មានផែនការយកកូន គួររួមភេទញឹកញាប់ប៉ុនណា? រួមភេទញឹកញាប់ពេកអាចប៉ះពាល់ដល់ផែនការយកកូនទេ? ចម្ងល់នេះប្តីប្រពន្ធដែលត្រៀមលក្ខណៈយកកូន ច្បាស់ជាចង់ដឹងខ្លាំងហើយ។
មានផែនការយកកូន គួររួមភេទញឹកញាប់ប៉ុនណា? រួមភេទញឹកញាប់ពេកអាចប៉ះពាល់ដល់ផែនការយកកូនទេ? ចម្ងល់នេះប្តីប្រពន្ធដែលត្រៀមលក្ខណៈយកកូន ច្បាស់ជាចង់ដឹងខ្លាំងហើយ។

ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បានពន្យល់ថា មិនថាមនុស្សស្រី ឬប្រុសនោះទេ មានចំណង់ផ្លូវភេទខុសគ្នាៗ ហើយអាស្រ័យលើកត្តាសុខភាព និងអាយុ។ ទោះជាស្ថិតនៅក្នុងវ័យសកម្មរឿងរួមភេទក្តី ក៏ប្តីប្រពន្ធ ឬដៃគូ មិនត្រូវ រួមភេទញឹកញាប់ពេកទេ ព្រោះអាចទ្រុឌទ្រោមសុខភាពផ្លូវភេទ អ្វីដែលគួរបារម្ភនោះ គឺការរួមភេទញឹកញាប់ពេកប៉ះពាល់ដល់គុណភាពមេជីវិត ធ្វើឲ្យប្តីប្រពន្ធអត់អាចមានកូន។
ដើម្បីដៃគូទាំងសងខាងមានសុខភាពល្អ ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ណែនាំឲ្យរួមភេទត្រឹម ២-៣ ដង/សប្តាហ៍ប៉ុណ្ណោះ ទើបមិនប៉ះពាល់ដល់គុណភាពមេជីវិត ឬផែនការយកកូន ព្រោះរយៈពេលនេះរាងកាយយើងមានពេលវេលាគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឲ្យបានច្រើន ថែមទាំងមានគុណភាពទៀត។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ទាក់ទងនឹងចំនួនដងនៃការរួមភេទ នៅក្នុងការស្រាវជ្រាវដោយស្ថាប័នឯកទេសមួយនៅសហរដ្ឋអាមេរិក គឺវិទ្យាស្ថាន Kinsey ដែលផ្តោតទាក់ទងទៅនឹងជីវិតផ្លូវភេទ ការបង្កកំណើត និងការសិក្សាអំពីលក្ខណៈភេទ បានឱ្យដឹងថា សម្រាប់ដៃគូស្នេហានៅអាមេរិក អាយុចន្លោះពី ១៨-២៩ ឆ្នាំ របាយការណ៍ស្រាវជ្រាវបង្ហាញថា ពួកគេជាញឹកញាប់មានរឿងលើគ្រែ ប្រហែល១១២ដង/១ឆ្នាំ (ប្រហែល២ដង/សប្តាហ៍)។ រីឯដៃគូស្នេហានៅអាយុចន្លោះពី ៣០-៣៩ឆ្នាំ មានពេលលើគ្រែ ប្រហែល៨៦ដង/១ឆ្នាំ និងវ័យពី ៤៥ឆ្នាំឡើងទៅ គឺមាន២៨% នៃអ្នកទាំងនោះនៅបន្តរួមភេទម្ដងក្នុងមួយសប្ដាហ៍។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.womenshealthmag.com/sex-and-love/a32883577/how-often-do-couples-have-sex/
https://www.nbcnews.com/better/health/how-often-do-happiest-couples-have-sex-it-s-less-ncna828491
When and How Often to Have Sex to Get Pregnant – https://www.verywellfamily.com/when-and-how-often-to-have-sex-to-get-pregnant-1960289
The number of times you need to have sex to get pregnant – https://timesofindia.indiatimes.com/life-style/parenting/getting-pregnant/the-number-of-times-you-need-to-have-sex-to-get-pregnant/photostory/75451156.cms
Does having more sex increase your chances of pregnancy? – https://www.oviahealth.com/guide/176/how-often-should-i-have-sex-fertile-window/
កំណែប្រែបច្ចុប្បន្ន
16/05/2023
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