ការថែទាំភ្នែក

ការថែទាំ​​ភ្នែក - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការ​គេច​ឲ្យ​ផុត​ពី​បញ្ហា​​ ឬ​ជា​ជំងឺ​​ភ្នែក​មើល​មិន​ច្បាស់​ ​តាមរយៈ​គន្លឹះ​ជា​ច្រើន​ដើម្បី​ការការពារ​ បញ្ហា​នានា​របស់​ភ្នែក​

ចំណេះដឹងទូទៅ

ការថែទាំភ្នែក

ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់សុខភាពភ្នែក

មិនថាតែវ័យចាស់ ឬក្មេងនោះទេ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពយើងច្រើនមិនថាសុខភាពបេះដូង ខួរក្បាល សរសៃឈាមនោះទេ ក្នុងនោះក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការគេងមានសារៈសំខាន់ចំពោះសុខភាពភ្នែក ព្រោះជាពេលវេលាដែលភ្នែកអាចសម្រាក បន្ទាប់ពីការសម្លឹង ធ្វើចលនាអស់រយៈពេលជាច្រើនម៉ោង ប្រឈមនឹងបរិយាកាសខាងក្រៅ ដូចជាពន្លឺ កម្ដៅ ធូលី និង ខ្យល់ប៉ះផងទៀតនោះ។ ភ្នែករបស់យើងក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ មិនខុសពីសរីរាង្គផ្សេងទៀតនោះដែរ។ តាមការសិក្សាបានបង្ហាញថា ភ្នែកត្រូវការពេលវេាលាសម្រាកយ៉ាង​ហោចបាន ៥ ម៉ោង ក្នុងមួយថ្ងៃ តែបើចង់ឲ្យសុខភាពកាន់តែល្អ គួរសម្រាកឲ្យបានចាប់ពី ៦ម៉ោង នោះសុខភាពភ្នែករបស់យើងនឹងល្អប្រសើរ។ ប្រសិនបើការគេងរបស់យើងមិនគ្រប់គ្រាន់ឬតិចជាង ៥ម៉ោង នឹងធ្វើឲ្យភ្នែកយើងអាចប្រឈមបញ្ហាដូចជា ការឡើងជាំខ្មៅជុំវិញរង្វង់ភ្នែក ភ្នែកឡើងក្រហម ក្ដៅភ្នែក ស្ងួតភ្នែក ហៀរទឹកភ្នែកច្រើនខុសធម្មតា ចុករួយភ្នែក រមាស់ក្នុងភ្នែក អាចប្រឈមការរលាកភ្នែកស្រួចស្រាល់ និង ករណីខ្លះអាចធ្វើឲ្យយើងមិនអាចសម្លឹងមើលឃើញបានច្បាស់ល្អ។ អាការៈទាំងនេះថ្វីដ្បិតជាមិនសូវធ្ងន់ធ្ងពិតមែន ប៉ុន្ដែយើងក៏មិនអាចបណ្ដែតបណ្ដោយនោះដែរ។ តើការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យភ្នែកមានជំងឺធ្ងន់ធ្ងដែរទេ? មិនទាន់មានរបាយការណ៍ណាមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបង្កភ្នែកកើតជំងឺធ្ងន់ធ្ងរនោះទេ។ ប៉ុន្ដែអាការៈមួយចំនួន អាចបង្កការរំខានដល់ការរស់នៅ ម្យ៉ាងទៀតអាការៈខាងលើ ក៏ជាមូលហេតុចម្បងមួយ ដែលអាចវិវត្ដទៅរកជំងឺធ្ងន់ធ្ងរបាន ប្រសិនបើយើងមិនបានការពារ ឬព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ពិសេសការទម្លាប់គេងមិនគ្រប់គ្រាន់ […]

ស្វែងរក ការថែទាំភ្នែក

ការថែទាំភ្នែក

ក្រោកពីគេងហើមភ្នែក លែងស្អាត អាចសាកបំបាត់ដោយវិធីធម្មជាតិទាំងនេះវិញ

បញ្ហា​ហើម​ភ្នែក​ក្រោយ​ក្រោក​ពី​គេង អ្នក​ណាៗ​ក៏​ជួប​ដែរ មិន​រើស​ពេល​ទេ​ឲ្យ​តែ​ទើប​ក្រោយ​ពី​គេង ព្រឹក​ក៏​ដោយ ឬ​ថ្ងៃ​ក៏​ដោយ។ ការ​ហើម​ភ្នែក​នេះ មិន​មាន​ជា​បញ្ហា​អី​ធំ​ដុំ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​បាក់​សម្រស់ ​មើលទៅ​មិន​សូវ​ឃើញ​ស្អាត​។ តាម​កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី តារាម៉ូដែលកម្ពុជា​យើង​ម្នាក់ បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា "និយាយ​ពី​រឿង​ហើម​ភ្នែក​ហ្នឹង ពិបាក​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​ថត​ច្រើន អ៊ីចឹង​ហើយ​បើ​ភ្នែក​ហើម គឺ​ថត​មិន​ស្អាត​តែ​ម្ដង។" ដូច​នេះ កញ្ញា​បាន​ណែនាំ​តិចនិក​ខ្លះៗ ដែល​ប្រើ​ជា​ប្រចាំ​ដើម្បី​បំបាត់​បញ្ហា​ភ្នែក​ហើម​នេះ​ដូច​ជា៖ ១.ត្រសក់ ត្រសក់​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដែល​ជួយ​សម្រួល​ដល់​ការ​រលាក ឬ​ការ​ហើម​ភ្នែក​នោះ។ យើង​កាត់​ត្រសក់​ត្រជាក់ៗ ​៣-៤ ចំណិត ​រួច​ស្អំ​នៅ​លើ​ភ្នែក​ទាំង​សង​ខាង រយៈ​ពេល​កន្លះ​ម៉ោង។ ការ​ស្អំ​ត្រសក់​បែប​នេះ​នឹង​ជួយ​ឲ្យ​ភ្នែក​ស្រក​ភាព​ហើម​អស់។ ២.ស្លាបព្រា វិធី​នេះ​សម្រាប់​ពេល​ដែល​ប្រញាប់ ឬ​គ្មាន​ពេល​ត្រូវ​សម្រាក​យូរ។ កញ្ញា​ថា ដំបូង​យក​ស្លាប​ព្រា​ទៅ​ត្រាំ​ទឹកកក ឬ​ដាក់​ក្នុង​ទូ​ទឹកកក ​៧-៨នា​ទី រួច​យក​ស្លាបព្រា​មក​ស្អំ​លើ​ភ្នែក ១-២​នាទី​ ជា​ការ​ស្រេច។ វិធី​នេះ​ងាយ​ស្រួល ហើយ​លឿន តែ​វា​ក៏​ជួយ​បំបាត់​ភាព​ហើម​បាន​តិច​តួច​ដែរ។ ៣.កញ្ចប់​តែ យើង​អាច​យក​កញ្ចប់​តែ​២​កញ្ចប់ ដែល​ឆុង​ហើយ​ទៅ​ដាក់​ក្នុង​ទូទឹកកក​៤-៥​នាទី រួច​យក​វា​មក​ស្អំ​លើ​ភ្នែក​ទាំង​សង​ខាង ៥​នាទី​ទៀត។ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ អាច​ជួយ​សម្រួល​ដល់​សរសៃ​ឈាម​របស់​ភ្នែក ជាហេតុ​ជួយ​កាត់​បន្ថយ​ហើម​ភ្នែក។ (បញ្ជាក់៖កញ្ចប់​តែ​នេះ គឺ​កញ្ចប់​តែ​តូចៗ​ដែល​យើង​ដាក់​ឆុង​ក្នុង​កែវ​ទឹក​ញ៉ាំ មិន​មែន​តែ​កញ្ចប់​ធម្មតា​យើង​ទេ)។ ៤.ទឹកកក ប្រសិន​បើ​គ្មាន​គ្រឿង​ដែល​រៀប​ខាង​លើ​ទេ​នោះ យើង​អាច​យក​ទឹក​កក​មក​ស្អំ​ជំនួស​តែម្ដង ដោយយកទឹកកក មកស្អំ ឬលញ់ លើភ្នែក ២-៣នាទី។ […]


ការថែទាំភ្នែក

បើមានអាការៈក្ដៅផ្សាក្នុងភ្នែក គួរ​ដោះស្រាយ​បែបណា?

អាការៈ​ក្ដៅ​ភ្នែក​អាចកើត​មានពី​ច្រើនមូលហេតុ ចាប់ពីកម្រិតធម្មតាទៅដល់​កម្រិត​សាំញ៉ាំ។ ជាធម្មតាអាការៈបែបនេះកើតឡើងដោយ​មាន​រោគសញ្ញាដូចជារមាស់ឈឺពេលហូរទឹកភ្នែក ប៉ុន្តែនៅក្នុងករណីខ្លះ វាមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់។ ដើម្បីឲ្យយល់​កាន់តែច្បាស់អំពីវិបត្តិភ្នែកឡើង​ក្ដៅ និងវិធីដោះស្រាយយើងគួរតាមព័ត៌មានខាងក្រោម។ មានអាការៈភ្នែកក្ដៅពេលណា? ជាធម្មតាអាការៈភ្នែកឡើង​ក្ដៅអាច​កើតឡើងដោយសារមូលហេតុ​សាមញ្ញបំផុត។ រាល់សមាសធាតុដែលប៉ះពាល់នឹងភ្នែកយើង​វានឹងធ្វើឲ្យភ្នែកយើង​ផ្សា ប៉ុន្តែមិនមែនអ្វីទាំងអស់នោះ​ជាបញ្ហាដែលធ្ងន់ធ្ងរនោះទេ។ ពេលខ្លះភ្នែកយើង​អាចផ្សា​ដោយ​​ប៉ះជាមួយសាប៊ូ សាប៊ូកក់សក់ ទឹកអប់ តែមិនមានគ្រោះថ្នាក់អ្វីនោះទេប្រសិនបើយើង​លាងជាមួយទឹកភ្លាមៗ។ ហេតុផលផ្សេងទៀតគឺ Contact lens។ នៅពេលអ្នកប្រើ contact lens រយៈពេលយូរក៏ធ្វើឲ្យភ្នែកយើង​មានអាការៈ​ក្ដៅដែរ។ លើសពីនេះប្រសិនបើយើងផាត់មុខញឹកញាប់ប្រើគ្រីមផ្ដល់សំណើម និង​ផលិតផលសម្អាតមុខ នោះភ្នែកក៏​ងាយនឹងផ្សាខ្លាំងណាស់ដែរ។ អាកាសធាតុក៏ជាមូលហេតុនាំឲ្យភ្នែកក្ដៅដែរ។ សារធាតុបង្កនៅក្នុងបរិយាកាសរួមមានផ្សែង ធូលី ផ្សែងបារី លម្អងផ្កា​ឬរោមសត្វក៏អាចជាមូលហេតុមួយដែលធ្វើឲ្យផ្សាភ្នែកឬក៏អាកាសធាតុក្ដៅពេក ត្រជាក់ពេកឬស្ងួត ក៏​ធ្វើឲ្យ​ផ្សា​ភ្នែក​ដូច​គ្នា​។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល រោគសញ្ញាភ្នែកក្ដៅមានអ្វីខ្លះ? រោគសញ្ញាភ្នែកក្ដៅមានដូចជា: ស្រវាំងភ្នែក ទឹកភ្នែកច្រើន រមាស់ ភ្នែកពណ៌ក្រហម ពិបាកទ្រាំក្នុងភ្នែក ខ្លាចពន្លឺ គួរដោះស្រាយបញ្ហាភ្នែកក្ដៅដោយរបៀបណា? ជំហានទីមួយក្នុងការជួយសង្គ្រោះបឋមនៃអាការៈក្ដៅភ្នែកដែលបង្កដោយសារធាតុគីមីឬកម្ដៅនោះគឺលាងភ្នែកជាមួយទឹកត្រជាក់។ យើង​ត្រូវដកcontact lensចេញពីភ្នែក។ លាងភ្នែកជាមួយទឹករ៉ូប៊ីណេ ឬបើកទឹកដាក់ចានដែក ឬជ័រ។ នៅពេលធ្វើបែបនេះយើង​គួរតែបិទបើកភ្នែកដើម្បីឲ្យទឹកចូលទៅគ្រប់ផ្នែកក្នុងភ្នែក។ សម្រាប់កុមារតូចៗហាក់​មានភាពពិបាកក្នុងការជួយសង្គ្រោះបឋមបន្តិច​ពេលមាន​របួសភ្នែក។ យ៉ាងណា​ការជួយ​នេះ​ក៏អា​ស្រ័យទៅលើអាយុរបស់កុមារ មាឌ និងសមត្ថភាពក្នុងការសហការដែរ។ គួរតែមានមនុស្សចាស់ម្នាក់ទៀតដើម្បីជួយគ្នា​បើ​កុមារ​មាន​បញ្ហា​ភ្នែក និង​ត្រូវ​ការការ​សង្គ្រោះបឋមនេះ​។ ក្មេងៗខ្លះអាចនឹងនៅស្ងៀមព្រមទាំងសហការជាមួយកាយវិការយឺតៗនិងថ្មមៗជា​មួយ​​យើង តែ​ប្រសិនបើកុមារមានការពិបាកមិនអាចនៅ​ស្ងៀម​បានយើង​គួរ​ចាប់​ពួក​គាត់​ឲ្យ​ជាប់​ក្នុងការ​ជួយ​សង្គ្រោះ​បឋម​។ គួរបង្ការបែបណា? យើង​អាច​បង្កាបញ្ហានេះ​ដោយ៖ ការពារស្រទាប់កញ្ចក់​ភ្នែក​ឲ្យផុតពីកាំរស្មីUV ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ​ពេលដើរក្រោមពន្លឺថ្ងៃ ប្រើម៉ាសការពារភ្នែក ជៀសវាងសារធាតុគីមីប៉ះពាល់ភ្នែកជាប្រចាំជាពិសេសកុមារតូចៗ លាងដៃជាមួយសាប៊ូក្រោយ​ចាប់កាន់សារធាតុគីមី ឬសារធាតុរាវមុនប៉ះពាល់ភ្នែក ទោះបីជាអាការៈភ្នែកក្ដៅមិនមានគ្រោះថ្នាក់ខ្លាំងក៏ដោយ ប៉ុន្តែយើងក៏ត្រូវការពារភ្នែកពីហានិភ័យនៃជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយ ឬជំងឺងងឹតភ្នែកដែរ​។


ការថែទាំភ្នែក

វីតាមីនសំខាន់ៗ​ក្នុង​បន្លែ និង​ផ្លែឈើ ជួយ​សុខភាព​ភ្នែក

យោងទៅតាមអ្នកជំនាញផ្នែកចំណីអាហារ វីតាមីនគឺ​មានសារៈសំខាន់ខ្លាំង​ដើម្បីជួយ​ដល់​សុខភាពភ្នែក។ ដូចនេះ​គ្នា​យើង​គួរ​ចេះរៀបចំ និង​ដាក់បន្លែ ផ្លែឈើ ដែលមាន​វីតាមីនសំខាន់ៗនេះ​ទៅ​ក្នុង​របប​អាហារ​ដើម្បីជួយ​ដល់​សុខភាព​ភ្នែក​។ ខាង​ក្រោម​នេះជាការ​ពន្យល់លម្អិតជួយ​គ្នា​យើង​បានដឹង​ពីអត្ថប្រ​យោជន៍​នៃ​វីតាមីន​ទាំងនោះ។​ ១. តាមីនAនិងបេតាការ៉ូទីន វីតាមីនA គឺជាបណ្ដុំនៃសារធាតុកម្ចាត់ជាតិពុលជួយ​ការពារភ្នែក និងរក្សារបកគំហើញឲ្យនៅល្អ។ វីតាមីននេះ​ជួយសាច់ដុំភ្នែកនិង​ស្រទាប់កញ្ចក់ភ្នែក ( cornea) ប្រឆាំងនឹងការចម្លងរោគបង្កដោយបាក់តេរី ឬវីរុស។ វីតាមីនAមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើជាច្រើនដែលមានពណ៌ខុសៗគ្នាមានឈ្មោះថាព្រីវីតាមីនA និងសារធាតុការ៉ូទីន។ នៅពេលដែលសមាសធាតុទាំងនេះ​ផ្ដល់ទៅឲ្យរាងកាយ ពួកវានឹងក្លាយទៅជាសារធាតុរ៉េទីណុលដែលនាំយកអត្ថប្រយោជន៍ជាច្រើនទៅកាន់ភ្នែក។ សារធាតុបេតាការ៉ូទីន​មានផ្ទុកនៅក្នុងបន្លែពណ៌លឿង ឬក្រហមដូចជាការ៉ុត ស្ពៃស្ពីណាត់ សណ្ដែកខៀវ ប៉េងប៉ោះ ម្ទេសប្លោក ដំឡូងជ្វា និង​ត្រសក់​ស្រូវ។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល ២. វីតាមីនC វីតាមីនC ជួយបង្ការហានិភ័យជំងឺភ្នែកជាច្រើនមានដូចជាភ្នែកឡើងបាយ ជំងឺរលាកភ្នែកដោយសារជំងឺទឹកនោមផ្អែម និងជំងឺឡើង​សម្ពាធភ្នែក។ លើសពីនេះទៀតវីតាមីននេះ​ក៏​កែប្រែរូបរាង និងបង្កើនកម្លាំងជាលិកាភ្ជាប់ដូចជាខូឡាជែននិងការពារផ្ទៃភ្នែកនិងស្រទាប់កញ្ចក់ភ្នែក។ ចលនានៃប្រព័ន្ធរបត់ឈាមក៏ជួយដឹកនាំទៅដល់សរសៃប្ដូរនៃស្រទាប់រេទីនដែលជួយបង្ការជំងឺរលាកកែវភ្នែកពេលវ័យជរា(AMD)។ វីតាមីនC មានផ្ទុកនៅក្នុងបន្លែដែលមានជាតិជូរជាច្រើនដូចជា​ ក្រូចឆ្មារ បន្លែសម្បក​លឿង ក្រូចលឿង និង​ទំពាំងបាយជូរជាដើម​។ មានការណែនាំមួយលើកឡើងថាការញ៉ាំទឹក​ក្រូចលឿងស្រស់មួយកែវក្នុង​មួយថ្ងៃអាចជួយ​រក្សាសុខភាពកែវភ្នែក។ ៣. វីតាមីនE វីតាមីនEគឺមានសារៈប្រយោជន៍ក្នុងការបង្ការបញ្ហាចុះអន់ខ្សោយ និងជំងឺភ្នែកឡើងបាយ។ […]


ការថែទាំភ្នែក

តិចនិក ៨ យ៉ាងជួយថែទាំភ្នែកឲ្យមានសុខភាពល្អ

ភ្នែកយើង​ងាយនឹងរងគ្រោះហើយក៏អាចចុះខ្សោយដោយសារបញ្ហាជាច្រើនដែលយើង​មិនចាប់អារម្មណ៍។ យើង​មានភ្នែកតែ​មួយ​គូ​ប៉ុណ្ណោះ​ក្នុងមួយ​ជីវិត ហេតុនេះ​ពិតជាមានសារៈសំខាន់ណាស់ដែលយើង​មិនត្រូវ​លេង​សើច​ ធ្វេសប្រហែសចំពោះ​សុខ​ភាព​ភ្នែកពិសេស​ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះទេ។ ១.ញុំាអាហារជំនួយ​ភ្នែក ភ្នែកអាចទទួលបានផលប្រយោជន៍យ៉ាងច្រើនពីរបបអាហារដែលសម្បូរ​ទៅដោយអាស៊ីដខ្លាញ់ omega-3 លូទីន ស័ង្កសីនិងវីតាមីនC និងE ខណៈ​វីតាមីនE អាចមាននៅ​ក្នុង​បន្លែ​ ប្រេង​បន្លែ​ ផ្លែឈើ​ សាច់​សត្វ​​ គ្រាប់​ធញ្ញជាតិ​ ស៊ុត​ និង​ប្រេង​ស្រូវ​សាឡី​ព្រម​ទាំង​មាន​ជា​អាហារ​បំប៉ន​ផង​ដែរ។ សារធាតុចិញ្ចឹមទាំងនេះមិនត្រឹមតែជួយរក្សាការមើលឃើញច្បាស់ស្របពេលដែលយើង​មាន​វ័យកាន់តែចាស់ទេ ថែមទាំងជួយ​បង្ការជំងឺភ្នែកជាច្រើនថែមទៀត។ ២.បោះបង់ការជក់បារី ការជក់បារីគឺបណ្ដាលឲ្យមានជំងឺភ្នែកជាច្រើនរួមមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអ៊ុបទិច និងវិបត្តិកែវភ្នែក ជំងឺជរា។ ការ​ផ្ដាច់បារីពិតជាពិបាកណាស់សម្រាប់​គ្នា​យើង​មួយចំនួន​ ដោយ​មនុស្សភាគច្រើនគឺមិនទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូង​។ តួយ៉ាងនៅពេលដែលយើង​សាកល្បងកាន់តែច្រើន ឱកាសជោគជ័យក៏មានកាន់តែខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ ៣.ប្រើ​វ៉ែនតាការពារកម្ដៅថ្ងៃ វ៉ែនតាការពារកម្ដៅល្អគឺការពារភ្នែកយើង​ពីកាំរស្មីUV និងជំងឺភ្នែកឡើងបាយព្រមទាំងវិបត្តិកែវភ្នែករបស់អ្នកជំងឺ​ ដោយសារការប៉ះពាល់លើសលប់នឹងកាំរស្មីUV។ យើង​គួរទិញវ៉ែនតាការពារកម្ដៅថ្ងៃ​ដែលអាចបាំងកាំរស្មី UVAនិងUVB បាន១០០%។ លែនដាក់​ក្នុង​ភ្នែក​ខ្លះក៏ផ្ដល់នូវការពារពីកាំរស្មីUVផងដែរ ប៉ុន្តែការពាក់វ៉ែនតាការពារកម្ដៅថ្ងៃត្រូវបានណែនាំឲ្យប្រើប្រាស់ច្រើនជាង​ប្រើលែន​នេះ។ ៤.ហាមភ្លេចពាក់របស់ការពារភ្នែក ប្រសិនបើយើង​ធ្វើការដែលប៉ះពាល់ជាមួយសារធាតុពុល ឬភាគល្អិតតូចៗយើង​ត្រូវពាក់វ៉ែនតាការពារគ្រប់ពេល។ សកម្មភាពផ្សេងទៀតដែលត្រូវការការពារភ្នែកគឺការលេងកីឡាដែលមានគ្រោះថ្នាក់ដូចជាកីឡា hockey racquetball និងlacross។ ៥.កំណត់ពេលលើកញ្ចក់អេឡិចត្រូនិច ការមើលទៅលើកញ្ចក់កុំព្យូទ័រដែលមានរយៈពេលយូរ​អាចធ្វើឲ្យើងយចុករោយភ្នែក ស្រវាំងស្ងួតភ្នែក ឈឺក្បាល កញ្ចឹងក និងខ្នង។ សាកល្បងសម្រាករាល់២០នាទីម្ដងដោយងាកមើលវត្ថុនៅ​ឆ្ងាយ​ផ្សេងជំនួស​វិញ​ហោចណាស់២០វិនាទី។ រាល់២ម៉ោងម្ដងយើង​គួរ​តែសម្រាកមួយភ្លែតពីកញ្ចក់កុំព្យូទ័រ។ ៦.​រៀបកាលវិភាគសម្រាប់ពិនិត្យភ្នែកឲ្យបានទៀងទាត់ យោងទៅតាមតម្រូវការភ្នែក​គឺយើង​អាចត្រូវទៅជួបអ្នកឯកទេសភ្នែក ឬគ្រូពេទ្យភ្នែកក្នុងការពិនិត្យ។ គ្រូពេទ្យភ្នែកគឺជាវេជ្ជបណ្ឌិតដែលបានហាត់រៀនពិសេសក្នុងការថែទាំភ្នែក។ គ្រូពេទ្យ​គឺធ្វើការថែទាំភ្នែកទូទៅ និងព្យាបាលជំងឺភ្នែកព្រមទាំងវះកាត់ភ្នែកផងដែរ។ សម្រាប់អ្នកឯកទេសភ្នែកវិញ គឺជាអ្នកដែលរៀនជំនាញ៤ឆ្នាំក្រោយចប់ថ្នាក់វិទ្យាល័យដែលអាចធ្វើការងារសឹងទាំងអស់ដូចគ្រូពេទ្យភ្នែកលើកលែងតែការវះកាត់ប៉ុណ្ណោះ។ ៧.ប្រុងប្រយ័ត្នជាមួយខ្យល់បរិយាកាស ខ្យល់ស្ងួតអាចជះឥទ្ធិពលអាក្រក់មកលើភ្នែករបស់​យើង​បាន​។ ប្រសិនបើយើង​រស់នៅក្នុងកន្លែងដែលស្ងួតគួរតែមានម៉ាស៊ីន​humidifier​ (ម៉ាស៊ីនផ្ដល់សំំណើម) […]


ការថែទាំភ្នែក

ថ្នាំបន្ដក់ភ្នែក ក្រោយបើកហើយប្រើបានប៉ុន្មានថ្ងៃ?

កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​លើក​យក​​កាល​កំណត់​របស់​ប្រភេទ​ថ្នាំ​គ្រាប់ និង​ទឹក​មក​ផ្សព្វផ្សាយ​ហើយ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ពី​របៀប​ទុក​ដាក់ និង​រយៈពេល​កំណត់​របស់​ថ្នាំ​ទឹក​បន្តក់​ភ្នែក។ ឱសថ ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ថ្នាំ​ដាក់​ភ្នែក​​បែងចែក​តាម​ប្រភេទ​ថ្នាំ ដោយ​ថ្នាំ​ខ្លះ​ទុក​បាន​ត្រឹម ៩ ថ្ងៃ និង​ខ្លះ​ទៀត​ទុក​បាន ១ ខែ។ លោក​បាន​បន្ត​ទៀត​ថា ថ្នាំ​ភ្នែក​បែងចែក​ជា​ថ្នាំ​ទឹក គ្រីម ឬ​ទឹក​ភ្នែក​សិប្បនិមិត្ត។ ចំណែក​ថ្នាំទឹក​ជា​ប្រភេទ​ថ្នាំ​ផ្សះ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ប្រើ​ពី ៥-៩ ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក្រោយ​បើក​យើង​អាច​រក្សា​ទុក​បាន​រហូត​ដល់ ១ ខែ។ ចំណែក​ថ្នាំ​ទឹក​ប្រើ​សម្រាប់​ប្រឆាំង​អាលែកហ្សី រមាស់ អាច​រក្សា​ទុក​បាន ក៏​ដូច​គ្នា​ដែរ។ ថ្នាំ​ភ្នែកមួយ​ប្រភេទ​ទៀត គឺ​ពពួក​ក្រែម​ទីព ប្រើ​ព្យាបាល​ភ្នែក​ដែល​បង្ក​រោគ រកាំ​ភ្នែក ក្រោយ​បើក​គម្រប់​ហើយ​អាច​ទុក​ដាក់​បាន​យ៉ាង​យូរ ១ ខែដូចគ្នា។ ឱសថ​ការី​រូប​នោះ​បន្ត​ទៀត​ថា នៅ​មាន​ថ្នាំ​មួយ​ប្រភេទ​ទៀត​ហៅ​ថា ទឹក​ភ្នែក​សិប្បនិមិត្ត​វិញ អ្នក​មាន​បញ្ហា​ស្ងួត​ភ្នែក ដោយសារ​កង្វះ​ទឹកភ្នែក​នោះ ត្រូវ​ការ​បន្តក់​ដើម្បី​បន្សើម​ឲ្យ​ភ្នែក​មាន​សំណើម និង​មិន​ឲ្យ​រកាំ​ភ្នែក។ លោកក៏​បញ្ជាក់​ទៀត​ថា ក្នុង​ថ្នាំ​ដាក់​ភ្នែក​ទាំង​អស់​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅ​ថា Preservatives ដែល​ជួយ​រក្សា​ថ្នាំ​ទាំង​នោះ​មិន​ឲ្យ​ខូច ត្រឹម ១ ខែ តែ​បើ​យើង​ប្រើ​លើស​ពី​នោះ​ថ្នាំ​លែង​មាន​ប្រសិទ្ធិភាព ថ្នាំ​ខ្លះ​ទៅ​ជា​កខ្វក់ ហើយ​អាច​ប៉ះពាល់​ដល់​ភ្នែក​ថែម​ទៀត​ផង។ សម្រាប់​កន្លែង​ទុក​ដាក់​វិញ ត្រូវ​តែ​ស្អាត​គ្មាន​ធូលី […]


ការថែទាំភ្នែក

តិចនិក ​៥ ​យ៉ាង ដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ

គ្នាយើង​ភាគច្រើន​​​ធ្វើ​ការ​ជាមួយ​នឹង​កុំព្យូទ័រ​ ហើយ​ក្នុង​មួយ​ថ្ងៃៗ​ប្រើ​ពេល​យូរម៉ោងទៀត​ផង​។ ​ដឹងទេថាការ​​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​មុខ​កុំព្យូទ័រអាចបង្កបញ្ហាដល់ភ្នែក ខ្នង និងក?​ ដើម្បី​ចៀស​វាង​ការ​ឈឺ​ខ្នង ចុក​ក និង​បញ្ហា​ភ្នែក​ ​យើង​​អាច​អនុវត្តវិធី​ទាំង​នេះ​​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះបាន។ ១. រៀបចំ​តុធ្វើ​ការ កន្លែង​ដាក់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការ​គឺ​សំខាន់​សម្រាប់​ភ្នែក​ណាស់។ ប្រសិន​ជាយើងមើល​ទៅ​ក្រោម​ពេក យើង​អាច​ឈឺ​ខ្នង និង​ចុក​ក ហើយ​បើ​យើងងើយ​ទៅ​លើ​ពេក​ យើងក៏​​អាច​នឹង​មាន​បញ្ហា​ភ្នែក​ស្ងួត។ ដូចនេះ​គួរ​ជ្រើសរើស​តុ​សម្រាប់​កុំព្យូទ័រ ឬ​ដាក់​សៀវភៅ​កល់​ខាង​ក្រោម​កុំព្យូទ័រ​ដើម្បី​ឲ្យ​ភ្នែក​មើល​ទៅ​អេក្រង់​ត្រឹមតែ​១០​ដឺក្រេ​។ ២. ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់ ការ​ផឹក​ទឹក​គឺ​ជួយ​ឲ្យ​សុខភាព​ល្អ និង​អាច​ជួយ​សម្រក​ទម្ងន់ និង​បន្ថែម​ថាមពល​ដល់​រាងកាយ។ ម៉្យាងទៀត ការ​ផឹក​ទឹក​ជួយ​ឲ្យ​យើង​ងើប​ពី​តុ​ធ្វើ​ការ​ដើម្បី​ទៅ​ដាក់​ទឹក​បន្ថែម ឬ​ទៅ​បន្ទប់ទឹក ជាឱកាសឲ្យ​ភ្នែក​យើង​បាន​សម្រាក​ខ្លះ។ អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង ៣. ងើប​ឡើង និង​ធ្វើ​ចលនា បញ្ហា​កើត​ឡើង​មក​ពី​ការ​អង្គុយ​យូរ​មុខ​កុំព្យូទ័រ​ដោយ​មិន​ងើប​ឡើង​ធ្វើ​ចលនា។ យើង​គួរ​ងើបឡើង និង​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន។ យើងក៏​អាច​ប្រើ​ម៉ោង​រោទ៍​រៀង​រាល់​មួយ​ម៉ោង​ម្តង​​ដើម្បី​ឲ្យ​យើង​ងើប​ឡើង​ និង​ធ្វើ​ចលនា​ដូចជា​ការ​ដើរ​ជា​ដើម។ ការ​ដើរ​គឺ​អាច​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម បំបាត់​ការ​ឈឺ​ខ្នង និង​ក និង​អាច​ដុត​កាឡូរី​បាន​ទៀត។ ៤. សម្រាក​ភ្នែក​ ការ​សម្លឹង​កុំព្យូទ័រ​យូរ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា ឈឺក្បាល ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ យើងអាច​សម្រាក​ភ្នែកបន្តិច​ដោយ​​​រៀងរាល់២០នាទី​យើង​អាច​ងាក​មើល​វត្ថុ​ផ្សេង​ចម្ងាយ​យ៉ាងតិច​៦ម៉ែត្រ​ពីយើង​រយៈពេល​២០​វិនាទី។ ក្រៅពីនេះ​យើង​គួរ​ដំឡើង​ទំហំ​អក្សរ​នៅ​លើ​កុំព្យូទ័រ​ឲ្យ​ធំ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​ព្រោះ​នៅ​ពេលយើង​ខំ​ប្រឹង​មើល​ភ្នែក​នឹង​ហត់​ហើយ​ក៏​មាន​អាការៈ​ឈឺក្បាល។ យក​ល្អ​យើង​គួរ​ព្យាយាម​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹក​ញាប់​ព្រោះ​នេះ​អាច​ជួយ​ដល់​គំហើញ​ឲ្យ​កាន់​តែ​ច្បាស់។ អត្ថបទពាក់ព័ន្ធ៖  អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន ៥. សម្រាក​ពី​ការងារ​ ការ​សម្លឹង​កុំព្យូទ័រ​យូរ​ម៉ោង​មិនត្រឹម​តែ​ប៉ះពាល់​ដល់​ភ្នែក និង​ខ្នង​ទេ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។ […]


ការថែទាំភ្នែក

នៅមុខអេក្រង់កុំព្យូទ័រមួយថ្ងៃៗ ចេះតិចនិកនេះជួយការពារភ្នែក

ការងារ​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​​ដូច​ជា​​ ឌីហ្សាញ​រូបភាព សរសេរ​កូដ​បង្កើត​កម្មវិធី​ សរសេរ​អត្ថបទ​​​អនឡាញ និង​ប្រភេទ​ការងារ​ក្នុង​វិស័យ​ឌីជីថល​ផ្សេង​ៗ​ទៀត​ ដែល​សុទ្ធ​សឹង​​ តម្រូវ​ឱ្យ​យើង​​នៅ​ធ្វើ​ការ​​​ និង​សម្លឹង​មុខ​អេក្រង់​កុំ​ព្យូទ័រ​​ពេញ​មួយ​ថ្ងៃ។ ទោះ​ជា​សកម្មភាព​​​នេះ​ជា​រឿង​ចៀស​មិន​បាន ប៉ុន្តែ​យើង​ក៏​នៅ​​មាន​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​ ភ្នែក​របស់​យើង​បាន​ដែរ តាម​រយៈ​​ក្រុម​ការងារ​ស្រាវជ្រាវ​​ផ្នែក​សុខភាព​ភ្នែក​របស់​សហរដ្ឋអាមេរិក The Vision Council បាន​បង្ហាញ​វិធី​​ ជា​តិចនិក​ការពារ​ភ្នែក​​​ដូច​ជា​៖ ១. អេក្រង់​កុំព្យូទ័រ​នៅ​ឆ្ងាយ​​ពី​ភ្នែក ប្រវែង​ប្រហែល​​​​​​១​លាត​ដៃ​ ប្រវែង​​សមរម្យ​សម្រាប់​​ភ្នែក​សម្លឹង​ធ្វើ​ការ​លើ​អេក្រង់​កុំព្យូរទ័រ​គឺ ប្រហែល​ ៦៣,៥​​សង់ទីម៉ែត្រ ឬ​ប្រវែង​ប្រហែល​​​ជំហរ​ដៃ​របស់​យើង​លាត​ទៅ​មុខ​ត្រង់​។ ដោយ​ឡែក​ សម្រាប់​​ទី​តាំង​អេក្រង់​កុំព្យូរទ័រ​​គួរ​ស្ថិត​នៅ​ទាប​ជាង​ភ្នែក ១០ ទៅ​១៥​ ដឺក្រេ។ ២. កាត់​បន្ថយ​ពន្លឺ​ចាំង​ ពន្លឺ​ចាំង​ មិន​ថា​ចេញ​ពី​កុំព្យូទ័រ​ ទូរសព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​ទៀត យើងអាច​​​ប្រើ​ទ្រនាប់​ Screen បិទ​ការពារ​ដើម្បី​បន្ថយ​ពន្លឺ ឬ​ប្រើ​ប្រាស់​​មុខងារ​ Light Filter ឬ​ Eyes Conform ដែល​មាន​ស្រាប់​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​។ អត្ថបទពាក់ព័ន្ធ៖ អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ ម៉េចបានទឹកភ្នែកយើង មាន​ជាតិប្រៃ? ៣. វិធី​ ២០-២០-២០ មាន​ន័យ​ថា​ ជា​រៀង​រាល់​២០​នាទី យើង​គួរ​ងាក​ពី​អេក្រង់​កុំព្យ័ទ័រ​​ទៅ​សម្លឹង​មើល​អ្វី​ផ្សេង​ៗ ក្នុង​រយៈ​ចម្ងាយ​២០​ហ្វ៊ីត (ប្រហែល​ ៦០០​សង់​ទីម៉ែត្រ) ក្នុង​រយៈ​ពេល​​២០​វិនាទី ដែល​​វិធី​នេះនឹង​ជួយ​សម្រាល​ភ្នែក​អ្នក​បាន​​​ សម្រាក​ពី​កុំព្យូទ័រ​ខ្លះ​។ ៤. […]


ការថែទាំភ្នែក

អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ

យើងទាំងអស់គ្នា​ពិតជាបាន​ដឹង​ច្បាស់ហើយថា​កែវភ្នែកទាំងគូ​របស់​យើង​ពិតជា​មានសារសំខាន់ និង​តម្លៃណាស់។ ដោយសារតែ​ហេតុនេះ​ហើយបានជា​យើងគ្រប់​គ្នា​ត្រូវ​តែ​យកចិត្ត​ទុក​ដាក់​បំផុត។ ខាង​ក្រោម​នេះជាគន្លឹះខ្លះជួយ​គ្នា​យើង​ថែរក្សា​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ។ ១- របបអាហារដែលមានសុខភាពល្អ ដើម្បី​បាន​ភ្នែកមួយគូ​​មាន​សុខ​ភាព​ល្អ​គឺ​យើង​ត្រូវ​ចាប់​ផ្ដើម​ពី​របប​អាហារ​ដែល​ល្អដូចគ្នា​។ របបអាហារ​ល្អ​ជួយ​ការពារយើងពី​បញ្ហា​ភ្នែក​ផ្សេងៗទាក់​នឹង​អាយុ ការប្រែប្រួលបាតភ្នែក និង​ភ្នែក​ឡើងបាយជាដើម។ របបអាហារទាំងនេះត្រូវមាន​ស្តុក​នូវ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ lutein ស័ង្កសី និង​វីតាមីនC និង​អ៊ី​ដែល​សម្បូរ​នៅ​ក្នុង​អាហារ​បន្លែ​បៃតង ខ្លាញ់​ត្រី ស៊ុត សណ្តែក​ដី ក្រូច oysters និង​សាច់​ជ្រូក។ ក្រៅពីនេះរបប​អាហារ​ល្អ​អាចជួយ​យើង​​ជៀស​ផុតពី​ភាព​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម (ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​ងងឹត​ភ្នែក) ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន ២- មិនជក់បារី ការ​ជក់​​បារី​អាច​បង្កើន​​ហានិភ័យ​​នៃ​ជំងឺ​ភ្នែក​​ឡើង​បាយ​ ខូច​​សរសៃ​ប្រសាទ​ភ្នែក និង​​មាន​ការ​ប្រែ​ប្រួល​​នៃ​បាត​ភ្នែក តែមនុស្សជាច្រើន​ពិបាក​ក្នុង​ការឈប់​ជក់​បារី​ណាស់។ មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ផ្តាច់​បារី​នៅ​ពេល​ដំបូង​ឡើយ តែគ្នាយើងក៏មិន​ត្រូវ​បោះ​បង់​ចោលនោះ​​ទេ។ ការ​ព្យាយាម​កាន់​តែ​ច្រើន​នោះ​ឱកាស​ក្នុង​ការ​ទទួលបាន​ជោគ​ជ័យ​ក៏​កាន់​តែ​ច្រើន​ដែរ ឬក៏យើង​​អាច​ទាក់​ទង​ទៅ​គ្រូពេទ្យ​ដើម្បី​សុំជំនួយ​បន្ថែម។ ៣- វ៉ែនតាការពារពន្លឺថ្ងៃ ការ​នៅក្រោម​​ពន្លឺ​ព្រះអាទិត្យ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ និង​​ការ​​ប្រែ​ប្រួល​​នៃ​បាត​ភ្នែក​បាន។ ដូចនេះ​ យើង​ត្រូវ​ជ្រើស​រើស​យក​សំភារៈ​ដែល​ត្រឹម​ត្រូវ​ដើម្បី​ជួយ​ការពារ​ភ្នែក​ពី​កាំរស្មី​យូវី ឬពន្លឺព្រះអាទិត្យនេះ​។ វ៉ែនតា​ការពារ​ពន្លឺ​ព្រះអាទិត្យ​មាន​អត្ថប្រយោជន៍​ណាស់​ទោះ​ជា​អ្នក​ប្រើ​ឡេន​កញ្ចក់​ភ្នែក​ក៏​ដោយ។ ៤- វ៉ែនតាការពារ goggles ប្រសិន​បើ​ការងារ​របស់យើង​តម្រូវ​ឲ្យ​មាន​ការ​ប៉ះពាល់​ជាមួយ​នឹង​វត្ថុ​ធាតុ​ដើម​ដែល​មាន​គ្រោះថ្នាក់ ឬ​តាម​ខ្យល់​អាកាស យើង​មិន​ត្រូវ​ភ្លេច​​ពាក់​​វ៉ែន​តា goggles ឡើយ​។ ប្រសិន​បើ​យើង​​ជា​អ្នក​លេង​កីឡា​ដែល​មាន​ឥទ្ធិពល​អាច​ប៉ះពាល់​ដល់​ភ្នែក​ នោះយើង​​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ដែល​មាន​របាំង​ការពារ​មុខ​ដើម្បី​ការពារ​ភ្នែក​របស់​យើង។ ៥- សម្រាកពេលប្រើប្រាស់កុំព្យូទ័រ ប្រសិន​បើ​គ្នាយើងធ្វើ​ការ​ជាមួយ​កុំព្យួទ័រ​ច្រើន យើង​គួរ​តែ​មាន​ការ​ឈប់​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​បន្តិច។ យើង​ត្រូវ​ប្រាកដ​ថា​​ឧស្សាហ៍​បាន​ទៅ​ពិនិត្យ​មើល​កម្រិត​វ៉ែន​តា​របស់យើង​ផង។ […]


ការថែទាំភ្នែក

តរោមភ្នែកឃើញស្អាត តែលំបាក អ្នកមិនទាន់សាកអាចលែងចង់

សម័យ​ឥឡូវ​ស្រី​ៗ​និយម​ត​រោម​ភ្នែក ដើម្បី​បង្កើន​សម្រស់​ផ្ទៃ​មុខ​ឲ្យ​កាន់តែ​ទាក់ទាញ​មួយ​កម្រិត​ទៀត។ តែ​ត្បិត​វា​ជួយ​ធ្វើឲ្យ​ស្រី​ៗ​យើង​ស្រស់​ស្អាត​បាន​ក៏​ពិត​មែន វា​ក៏​មាន​ផល​រំខាន និង​ចំណាយ​អស់​ច្រើន​ផង​ដែរ។ បើ​តាម​អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​មាន​បទ​ពិសោធ​បើក​ហាង​ថែរក្សា​សម្រស់​ជិត ២០ ឆ្នាំ​នៅ​ម្ដុំ​ផ្សារ​ចាស់ បាន​រៀបរាប់​ប្រាប់ Hello គ្រូពេទ្យ នូវ​ការ​លំបាក និង​ផល​រំខាន​ខ្លះ​ៗ​ដែល​អ្នក​ធ្លាប់​ត​រោមភ្នែក​រួច ត្អូញត្អែរ​ថា​លែង​ចង់​ធ្វើ​បន្ត​ទៀត។ ១- រមាស់​ភ្នែក ក្រោយ​ពេល​ត​រោម​ភ្នែក​បាន​មួយ​រយៈ កាវ​ចាប់ផ្ដើម​ស្រួយ​ដែល​ធ្វើ​ឲ្យ​ចុក និង​រមាស់​ភ្នែក ហើយ​បើ​យើង​​ហ៊ាន​តែ​ញី​ច្បាស់​ជា​ជ្រុះ​អស់​មិន​ខាន។ បន្ថែម​ពី​លើ​នេះ នៅ​ពេល​ឥទ្ធិពល​កាវ​បិទ​រោមភ្នែក​ត​លែង​មាន​ប្រសិទ្ធភាព កម្ទេច​កាវ​ខ្មៅ​ៗ​ខ្លះ​អាច​ជ្រុះ​ចូល​ភ្នែក​ទៀត​ផង ដែល​នេះ​មិន​រាប់​បញ្ចូល​ភាព​ឈឺចាប់​ខ្លះ​ៗ​ពេល​ត​ ដូចជា​កាវ​ជាប់​សាច់​ត្របកភ្នែក ឬ​ធ្ងន់​ភ្នែក​ខុស​ពី​ធម្មតា​ទៀត​ផង។ ២- មិន​អាច​លាប​ម៉ាស្ការ៉ា​ ការ​តរោម​ភ្នែក គឺ​ដើម្បី​ឲ្យ​រោមភ្នែកវែង ​ឃើញ​ស្អាត​ធំ​ជាង​មុន ហើយ​បើ​ពេលផាត់​មុខ មិន​អាច​លាប​ម៉ាស្ការ៉ា​បន្ថែម​បានឡើយ ព្រោះ​ពេល​លាប ហើយ​ជូត​វិញ​ដាច់​ទាំង​រោម​ភ្នែក​ធម្មជាតិ​មកជាមួយ។ ការ​ដាច់​ទាំង​រោម​ភ្នែក​មែនទែន​ អាច​ដាច់ទាំង​ដុំ​ៗ​តាម​ទំហំ​ម៉ាស្ការ៉ា​ដែល​លាប​ពី​លើ​រោមភ្នែក ហើយ eyeliner ក៏​មិន​គួរ​​គូរ​ដែរ ព្រោះ​ពេល​ជូត​ទឹក remove make up អាច​រង្គើ​កន្លែង​បិទ​កាវ​នោះ​ដែរ។ ៣- ហើម​ភ្នែក អ្នក​ខ្លះ​​ទៅ​ត​រោម​ភ្នែក​ប៉ះ​ចំ​កន្លែង​គ្មាន​ស្ដង់ដារ ដោយ​ប្រើ​សរសៃ​រោមភ្នែក​សិប្បនិមិត្ត និង​កាវ​អន់ ​អាច​បណ្ដាល​ឲ្យភ្នែក​ហើម ព្រោះ​ការ​កកិត​រោម​ភ្នែក​ក្លែងក្លាយ​ជាមួយ​គល់​រោម​ភ្នែក​ធ្វើឲ្យ​រលាក​ដូច​កើត​ពពែ​ឆ្កែ​ក៏​មាន។ មិន​ត្រឹម​តែ​ហើម រលាក​ប៉ុណ្ណោះ​ទេ អ្នក​ខ្លះ​ដំបៅរលួយ​ទៀត​ផង ព្រោះ​ការ​កកិត​រោមភ្នែក​ត​រឹង ហើយ​កាវ​បិទ​ក្ដៅទៀត​នោះ។ ៤- […]


ការថែទាំភ្នែក

អត់​ងងុយមើល​កូនពេលយប់ឡើង​ស្លក់​​​ភ្នែក​​ ម៉ាក់​ៗ​​អាច​សាក​វិធី​នេះ​

ការ​មើល​ថែ​កូន​តូច​ពិតជា​ធ្វើឲ្យ​ម៉ាក់​ៗ​អត់​ងងុយ​​ខ្លាំង ព្រោះ​ត្រូវ​មើល​ទាំងថ្ងៃយប់។ មិន​ថា​ម៉ឹម​ដោះ​ម៉ាក់​ៗ ឬ​ទឹកដោះគោ​ឡើយ ​សុទ្ធតែ​ត្រូវ​ភ្ញាក់​ឲ្យ​ប៊េបី​ម៉ឹម​ដោយ​ផ្ទាល់​ទាំងអស់ ដូចនេះ​ហើយ​បាន​ជា​ធ្វើឲ្យ​ភ្នែក​ឡើង​ស្លក់។ បើ​ម៉ាក់​ៗ​ណា​កំពុងតែ​ជួប​បែប​នេះ មក​ដឹង​ពី​វិធី​ព្យាបាល​របស់​អ្នក​មាន​បទ​ពិសោធ​ទាំង ៥ ខាងក្រោម៖ ១- យក​ទឹកកក​មក​ម៉ាស្សា នៅ​ពេល​យើង​មាន​បញ្ហា​ភ្នែក​ខ្មៅ និង​ស្លក់ គួរតែ​យក​ទឹកកក​មួយ​ដុំ​តូច​មក​ញី​ជា​រង្វង់​ក្រោម​ភ្នែក ដោយ​ម៉ាស្សា​ថ្នមៗប្រហែល​ជា ១០-២០ វិនាទី។ បន្ទាប់​មក​ព្យាយាម​សម្រាក​ភ្នែក​ឲ្យ​បាន ២០-៣០ នាទីទៀត នោះ​សភាព​ខ្មៅ​ស្រអាប់​នឹង​ប្រសើរ​ឡើង។ នេះ​ជា​ការ​ចែករំលែក​របស់ សុភក្ត្រា។ ២- បិទ​ត្រសក់ ដាវីន បាន​ប្រាប់​វិធីសាស្ត្រ​មួយ​​ធ្វើឲ្យ​ផ្ទៃ​មុខ​ស្រស់​ថ្លា​វិញ ក្រោយ​សម្រាល​កូន​ហើយ ដែល​ម៉ាក់​ៗ​ទាំងអស់​​សុទ្ធតែ​ចង់​ដឹង​។ចិត​ត្រសក់​ពីរ​ចំណិត​ស្ដើង​ៗ រួច​យក​មក​បិទ​ពី​លើ​ភ្នែក​ឲ្យ​គ្របដល់​រង្វង់​ខ្មៅ ១៥-២០ នាទី ចាំ​លាង​សម្អាត​ចេញ។ ព្យាយាម​ធ្វើ​ឲ្យ​បាន ៣ ដង/​សប្ដាហ៍ នោះ​វា​នឹង​រលុប​ទៅ​វិញ​បន្តិច​ម្ដង​ៗ។ ៣- ប្រើ​ម៉ាស់​បិទ ប្រសិនបើ​​ម៉ាក់ៗ​មិន​មាន​ពេល​គ្រប់គ្រាន់​ទេ អាច​រក​ទិញ​ម៉ាស​បិទ​ក្រោម​ភ្នែក ហើយ​ជ្រើសរើសម៉ាសដែល​មាន​គុណភាព​ល្អ។ ចំណែក​ប្រសិទ្ធិភាព​ក៏​អាច​ទទួល​យក​បាន​ដែរ គ្រាន់តែ​ត្រូវ​ចំណាយ​អស់​ច្រើន​ជាង​វិធី​ធម្មតា​ៗ។ នេះជាការ​ចែករំលែក​របស់ នីតា ដែល​ជួប​បញ្ហា​ភ្នែក​ស្លក់ ហើយ​ដោះស្រាយ​តាម​វិធី​បែប​ទំនើប​នេះ។ ៤- ជ្រលក់​កន្សែង​ទឹក​ក្ដៅ ឬស៊ុតស្ងោរ រួច​យក​មក​ស្អំ ចំណែក មួយ​គ័ង ដែល​ធ្លាប់​ជួប​បញ្ហា​នេះ បាន​ប្រាប់​ពី​វិធី​យ៉ាង​សាមញ្ញ​ថា គ្រាន់តែ​យក​​ស៊ុត​ស្ងោរ ឬ​កូន​កន្សែង​តូច​ៗ​ពីរ​ទៅ​ជ្រលក់​ទឹក​ក្ដៅ ពួត​ឲ្យ​ស្ងួត បន្ទាប់​មក​យក​មក​ស្អំ​ពី​លើ​ភ្នែក អាច​កាត់បន្ថយ​បាន​ស្នាម​រង្វង់​ខ្មៅ​នោះ​បាន​ច្រើន ហើយ​ជួយ​ឲ្យ​ភ្នែក​ស្រឡះ​ល្អ​ថែម​ទៀត​ផង។ ៥- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស