បញ្ហាមាត់ធ្មេញផ្សេងទៀត

បញ្ហា​មាត់​​ធ្មេញផ្សេងទៀត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការថែទាំ​មាត់​​​​ធ្មេញ​ផ្សេង​ទៀត​ ​​ការការពារ​ និង​ការ​ព្យាបាល ប្រសិន​បើ​មាន​បញ្ហា

ចំណេះដឹងទូទៅ

បញ្ហាមាត់ធ្មេញផ្សេងទៀត

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក បញ្ហាមាត់ធ្មេញផ្សេងទៀត

បញ្ហាមាត់ធ្មេញផ្សេងទៀត

ឧស្សាហ៍ស្រៀវធ្មេញ អាចមកពី​បញ្ហាប៉ុន្មាននេះ!

ជឿ​ថា គ្នា​យើង​ខ្លះ​ធ្លាប់​​មាន​អារម្មណ៍​ថា​មិន​ស្រួល ឬ​ឈឺ​ធ្មេញ នៅ​ពេល​ដែល​ខាំ​ការ៉េម ឬ​ហុត​ស៊ុប​ក្ដៅ​ៗ​។ ស្រប​ពេល​ដែល​យើង​ឈឺ​ធ្មេញ​ពេល​ញ៉ាំ​អាហារ​ត្រជាក់​ពេក ឬ​ក្ដៅ​ពេក​អាច​ជា​សញ្ញា​ពុក​ធ្មេញ វា​ក៏​ជា​បញ្ហា​មួយ​សម្រាប់​មនុស្ស​មាន​បញ្ហា​ស្រៀវ​ធ្មេញ​ដែរ។ បើ​យើង​មាន​បញ្ហា​ស្រៀវ​ធ្មេញ សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ខ្លះ​អាច​បង្ក​ការ​ឈឺ​ចាប់​មួយ​រយៈ​ខ្លី​ដូចជា ដុស​ធ្មេញ ញ៉ាំ​អាហារ ឬ​ផឹក​ទឹក។ល។ វា​អាច​ជា​បញ្ហា​បណ្ដោះ​អាសន្ន ឬ​ជា​បញ្ហា​រ៉ាំរ៉ៃ​ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​ធ្មេញ​មួយ ឬ​ច្រើន ឬ​ធ្មេញ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហា​ស្រៀវ​ធ្មេញ​ជាង​មនុស្ស​ទូទៅ ដោយ​សារ​ស្រទាប់​ខាង​ក្រៅ​ដែល​ការពារ​ធ្មេញ​មាន​សភាព​ស្ដើង។ ចំណែក​សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ អាច​ធ្វើ​ឲ្យ​ស្រទាប់​ធ្មេញ​ខាង​ក្រៅ​កាន់​តែ​ស្ដើង​ដូច​ជា៖ ដុស​ធ្មេញ​ខ្លាំង​ពេក ប្រើ​ច្រាស់​ដុស​ធ្មេញ​រឹងៗ មាន​ទម្លាប់​សង្កៀតធ្មេញ​ពេល​យប់ ញ៉ាំ ឬ​ផឹក​ចំណី​អាហារ​មាន​ជាតិ​អាស៊ីដ​ជា​ប្រចាំ។ល។ ជួន​កាល ការ​ច្រាល​អាស៊ីដ​ក្រពះ​ញឹក​ញាប់ ឬ​ក្អួត ក៏​អាច​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ធ្មេញ​ពុក​ទៅ​តាម​នោះ​ដែរ។ ម៉្យាង​ទៀត បញ្ហា​ស្រៀវ​ធ្មេញ អាច​បណ្ដាល​មក​ពី​ធ្មេញ​ចាប់​ផ្ដើម​ពុក ធ្មេញ​ខូច ធ្មេញ​ក្រហត ដែល​ធ្វើ​ឲ្យ​យើង​ស្រៀវ​ធ្មេញ​តែ​មួយ ឬ​នៅ​តំបន់​ក្បែរៗនោះ។ ដូច​គ្នា​នេះ​ដែរ យើង​ក៏​អាច​មាន​បញ្ហា​ស្រៀវ​មួយ​រយៈ​ខ្លី​ក្រោយ​ពេល​ប៉ះ​ធ្មេញ ខាត់​ធ្មេញ​ឲ្យ​ស និង​ការ​សម្អាត​ធ្មេញ​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​រាប់​ថ្ងៃ។ ដើម្បី​ទប់​ស្កាត់ មិន​ឲ្យ​មាន​បញ្ហា​ស្រៀវ​ធ្មេញ​កើត​ឡើង យើង​គួរ​តែ៖ - ដុស​ធ្មេញ២ដង/ថ្ងៃ ជាមួយ​ច្រាស់​ទន់ និង​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ flouride និង​សម្អាត​ធ្មេញ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច - មិន​ត្រូវ​ដុស​ធ្មេញ​ខ្លាំងៗ​ពេក - ចៀសវាង​អាហារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ដូច​ជា ពពួក​ផ្លែ citrus ស្រាក្រហម […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ម៉េចបានឈឺធ្មេញពេលយប់ ពិបាកទ្រាំជាងពេលថ្ងៃ?

