នុង​មួយ​ខែ តែ​បើ​ចង់​លេប​ច្រើន​ដង​ក្នុង​មួយ​ខែ​ៗ ក៏​មិន​គ្រោះថ្នាក់​អ្វី​ដែរ គ្រាន់តែ​ជួប​ផល​រំខាន​ដូច​បាន​រៀបរាប់​ខាង​លើ​ប៉ុណ្ណោះ។ ក្រោយ​ពី​លេប​ថ្នាំ​នេះ​រួច ជាទូទៅ​ស្ត្រី​អាច​ចាប់ផ្ដើម​មករដូវ​នៅ ២ ឬ ៣ សប្ដាហ៍​បន្ទាប់។ ថ្នាំ​នេះ​ដើរ​តួនាទី​ក្នុង​ការ​បង្អាក់​ដំណើរ​បញ្ចេញ​មេ​ជីវិត រារាំង​កុំ​ឲ្យ​មេ​ជីវិត​ភេទ​ទាំង ២ ជួប​គ្នា […]


ការពន្យារកំណើត

ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?

ស្រីៗគ្នាយើង​មួយចំនួន​អាចងឿងឆ្ងល់ និងបារម្ភពាក់ព័ន្ធរឿងរួមភេទ និងវដ្តរដូវរបស់ខ្លួន តើ​អាចធ្វើឲ្យរដូវ​មក​មិន​ទៀង​ដែរឬអត់? ហេតុអ្វីបន្ទាប់ពីមករដូវ មិនសូវមានចំណង់ផ្លូវភេទ? ដែលសំណួរនេះ កើតមានជាញឹកញាប់ណាស់។ ពិតណាស់​ការរួមភេទ​​ពិត​ជា​មាន​ទំនាក់​ទំនង​ផ្ទាល់ជាមួយការមករដូវរបស់ស្រីៗ ខណៈ​អត្ថបទ​នេះ​នឹង​ពន្យល់​ខ្លះៗ​ឲ្យគ្នាយើងបានដឹង។ ១- វដ្ដរដូវ និងចំណង់ផ្លូវភេទ អ្នកជំនាញវេជ្ជសាស្ត្រ​បានរកឃើញទំនាក់ទំនង​រវាងការប្រែប្រួលចំណង់ផ្លូវភេទ និង​ការប្រែប្រួល​កម្រិត​អ័រម៉ូន​អេស្ត្រូហ្សែន ប្រូហ្គេស្តេរ៉ូន ដែលសុទ្ធសឹងជាអ័រម៉ូនផលិតដោយក្រពេញអូវែ។ បញ្ហានេះ ក៏កើតឡើងខុសៗគ្នាអាស្រ័យទាំងតាមវដ្ដ​រដូវ​នៃ​ខែនីមួយៗ​ដែរ។ អំឡុងពេលកំពុងមករដូវ និង ២-៣ ថ្ងៃបន្ទាប់ កម្រិតនៃអ័រម៉ូនផ្លូវភេទទាំងពីររបស់ស្រីៗនឹងធ្លាក់ចុះទាប ជាលទ្ធផល​នាំឲ្យគ្នាយើងមិនសូវចង់រួមភេទនោះឡើយ។ ដោយឡែក អំឡុងពេលនៃដំណើរបញ្ចេញមេជីវិតញី (អូវុល) កម្រិតអ័រម៉ូនអឺស្ត្រូហ្សែន​នឹងកើនឡើងខ្លាំងវិញ នាំឲ្យជាធម្មតា ស្រីៗមាន​ចំណង់ផ្លូវភេទនៅពេលនេះ។ នៅពេលណាមួយ ដំណើរបញ្ចេញមេជីវិតញីបញ្ចប់ទៅ វានឹងជំរុញឲ្យមានការផលិតអ័រម៉ូនប្រូហ្គេស្តេរ៉ូនច្រើន ដែលនាំឲ្យយើងកាន់តែត្រេកត្រអាលជាមួយសកម្មភាព​ផ្លូវ​ភេទ​។ អត្ថបទពាក់ព័ន្ធ៖ ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង ២- ទំនាក់ទំនាក់រវាងការ​រួមភេទ និងរយៈពេលវដ្តរដូវ ពេលវេលាជាក់លាក់នៃវដ្តរដូវសម្រាប់ស្រីៗ វាអាស្រ័យទៅលើកត្តាផ្សេងៗ និងខុសៗគ្នារបស់ស្រីៗម្នាក់ៗ។ ប៉ុន្តែម៉េចបានជារួម​ភេទ​ញឹកញាប់​ប៉ះពាល់ដល់រយៈពេលជាក់លាក់នៃវដ្តរដូវ? ការសិក្សាផ្តោតសំខាន់លើចំនុចនេះរកឃើញថា សម្រាប់ស្រីៗមានវដ្តរដូវប្រក្រតី អាចមានរយៈពេលចន្លោះពី ២៦-៣៣ ថ្ងៃ (ជាមធ្យម ២៩,៥ថ្ងៃ)។ រយៈពេលនៃវដ្តរដូវ មានឥទ្ធិពលវិជ្ជមានច្រើនសម្រាប់ដំណើរនៃការបង្កកំណើត មានន័យថា […]


ការពន្យារកំណើត

មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍

វិធី​ពន្យារ​កំណើត​សម្រាប់​បុរស និង​នារី​ត្រូវ​បែង​ចែក​ជា ៣ ជម្រើស ដោយ​មធ្យោបាយ​ទាំង​នោះ​សុទ្ធតែ​មាន​ប្រសិទ្ធភាព មិនថា​មធ្យោបាយ​ពន្យារ​កំណើត​រយៈពេល​ខ្លី ឬ​វែង។ ខាង​ក្រោម​នេះ​ជា​គឺ​វិធី​ពន្យារ​កំណើត​ទាំង​ជាង ១០ ប្រភេទ ដោយ​បែងចែក​ជា ៣ ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ១- វិធី​ពន្យារ​កំណើត​រយៈពេល​ខ្លី វិធី​ពន្យារ​កំណើត​ក្នុង​រយៈ​ពេល​ខ្លី​មាន​ដូចជា ស្រោមអនាម័យ​បុរស/នារី ថ្នាំគ្រាប់ពន្យារកំណើត ( ១​បន្ទះ​២៨​គ្រាប់ មាន​ប្រសិទ្ធភាព​បាន​១​ខែ) ថ្នាំ ៧២ ម៉ោង ថ្នាំ​ចាក់ពន្យារកំណើត ( ១​ម្ជុល​មាន​ប្រសិទ្ធភាព​បាន​៣​ខែ) កៅអៀក​បិទពន្យារកំណើត ( ១​បន្ទះ​បិទ​បាន ១ សប្ដាហ៍)។ ២- វិធី​ពន្យារ​កំណើត​រយៈពេល​វែង រី​ឯ​មធ្យោបាយ​ពន្យារ​កំណើត​ដែល​មាន​រយៈពេល​វែង​វិញ មាន​ដូចជា កង​ដាក់​ក្នុង​ស្បូន (​គ្មាន​ជាតិ​អ័រម៉ូន​មាន​ប្រសិទ្ធភាព ១០ ឆ្នាំ) កង​ដាក់​ក្រោម​ស្បែក ( មាន​ប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់​កង ១ ដើម និង​មាន​ប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់​កង ២ […]


