backup og meta

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។

មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ?

១. គេង​មិន​ដក​ដង្ហើម​

អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។

ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។

២. ជំងឺ​ភ្នែក​ស្ងួត

ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។

ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។

៣. ជំងឺ​ភ្នែក​ក្រហម

ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖

  • ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ និង​ភ្នែក
  • លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​
  • ជៀសវាង​ប៉ះពាល់​ភ្នែក ឬ​លាង​សម្អាត​ដៃ​ភ្លាម​ៗ​ក្រោយ​ពេល​ប៉ះ
  • លាង​សម្អាត​Contact lenses ឲ្យ​បាន​ស្អាត​ល្អ។

ដំណោះស្រាយ​៖ ជំងឺ​ភ្នែក​ក្រហម​ដោយ​សារ​អាលែកហ្សី អាច​ព្យាបាល​ដោយ​ប្រើ​ពពួក​ថ្នាំ​antihistamines ចំណែក​ឯ​ជំងឺ​ភ្នែក​ក្រហម​ដោយ​មេរោគ គួរ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​​ប្រភេទ សំលាប់ពពួកមេរោគ។ ជា​ទូទៅ ជំងឺ​ភ្នែក​ក្រហម​ អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​យើង​ក៏​អាច​ស្អំ​កំណាត់​សើម​ និង​ត្រជាក់​នៅ​​លើ​ភ្នែក​ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់។

ឈឺភ្នែក

[embed-health-tool-heart-rate]

៤. អាលែកហ្ស៊ី

អាលែកហ្ស៊ី​តាម​រដូវ​កាល​ អាច​មាន​រោគសញ្ញា​ដូចជា​ក្អក កណ្ដាស់ តឹង​ច្រមុះ រមាស់​ភ្នែក​ និង​ភ្នែក​ក្រហម។

ដំណោះស្រាយ​៖ គួរ​ប្រើ​សាប៊ូ​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​ ដើម្បី​​ដុស​លាង​ត្របក​ភ្នែក និង​រោម​ភ្នែក​មុន​ពេល​ចូល​គេង និង​ក្រោយ​ភ្ញាក់​ពី​គេង។​

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Red Eye

https://my.clevelandclinic.org/health/symptoms/17690-red-eye

Eye redness

https://www.mountsinai.org/health-library/symptoms/eye-redness

Red eye

https://www.mayoclinic.org/symptoms/red-eye/basics/when-to-see-doctor/sym-20050748

កំណែ​ប្រែបច្ចុប្បន្ន

14/06/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ហេតុផល៦យ៉ាង អាចបណ្ដាលឲ្យហើមភ្នែកនៅពេលព្រឹក

បាញ់ឡាស៊ែបំបាត់ភ្នែកមីញ៉ូប ឬLasik មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម