ចាក់ភ្លេងចម្រៀង ឬលេងភ្លេង កំដរអារម្មណ៍ពេលជួបគ្នាជាមួយដៃគូ ជាការបង្កើតបរិយាកាសយ៉ាងរ៉ូមេនទិកស្ទើមិនអាចនឹកស្មានដល់ ព្រោះតន្ដ្រីជាផ្នែកមួយនៃឧបករណ៍ជីវិត ជួយបម្រើដល់សេចក្ដីត្រូវការរបស់អារម្មណ៍ កាត់បន្ថយភាពតានតឹង និងអាចជួយបង្កើនបរិយាកាសឲ្យដៃគូកាន់តែមានភាពស្និទ្ធស្នាលទ្វេរដង។
អ្នកស្រីវេជ្ជបណ្ឌិត Dr. Rhonda Freeman ផ្នែកចិត្ដសាស្ដ្រសរសៃប្រសាទ បានមានប្រសាសន៍ថា តន្រ្ដីមានឥទ្ធពលខ្លាំងទៅលើផ្នែកអារម្មណ៍ ធ្វើឲ្យមនុស្សសប្បាយ កើតទុក្ខ អណ្ដែតអណ្ដូង កំសត់ ចូលតួ គ្របដណ្ដប់ទៅលើខួរក្បាលទៅតាមរសជាតិនៃតន្ដ្រីដែលគេបានស្ដាប់។ ការប្រើប្រាស់តន្ដ្រីកំដរអារម្មណ៍ពេលពិសេស ឬក្នុងសកម្មភាពផ្លូវភេទ ពិតជាមានប្រសិទ្ធភាពជួយឲ្យដៃគូកាន់តែមានមនោសញ្ចេតនាខ្លាំងដល់កំពូល។ ខាងក្រោមជាហេតុផលដែលតន្ដ្រីពិតជាអាចសម្រេចបំណងគូស្នេហ៍៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
-ចាក់ភ្លេង លេងភ្លេងក្នុងកំលុងពេលវេលារួមភេទអាចកាត់បន្ថយភាពខ្មាស់អៀនរបស់ដៃគូ។ អារម្មណ៍ដៃគូថ្មីថ្មោងខ្លះគាត់នៅមានភាពខ្មាស់អៀនច្រើន មិនដូចដៃគូចាស់ៗនោះទេ។ ភាពខ្មាស់អៀនក៏ជាឧបសគ្គមួយរបស់ដៃគូស្នេហាទាំងឡាយត្រូវចំណាយពេលដោះស្រាយវាទម្រាំស្គាល់ចិត្ដថ្លើមគ្នា ហើយឈានដល់ការសម្រេចចិត្ដដើរលើផ្លូវមួយនេះ។ មានដៃគូខ្លះបានឆ្លងកាត់បទពិសោធន៍មួយនេះ គាត់អាចជ្រើសរើសយកតន្ដ្រីកំដរបរិយាកាស បណ្ដែតអារម្មណ៍ជាមួយបទភ្លេងបែបរ៉ូមេនទិច យ៉ាងកក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមរបស់គូស្នេហ៍គាត់។ លើសពីនេះ តន្ដ្រីក៏អាចជួយបន្ធូអារម្មណ៍តានតឹងរបស់ដៃគូ ដែលជាក់ស្ដែងអារម្មណ៍មួយនេះ គឺជាឧបសគ្គចំបង មិនអាចរុញច្រានដៃគូឲ្យឈានដល់ក្ដីសុខកំពូលនៃសកម្មភាពផ្លូវភេទបានទេ។
-ស្ដាប់ចម្រៀងអាចលុបបំបាត់ស្នាមអាក្រក់ក្នុងចិត្ដបុគ្គល ដែលយល់ថា ខ្លួនប្រាណមិនល្អសាកសមសម្រាប់ដៃគូ ជាពិសេសសមត្ថភាពបំពេញការងារក្នុងកំលុងពេលរួមភេទតែម្ដង។ ដៃគូអាចបង្វែអារម្មណ៍ឲ្យសប្បាយៗ ស្របតាមឥរិយាបថក្នុងកំលុងពេលជាមួយដៃគូ។ ពោលត្រូវគិតពីកាតព្វកិច្ចក្នុងដៃ ដែលជាតម្រូវការរបស់ដៃគូ។ ការប្រើប្រាស់អារម្មណ៍ឲ្យសប្បាយៗក៏ជាចំណែកមួយនៃការយកឈ្នះអារម្មណ៍ស្មុគស្មាញ បាក់ទឹកចិត្ដ ថប់បារម្ភ ដែលកត្ដាទាំងនេះ ក៏ជាមូលចំបងឈានទៅដល់ការកើតជំងឺ អសមត្ថភាពផ្លូវភេទ មិនថាផ្នែកបុរស ឬស្រី្ដនោះទេ។
-ចាក់ភ្លេងអាចបង្កើនអារម្មណ៍ដៃគូឲ្យពុះកញ្ជ្រោលស្របទៅតាមដំណើរចង្វាក់ភ្លេង។ ដៃគូអាចមានអារម្មណ៍រំជើបរំជួលជាងពេលធម្មតា សកម្មភាព កាយវិការស្នេហាជាមួយដៃគូកាន់តែមាន ទំនុកចិត្ដ និងស្និទ្ធស្នាល។ តន្ដ្រីអាចបម្រើដល់អារម្មណ៍គូស្នេហ៍ មិនថាស្ថិតក្នុងបរិយាកាស ទីកន្លែងបែបណានោះទេ វាតែងតែជាឱសថជំនួយស្នារតីជានិច្ច។ អ្នកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា តន្ដ្រីថ្វីត្បិដតែមិនមែនជាឱសថស័ក្ដិសិទ្ធិអាចព្យាបាលជំងឺអសមត្ថភាពផ្លូវភេទមែន ប៉ុន្ដែតន្ដ្រីក៏អាចធ្វើមនុស្សម្នាក់សប្បាយចិត្ដរីករាយផ្ដល់ស្នាមញញឹម និង ក្ដីសង្ឃឹមដល់ដៃគូ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
អ្នកស្រីវេជ្ជបណ្ឌិត ក៏ចង់បញ្ជាក់ផងដែរថា ការចាក់ភ្លេងក្នុងពេលជាមួយដៃគូ ក៏ត្រូវដឹងជាមុនផងដែរថា ដៃគូរបស់យើងចូលចិត្ដ និងមិនចូលចិត្ដប្រភេទភ្លេងអ្វី។ កាលណាដែលចាក់ភ្លេងដែលមិនត្រូវចំណូលចិត្ដគឺអាចជាការរំខានទៅវិញ។ មានដៃគូខ្លះ មិនចូលចិត្ដចាក់ភ្លេងទាល់តែសោះក៏មាន ហើយចូលចិត្ដស្ដាប់សម្ដី ឬសម្លេងដៃគូពេលរួមភេទច្រើនជាង ព្រោះវាក៏ជារសសម្លេងបង្កើនអារម្មណ៍ផ្លូវភេទឲ្យកាន់តែក្ដៅគគុកអ្នកទាំង២។
[embed-health-tool-ovulation]