ភ្នែកគឺជាសរីរាង្គយ៉ាងសំខាន់ជួយឲ្យយើងអាចមើលឃើញនូវអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន។ ហេតុនេះហើយ ការថែទាំភ្នែកឲ្យបានល្អ គឺជាកាតព្វកិច្ចដែលយើងមិនអាចរំលងបាន ពិសេសត្រូវស្គាល់ពីពពួកសារជាតិចិញ្ចឹមក្នុងរបបអាហារ ដែលយើងគួរញ៉ាំជាប្រចាំតែម្ដង។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.វីតាមីន A
វីតាមីន A ដើរតួយ៉ាងសំខាន់ ជួយឲ្យភ្នែកមើលឃើញភ្លឺច្បាស់ល្អ ពិសេសជួយឲ្យស្រទាប់ករនេ ដែលជាស្រទាប់សថ្លាផ្នែកខាងក្រៅភ្នែក មានសុខភាពល្អស្រស់ថ្លា។ មិនតែប៉ុណ្ណោះវីតាមីន A ក៏ជួយការពារភ្នែកពីជំងឺខ្វាក់មាន់បានផងដែរ។ យើងអាចស្វែងរក វីតាមីន A បាននៅក្នុងអាហារដូចជា ស្វាយទុំ ល្ពៅ ទំលាប់ ដំឡូងជ្វា ក្រូច ស៊ុតផ្នែកពណ៌លឿង ថ្លើមសត្វ ខ្លាញ់ត្រី និងការ៉ុតជាដើម។
២.វីតាមីន B
ពពួកវីតាមីន B ក្នុងនោះមាន B1, B6, B12 និង ហ្វូលីកអាស៊ីតជួយការពារពីជំងឺបាត់បង់កំហើញតាមវ័យ។ ព្រោះវីតាមីននេះ អាចជួយកាត់បន្ថយបរិមាណ អាស៊ីត homocysteine ក្នុងសរសៃឈាមភ្នែកដែលបង្កជាការប្រឈមកើនជំងឺនេះពេលចាស់ទៅ។
ការកើនឡើងកម្រិតអាស៊ីត homocysteine ក្នុងសរសៃឈាម បណ្ដាលឲ្យប៉ះពាល់ដល់ស្រទាប់រ៉េទីនក្នុងភ្នែក ទើបធ្វើឲ្យយើងចុះខ្សោយការមើលឃើញ មិនអាចមើលឃើញច្បាស់។ ការសិក្សាបានបង្ហាញថា ស្ដ្រីដែលខ្វះវីតាមីន B ប្រឈមជំងឺបាត់បង់គំហើញតាមវ័យ ៥០% បើធៀបនឹងស្ដ្រីដែលទទួលបានវីតាមីន B គ្រាប់គ្រាន់។ យើងអាចរកបាន វីតាមីន B ក្នុងអាហារដូចជា ផ្លែក្រូច សណ្ដែកសៀង សណ្ដែកដី ស្ពៃពួយឡេង និងសាច់មាន់។
៣.វិតាមីន C
វីតាមីន C មានអត្ថប្រយោជន៍ជួយការពារពីអុកស៊ីតកម្ម អាចជួយឲ្យយើងជៀសផុតពីជំងឺទឹកដក់បាតភ្នែកពេលវ័យចំណាស់។ ការសិក្សាបានបង្ហាញថាក្នុងមួយថ្ងៃ រាងកាយគួរទទួលបានវីតាមីន C យ៉ាងតិច ១៤០ មិល្លីក្រាម និងច្រើនបំផុត ៥០០មិល្លីក្រាម ដែលអាចជួយការពារពីជំងឺទឹកដក់បាតភ្នែកពេលចាស់ទៅ។ ប៉ុន្តែក្នុងករណីលើសពី ៥០០មិល្លីក្រាម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពភ្នែកវិញ ពិសេសម្រាប់ក្រុមមនុស្សដែលជក់បារី និង អ្នកមានបញ្ហាលើសទម្ងន់។
អត្ថបទគួរអាន៖
- ថ្នាំបន្តក់ភ្នែក អាចប្រើរាល់ថ្ងៃបានអត់?
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
- អង្កេតបញ្ហាភ្នែក ៧ចំណុចនេះ ព្រោះអាចបញ្ជាក់ពីស្ថានភាពសុខភាពខុសៗគ្នា
- តិចនិកងាយៗ បញ្ចៀសការឆ្លងមេរោគភ្នែកទូទៅ
- ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
៤.អាស៊ីតខ្លាញ់ អូមេហ្គា៣
អាស៊ីតខ្លាញ់អូមេហ្គា ៣ មានអត្ថប្រយោជន៍ជួយប្រឆាំងអុកស៊ីតកម្ម និង ការពារពីការរលាកផ្សេងៗ ពិសេសការពារ ពីជំងឺភ្នែកស្ងួត ជំងឺភ្នែកក្រហម និង អាការៈចុករួយភ្នែកបានផងដែរ។ យើងអាចស្វែរកសារធាតុនេះមាននៅក្នុង ស៊ុត សាច់ត្រីសាម៉ុន ខ្លាញ់ត្រី ផ្លែប៊ឺ និង គ្រាប់ធញ្ញជាតិ។
[embed-health-tool-ovulation]