ការពន្យារកំណើត

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

សម្រាប់​ស្ត្រី​ដែល​ចង់​ជ្រើសរើសមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​ឲ្យ​សក្ដិសម ពិតជា​ពិបាក​បន្តិច​ហើយ ដោយសារ​ត្រូវ​អាស្រ័យ​លើ​សុខភាព​យើង​ផង​ដែរ។ មួយ​វិញ​ទៀត​ខ្លាច​ប្រើ​វិធី​ពន្យារ​កំណើត​មិន​ត្រូវ​នឹង​សុខភាព បណ្ដាល​ឲ្យ​ធាត់ ឬ​ស្គម​ជាដើម។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា វិធី​ពន្យារ​កំណើត​មាន​ច្រើន​ប្រភេទ​ណាស់ តែ​ស្ត្រី​មួយ​ចំនួន​បាន​អះអាង​ថា ប្រើ​មធ្យោបាយ​មួយ​នេះ​មិន​ត្រូវ មួយ​នោះ​មិន​ត្រូវ។ ក្នុង​ចំណោម​មធ្យោបាយ​ជាច្រើន​លោក​បាន​ផ្ដល់​ដំបូន្មាន​ថា ដាក់​កង​ក្នុង​ស្បូន ជា​មធ្យោបាយ​ពន្យារ​កំណើត​សក្ដិសម​នឹង​ស្ត្រី​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​បញ្ជាក់​ថា មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ដាក់​កង​ក្នុង​ស្បូន ជួយ​ការពារ​មិន​ឲ្យ​មាន​កូន​រយៈពេល​យូរ និង​មិន​ធ្វើឲ្យ​យើង​បារម្ភ​រឿង​ភ្លេចភ្លាំង​ដូច​ថ្នាំ​លេប និង​ថ្នាំចាក់ជាដើម។ មួយ​វិញ​ទៀត​មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​នេះ​មិន​បណ្ដាល​ឲ្យ​យើង​ទៅ​ជា​ធាត់ ឬ​ស្គម​ឡើយ គឺ​សមស្រប​បំផុត​ហើយ។ ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ជាង ១០ ប្រភេទ វិធី​មួយ​នេះ​សក្ដិសម និង​ល្អ​ចំពោះ​សុខភាព ដែល​ស្ត្រី​គួរ​ពិចារណា។ ចំពោះ​អត្ថប្រយោជន៍​នៃ​កង​ដាក់​ក្នុង​ស្បូន គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ពន្យារ​កំណើត មិន​រំខាន​ដល់​ការ​រួមភេទ អាច​មាន​កូន​នៅ​ពេល​ដែល​យក​កង​ចេញ​វិញ និង​មិន​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​មាន​កូន ឡើយ​ក្រោយ​ពី​ដោះ​កង​ចេញ អាច​ពន្យារ​កំណើត​យ៉ាង​ហោច​ណាស់​១០ឆ្នាំ មាន​តម្លៃ​ថោក មិន​មាន​ផល​រំខាន​ដោយសារ​ជាតិ​អ័រម៉ូន និង​សមស្រប​សម្រាប់​ស្ត្រី​ដែល​កំពុងបំបៅ​ដោះ​កូន។


ការពន្យារកំណើត

ផលរំខានផ្សេងៗ នៃមធ្យោបាយពន្យារកំណើតនីមួយៗ

សម្រាប់​គូ​ស្នេហ៍ ឬប្តីប្រពន្ធ​​ដែល​មិន​ចង់​បាន​កូន ​បានជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើតទំនើប​ដូចជាលេបថ្នាំ ចាក់​ថ្នាំ ដាក់​កង ជាដើម។ ប៉ុន្តែ​កន្លង​ស្ត្រី​ដែល​បាន​ប្រើ​វិធី​ពន្យារ​កំណើត​ទាំងនោះ បាន​​ត្អូញត្អែរ​ពី​ផល​រំខាន​ពីមធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន ដែល​យើង​តែង​ជួប​កន្លង​មក។ ១- ថ្នាំ​គ្រាប់ ស្ត្រី​មួយ​ចំនួន​អាច​មាន​អាការ:​ក្អួត​ចង្អោរ ឈឺ​ក្បាល​តិច​ៗ សុដន់​ឡើង​តឹង និង​មាន​ការ​ប្រែប្រួល​អារម្មណ៍​បន្តិច​បន្តួច។ ចំណែក​ស្ត្រី​មួយ​ចំនួន​អាច​នឹង​អត់​មក​រដូវ ឬ​មាន​ធ្លាក់​ឈាម​តិចតួច​ចន្លោះ​រដូវ។ អាការៈ​ទាំងនេះ​អាច​នឹង​ធូរស្រាល ឬ​បាត់​ទៅ​វិញ​ក្នុង​ពេល ២-៣ ខែ ក្រោយ​ពី​រាង​កាយ​ស្ត្រី​ស៊ាំ​ជាមួយ​ថ្នាំ​ហើយ។ ២- កង​ដាក់​ក្រោម​ស្បែក កង​ដាក់​ក្រោម​ស្បែក​ផល​រំខាន គឺ​មាន​ភាព​ឈឺចាប់​ទាំង​ពេល​ដាក់ និង​ដក។ ៣- ថ្នាំ​ចាក់​ពន្យារ​កំណើត ថ្នាំ​ចាក់​ពន្យារ​កំណើត​ផ្ដល់​នូវ​ការ​ពន្យារ​កំណើត​បាន​រយៈពេល ២-៣ខែ អាស្រ័យ​លើ​ប្រភេទ​ថ្នាំ​ដែល​អ្នក​ប្រើ។ ថ្នាំ​ចាក់​មាន​ផ្សំ​អ័រម៉ូន​ប្រូហ្សេស្ទីន ដែល​មាន​ផល​រំខាន​ដូចគ្នា​នឹង​ថ្នាំ​គ្រាប់​ហើយ​វា​អាច​ធ្លាក់​ឈាម​រអាក់រអួល​ចន្លោះ​រដូវ ក្នុង​ពេល​ដែល​កំពុង​ប្រើ​ថ្នាំ​ចាក់​ពន្យារ​កំណើត។ ក្នុង​រយៈពេល ៣ ខែ​ដំបូង អាច​មាន​ការ​មក​ឈាម​រដូវ​មិន​ទៀងទាត់ ឬ​យូរ​ជាង​មុន អាច​បាត់​រដូវ មក​រដូវ​មិន​ទៀង ជា​ពិសេស​អាច​ឡើង ឬ​ចុះ​ទម្ងន់។ ៤- ថ្នាំពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង ស្រីៗ​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺក្បាល វិលមុខ ឈឺ​ដោះ​ជាដើម នៅ​ពេល​ក្រោយ​ប្រើ​ថ្នាំ […]


ការពន្យារកំណើត

ធ្លាប់តែរដូវមកទៀងទាត់ តែប្រែមិនទៀងវិញ អាចមកពីលក្ខខណ្ឌប៉ុន្មាននេះ

ជា​ទូទៅ​វដ្ត​រដូវ​របស់​ស្ត្រី​មាន​ចន្លោះ​ពី ២១-២៨ថ្ងៃ ហើយ​បើ​​តាម​ក្បូន​ពេទ្យបានកំណត់ថា ​​វដ្ត​វដ្ត​រដូវ​ទៀង​ទាត់​របស់​ស្ត្រីមាន ​២៨​ថ្ងៃ។ តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​ឲ្យ​ដឹង​ថា ស្រ្តី​ធ្លាប់​តែ​មាន​រដូវ​មក​ទៀង​ទាត់ តែ​ប្រែ​មិន​ទៀង​វិញ អាច​មក​ពី​មូលហេតុ​៧​យ៉ាង​នេះ។ លក្ខខណ្ឌ​ធ្វើ​ឲ្យ​រដូវ​ប្រែប្រួល៖ ១. ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖ ដោយ​ហេតុ​ថា ថ្នាំ​ពន្យារ​កំណើត​មាន​សាធាតុ​សកម្ម​ជា​អ័រម៉ូន បែប​នេះ​ប្រើ​ទៅ​ធ្វើ​ឲ្យ​រដូវ​ស្ត្រី​មួយ​ចំនួន​ក៏​ប្រែប្រួល​ដែរ។ ២. មានផ្ទៃពោះ៖ អ័រម៉ូន​ប្រែប្រួល​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​មក​រដូវ​មិន​ទៀង​ដែរ។ ៣. មាន​វិបត្តិ​ផ្លូវ​ចិត្ត៖ កាលណា​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត ដូចជា​​ថប់បារម្ភ បាក់ទឹកចិត្ត ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​ដំណើរ​ការ​មិន​ល្អ អាច​ធ្វើ​ឲ្យ​រដូវ​មាន​ការ​ប្រែប្រួល។ ៤. ចំណីអាហារ៖ ស្ត្រី​ខ្លះ​ដែល​ផ្លាស់​ប្តូរ​ចំណី​អាហារ អាច​តម​ខ្លាំង​ពេក​ក៏​ជះ​ឥទ្ធិពល​ដល់​វដ្ត​រដូវ​ដែរ។ ៥. លំហាត់​ប្រាណ៖ ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ពេក ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ជា​ខួរក្បាល ធ្វើ​ឲ្យ​រដូវ​ប្រែប្រួល​ដែរ។ ៦. កត្តា​អាយុ៖ នៅ​ពេល​ស្ត្រី​អាយុ​កាន់​តែ​ច្រើន អ៊ីចឹង​រដូវ​មាន​ទំនោរ​ទៅ​រក​ភាព​មិន​ប្រក្រតី។ ៧. កត្តា​វេជ្ជសាស្ត្រ៖ អាច​មក​ពី​កត្តា​ជំងឺ ឬ​កត្តា​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ទាត់​ដែរ ដូចជា​ជា​ការ​លាក​នៅ​ក្នុង​អាង​ត្រគាក ការ​ក​រោគ​នៅ​ក្នុង​ស្បូន  និង​ដុំ​នៅ​ស្បូន​ជាដើម។ វេជ្ជបណ្ឌិត ពឹង ជុតិមា ​នាយិកាសេវាកម្មគ្លីនិករ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា "ការ​មក​រដូវ​ជា​លក្ខណៈ​ធម្មជាតិ ដោយ​ស្ត្រី​ខ្លះ​គាត់​មក​រដូវ​ទៀង​ទាត់​ចា​ប់តាំង​ពី​គ្រប់​ការ​មក​រហូត ប៉ុន្តែ​ស្ត្រី​ខ្លះ​ទៀត​មាន​រដូវ​មិន​ទៀង​ទាត់​តាំង​ពី​គ្រប់​ការ​រហូត​មក ដែល​ជា​លក្ខណៈ​ធម្មជាតិ​របស់​គាត់។ អ៊ីចឹង​យើង​មិនមាន​អ្វី​ដែល​ត្រូវ​​កែ​លម្អ​ទេ ព្រោះ​នេះ​ជា​ច្បាប់​ធម្មជាតិ​របស់​មនុស្ស"។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​ស្ត្រី​មាន​វដ្ត​រដូវ​មួយ​ដែល​ទៀង​ទាត់​ហើយ ស្រាប់​តែ​ពេលណា​មួយ​វដ្ត​រដូវ​មាន​ការ​ផ្លាស់ប្តូរ […]


ការពន្យារកំណើត

ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន

ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​មិន​ទាន់​មក​រដូវ​ភ្លាម​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជា​មាន​ស្រីៗ​មួយ​ចំនួន​​តែង​តែ​សួរ​ញឹក​ញាប់​ថា ក្រោយ​សម្រាល​កូន​រួច ពេល​ណា​មក​រដូវ​វិញ? ពេល​ណា​អាច​រួម​ភេទ​បាន? ហើយ​ត្រូវ​ពន្យារ​កំណើត​ពេល​ណាដែរ? ដើម្បី​ឲ្យ​អស់​ចម្ងល់​​ទាំង​នេះ Hello គ្រូពេទ្យ​ នឹង​យក​សំណួរ​ដែល​ស្ត្រី​សម្រាល​កូនរួច​តែង​សួរ​ញឹកញាប់ មក​ឲ្យ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ខាង​ក្រោម​នេះ។ Hello គ្រូពេទ្យ៖ សម្រាល​កូន​រួច ពេល​ណា​ស្រីៗ​អាច​មក​រដូវវិញ? វេជ្ជបណ្ឌិត៖ ក្រោយ​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​បំបៅ​ដោះ​កូន។ បើ​ស្រ្តី​បំបៅ​ដោះ​កូន​កាន់​តែយូរ ហើយ​ញឹក​ញាប់ នោះ​អាច​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អ្នក​ខ្លះ​អាច​៦ខែ ឬ១ឆ្នាំ​ក៏​មាន​ដែរ។ Hello គ្រូពេទ្យ៖ ពេល​ណា​អាច​រួមភេទ​បាន​វិញ? វេជ្ជបណ្ឌិត៖ ជា​ទូទៅ ក្រោយ​សម្រាល​អាអូន​បាន​៦សប្តាហ៍ គ្រូពេទ្យ​តែង​តែ​ណាត់​ស្រ្តី​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ម្តង​ទៀត​ដើម្បី​ពិនិត្យ​សុខភាព តើ​មាន​បញ្ហា​អី​អត់? ស្បូន​ត្រលប់​មក​ធម្មតា​វិញ​នៅ? ប្រសិន​បើ​ពិនិត្យ​មិន​ឃើញ​បញ្ហា​អី​នោះ​ទេ ស្ត្រី​អាច​រួមភេទ​ជាមួយ​ដៃគូ ឬ​ស្វាមី​បាន​វិញ​ហើយ​អំឡុង​ពេល​នោះ។ Hello គ្រូពេទ្យ៖ ក្រោយ​សម្រាល​រួច ពេល​ណា​ទើប​អាច​ពន្យារ​កំណើត​បាន? វេជ្ជបណ្ឌិត៖ ដូច​ខ្ញុំ​បាន​លើក​ខាង​លើនៅ​សំណួរ​ទី២​អ៊ីចឹង រយៈពេល​៦សប្តាហ៍​ក្រោយ​សម្រាល​កូន​រួច ពេទ្យ​ណាត់​ជួប​ស្ត្រី​ដើម្បី​ពិនិត្យ​សុខភាព​ហ្នឹង ហើយ​ក៏​ជា​ពេល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​​ដែរ។ អ៊ីចឹង​ស្ត្រី​អាច​ចាប់​ផ្តើម​ពន្យារ​កំណើត​ពី​ពេល​ហ្នឹង ព្រោះ​ជា​ពេល​ដែល​ស្ត្រី​អាច​នឹង​ចាប់ផ្តើម​រួមភេទ​ដែរ។ Hello គ្រូពេទ្យ៖ សម្រាល​កូន​រួច អត់​ទាន់​មក​រដូវ រួមភេទ​អាច​កូន​អត់? វេជ្ជបណ្ឌិត៖ […]


ការពន្យារកំណើត

សម្រាលកូនរួច២-៣ខែ មិនទាន់មករដូវ បើមានអីៗដោយអត់ការពារ អាចមានកូនទេ?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​គ្នា​យើង​មិន​ទាន់​មក​រដូវ​វិញ​ទេ ហើយ​បើ​បំបៅ​ដោះ​កូន​ទៀត​នោះ ការ​មក​រដូវ​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ​ថែម​ទៀត។ បើ​សិន​ជា​សម្រាល​អាអូន​បាន​២ខែ ឬ៣ខែ​ហើយ នៅ​តែ​មិន​ទាន់​មក​រដូវ តើ​ស្រីៗ​យើង​គួរ​ពន្យារ​កំណើត​អត់? បើតាមគ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយ​​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌនៃ​ការ​បំបៅ​ដោះ​កូន។ ទោះ​មក​រដូវ ឬ​មិន​ទាន់​មក​រដូវ​វិញ​ក៏​ដោយ ក្រោយ​សម្រាល​កូន​បាន​៦​សប្តាហ៍ ស្ត្រី​ចាំបាច់​ត្រូវ​តែ​ការពារ បើ​សិន​ភ្លាត់​មាន​អីៗ​ដោយ​មិន​បាន​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​នោះ ស្ត្រី​អាច​នឹង​មាន​ផ្ទៃពោះ​ទៀត។ ដើម្បី​បង្ការ​បញ្ហា​​កូន​ញឹក​ពេក ប៉ះពាល់​ដល់​សុខភាព​ម្តាយ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច​បាន​១ខែ​កន្លះ​ត្រូវ​មក​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព និង​ប្រឹក្សា​យោបល់​ទាក់​ទង​នឹង​ការ​ពន្យារ​កំណើត។ បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​សម្រាល​រយៈពេល​១ខែ​កន្លះ ​ប្តី​ប្រពន្ធ​អាច​រស់​នៅ​ជាមួយ​គ្នា​វិញ ហើយ​ស្ត្រី​ខ្លះ​ក៏​មិន​ទាន់​មក​រដូវ​ដែរ ជា​ហេតុ​នាំ​ឲ្យ​មាន​យល់​ច្រឡំ​ថា នេះ​ជា​រយៈពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី តែ​តាម​ពិត​ទោះ​ជា​មិន​ទាន់​មក​រដូវ ក៏​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ជា​ថ្មី ដោយ​គ្មាន​ការ​គ្រោង​ទុក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស