backup og meta

៥សំណួរ​ពីការរួមភេទពេលមានផ្ទៃពោះដែលស្រីៗបារម្ភនិងចង់ដឹងបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 28, 2022

    ៥សំណួរ​ពីការរួមភេទពេលមានផ្ទៃពោះដែលស្រីៗបារម្ភនិងចង់ដឹងបំផុត

    ពេល​និយាយ​ដល់​រឿង​រួមភេទ ស្រីៗ​មាន​ផ្ទៃពោះ​តែង​មាន​កង្វល់ធំៗ២យ៉ាង ទី១​ បើ​រួមភេទ​ខ្លាច​​ប៉ះពាល់​ដល់​សុវត្ថិភាព​កូនក្នុង​ផ្ទៃ ទី២​គឺ​ការ​ប៉ះ​ទង្គិច​ទំនាក់​ទំនង​ប្តី​ប្រពន្ធ បើ​មិន​រួម​ភេទ​សោះ។ ដើម្បី​ឲ្យ​អស់​មន្ទិល យើង​នឹង​យក​ ៥សំណួរ​ពីការរួមភេទដែល​ស្រីៗ​តែង​បារម្ភ និង​ចង់​ដឹង​បំផុត​ពាក់ព័ន្ធ​នឹង​រឿង​រួមភេទ​អំឡុង​ពេល​ពពោះ។

    ១. រួមភេទ​ពេល​ពពោះ សុវត្ថិភាព​អត់?

    មាន​មតិ​លើក​ឡើង​ផ្ទុយ​គ្នា​អំពី​ការ​រួមភេទ​ពេល​មាន​ផ្ទៃពោះ អ្នក​ខ្លះ​ថា មាន​សុវត្ថិភាព ឯ​អ្នក​ខ្លះ​ទៀត​ថា មិន​គួរ​នោះ​ទេ។ តែ​បើ​តាម​ក្បួន​ពេទ្យ​វិញ មិន​បាន​ហាម​ឃាត់​ការ​រួមភេទ​ពេល​ពពោះ​នោះ​ទេ បើ​សិន​ជា​ស្ត្រី​មាន​លក្ខខណ្ឌ​សុខភាព​ល្អ​ប្រសើរ ឯ​ភាគីបុរស​វិញ​មិន​មាន​ជំងឺ​កាមរោគ​ផ្សេងៗ តែ​ទោះ​​យ៉ាង​ណា​ក៏​ដោយ​ស្ត្រី​ត្រូវ​តែ​ប្រយ័ត្ន​នៅ​ក្នុង​ត្រីមាសទី១ នៃ​ការ​ពពោះ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃសម្រាលកូន

    ២. លក្ខខណ្ឌ​បែប​ណា​ខ្លះ ស្ត្រី​មិន​គួរ​រួមភេទ​ពេល​ពពោះ?

    បើ​​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី  នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ គ្រូពេទ្យ​ហាម​ឃាត់ការ​រួមភេទ​ពេល​ពពោះ លុះណាតែ​​ស្រ្តី​មាន​បញ្ហា​រលូត​កូន​ញឹក​ញាប់ មាន​ប្រវត្តិ​កូន​កើត​មិន​គ្រប់​ខែ មាន​សុក​ពាំង​មាត់​ស្បូន ប្តី ឬ​ប្រពន្ធ​មាន​ជំងឺ​កាមរោគ។

    រួមភេទ

    ៣. រួមភេទ​ពេល​ពពោះ ​អាច​ឲ្យ​រលូត​កូន ឬ​កូន​កើត​មុន​ខែ​ទេ?

    កា​រួមភេទ​ពេល​មាន​ផ្ទៃពោះ​មិន​មែន​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​រលូត​កូន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​តែង​ឲ្យ​មាន​ការ​ប្រយ័ត្ន និង​កាត់​បន្ថយ​ការ​រួមភេទ​នៅ​ត្រីមាស​ដំបូងៗ​នៃ​ការ​ពពោះ។ ចំពោះ​ស្ត្រី​ដែល​ធ្លាប់​មាន​ប្រវត្តិ​កូន​កើត​មុន​ខែ​វិញ គ្រូពេទ្យ​ហាម​មិន​ឲ្យ​រួមភេទ​​​ទេ នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

    ៤. ពិត​អត់ រួម​ភេទ​ជិត​គ្រប់​​ខែ ស្ត្រី​អាច​សម្រាល​កូន​លឿន?

    បញ្ហានេះ​នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បកស្រាយ​ថា ការ​រួមភេទ​ជិត​គ្រប់ខែ​ជួយ​ឲ្យ​សម្រាល​កូន​លឿន ប្រហែល​ជា​អាច​ត្រូវ​​បាន​ខ្លះ ព្រោះ​ពេល​យើង​រួម​ភេទ​ម្តងៗ រាងកាយ សាច់ដុំ​រាងកាយ​ទាំង​មូល​ធ្វើការ ពិសេស​សាច់​ដុំ​អាង​ត្រគាក។ នៅ​ពេល​សាច់ដុំ​ធ្វើការ ធ្វើ​ឲ្យ​ពេល​សម្រាល​កូន​សាច់ដុំ​ដំណើរការ​រស់រវើក មិន​ស្ពឹក​ស្រពន់ ល្អ​ក្នុង​ពេល​ប្រឹង​សម្រាល​កូន។ ទោះ​យ៉ាង​ណា​លោកស្រី​វេជ្ជបណ្ឌិត​ថា អ្វី​ដែល​ជួយ​ស្ត្រី​សម្រាល​បាន​ស្រួល គឺ​ពាក់​ព័ន្ធ​នឹង​កាយ​សម្បទារ​របស់​ស្រីៗ​ដែល​មាន​អាង​ត្រគាក​ធំ ទំហំកូន ទំហំ​ក្បាល​កូន​សមាមាត្រនឹង​អាង​ត្រគាក​ម្តាយ ឬ​អត់ សុក​ពាំង​មាត់​ស្បូន​ឬ​អត់ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ដើម។

    ៥. ក្បាច់​បែប​ណា​មាន​សុវត្ថិភាព​ពេល​ពពោះ?

    ត្បិត​តែ​ពេទ្យ​មិន​ហាម​ឃាត់​ការ​រួមភេទ​អំឡុង​ពពោះ​ក្តី តែ​ប្តី​ប្រពន្ធ ឬ​ដៃគូ​មិន​គួរប្រើក្បាច់​រួមភេទ​​ណា​ដែលប្រឈម​ជាមួយ​នឹងការរលូតកូន ដូចជា​ក្បាច់​ម្តាយ​នៅ​ពី​លើ និង​ការ​រួមភេទ​ខ្លាំង​ក្លា រួមភេទ​ដោយ​ការ​បង្ខំ​ ឬធ្វើទារុណកម្មជាដើម។

    អាន៖

    នៅមានកង្វល់អ្វីក្រៅពីនេះទៀត?

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម