អ័រម៉ូន Progesterone ជាអ័រម៉ូនដែលពន្យឺតប្រព័ន្ធរំលាយអាហារ ជាពិសេសពេលមករដូវ។ ស្ត្រីភាគច្រើន អាចមានអាការៈហើមពោះរយៈពេលពីរបីថ្ងៃមុនពេលមករដូវ។ អំឡុងពេលនេះដែរ ហ្គាសឬខ្យល់អាចកើនឡើងនៅក្នុងបំពង់រំលាយអាហារ និងបង្កជាការឈឺចាប់កាន់តែខ្លាំង។ ទោះបីជាយើងមិនអាចគ្រប់គ្រងអ័រម៉ូនក្នុងខ្លួនយ៉ាងណាក្ដី ប៉ុន្តែគ្រូពេទ្យបានណែនាំតិចនិកមួយចំនួន ដើម្បីកាត់បន្ថយអាការៈឈឺចុកចាប់នេះបាន។
រោគសញ្ញានៃការចុកដោយសារខ្យល់ក្នុងក្រពះ
ជាទូទៅ ហ្គាសកកើតឡើងនៅក្នុងពោះវៀនរបស់យើង ប៉ុន្តែវដ្ដរដូវ អាចធ្វើឲ្យរាងកាយផលិតហ្គាសកាន់តែច្រើនជាងធម្មតា។ រោគសញ្ញាសំខាន់ៗមាន៖
[embed-health-tool-ovulation]
មូលហេតុបង្កឲ្យមានការចុកដោយសារខ្យល់ក្នុងក្រពះ
ពិតណាស់ ការចុកដោយសារខ្យល់ក្នុងក្រពះ គឺបណ្ដាលមកពីការកើនឡើងនៃហ្គាសក្នុងក្រពះពោះវៀន។ ហ្គាសកើតចេញពីដំណើរការរំលាយអាហារ ប៉ុន្តែដោយសារតែប្រព័ន្ធរំលាយអាហារមានភាពយឺតយ៉ាវ ទើបអាហារដែលយើងញ៉ាំមិនអាចធ្វើដំណើរបានលឿនដូចធម្មតា។ មួយវិញទៀត ហ្គាសក៏អាចបណ្ដាលមកពីការលេបខ្យល់ នៅពេលដែលយើងញ៉ាំអាហារ ឬផឹកភេសជ្ជៈដូចគ្នា។ កត្តានេះហើយ ដែលការរួមផ្សំជាមួយហ្គាសពីការរំលាយអាហារ អាចបណ្ដាលឲ្យមានការឈឺចាប់ ប្រសិនបើខ្យល់ប្រមូលផ្ដុំច្រើនពេក។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
គន្លឹះកាត់បន្ថយបញ្ហាចុកដោយសារខ្យល់ក្នុងក្រពះ
- ញ៉ាំទឹកឲ្យបានច្រើន
- ញ៉ាំអាហារក្នុងបរិមាណតិចតួច
- ធ្វើលំហាត់ប្រាណ
- ជៀសវាងផឹកភេសជ្ជៈដែលមានជាតិកាបូន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ចំណុចសំខាន់
គន្លឹះកាត់បន្ថយបញ្ហាចុកដោយសារខ្យល់ក្នុងក្រពះ អំឡុងពេលមករដូវ
- ញ៉ាំទឹកឲ្យបានច្រើន
- ញ៉ាំអាហារក្នុងបរិមាណតិចតួច
- ធ្វើលំហាត់ប្រាណ
- ជៀសវាងផឹកភេសជ្ជៈដែលមានជាតិកាបូន។