អាការៈ​ឈឺ​ធ្មេញ ​ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​សម្រាប់​គ្នា​យើង។ រាល់​ពេល​ឈឺ​ធ្មេញ យើង​ស្ទើរ​តែ​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ផ្សេង ហើយ​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​នោះ គឺ​ពេល​ថ្ងៃ​យើង​មិន​សូវ​ឈឺ​ទេ តែ​ហេតុ​អីបាន​ពេល​យល់​ឈឺ​នោះ​ឈឺ ធ្វើ​ឲ្យ​ពិបាក​គេង​ម្លឹងៗ? មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឈឺ​ធ្មេញ​កាន់​តែ​យ៉ាប់​នៅ​ពេល​យប់ ព្រោះ​យើង​ទម្រេត​ខ្លួន បណ្ដាល​ឲ្យ​ឈាម​បុក​ទៅ​ក្បាល។ ឈាម​ដែល​មាន​នៅ​តំបន់​នោះ​អាច​បង្កើន​ភាព​ឈឺ​ចាប់ និង​ដាក់​សម្ពាធ​ទៅ​លើ​អារម្មណ៍​ដែល​គ្នា​យើង​ទទួល​បាន​ពី​ការ​ឈឺ​ធ្មេញ​នោះ។ នេះ​បើ​តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ម៉្យាង​វិញ​ទៀត អាការៈ​ឈឺ​ធ្មេញ​ខ្លាំង​ពេល​យប់​អាច​ដោយ​សារ​មិន​មាន​អ្វី​រំខាន​ឲ្យ​យើង​មិន​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​ធ្មេញ។ បើ​នៅ​ពេល​ថ្ងៃ យើង​ត្រូវ​បំពេញ​ការងារ ធ្វើ​នេះ​នោះ ដូច​នេះ​យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​ធ្មេញ​ឈឺ ប៉ុន្តែ​នៅ​ពេល​យប់​ជា​ពេល​យើង​សម្រាក មិន​សូវ​មាន​អ្វី​មក​បន្លប់​ភាព​ឈឺ​ចាប់​នេះ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា គ្នា​យើង​ណា​ដែល​មាន​បញ្ហា​ឈឺ​ធ្មេញ​ខ្លាំង​ពេល​យប់ អាច​សម្រួល​អាការៈ​ឈឺ​ចាប់​បាន​តាម​រូបមន្ត​ធម្មជាតិ​មួយ​គ្រា​សិន ដែល​មាន​ដូច​ជា៖ ប្រើ​ខ្ទឹម​ស តែ​ជី​អង្កាម ប្រទាល​កន្ទុយ​ក្រពើ ស្អំ​ទឹក​កក​មុន​ចូល​គេង លាង​ជម្រះ​ធ្មេញ​ជាមួយ​ទឹក​ខ្ពុរ​មាត់ លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ល។ ទោះ​ជា យើង​ប្រើ​រូប​មន្ត​ធម្មជាតិ ដើម្បី​ជួយ​សម្រួល​អាការៈ​ឈឺ​ចាប់​បាន​ពិត​មែន ប៉ុន្តែ​ក្បួន​ធម្មជាតិ​អស់​នោះ គ្រាន់​តែ​ជួយ​បាន​មួយ​ពេល​តែ​ប៉ុណ្ណោះ វា​មិន​អាច​ជួយ​ព្យាបាល​បាន​រហូត​ទេ។ ហេតុ​នេះ​ហើយ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន ព្រោះ​បើ​យើង​ទុក​ចោល​បញ្ហា​ឈឺ​ធ្មេញ ធ្មេញ​ពុក វា​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ធ្ងន់​ជាង​នេះ ដូច​ជា​បូស បញ្ហា​នៅ​អញ្ចាញ​ធ្មេញ ឬ​ត្រូវ​ដក​ធ្មេញ​ចោល។ល។


បញ្ហាមាត់ធ្មេញផ្សេងទៀត

ពេលធ្មេញបង្ករោគដល់កម្រិត មេរោគអាចរាលដាលដល់ផ្នែករាងកាយអស់នេះ

បញ្ហា​មាត់​ធ្មេញ មិន​មែន​ធម្មតា​ដូច​ដែល​យើង​គិត​ទេ រីឯបញ្ហា​ធ្មេញ​បង្ក​រោគ​ផ្ដើម​ឡើង​ពី​ការ​ឈឺ​ធ្មេញ នៅ​ពេល​ដែល​យើង​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ហើយ​វា​អាច​​រាលដាល​ទៅ​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​របស់​យើង។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​មិន​បាន​ព្យាបាល​បញ្ហា​ធ្មេញ​បង្ក​រោគ​ទេ មេរោគ​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង​លើ​រាង​កាយ​របស់​យើង​ដែល​ជា​ការ​គំរាម​កំហែង​ដល់​​ជីវិត។ នៅ​ពេល​ដែល​ឈឺ​ធ្មេញ រហូត​ធ្មេញ​បង្ក​រោគ វា​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន គ្នា​យើង​អាច​ចំណាំ​បាន​រួម​មាន៖ ឈឺ​ធ្មេញ​ខ្លាំង ឈឺ​ឆ្អឹង​ថ្គាម ត្រចៀក ឬ​ក ហើម​ថ្ពាល់ ក្ដៅ​ខ្លួន ក្លិន​មាត់​អាក្រក់ អាការៈឈឺចាប់កាន់តែយ៉ាប់ពេលដេកខ្លួន។ល។ យើង​អាច​សម្គាល់​រោគ​សញ្ញា​នៃ​ការ​រាលដាល​មេរោគ​ទៅ​កាន់​រាង​កាយ​ពី​បញ្ហា​ធ្មេញ​បង្ក​រោគ​បាន​ដោយ៖  -មិន​ស្រួល​ខ្លួន៖ ឈឺ​ក្បាល វិល​មុខ អស់​កម្លាំង - ក្ដៅ​ខ្លួន៖ ស្បែក​ឡើង​ក្រហម បែក​ញើស ព្រឺ​រងា - ហើម​មុខ៖ ហើម​មុខ រហូត​ពិបាក​ហារ​មាត់ លេប និង​ពិបាក​ដក​ដង្ហើម -​ ខ្សោះ​ជាតិ​ទឹក៖ នោម​តិច វង្វេង ទឹក​នោម​ស្រអាប់ - កើន​ឡើង​ចង្វាក់​បេះ​ដូង៖ ជីពចរ​ដើរ​លឿន ស្រាល​ក្បាល និង​ដក​ដង្ហើម​លឿន (លើស​២៥​ដង/នាទី) - ឈឺ​ចុក​ពោះ៖ រាក​រូស ក្អួត។ល។ ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? លោក​បន្ត​ថា ក្នុង​ករណី​ដែល​យើង​ក្ដៅ​ខ្លួន​ខ្លាំង (ចាប់​ពី​៣៩ អង្សារសេ មនុស្ស​ចាស់ និង៣៨​អង្សារសេ សម្រាប់​កូន​ក្មេង) និង​មាន​ចេញ​សញ្ញា​ដូច​ជា ឈឺ​ទ្រូង […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

វះដកធ្មេញរួចមានអាការៈស្ងួតគល់ធ្មេញ ឈឺពិបាកទ្រាំ​ ធ្វើម៉េច?

១- និយមន័យ តើអ្វីជាបញ្ហាស្ងួតគល់ធ្មេញ? ស្ងួតគល់ធ្មេញ (Dry socket) ជា​ការ​ឈឺ​ចាប់​គល់​ធ្មេញ បន្ទាប់​ពី​ដក​ធ្មេញ​រួច ដូច​ជា​ក្រោយ​ពេល​ដក​ធ្មេញ​ទាល់​ជា​ដើម។ វា​កើត​ឡើង​នៅ​ពេល​ឈាម​ទៅ​កក​ជា​ដុំ​នៅ​ក្នុង​រន្ធ​គល់​ធ្មេញ​ដែល​ទើប​ដក ដែល​កន្លែង​នោះ​គឺ​ឆ្អឹង និង​សរសៃ​ប្រសាទនៅ​កណ្ដាល​វាល​តែ​ម្ដង។ ប្រសិន​បើ​គល់​ធ្មេញ​យើង​ប្រែ​ទៅ​ស្ងួត នោះ​យើង​​នឹង​ចាប់​ផ្ដើម​ឈឺ​ក្នុង​រយៈ​ពេល ៣ ទៅ ៤ថ្ងៃ​ក្រោយ​ពី​ដក​ធ្មេញ។ ប្រសិន​បើ​​ឈឺ​ធ្មេញ​បែប​នេះ យើង​ត្រូវ​ប្រញ៉ាប់​ប្រាប់​គ្រូពេទ្យ​ធ្មេញ​ឲ្យ​បាន​លឿន។ តើរោគសញ្ញារបស់បញ្ហាស្ងួតគល់ធ្មេញមានអ្វីខ្លះ? ក្រោយ​ពេល​ដក​ធ្មេញ​រួច យើង​​នឹង​ឃើញ​កន្លែង​គល់​ធ្មេញ​ចំហ និង​មាន​សភាព​ស្ងួត។ បើ​មាន​បញ្ហា​ស្ងួត​គល់​ធ្មេញ យើង​​​នឹង​ឃើញ​ឆ្អឹង​ពណ៌​ស​ត្រង់​កន្លែង​នោះ ដោយ​ធម្មតា​កន្លែង​នោះ​ គួរ​មាន​ឈាម​កក​ពណ៌​ក្រម៉ៅ​ទេ។ សញ្ញា​របស់​បញ្ហា​ស្ងួត​គល់​ធ្មេញ​មាន​ដូច​ជា៖ ឈឺ​ចាប់​ខ្លាំង​ពីរ​បី​ថ្ងៃ​ក្រោយ​ពេល​ដក​ធ្មេញ មិន​មាន​ឈាម​កក​នៅ​កន្លែង​ដក​ធ្មេញ​ចេញ ដែល​ធ្វើ​ឲ្យ​គល់​ធ្មេញ​ មាន​ប្រហោង​ទទេ មិន​មាន​អ្វី​ក្នុង​នោះ អាច​ឃើញ​ឆ្អឹង​នៅ​គល់​ធ្មេញ ឈឺ​ចាប់​ចាក់​ពី​គល់​ធ្មេញ​ដេញ​ទៅ​ដល់​ត្រចៀក ភ្នែក សៀត​ផ្កា ឬ​ក៏​នៅ​ខាង​ធ្មេញ​ដែល​ដក ខ្យល់​ដង្ហើម​មាន​ក្លិន​ស្អុយ មាន​រសជាតិ​មិន​ល្អ​លើ​អណ្តាត​ ឡើង​ហើម​កូន​កណ្ដុរ​ក្រោម​ថ្គាម ឬ​ក៏ ក្ដៅ​ខ្លួន​តិច​តួច អាច​មាន​រោគ​សញ្ញា​ផ្សេង​ខ្លះ​ទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ ដូច​នេះ​ប្រសិន​បើ​គ្នា​យើង​​ មាន​រោគ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ម​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។ ២- ការព្យាបាល តើយើង​គួរធ្វើដូចម្ដេច? ទោះ​បី​ជា​បញ្ហា​ស្ងួត​គល់​ធ្មេញ មិន​ងាយ​បង្ក​ជា​ការ​ឆ្លង​រោគ ឬ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ក្ដី តែ​យើង​​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​របស់​វាដែរ​។ បន្ទាប់​ពី​ដក​ធ្មេញ​រួច យើង​​អាច​ប្រើ​វិធី​មួយ​ចំនួន ដើម្បី​ជួយ​ឲ្យ​ធ្មេញ​ឆាប់​ជា និងកាត់​បន្ថយ​រោគ​សញ្ញា ប្រសិន​បើ​យើង​មាន​បញ្ហា​ស្ងួត​គល់​ធ្មេញ ដោយ​អាច​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​ធ្មេញ។ ខាង​ក្រោម​នេះ គឺ​ជា​តិច​និច​មួយ​ចំនួន​អាច​ជួយ​យើង​​បាន៖ ស្អំ​ទឹក​កក​នៅ​លើ​មុខ ក្នុង​រយៈ​ពេល ៤៨​ម៉ោង​ដំបូង​បន្ទាប់​ពី​ដក​ធ្មេញ និង​ក្រោយ​ពី​នោះ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​កាត់​បន្ថយ​ការ​ហើម និង​ជួយ​បំបាត់​ឈឺ លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​របស់​គ្រូពេទ្យ មិន​ត្រូវ​ជក់​បារី ឬ​ប្រើ​ផលិត​ផល​ថ្នាំ​ជក់​ជា​ដាច់​ខាត ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន និង​ដើម្បី​ការពារ​កុំ​ឲ្យ​ចង្អោរ​ចង់​ក្អួត ក្រោយ​ពេល​លេប​ថ្នាំ​ច្រើន ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ដុស​ធ្មេញ​ថ្មម​ៗ ជុំ​វិញ​កន្លែង​គល់​ធ្មេញ​នោះ។ ត្រូវ​ណាត់​ជួប​ជាមួយ​ពេទ្យ​ធ្មេញ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ចូលចិត្តញ៉ាំទឹកផ្លែឈើសម្រករាង អាចប្រឈមបញ្ហាធ្មេញ

រាល់ថ្ងៃនេះ​ មាន​វិធីជា​ច្រើន​សម្រាប់ធ្វើឲ្យ​ជីវិត​របស់​នៅប្រ​កប​ដោយ​សុខភាព​ល្អ។ មនុស្ស​យើង​ខ្លះ​បាន​ជ្រើស​រើសយកវិធីញ៉ាំ​ទឹក​ផ្លែឈើពណ៌​បៃតងជារៀង​រាល់ថ្ងៃ​ដើម្បីសម្រក​ទម្ងន់។ ប៉ុន្តែ​វិធីនេះត្រូវ​បាន​លោក​ទន្តបណ្ឌិត Uchenna Okoye នៃ​សមាគមន៍ London Smiling dental group បាន​លើក​ឡើងថា​គួរមាន​ការ​ប្រុង​ប្រ​យ័ត្ន។ លោក​ទន្ត​បណ្ឌិត​បាន​លើកឡើងថា​លោក​បាន​ជួប​មនុស្ស​ជាច្រើន​នាក់​មាន​បញ្ហា​មាត់ធ្មេញ​ដោយ​សារតែ​ការ​ជ្រើសរើស​ទឹក​ផ្លែឈើ​ដើម្បីសម្រករាង​។ ទោះជាមានការលើកឡើង​ពីទន្ដពេទ្យបែបនេះក្ដី អ្នក​គាំទ្រ​ផលិត​ផល​ទឹក​ផ្លែឈើ​លើកឡើងថាទឹកផ្លែឈើ​មិន​ត្រឹម​ជួយសម្រកទម្ងន់នោះទេ តែ​ថែមទាំង​ជួយ​បណ្ដេញជាតិ​ពុល​ក្នុងខ្លួន និង​ជួយព្យាបាលបញ្ហា​ស្បែក​ដូច​ជា ស្បែក​ឡើង​ត្រអក (eczema) ជា​ដើម។ អ្នកគាំទ្រទាំងនោះបនថែមថា​វិធី​ល្អ​ផ្សេង​ទៀត​គឺ​យើង​ត្រូវ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន កាត់​បន្ថយ​កង្វះ​ជាតិ​វីតាមីន, ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ចលនា​របស់​ពោះ​​វៀន។ អត្ថបទពាក់ព័ន្ធ៖​ របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ? បើ​ដូចនេះតើគួរ​គិតបែបណា? តោះមកស្ដាប់កលារពន្យល់ខាង​ក្រោម​នេះ៖ ១- ទឹកផ្លែឈើ៖ ផ្អែមខ្លាំងពេក និងមានជាតិអាស៊ីតខ្លាំង ជា​រើយ​ៗ​យើង​តែង​តែ​ឭ​ថា ស្ករ​មាន​ក្នុង​ផ្លែ​ឈើ​គឺ​បាន​មក​ពី​ធម្មជាតិ ហើយ​ស្ករនេះ​ងាយ​ស្រួល​សម្រាប់​ខ្លួន​របស់​យើង​បម្លែង​​ទៅ​ជា​ថាម​ពល​សម្រាប់​ប្រើ​ប្រាស់ និង​មិន​សូវ​នៅ​សល់​រក្សា​ជា​ទម្រង់​ខ្លាញ់​ក្នុង​ខ្លួន​របស់​យើង​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ជាតិ​ស្ករ​ដែល​មាន​លើស​នៅ​លើ​ធ្មេញ និង​អញ្ចាញ​ធ្មេញ គឺ​អាច​បណ្ដាល​ឲ្យ​ធ្មេញ​ពុក និង​មាន​បញ្ហា​ធ្មេញ​ធ្ងន់​ធ្ងរ​ជា​ច្រើន​ផ្សេង​ទៀត។ ជាតិ​ស្រោម​ផ្នែក​ខាង​ក្រៅ​របស់​ធ្មេញ​យើង​​អាច​នឹង​ត្រូវ​បំផ្លាញ ដែល​អាច​ប៉ះ​ពាល់​ដល់​អញ្ចាញ​ធ្មេញ​របស់​យើង​ដូច​គ្នា។ ប្រសិន​បើ​ធ្មេញ​របស់យើង​​មិន​ពុក ឬ​ទៅ​ជា​ស្រៀវ​ខ្លាំង នោះ​ធ្មេញ​របស់​យើង​​អាច​នឹង​ជ្រុះ​ចេញ​មក​ក្រៅ ប្រសិន​បើ​យើង​​នៅ​តែ​បន្ត​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​សម្រាប់​រក្សា​រាង​ (detox) ​​ទៀត​នោះ។ ​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​ប្រភេទ​ផ្លែ​ក្រូច មាន​ជាតិ​អាស៊ីត​ខ្ពស់ ដែល​នេះអាច​នឹង​ធ្វើ​ឲ្យ​ធ្មេញ​របស់យើង​​ខូច​ខាត។ ដូច​នេះ​សូម្បី​តែ​ក្រូច​ឆ្មា ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​របស់​យើង​ដូច​គ្នា។ ពពួកនេះ​​មាន​ជាតិ​អាស៊ីត​ស៊ីទ្រិច​ខ្ពស់ ដែល​នឹង​ធ្វើ​ឲ្យ​ស្រទាប់​ស្រោប​​ធ្មេញ​របស់យើង​​ឆាប់​ខូច​ខាត។ ស្រទាប់​ស្រោប​ធ្មេញ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ?

គ្នាយើងខ្លះ ប្រហែល​ជាចូលចិត្ត​ទំពារ​ស្ករកៅស៊ូ ដោយសារ​វាអាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ។ ស្ករកៅស៊ូ មាន​រាប់ពាន់​ឆ្នាំមកហើយ ដោយ​វាជា​សារធាតុ​ទន់ និង​យឺត ដែល​ផលិតឡើង​សម្រាប់​ទំពារ តែ​មិនអាច​លេបចូល​ក្នុង​ពោះបាន​ទេ។ ១. អត្ថប្រយោជន៍ នៃ​ស្ករកៅស៊ូ ស្ករកៅស៊ូ អាច​ជួយបំបាត់​ស្ត្រេស និង​បង្កើន​ការចងចាំ ការសិក្សា​ជាច្រើន បង្ហាញ​ថា ស្ករកៅស៊ូ​អាច​ជួយ​ដល់​មុខងារ​ខួរក្បាល ដូចជា ការ​រំញោច ចងចាំ ស្វែងយល់ និង​ការ​សម្រេចចិត្ត។ ក្រៅពី​នេះ វាជួយ​កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ និង​ធ្វើឲ្យ​យើង​ស្វាហាប់ ពេញមួយ​ថ្ងៃ។ ស្ករកៅស៊ូ អាច​ជួយ​សម្រក​ទម្ងន់ ស្ករកៅស៊ូ អាច​ជា​ឧបករណ៍​មួយ សម្រាប់​គ្នាយើង​ដែល​ព្យាយាម​សម្រក​ទម្ងន់ ដោយសារ​វាមាន​ជាតិ​ផ្អែម តែមាន​កាឡូរី​តិច ដែល​ធ្វើឲ្យ​យើងមិន​ញ៉ាំ​អាហារ​ច្រើន។ វាក៏ជួយ​កាត់បន្ថយ​ចំណង់អាហាររបស់​យើង​ផងដែរ។ ស្ករកៅស៊ូ ជួយ​ការពារ​ធ្មេញ និង​កាត់បន្ថយ​ដង្ហើមមិនល្អ ស្ករកៅស៊ូ​គ្មាន​ជាតិ​ស្ករ អាច​ជួយ​ការពារ​ធ្មេញ មិនឲ្យ​ពុក ហើយ​នេះដោយសារវា​គ្មាន​​ជាតិ​ស្ករ ចិញ្ចឹម​ពពួក​បាក់តេរី​មិនល្អ​ក្នុង​មាត់ ដែល​ធ្វើឲ្យ​ខូចធ្មេញ។ ជាមួយ​គ្នា​នេះ ស្ករកៅស៊ូ ដែល​មាន​សារធាតុ​អាល់កុលស្ករ Xylitol ជួយ​ការពារ​ការលូតលាស់​របស់​បាក់តេរី ដែល​បណ្ដាល​ឲ្យ​ពុកធ្មេញ និង​ដង្ហើម​មិនល្អ។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន ចាប់​ផ្ដើម​ថែ​ធ្មេញ កុំ​ចាំ​ទាល់​ឈឺ ដក​ចោល ដាក់​ថ្មី​ទើប​ស្ដាយ​ក្រោយ ២. ផលប៉ះពាល់ នៃស្ករកៅស៊ូ ស្ករកៅស៊ូ អាច​បង្ក​ជា​បញ្ហា​រំលាយអាហារ និង​រាក អាល់កុលស្ករ Laxatives […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

មូលហេតុបង្ក-វិធីការពារ និងព្យាបាលបញ្ហាប្រេះបបូរមាត់ ដោយសារអាកាសធាតុ

ជាធម្មតា នៅស្រុកខែ្មរយើង ឲ្យតែខែ​ធ្លាក់ខ្យល់ពី​ទិសខាងជើង មាន​ប្រជាជន​មិនតិច​ទេ ដែលជួប​បញ្ហា​ស្ងួត ឬប្រេះបបូរមាត់​។ ត្បិតវា​មិនបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តែ​វាក៏​ធ្វើឲ្យ​យើង​នៅ​មិនសុខ​ស្រួល​នោះដែរ ជាពិសេស​ធ្វើឲ្យ​បបូរមាត់ អាក្រក់​មើល​ថែមទៀត។ ១. មូលហេតុបង្ក អាកាសធាតុ ការលិឍបបូរមាត់​ញឹកពេក និង​ប្រតិកម្ម​ថ្នាំ ជាមូលហេតុ​ចម្បង បណ្ដាល​ឲ្យ​ប្រេះបបូរមាត់។ បបូរមាត់​របស់​យើង ពុំមាន​ក្រពេញខ្លាញ់ ដូចផ្នែក​ផ្សេងទៀត​នៃរាងកាយ​ទេ ដូច្នេះ​វាងាយ​នឹង​ស្ងួត ឬប្រេះ​ខ្លាំង​ណាស់ បើសិន​វារង​កម្ដៅព្រះអាទិត្យ ឬខ្យល់ដែល​មាន​សំណើម​តិច។ ចំណែក​ការលិឍ​បបូរមាត់​ញឹកញាប់ ក៏បណ្ដាល​ឲ្យ​យើង ប្រឈម​បញ្ហា​ប្រេះ​បបូរមាត់​ផងដែរ ដោយ​ទឹកមាត់​ចេញពី​អណ្ដាត​របស់​យើង អាច​កាត់បន្ថយ​សំណើម​បបូរមាត់ និង​បណ្ដាល​ឲ្យ​ស្ងួតបបូរមាត់។ ២. រោគសញ្ញា គ្នាយើង​មួយចំនួន ប្រហែល​ធ្លាប់ជួប​បញ្ហានេះ​ហើយ ដោយ​រោគសញ្ញា​កើតឡើង​នៅជុំវិញ​បបូរមាត់ មានដូចជា ស្ងួត ប្រេះ របក ឡើងពងបែក ហើម ឬហូរឈាមជាដើម។ ៣. វិធីព្យាបាល និងបង្ការ បញ្ហាប្រេះបបូរមាត់ ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ ហើយ​យើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង​បាន​ផងដែរ។ ជំហាន​ដំបូង យើងត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​បបូរមាត់​របស់​យើង មាន​សំណើម​គ្រប់គ្រាន់។ បន្ទាប់មក យើង​អាច​អនុវត្ត​វិធីខាងក្រោម បន្ថែម​ទៀត៖ លាបក្រែម (Balm) លើបបូរមាត់​ដើម្បី​ជួយ​រក្សា​សំណើម​ពេញ​មួយថ្ងៃ ផឹកទឹក​ឲ្យបាន​ច្រើន ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier) […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

សញ្ញា ៨យ៉ាងលើបបូរមាត់ ប្រាប់ពីបញ្ហាសុខភាពយើង

បបូរមាត់​របស់​យើង មាន​ចុង​សរសៃប្រសាទ ជាង ១លាន ដែល​ត្រូវការ​ថែទាំ​ជាពិសេស។ ពេលខ្លះ ចុងសរសៃប្រសាទ​ទាំងនេះ អាច​ផ្ដល់​សញ្ញា​ឲ្យ​យើង អំពី​បញ្ហា​សុខភាព​មួយ​ចំនួន ដែល​យើង​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ល្អ។ សញ្ញា​ទាំង ៨​យ៉ាង​នោះ មាន​ដូចជា៖ ១. ប្រេះចុងបបូរមាត់ បញ្ហាប្រេះចុងបបូរមាត់​ទាំង​សងខាងនេះ អាច​បណ្ដាល​មកពី​ការ​ហៀរទឹកមាត់​ទៅ​ចុងបបូរមាត់ ដែល​វា​បង្ក​ឲ្យ​ស្បែក​ស្ងួត។ បញ្ហានេះ ក៏អាច​បណ្ដាលមកពី​យើង​លិត​បបូរមាត់​ញឹកញាប់ ដែលធ្វើ​ឲ្យ​ចុងបបូរមាត់​ក្តៅ ហើយ​សើម ដែល​ងាយ​ឆ្លង​នឹង​មេរោគ។ ក្រោយ​ឆ្លងមេរោគ វា​បណ្ដាល​ឲ្យ​ប្រេះ ឬដំបៅ។ បើ​ស្ថានភាព​បែបនេះ កើត​ញឹកញាប់ យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល។ ២. ស្ងួត និងប្រេះបបូរមាត់ បញ្ហា​ស្ងួតបបូរមាត់ អាចបង្ហាញ​ពី​កង្វះសំណើម​នៅក្នុង​រាងកាយ​របស់​យើង។ វាក៏អាច​កើតឡើង​ដោយសារ​បញ្ហា​អាកាសធាតុ និង​ស្ត្រេស​ផងដែរ។ ក្នុងករណីនេះ យើង​ត្រូវផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ប្រើក្រែម​រក្សា​សំណើម​លើបបូរមាត់។ ប៉ុន្ដែ​ក្នុង​ស្ថានភាព​ខ្លះ វា​អាច​បណ្ដាល​មកពី​បញ្ហា​អាលែកហ្ស៊ី ដែល​បង្ករោគសញ្ញា​ដូចជា រមាស់ ជាដើម។ ៣. ពងលើបបូរមាត់ ពងលើបបូរមាត់ អាចបណ្ដាល​ឲ្យ​ឈឺ និងមិន​ស្រួល​ក្នុង​ខ្លួនប៉ុន្មាន​នោះទេ ប៉ុន្ដែ​ភាគច្រើន វាមិន​បង្ក​គ្រោះថ្នាក់ ហើយ​អាច​បាត់ទៅ​វិញ ដោយ​មិន​ចាំបាច់​ព្យបាល​នោះទេ។ តែ​ករណី​ខ្លះ វាបណ្ដាល​មកពី​ការ​ឆ្លងមេរោគ ដូចជា ផ្សិត ដែល​ចាំបាច់​ត្រូវ​ព្យាបាល។ ៤. កន្ទួលក្រហម​ជុំវិញ​បបូរមាត់ មូលហេតុ​រួម​ចម្បង បណ្ដាល​ឲ្យ​មាន​បញ្ហា​កន្ទួល​ក្រហម​ជុំវិញ​បបូរមាត់​នេះ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ករោគនៅធ្មេញ មានចេញខ្ទុះ តែប្រហែសឆ្លងមេរោគចូលខួរក្បាល

មនុស្ស​ភាគ​ច្រើន​គិត​ថា ឈឺ​ធ្មេញ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វា​ជា​សរីរាង្គ​ក្រៅ តែ​តាម​ពិត​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​ពី​ធ្មេញ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់។ នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បង្ក​រោគ​ពី​ធ្មេញ​ដែល​អាច​គ្រោះថ្នាក់​ដល់​ស្លាប់​ថា កាលណា​ឈឺ​ធ្មេញ​ដល់​ថ្នាក់​ហើម​មុខ​ហើម​មាត់ លឹប​ភ្នែក ចង្កា ឬ​ក្រោម​ថ្គាម និង​មាន​ចេញ​ខ្ទុះ​នៅ​តាម​អញ្ចាញ​ធ្មេញ​នោះ មាន​ន័យថា​ជំងឺ​ធ្មេញ​បង្ក​រោគ​ធ្ងន់ធ្ងរ​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជំនាញ។ ប្រសិន​បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា​ទេ​នោះ មេរោគ​ដែល​បង្ក​ឲ្យ​មាន​ការ​ករ​ខ្ទុះ​ អាច​រីករាល​ដាល​ពី​ធ្មេញ​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ដូចជា ផ្នែក​ធ្មេញ​ខាង​លើ នាំ​ឲ្យ​ហើម​មុខ​ជុំវិញ​ភ្នែក រួច​ឆ្លង​ចូល​ទៅ​តំបន់​សរសៃ​ប្រសាទ​ក្នុងរន្ ធSinus) និង​អាច​ឆ្លង​ចូល​ទៅ​ខួរក្បាល។ ចំណែក​ផ្នែក​ធ្មេញ​ខាងក្រោម​វិញ នាំ​ឲ្យ​ហើម​ម្តុំ​ក្រោម​ចង្កា និង​ឆ្អឹង​ថ្គាម​ក្រោម ធ្វើ​ឲ្យ​ពិបាក​លេប​ទឹក​មាត់ និង​ស្ទះ​ផ្លូវ​ដង្ហើម ហើយ​អាច​រាល​ដាល​ដល់​ទ្រូង និង​មេរោគអាច​ចូល​ទៅ​ក្នុង​ឈាម។ អត្ថបទពាក់ព័ន្ធ៖  មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់ ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជីវិត បើ​ឈឺ​ធ្មេញ​ដល់​ថ្នាក់​ហើម​​មាត់ មាន​ចេញ​ខ្ទុះ ដាច់ខាត​យើង​មិន​ត្រូវ​ទិញ​ថ្នាំ​មក​ព្យាបាល​ដោយ​ខ្លួន​ឯង​នោះ​ទេ ចាំបាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​គ្រូពេទ្យ​ចោះ​បង្ហូរ​ខ្ទុះ រួច​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​រក​មូលហេតុ​នៃ​ការ​បង្ករោគ រួច​ព្យាបាល ឬ​ដក​ធ្មេញ​នោះ​ចេញ។


បញ្ហាមាត់ធ្មេញផ្សេងទៀត

បាក់ឆ្អឹងថ្គាម មានអាការៈអីខ្លះ ហើយគួរឲ្យបារម្ភកម្រិតណា?

បាក់ឆ្អឹងថ្គាម ជាករណីឧស្សាហ៍ជួបបំផុត ដូច្នេះ “Hello គ្រូពេទ្យ” នឹង​លម្អិតពី​មូល​ហេតុ ផល​ប៉ះ​ពាល់ និង​វិធី​ព្យាបាល​បញ្ហាបាក់​ឆ្អឹង​ថ្គាម​ឲ្យយើងបាន​ដឹង។ ១- បាក់​ឆ្អឹង​ថ្គាម​ដោយ​សារ​​មូលហេតុ​អ្វី? មាន​មូល​ហេតុ​ច្រើន​ជាប់​ពាក់ព័ន្ធ​បាក់​ឆ្អឹង​ថ្គាម ប៉ុន្តែ​ករណី​ឧស្សាហ៍​ជួប​ប្រទះ​បំផុត​មាន​ដូច​ជា៖ – គ្រោះ​ថ្នាក់​ចរាចរណ៍ (ជិះ​ម៉ូតូ) – ការ​វាយ​តប់ – ហាត់​កីឡា – ធ្លាក់​ពី​ទី​ខ្ពស់ ២- ធ្វើម៉េច​ទើប​​ដឹង​ថា ​បាក់​ឆ្អឹង​ថ្គាម? បាក់​ឆ្អឹង​ថ្គាម នឹង​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង ថែម​ទាំង​ធ្មេញ​លែង​ត្រូវ​ជួរ​គ្នា​ដូច​មុន ពិបាក​បើក​ចំហ​មាត់។ ក្រៅ​ពី​នេះ ​គឺ​ពិបាក​និយាយ និង​កន្លែង​ឆ្អឹង​ថ្គាម​បាក់​មាន​សភាព​ហើម។ ផល​ប៉ះពាល់​ដោយ​សារ​បាក់​ឆ្អឹង​ថ្គាម អាច​បង្ក​ឲ្យ​ខូចខាត​ទៅ​ដល់​សរសៃ​ប្រសាទ​មាត់​ធ្មេញ ធ្វើ​ឲ្យ​ស្ពឹក​ចង្កា និង​បបូរ​មាត់​ខាង​ក្រោម ហើយ​យើង​នឹង​ឃើញ​មាន​ឈាម​នៅ​ក្នុង​មាត់ ធ្មេញ​លែង​រត់​ត្រង់​ជួរ ឬ​មាន​របួស​នៅ​ក្រោម​អណ្ដាត ឬ​អាច​ដាច់​រន្ធ​ត្រចៀក​ថែម​ទៀត​ផង។ បើមាន​រោគ​សញ្ញា​ដូច​ខាង​លើ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់ សូម​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ព្រោះបាក់​ឆ្អឹង​ថ្គាម​អាច​បណ្ដាល​ឲ្យ​បាត់​ដង្ហើម ដោយ​សារ​តែ​បាត់បង់​ការ​គ្រប់គ្រង​ពី​អណ្ដាត​ដែល​ចាត់​ទុក​ជា​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់ សុខៗស្រៀវធ្មេញ​ខ្លាំង ទាំង​នេះ​គឺ​ជាមូលហេតុ​ហើយ ៣- រោគ​វិនិច្ឆ័យ​បាក់​ឆ្អឹង​ថ្គាម គ្រូ​ពេទ្យ​នឹង​​ពិនិត្យ ​ដោយ​ស្ទាប​លើ​រាងកាយ​សិន បន្ទាប់​មក​ទើប​ពិនិត្យ​ទៅ​លើ​ផ្នែក​មុខ​ដើម្បី​កំណត់​ទៅ​លើ​ភាព​ខុស​ទ្រង់ទ្រាយ និង​លក្ខណៈ​ហើម បន្ទាប់​មក​ទើប​គ្រូពេទ្យ​ពិនិត្យ​ទៅ​លើ​សន្លាក់ ​TMJ សរសៃ​ប្រសាទ​ និង​សរសៃ​ឈាម ទើប​ចាប់​ផ្ដើម​ពិនិត្យ​ឆ្អឹង​ថ្គាម តាម​រយៈ​ការ​ស្ទាប​ប៉ះ​ពី​សាច់​ខាង​ក្រៅ។ គ្រូពេទ្យនឹង​​វិភាគ​លើ​ចលនា​ឆ្អឹង​ថ្គាម ដោយ​តម្រូវ​ឲ្យ​យើង​ខាំ​អ្វី​មួយ និង​ឆែក​មើល​ស្នាមធ្មេញខាំ។ សម្រាប់​ការ​ពិនិត្យ​ទៅ​លើ​ភាព​ជាប់​ល្អ​របស់​ឆ្អឹង​ថ្គាម គ្រូពេទ្យ​នឹង​ឲ្យ​យើង​ខាំ​បន្ទះ​ឈើ ថា​តើ​​អាច​ខាំ​ជាប់​បាន​យូរ​ដែរ​អត់។ លើស​ពី​នេះ ពេទ្យ​អាច​ត្រូវ​កាំរស្មី​អ៊ិច និង​ថត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស