សម្រាលកូនរួច ម៉ាក់ៗមិនទាន់មករដូវភ្លាមនោះទេ ហើយបើម៉ាក់ៗបំបៅដោះកូនទៀត នោះអាចពន្យារការមករដូវបានកាន់តែយូរ។ តើម៉ាក់ដែលបំបៅដោះកូន អាចពន្យារការមករដូវបានយូរប៉ុនណា?
ចម្ងល់នេះ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយថា មិនទៀងនោះទេ អាស្រ័យទៅលើលក្ខខណ្ឌដែលម៉ាក់ៗបំបៅកូន តើញឹកញាប់ និងទៀងទាត់ប៉ុនណា? បើម៉ាក់ៗបំបៅកូនបានទៀងទាត់ ហើយញឹកញាប់ទៀត នោះអាច ពន្យារការមករដូវកាន់តែយូរ អាចពី៦ខែ ទៅ១ឆ្នាំ ឬលើសពីនេះ។
[embed-health-tool-vaccination-tool]
ផ្ទុយទៅវិញ បើម៉ាក់ៗបំបៅដោះកូនតិចៗ ហើយមិនសូវទៀងទាត់ទៀត នោះការរដូវអាចនឹងឆាប់ ដូចម៉ាក់ៗដែលមិនបំបៅដោះកូនដែរ។
ម៉ាក់ៗបំបៅដោះកូន បើមិនមករដូវ ពេលរួមភេទមិនបាច់ការពារបានអត់?
លោកវេជ្ជបណ្ឌិតថា ជាទូទៅការបំបៅដោះកូន អាចពន្យារកំណើតបាន តែមិនមែនការពារបាន១០០%នោះទេ អ៊ីចឹងហើយទើបគ្រូពេទ្យណែនាំឲ្យប្រើមធ្យោបាយពន្យារកំណើតបន្ថែមទៀត ទោះជាស្ត្រីបំបៅដោះកូនក៏ដោយ។ អាចប្រើស្រោមក៏បាន លេបថ្នាំក៏បាន ឬក៏ដាក់កង និងមានវិធីច្រើនទៀត ម៉ាក់ៗអាចពិភាក្សាជម្រើសនៃការពន្យារកំណើតជាមួយគ្រូពេទ្យបាន។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?