ជំងឺភ្នែកក្រហមដោសារអាលែកហ្ស៊ីគឺជាអាការៈមួយស្ដែងឡើងដោយ ស្រទាប់ការពារភ្នែកមានបញ្ហាឡើងក្រហម រមាស់ ស្អិតត្របកភ្នែក ហៀរទឹកភ្នែក នៅពេលភ្នែកប៉ះជាមួយនឹង ខ្យល់ ដីហ៊ុយ រោមសត្វ កម្ទេចធូលីពីរុក្ខជាតិ បណ្ដាលឲ្យស្រវាំងភ្នែក និងប្រឈមការលាកកញ្ចក់ភ្នែក។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
គ្រាប់ភ្នែករបស់យើងគ្របដណ្ដប់ដោយស្រទាប់ថ្លាការពារ ទាំងនៅត្របកភ្នែកខាងលើ និង ត្របកភ្នែកខាងក្រោម។ វាមានមុខងារការពារ ពីធូលី ដី ខ្យល់ កម្ដៅ ពីបរិយាកាសខាងក្រៅ មិនឲ្យប៉ះពាល់ដល់កញ្ចក់ភ្នែកខាងក្នុង មិនត្រឹមប៉ុណ្ណោះក៏ជួយផ្ដល់សំណើមដល់ភ្នែកមិនឲ្យស្ងួត។
ជំងឺភ្នែកក្រហមដោយសារអាលែកហ្ស៊ីមានពីរប្រភេទ៖
លក្ខណៈស្រួចស្រាល់៖ ប្រភេទនេះអាចកើតឡើងក្នុងរយៈពេលខ្លី ២ទៅ ៣ថ្ងៃ ពិសេសប្រឈមកើតច្រើន ទៅតាមពេលវេលា អាកាសធាតុប្រែប្រួល ដូចជា ធ្លាក់ខ្យល់ខ្លាំង និងក្ដៅស្ងួត ដែលបង្កឲ្យត្របកភ្នែកអាចមានអាការៈហើម ភ្នែកឡើងក្រហម រមាស់ ក្ដៅ និង មានទឹករំអិល។
លក្ខណៈរ៉ាំរៃ៖ ការអាលែកហ្ស៊ីរ៉ាំរៃ អាចកើតឡើងរាប់ចាប់ពី ៣សប្ដាហ៍ឡើង ឬអាចឈានដល់រាប់ខែ និងរាប់ឆ្នាំ។ រោគសញ្ញាកើតមានដូចជា ក្ដៅភ្នែក រមាស់ភ្នែក និង ចាញ់ពន្លឺភ្លើង។ អ្នកកើតជំងឺអាលែកហ្ស៊ីរ៉ាំរ៉ៃ ប្រឈមប៉ះពាល់ដល់ផ្នែកផ្សេងក្នុងភ្នែក។
អត្ថបទគួរអាន៖
- ថ្នាំបន្តក់ភ្នែក អាចប្រើរាល់ថ្ងៃបានអត់?
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
- អង្កេតបញ្ហាភ្នែក ៧ចំណុចនេះ ព្រោះអាចបញ្ជាក់ពីស្ថានភាពសុខភាពខុសៗគ្នា
- តិចនិកងាយៗ បញ្ចៀសការឆ្លងមេរោគភ្នែកទូទៅ
- ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
តើជំងឺនេះអាចបណ្ដាលឲ្យងងឹតភ្នែកដែរទេ?
ភ្លាមៗជំងឺអាលែកហ្ស៊ីភ្នែកក្រហម គឺមិនបណ្ដាលឲ្យភ្នែកងងឹតនោះទេ ប៉ុន្ដែប្រសិនមិនបានព្យាបាលឲ្យបានត្រឹមត្រូវ វានឹងវិវត្ដប៉ះពាល់ដល់ផ្នែកសំខាន់ៗផ្សេងទៀតរបស់ភ្នែក ក៏អាចបណ្ដាលឲ្យភ្នែកងងឹតបានដែរ។ ដូច្នេះសម្រាប់អ្នកមានអាការៈ ភ្នែកឡើងក្រហម ហើមត្របកភ្នែក ត្របកស្អិតជាប់ភ្នែក ស្ងួតភ្នែក ក្ដៅភ្នែក រមាស់ភ្នែក ត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងទទួលការព្យាបាលឲ្យត្រឹមត្រូវ។
វិធីការពារ និង កាត់បន្ថយអាការៈអាលែកហ្ស៊ីភ្នែកក្រហម
ការអាលែកហ្ស៊ីបណ្ដាលឲ្យភ្នែកក្រហម ក្នុងករណីធ្ងន់ធ្ងរ លើសពីមួយសប្ដាហ៍យើងត្រូវជួបគ្រូពេទ្យ ប៉ុន្ដែប្រសិនបើករណីស្រួចស្រាល់ យើងអាចសាកល្បងអនុវត្ដវិធីងាយៗដោយខ្លួនឯងនៅផ្ទះបានដូចជា៖
- ជៀសវាងការញីភ្នែក ព្រោះអាចធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ
- លាងភ្នែកដោយទឹកភ្នែកស្អាត និងត្រជាក់
- ស្អំភ្នែកដោយកន្សែងត្រជាក់
- ពាក់មួក និងវ៉ែនតាការពារពេលចេញទៅក្រៅ
- ជៀសចេញពីកន្លែងដែលមានផ្សែង កន្លែងហុយដោយធូលី
- លាងដៃឲ្យបានស្អាតគ្រប់ពេលវេលា
[embed-health-tool-ovulation]