ការពន្យារកំណើត

ការពន្យារកំណើត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ ការ​ការពារ ដើម្បី​រួមភេទ​ដោយ​ស្រណុកសុខស្រួល​និង​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ដើម្បី​រៀបចំ​ផែនការ​គ្រួសារ កំណត់​ចំនួន និង​ពេលវេលា​ជាក់លាក់​យក​កូន​តាម​ផែនការ

ចំណេះដឹងទូទៅ

ការពន្យារកំណើត

ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

អ្នក​ជំនាញ​ជឿ​ថា ស្ត្រី​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ប្រសើរ​ជាង​បុរស​ដោយ​សារ​តែ​ស្ត្រី​​មាន​​​កម្រិត​អ័រម៉ូន Oxytocin (អ័រម៉ូន​នៃ​ក្តី​ស្រលាញ់​) ​ខ្ពស់​ជាង​បុរស។ អ័រម៉ូន​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស និងបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ប៉ុន្តែ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្រីៗ​យើង​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ទៅ​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Aarhus និង​សហរដ្ឋ​អាមេរិក​ បាន​សិក្សា​ពី​​ប្រតិកម្ម​ទៅ​លើ​ស្រ្តេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន​២​ក្រុម ដែល​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត។ នៅ​ពេល​វាស់​កម្រិត​អ័រម៉ូន​ស្រ្តេស ACTH​ នៅ​ក្នុង​ឈាម​​ ពួក​គេ​បាន​រក​​ឃើញ​ថា ACTH​ ប្រែប្រួល​លឿន​ជាង​អ័រម៉ូន​ Cortisol នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្រ្តេស ដូច្នេះ​ហើយ ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការវិភាគ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្រ្តេស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅ​រយៈពេល​១៥​នាទី​ក្រោយ​ពី​ចូលរួម​សកម្មភាព​សង្គម​ដូចជា​លេង​ហ្គេម និង​ច្រៀង​កម្សាន្ត​​ កម្រិត​អ័រម៉ូន​ស្រ្តេស​បាន​ថយ​ចុះ​លើ​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​វិញ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​​ទេ។ [embed-health-tool-bmi] តើ​ថ្នាំ​ពន្យារ​កំណើត​ប៉ះពាល់​ដល់​ប្រតិកម្ម​ស្រ្តេស​ដោយ​របៀប​ណា? ​​​​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ មិន​ទទួល​បាន​ការ​ថយ​ចុះ​នៃ​កម្រិត​ ACTH នៅ​ពេល​ចូលរួម​​សកម្មភាព​សង្គម ដូច​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​ Progesterone ដែល​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស។ ទោះ​ជា​យ៉ាង​នេះ យើង​ចាំបាច់​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​កម្រិត​អ័រម៉ូន​ និង​​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស ក៏​ដូចជា​យន្តការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន […]

ស្វែងរក ការពន្យារកំណើត

ការពន្យារកំណើត

ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?​​ (វីដេអូ)

ការ​ពន្យារ​កំណើត​តាម​បែប​សម័យ​ទំនើប​មាន​ច្រើន​វិធី​ណាស់ ដូចជា ថ្នាំលេប ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បែក កង​ក្នុង​ស្បូន ជាដើម។ ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ មាន​អ្នក​ខ្លះ​ធ្លាក់​ឈាម ស្គម​រីងរៃ ឬ​ធាត់​ខ្លាំង​ក៏​មាន។ អត្ថបទពាក់ព័ន្ធ: ថ្នាំ​ពន្យារកំណើត អាច​ជួយ​រឿង​ម្យ៉ាង​ពេល​មក​រដូវ ស្រ្តីមានបញ្ហាទាំងប៉ុន្មាននេះ មិនគួរញ៉ាំថ្នាំគ្រាប់ពន្យារកំណើតឡើយ ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់? ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ នេះជាមូលហេតុ លេបថ្នាំពន្យារកំណើតហើយនៅតែមានកូន ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត?


ការពន្យារកំណើត

មិនទាន់យល់ពីការបង្កកំណើត នេះជាដំណើរការរបស់មេជីវិតញី និងឈ្មោល

បើនិយាយ​ដល់​ការ​បង្កកំណើតមានគ្នា​យើងខ្លះក៏បាន​ដឹងពីដំណើរការមួយនេះហើយគ្នា​យើង​ខ្លះក៏​ទំនងជា​មិន​ទាន់​ដឹង​ច្បាស់ផងដែរ។ តើ​​មេជីវិតញី និង​មេជីវិតឈ្មោល​ធ្វើដំណើរ​ការ​ដូច​ម្ដេច​ទៅ? ហើយ​តើ​ដំណើរ​ការ​របស់មេជីវិត​ទាំងពីរមាន​លក្ខណៈ​បែប​ណា​ដែរ? តោះ! អត្ថ​បទ​ខាង​​ក្រោម​នេះ​​នឹង​ពន្យល់​គ្នា​យើង​អំពី​ចម្ងល់​ទាំង​អស់​ខាង​លើ។ ១- ក្នុងរាងកាយរបស់មនុស្សស្រី តើមេជីវិតញីកើតឡើងដោយរបៀបដូចម្ដេច? ក្រពេញអូវ៉ែជា​សរីរាង្គ​មាន​រាង​ជា​រង្វង់​ចំនួន​ពីរ ​ភ្ជាប់​ទៅ​កាន់​ស្បូន ដែល​កន្លែង​អនុញ្ញាត​​ឲ្យ​ស្ត្រី​អាច​មាន​ផ្ទៃ​ពោះ​បាន។ ក្នុង​សរីរាង្គ​នេះ​មាន​ផ្ទុក​ទៅ​ដោយ​មេជីវិតញីហើយ​មេជីវិតញីនេះ​នឹង​រស់​នៅ​ជា​មួយ​មនុស្ស​ស្រី​ពេញ​មួយ​ជីវិត គិត​តាំង​ពី​មុន​ពេល​ស្រ្តីយើង​​កើត​មក​ម្លេះ។ ជា​ទូ​ទៅ​ក្មេង​ស្រី​កើត​មក​មានមេជីវិតញី​ក្នុង​ខ្លួន​ប្រហែល​ជា​ ១ ទៅ ២​លាន​ក្នុងក្រពេញ​អូវ៉ែ​របស់ខ្លួន។ តើមេជីវិតញី​វិវិត្ដយ៉ាងដូចម្ដេច? ក្នុង​អំឡុង​ពេល​មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​មក​រដូវ ឬ​ក្រោយ​ពេល​មក​រដូវ មាន​មេជីវិតញី(ស៊ុត)​ប្រហែល​មួយ​ទៅ​បី​លូតលាស់​ពេញ​វ័យ។ ដំណើរ​ការ​នៃ​ការ​​បញ្ចេញ​មេជីវិតញីទុំ​ចេញ​មក​ក្រៅ មាន​ឈ្មោះ​ថាការ​បញ្ចេញ​ពង​អូវុល។ វគ្គ​បញ្ចេញ​អូវុល​ គឺ​ច្រើន​កើត​ឡើង​ក្នុង​រយៈ​ពេល ១២ ទៅ ១៤​ថ្ងៃ​មុន​ពេល​ស្រីៗយើង​ចាប់​ផ្ដើម​មក​រដូវ។ ទោះយ៉ាងណា​រយៈ​ពេលនេះ​អាច​ខុស​គ្នា​ពី​មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ផ្សេង​ទៀត។ តើមេជីវិតញី​ចូលរួមក្នុងការបង្ករកំណើតបានយ៉ាងដូចម្ដេច? ក្រោយ​ពេល​បញ្ចេញ​ពី​ក្នុងក្រពេញអូវ៉ែមក​ ស៊ុត​ដែល​ទុំ​គឺ​អាច​បង្ករ​កំណើត​បាន​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង​តែ​ប៉ុណ្ណោះ។ បើ​ក្នុង​អំឡុង​ពេល​នោះ មេជីវិតញីមិន​បាន​ជួប​បង្ករ​កំណើត​ជាមួយ​មេជីវិតឈ្មោល​ទេ​នោះ មេជីវិតញី​​នឹង​ធ្វើ​ដំណើរ​ចូល​ក្នុង​ស្បូន និង​​រលាយ​បាត់​ទៅ​វិញ។ ប៉ុន្តែក្នុង​ដំណើរនេះ​ ប្រសិន​បើ​មេជីវិតញី​បាន​ជួប​ជាមួយ​មេជីវិតឈ្មោល​មាន​សុខភាព​ល្អ និង​មាន​កម្លាំង​ខ្លាំង​ក្នុង​អំឡុង​ពេល​​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​​ស្បូន នោះ​អត្រា​ស្រីៗ​យើង​អាច​មាន​ផ្ទៃពោះ​រ​គឺ​កាន់​តែ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន ដំណឹង​ល្អ! បញ្ហា​ប្រុសៗ​អត់កូន ជិតមាន​វិធី​ព្យាបាល​ហើយ ២- ក្នុងខ្លួនរបស់មនុស្សប្រុស តើទឹកកាមផលិតដោយរបៀបណា និងលូតលាស់បានដូចម្ដេច? សម្រាប់​មនុស្ស​ស្រី​អ័រម៉ូន​ដែល​គ្រប់​គ្រង​ការ​មកបញ្ចេញមេជីវិតញី​គឺ​អឺស្ត្រូសែន ចំណែក​ឯ​អ័រម៉ូន​ដែល​ភ្ញោចឲ្យ​មាន​ការ​ផលិត​ទឹក​កាម​ក្នុង​ខ្លួន​មនុស្ស​ប្រុស​នោះ​គឺ តេស្តូតេរ៉ូន។ ពង​ស្វាស​ជា​ក្រពេញ​ចំនួន​ពីរ ដែល​ស្ថិត​ក្នុង​ថង់​ពង​ស្វាស​ខាង​ក្រោម​លិង្គ គឺ​ជា​អ្នក​ផលិត​ទឹក​កាម។ ពង​ស្វាស​ស្ថិត​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​ដង​ខ្លួន​របស់​មនុស្ស​ប្រុស ដែល​ងាយ​ទទួល​រំញោច​ខ្លាំង​ជា​មួយ​សីតុណ្ហភាព និង​ការ​ប្រែ​ប្រួល​សីតុណ្ហភាព។ ដើម្បី​ឲ្យ​ពង​ស្វាស​មាន​សុខ​ភាព​ល្អ និង​អាច​ផលិត​ទឹក​កាម​មាន​សុខ​ភាព​ល្អ​បាន ប្រុសៗយើង​​ត្រូវ​ថែទាំពងស្វាសឲ្យ​​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​ប្រហែល ៣៤​អង្សា​សេ។ ចាប់​តាំង​ពេល​​ចាប់​ផ្ដើម​នៃ​ការ​ផលិត​ រហូត​ដល់​ការ​បញ្ចប់​របស់​ការ​ផលិត​ទឹក​កាម […]


ការពន្យារកំណើត

កងដាក់ក្នុងស្បូន ល្អកម្រិតណាចំពោះស្រ្តី?

មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន​ណាស់ តែ​ក្នុង​នោះ​កង​ដាក់​ក្នុង​ស្បូន​ជា​វិធី​ល្អ​មួយ និង​មិន​ចំណាយ​ច្រើន​ឡើយ ហើយ​មិន​ងាយ​ភ្លេច​ហួសថ្ងៃទៀត​ផង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ នឹង​ណែនាំ​ស្រី​ៗ​យើង​ឲ្យ​លម្អិតពី​កង​ដាក់​ក្នុង​ស្បូន។ ១- កង​ដាក់​ក្នុង​ស្បូន ជា​ឧបករណ៍​តូច​មួយ​មាន​ជាតិ​ទង់ដែង ជា​កង​ផ្លាស្ទិក​តូច ហើយ​ទន់ ដែល​មាន​បន្ទះ ឬ​សរសៃ​ទង់ដែង​រុំ​ជុំ​វិញ។ ២- កង​ដែល​គេ​ប្រើប្រាស់​ច្រើននៅ​កម្ពុជា​បច្ចុប្បន្ន គឺ Copper T 380A មាន​រាង​ជា​អក្សរ T។ ៣- វិធី​ដាក់ គឺ​ត្រូវ​ធ្វើឡើង​ដោយ​អ្នក​ផ្ដល់​សេវា​មានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ដោយ​ស៊ក​កង​នោះ​បញ្ចូល​ទៅ​ក្នុង​ស្បូន​តាម​ទ្វារមាស និង​រន្ធ​មាត់ស្បូន។ ៤- កង​ដាក់​ក្នុង​ស្បូន​មាន​សមត្ថភាព​ដូចជា ៖ ជំរុញ​ការ​បង្កើត​ប្រូតេអ៊ីន និង​កោសិកា​ដែល​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​ស្លាប់ ហើយ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ដៃ​ស្បូន មាន​ឥទ្ធិពល​ទៅ​លើស៊ុតមិន​ទាន់​បង្ក​កំណើត​នៅ​ក្នុង​ស្បូន ធ្វើ​ឲ្យ​ស៊ុត​មិន​អាច​បង្ក​កំណើត​បាន។ ៥- មាន​ប្រសិទ្ធិភាព​ខ្ពស់ ស័ក្ដិសម​នឹង​អ្នក​មមាញឹក​លេប​ថ្នាំ​មិន​បាន​ទៀងទាត់ ហើយ​ដាក់​ម្ដង​មានប្រសិទ្ធភាព​រហូត​ដល់ ១០ ឆ្នាំ។ ៦- មិន​មាន​ផល​រំខាន​ធ្វើឲ្យ​ដៃគូ​ធុញ​ទ្រាំ​ពេល​រួម​ភេទ។ ៧- ស្ត្រី​អាច​ដាក់​កង​ក្នុង​ស្បូន​បាន​ក្នុង​អំឡុង​ពេល៖ ថ្ងៃទី១ ដល់​ទី ១២ នៃ​វដ្ដ​រដូវ ក្រោយ​ពី​រលូត​កូន ៦ សប្ដាហ៍​ក្រោយ​សម្រាល នៅ​ពេល​ណា​ក៏​បាន​តែ​​ច្បាស់​ថា ​មិន​មាន​ផ្ទៃពោះ។ ៨- មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន ស័ក្ដិសម​សម្រាប់​ស្ត្រីចង់​ពន្យារ​កំណើត​រយៈពេល​យូរ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ៩- អាច​មាន​កូន​នៅ​ពេល​យក​កង​ចេញ​មក​វិញ និង​មិនមាន​ការ​យឺតយ៉ាវ។ ១០- មាន​ធ្លាក់​ឈាម​ច្រើន​ជាង​មុន និង​ឈឺពោះ​ពេល​មក​រដូវ អ្នក​ខ្លះ​អាច​មាន​ធ្លាក់​ស​តិចតួច។ សម្រាប់​អ្នក​ចង់​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា ក៏​ដូច​ជា​ស្វែង​យល់​ពី​វិធី​ដទៃ […]


ការពន្យារកំណើត

ប្រើមធ្យោបាយពន្យារកំណើតប្រភេទខ្លះចេះតែធ្វើទុក្ខ គួរប្តូរផ្សេងអត់?

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ពេល​ជ្រើស​រើស​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​ណា​មួយ បែរ​ជា​ជួប​ផល​រំខាន​មួយ​ចំនួន ដូច​ជា​ធ្វើ​ឲ្យ​រដូវ​មិន​ទៀង​ទាត់ ឈឺក្បាល ធាត់ ឬ​ស្គម​រីង​រៃ​ដើម។ កាល​បើ​ជួប​ផល​រំខាន​បែប​នេះ តើ​ត្រូវ​ធ្វើ​បែប​ម៉េច? គួរ​ប្តូរ​មក​ប្រើ​វិធី​ពន្យារ​កំណើត​ប្រភេទ​ផ្សេង​ទេ? បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ ជា​ទូទៅ​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់ គឺ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​សឹង​តែ​គ្រប់​វ័យ ប្រើ​ដោយ​មិន​ចាំបាច់​ពិនិត្យ​រាងកាយ​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​បាន​ប្រើ​​មធ្យោបាយ​ពន្យារ​កំណើត ឬ​ប្រើ​ជា​លើក​ដំបូង (មួយ​ចំនួន​ប៉ុណ្ណោះ) តែង​តែ​មាន​​ផល​រំខាន​ក្នុង​រយៈ​ពេល ២-៣ ខែ​ដំបូង ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯងៗ។ លោក​ស្រី​វេជ្ជបណ្ឌិត​ថា បើ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត ហើយ​ជួប​ផល​រំខាន​តិច​តួច ស្ត្រី​មិន​ចាំបាច់​ផ្លាស់​ប្តូរ​មធ្យោបាយ​ពន្យារ​កំណើត​នោះ​ទេ។ ផល​រំខាន​ផ្សេង ពេល​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖ – រដូវ​មិន​ទៀង​ទាត់ – រាំង​រដូវ – រដូវ​មក​តិច​ជាង​មុន ឬ​ច្រើន​ជាង​មុន – ប្រែប្រួល​ទម្ងន់ អាច​ឡើង ឬ​ចុះ – ឈឺ​ក្បាល – ធីង​ធោង – ក្តៅ​ខ្លួន។ អត្ថ​បទពាក់ព័ន្ធ៖  ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ ទោះ​យ៉ាង​ណា លោកស្រី​វេជ្ជ​បណ្ឌិត​ថា ការ​ជ្រើស​រើស​ប្រើ​វិធី​ពន្យារ​កំណើត​ប្រភេទ​ណា​មួយ អាស្រ័យ​ទៅ​លើ​សម្រេច​ចិត្ត​របស់​ស្ត្រី​ខ្លួន ចំពោះ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ប្រភេទ​ផ្សេង​ទៀត ក៏​គ្រូ​ពេទ្យ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​ដូច​គ្នា។ “ស្ត្រី​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស តើ​គួរ​បន្ត បញ្ឈប់ ឬ​ប្តូរ​ទៅ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​ផ្សេង​ទៀត។ ប្រសិន​បើ​ស្ត្រី​មាន​សំណើ​សុំ​ធ្វើការ​ផ្លាស់​ប្តូរ […]


ការពន្យារកំណើត

ក្រៅពីស្រោមអនាម័យ លេបថ្នាំ ចាក់ថ្នាំ ដាក់កង ប្រើវិធីពន្យារកំណើតមួយនេះងាយស្រួលជាង

មធ្យោបាយ​ពន្យារ​កំណើត​បែប​វិទ្យាសាស្ត្រ​ដែល​ស្រី​ៗ​ភាគច្រើន​ដឹងមាន​ដូចជាស្រោម​អនាម័យ ​ថ្នាំ​លេប ថ្នាំ​ចាក់ កងដាក់​ក្រោមស្បែក កង​ដាក់​ក្នុង​ស្បូន ហើយ​បើ​និយាយ​ពី​វិធី​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ​វិញ មាន​ដូចជា ការ​ចាក់​ទឹក​ក្រៅ​ពាង ឬ​តាម​វដ្ដ​រដូវ​របស់​ស្ត្រី។ តែ​ក្រៅ​ពី​មធ្យោបាយ​ទាំងនោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា កៅអៀក​ពន្យារកំណើត ក៏​ជា​មធ្យោបាយ​ល្អ​ដែរ ហើយ​វា​គ្មាន​ផល​រំខាន​អ្វី​ទាំងអស់​ពេល​រួម​ភេទ ព្រម​ទាំង​ធ្វើឲ្យ​ដៃគូ​ទាំងពីរ​មាន​អារម្មណ៍​មាន​ជិតស្និទ្ធ​គ្នា​ជាង​បណ្ដា​វិធី​ប៉ុន្មាន​មុខ​ខាង​លើ។ លោក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា កៅអៀក​បិទ​ពន្យារ​កំណើត​នេះ មិន​ទាន់​មាន​ប្រើ​ទូលំទូលាយ​ទេ​នៅ​ស្រុក​យើង ប៉ុន្តែ​នៅ​ប៉ែក​អឺរ៉ុប គឺ​គេ​ប្រើ​វា​ច្រើន។ ចំណែក​មូលហេតុ​អាច​មកពី​កៅអៀក​បិទ​នេះ​មិន​ទាន់​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សុខាភិបាល ឬ​ក្រសួង​ពាណិជ្ជកម្ម។ ចំពោះ​វិធី​ប្រើ​វិញ រឹតតែ​ងាយ​ស្រួល​ទៀត​ដោយ​គ្រាន់តែ​បិទ​កៅអៀក​ពន្យារ​កំណើត​នៅ​ត្រង់​ណា​មួយ​លើ​រាង​កាយ​ដូចជា ក្បាលពោះ ដើមដៃ ភ្លៅ ខ្នង ហើយ​បិទ​វា​នៅ​កន្លែង​ដែល​ស្ងួត ដោយ​ក្នុង​មួយ​ប្រអប់​មាន ៣ បន្ទះ ហើយ ១ បន្ទះ​បិទ​បាន​មួយ​សប្ដាហ៍ និង​ត្រូវ​ដូរ​បន្ទះ​ថ្មី​ម្ដង។ ក្នុង ១ ខែ​បិទ​តែ ៣ សប្ដាហ៍​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ឈប់​បិទ​នៅ​សប្ដាហ៍​ទី ៤ ពេល​មក​រដូវ។ អត្ថបទពាក់ព័ន្ធ៖ នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន ចម្ងល់​សួរ​ថា តើ​វា​អាច​ពន្យារ​កំណើត​បាន​យ៉ាង​ម៉េច បើ​គ្រាន់តែ​បិទ​ជាប់​នឹង​ស្បែក​នោះ? លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​កៅអៀក​មាន​ផ្ទុក​សារធាតុ […]


ការពន្យារកំណើត

ប្រុសក៏ដោយស្រីដោយ មុននឹងសម្រេចចិត្តពន្យារកំណើតតាមវិធីនេះ គិតឲ្យច្បាស់សិន

មធ្យោបាយ​ពន្យារ​កំណើត​សម័យ​ទំនើប​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​អាច​ពន្យារ​កំណើត​បាន​រយៈពេល​ខ្លី វែង ឬ​អស់​មួយ​ជីវិត។ ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​​ការ​ចង​ដៃ​ស្បូន ជា​វិធី​បញ្ឈប់​កំណើត​អស់​មួយ​ជីវិត តម្រូវ​ឲ្យ​ទាំង​បុរស​ទាំង​ស្រ្តី​ដែល​ជ្រើស​រើស​វិធី​ទាំង​២​នេះ ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ មុនសម្រេច​ថា ចង​បំពង់​មេ​ជីវិត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ “ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​ចងដៃ​ស្បូន មិន​អាច​ចង​ហើយ​ដក​វិញ​បាន​ទេ ឬ​ក៏​ចង​ហើយ​ដក​វិញ អាច​មាន​កូន​ដូច​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​បាន​ទេ ឲ្យ​តែ​សម្រេច​ថា​ចង​ហើយ គឺ​បញ្ឈប់​កំណើត​ពេញ​មួយ​ជីវិត​តែ​ម្តង”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។ ដោយ​ហេតុថា ការ​ចង​ដៃ​ស្បូន និង​ការ​ចង​បំពង់​មេជីវិត​ឈ្មោល ជា​វិធី​បញ្ឈប់​កំណើត​អស់​ជីវិត ទើប​គ្រូពេទ្យ​ណែនាំ​ចំពោះ​តែ​ប្តីប្រពន្ធ ដែល​មាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ប៉ុណ្ណោះ។ – អាយុ​ច្រើន និង​មាន​កូន​ច្រើន – មាន​ជំងឺ​នៅ​តំបន់​ដៃ​ស្បូន ឬ​ពងស្វាស – ស្ទះ ឬ​ត្បៀត ដៃស្បូន ឬ​បំពង់​មេ​ជីវិត – ធ្លាប់​សម្រាល​ដោយ​វះកាត់ ២ ឬ​៣​ដង​រួច​មក​ហើយ – មាន​គ្រួសារ​មួយ​ពេញ​លេញ សម្រេច​ចិត្ត​ឈប់​យក​កូន​បន្ត​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល? លោក​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត បាន​បន្ថែម​ទៀត​ថា វិធី​ពន្យារ​កំណើត​ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​ការ​ចង​ដៃស្បូនមិន​លើក​ទឹក​ចិត្ត​ឲ្យ​បុរស និង​ស្រី​ដែល​មាន​អាយុ​តិច ជ្រើសរើស​ឡើយ តែបើ​អ្នក​ទាំងពីរ​ចង់​ពន្យារ​កំណើត គួរ​តែ​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត មាន​ដូចជា ប្រើ​ស្រោម​អនាម័យ […]


ការពន្យារកំណើត

ភ្លាត់អីៗដោយអត់ការពារ ថ្នាំ ៧២ ម៉ោងជួយបាន តែប្រើញឹកប៉ះពាល់ធ្ងន់ធ្ងរ

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង​នោះ ជា​ជម្រើស​ល្អ​បំផុត​ចំពោះ​ស្រីៗ​ដែល​ភ្លាត់​រួមភេទ​ដោយ​អត់​បាន​ការពារ ដើម្បី​បង្ការ​ការ​ផ្ទៃពោះ។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ ត្បិត​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​មែន ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ស្រីៗ​យើង​ប្រើ​ច្រើន​ដង ឬ​ជា​ប្រចាំ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬថ្នាំ ៧២ ម៉ោង បង្ការ​កុំ​ឲ្យ​មេជីវិត​ឈ្មោល​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បានការពារ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​រយៈ​ពេល ៣ ថ្ងៃ (៧២ម៉ោង) បន្ទាប់​ពី​រួមភេទ​រួច​ប៉ុណ្ណោះ។ នៅ​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង ស្រីៗ​យើង​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺក្បាល វិលមុខ ឈឺសុដន់​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល? ដោយ​ហេតុ​ថា លក្ខណៈ​ពិសេស​របស់​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​មាន​ផ្ទុក​នូវ​សារធាតុ​អ័រម៉ូន​ខ្ពស់​ជាង​ថ្នាំ​ពន្យារ​កំណើត​ដទៃ​ទៀត ដូច្នេះ​ពុំ​អនុញ្ញាត​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​នេះ​ច្រើន​ដង​ពេក​ទេ ប្រើ​ត្រឹម ១ដង ឬ​២ ដង​ប៉ុណ្ណោះ។ ចំពោះ​ផល​ប៉ះពាល់​វិញ លោក​វេជ្ជបណ្ឌិត​ថា កាលណា​យើង​ប្រើ​ថ្នាំ​នេះ​ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​អ័ម៉ូន​ប្រែប្រួល រដូវ​មក​មិន​ទៀង ឯ​ករណី​ធ្ងន់ធ្ងរ​វិញ […]


ការពន្យារកំណើត

ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?

ការ​ពន្យារ​កំណើត​តាម​បែប​សម័យ​ទំនើប​មាន​ច្រើន​វិធី​ណាស់ ដូចជា ថ្នាំលេប ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បែក កង​ក្នុង​ស្បូន ជាដើម។ ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ មាន​អ្នក​ខ្លះ​ធ្លាក់​ឈាម ស្គម​រីងរៃ ឬ​ធាត់​ខ្លាំង​ក៏​មាន។ បកស្រាយ​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនីក រ៉ាក់ ថា មិន​ពិត​នោះ​ទេ ការ​លើក​ឡើង​ទាំង​នោះ​ប្រហែល​ជា​ច្រឡំ​ទៅ​នឹង​ផល​រំខាន​មួយ​ចំនួន​ដែល​កើត​ឡើង​ក្រោយ​ពេល​ប្រើ​​មធ្យោបាយ​ពន្យារ​កំណើត​ណាមួយ ។ បដិសេធ ការ​លើក​ឡើង​ទាំង​នោះ លោកស្រី​ថា មុននឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ គេ​បាន​សិក្សា​ច្បាស់​លាស់ អំពី​គុណ​ប្រយោជន៍​របស់​វា​ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព គេ​មិន​ដាក់​ចរាចរ​លើ​ទីផ្សារ នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖  ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត? លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើតមិន​ត្រូវ​ពេល អត់​ប្រសិទ្ធភាព​ទេ ការ​ពន្យារ​កំណើត​លើក​ដំបូង អាច​ធ្វើ​ឲ្យ​ស្រីៗ​ជួប​ផល​រំខាន​មួយ​ចំនួន ដូចជា ប្រែប្រួល​អារម្មណ៍ ឈឺពោះ ឈឺក្បាល ធ្វើទុក្ខក្រពះ ឡើង ឬ​ស្រកគីឡូ​តិចតួច ក្អួតចង្អោរ រដូវមកមិនទៀង ដែល​ផល​រំខាន​នោះ​នឹង​បាត់​ទៅវិញក្នុង​រយៈពេល​ខ្លី។ ក្នុង​ករណី​ដែល​ស្រីៗ​មួយ​ចំនួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​ក៏​ចាក់​ថ្នាំ​ពន្យារ​កំណើត ទៅ​ជា​ធ្លាក់​ឈាម ធ្វើ​ទុក្ខ​ស្គម​រីងរៃ​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា ថា អាច​បណ្តាល​មក​ពី​សុខភាព​ស្រីៗ​ខ្លួន​ឯង ឬ​សម្រេច​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយដោយ​ខ្លួនឯង មិន​បាន​ពិនិត្យ​សុខភាព និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ឯ​មួយ​ចំនួន​ទៀត​លេប​ថ្នាំ​មិន​បាន​ទៀងទាត់​រាល់​ថ្ងៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ការពន្យារកំណើត

មាន​តែ​២វិធី​​នេះ​ប៉ុណ្ណោះ ​​ការពារ​​មិន​ឲ្យ​មាន​ផ្ទៃពោះ​​អស់​១​ជីវិត

មាន​វិធី​ច្រើន​ណាស់​ដើម្បី​ការពារ​ការ​មាន​កូន ដែល​វិធី​ទាំង​នោះ​មាន​ទាំង​តាម​បែប​ធម្មជាតិ និង​វិទ្យាសាស្ត្រ ដែល​គេ​ហៅ​ថា មធ្យោបាយ​ពន្យារ​កំណើត​តាម​បែប​ទំនើប។ ​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប មាន​ដូច​ជា ប្រើ​ស្រោម​អនាម័យ លេប​ថ្នាំ ចាក់​ថ្នាក់ ដាក់​កង​ក្រោម​ស្បែក ដាក់​កង​ក្នុង​ស្បូន ចង​ដៃ​ស្បូន និង​ចង​បំពង់​មេ​ជីវិត​ឈ្មោល។ ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់​ខាង​លើ​នេះ មាន​តែ ២ វិធី​ប៉ុណ្ណោះ ដែល​អាច​ការពារ​កំណើត​អស់​មួយ​ជីវិត​បាន គឺ​ការ​ចង​ដៃស្បូន និង​ការ​ចង​បំពង់​មេ​ជីវិត​ឈ្មោល។ នេះ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ អត្ថបទពាក់ព័ន្ធ៖ ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់ ១- ចង​ដៃ​ស្បូន ការ​ចង​ដៃ​ស្បូន​ជា​វិធីសាស្ត្រ​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​អស់​មួយ​ជីវិត។ ចង​ដៃ​ស្បូន​ជា​ការ​វះកាត់​ចង​ផ្តាច់​ដៃស្បូន​របស់​ស្រីៗ ដើម្បី​បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ទៅ​ជួប​គ្នា។ ចំពោះ​ស្រីៗ​ដែល​ចង​ដៃ​ស្បូន​រួច​នៅ​តែ​មាន​ឈាម​រដូវ​ធម្មតា មិន​រំខាន​ដល់​ជីវិត​ផ្លូវភេទ​នោះ​ទេ។ ២- ចង​បំពង់​មេ​ជីវិត​ឈ្មោល ដូចគ្នា​ទៅ​នឹង​ការ​ចង​ដៃ​ស្បូន​ដែរ គ្រាន់​តែ​ការ​វះ​កាត់​ចង​បំពង់​មេ​ជីវិត​ឈ្មោល​ធ្វើ​ឡើង​ទៅ​លើ​បុរស ដែល​គេ​តែង​ហៅ​ថា​គ្រៀវ​នោះ។ វិធី​មួយ​នេះ​កាត់​ផ្តាច់​បំពង់​តូចៗ ធ្វើ​ឲ្យ​មេជីវិត​ឈ្មោល​មិន​អាច​ចេញ​ពី​ពង​ស្វាស​ទៅ​បង្ក​កំណើត​ជាមួយ​មេ​ញី​បាន​ទេ។ អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ ​ ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា វិធី ២ នេះ កម្រ​មាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ជ្រើស​រើស​ណាស់ លុះ​ត្រា​តែ​ប្តី​ប្រពន្ធ​​សម្រេច​ចិត្ត​ច្បាស់ និង​មាន​បញ្ហា​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ – អាយុ​ច្រើន និង​មាន​កូន​ច្រើន – មាន​ជំងឺ​នៅ​តំបន់​ដៃ​ស្បូន ឬ​ពងស្វាស – ស្ទះ ឬត្បៀត ដៃស្បូន ឬបំពង់មេជីវិត – […]


ការពន្យារកំណើត

សម្រាល​កូន​រួច​មិន​ទាន់​មក​រដូវ រួមភេទ​អាច​មាន​កូន​អត់?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មិន​ទាន់​ចាប់​ផ្តើម​មាន​រដូវ​វិញ​ទេ ហើយ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​ទៀត​​នោះ ការ​មក​រដូវ​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ។ ចុះ​បើ​មិន​ទាន់​មក​រដូវ​អ៊ីចឹង បើ​យើង​រួម​ភេទ​ពេល​ហ្នឹង តើ​អាច​មាន​កូន​អត់? ចម្ងល់​​នេះ គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក អ៊ូង មុនីរស្មី ពន្យល់​ថា ក្រោយ​សម្រាល​កូន​រួច បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខគត់​ឲ្យ​បាន​ញឹក​ញាប់ ទៀង​ទាត់ និង​រយៈពេល​យូរ នោះ​ការ​មក​រដូវ​ក៏​យូរ​ទៅ​តាម​នោះ​ដែរ ឯ​ការ​រួមភេទ​ដោយ​អត់​ការពារ​អំឡុង​ពេល​នេះ ភាគរយ​នៃ​ការ​មាន​កូន​តិច​តួច​ប៉ុណ្ណោះ។ តែ​ក្នុង​ករណី​ដែល​ម៉ាក់​មិន​បំបៅ​ដោះ​កូន ឬ​ក៏​បំបៅដោះ​កូន​តិច​តួច តែ​ឈាម​រដូវ​មិន​ទាន់​ចាប់​ផ្តើម​មាន ហើយ​ម៉ាក់​ចង់​អីៗ​ដោយ​មិន​ការពារ ភាគរយ​នៃ​ការ​មាន​កូន​ខ្ពស់​បំផុត។ អត្ថបទពាក់ព័ន្ធ៖ សម្រាល​កូន​រួច​ប៉ុន្មាន​ខែ ទើប​ស្រីៗ​អាចផ្តើម​រឿង​លើ​គ្រែ​​បាន?​ ដើម្បី​បង្ការ​មាន​ផ្ទៃពោះ​ញឹក​ពេក​ដោយ​មិន​បាន​ព្រៀង​ទុក គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ ណែនាំ​ឲ្យ​ម៉ាក់ៗ​ទាំងអស់​ត្រូវ​តែ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ បន្ទាប់​ពី​សម្រាល​កូន​បាន ១ខែ​កន្លះ។ មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​រួម​មាន ស្រោម​អនាម័យ ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក ជាដើម ប៉ុន្តែ​មុនប្រើ​វិធី​ណា​មួយ យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស