បញ្ហាការមករដូវធ្វើឲ្យស្រីៗមិនស្រណុកចិត្ត មួម៉ៅច្រើន។ រដូវមួយម៉ាត់ស្ដាប់ទៅខ្លី ហើយសាមញ្ញ ប៉ុន្តែរឿងជាក់ស្ដែងនៅពីក្រោយ មានច្រើនណាស់ ដែលយើងស្រីៗយើងអាចមិនដឹង។ បើអ្នកអានជាយុវវ័យដែលដឹងរឿងនេះមិនច្បាស់ ឬមិនច្រើន ហើយអៀនអត់ហ៊ានសួរគេ សូម្បីមិត្តជិតស្និទ្ធ ឬបងប្អូនស្រី អានអត្ថបទ “Hello គ្រូពេទ្យ” នឹងដឹងច្រើន។
១- អីទៅជាការមករដូវ?
រដូវជាវដ្តនៃការហូរឈាមរបស់ស្ត្រី។ ការហូរឈាមនេះបណ្ដាលមកពីការប្រមូលផ្តុំឈាមពីកោសិកាស្បូនតាមរយៈមាត់ស្បូន ហើយហូរចេញតាមរន្ធទ្វារមាស។
២- ចុះវដ្តរដូវ?
វដ្តរដូវជាការហូរឈាមទៀងទាត់ ដែលគ្រប់គ្រងដោយការឡើងចុះនៃអ័រម៉ូនភេទជារៀងរាល់ខែ។ វដ្តរដូវមួយ ត្រូវរាប់ពីថ្ងៃដំបូងដែលមករដូវ រហូតដល់ថ្ងៃដំបូងនៃការមករដូវម្តងទៀត។ វាអាចមានរយៈពេលពី ២១-៣៥ ថ្ងៃសម្រាប់មនុស្សពេញវ័យ និង ២១-៤៥ ថ្ងៃសម្រាប់វ័យគ្រប់ការ។ រយៈពេលមករដូវអាចខុសគ្នាៗ តែជាទូទៅ ស្រីៗមករដូវមានរយៈពេលពី ៣-៥ ថ្ងៃ។
៣- មានអីកើតឡើងខ្លះក្នុងវដ្តរដូវ?
អាស្រ័យលើការឡើងចុះនៃអ័រម៉ូនភេទក្នុងមួយខែ វដ្តរដូវចែកចេញជា ២ ដំណាក់កាល៖
– នៅពាក់កណ្ដាលដំបូងនៃវដ្ត មានការឡើងខ្លាំងនូវអ័រម៉ូនភេទញី អឺស្ត្រូហ្សែន (estrogen)។ អ័រម៉ូននេះធ្វើឲ្យកោសិកាក្នុងស្បូនលូតលាស់ឡើងក្រាស់។ កោសិកាទាំងនេះហើយដែលផ្តល់សារធាតុចិញ្ចឹមដល់អំប្រ៊ីយ៉ុង បើមានការបង្កកំណើត។ តែបើស៊ុតគ្មានការបង្កកំណើតទេ វានឹងផ្ទុះបែក។
– ក្នុងដំណាក់កាលទី២ នៃវដ្ត មានការធ្លាក់ចុះនៃអ័រម៉ូន ហើយកោសិកាដែលឡើងក្រាស់ នឹងរហែក ពេលមករដូវ។
៤- អាចមានរដូវដល់អាយុប៉ុន្មាន?
ជាទូទៅ ស្ត្រីមករដូវរហូតដល់អាយុអស់រដូវដែលតែងកើតឡើងនៅចន្លោះ ៤៥ ទៅ ៥៥ ឆ្នាំ។
ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺមហារីកមាត់ស្បូនអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
ការវាយតម្លៃមុន/អំឡុងពេល/និងក្រោយពេលអស់រដូវ
កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ
៥- ជួបបញ្ហាអ្វីខ្លះ ពេលមករដូវម្ដងៗ?
ជារឿងធម្មតាដែលស្ត្រីអាចជួបបញ្ហាមួយចំនួន ពេលមករដូវ ដូចជា៖
– ហូរឈាមញឹក មិនទៀងទាត់
– បាត់រដូវយ៉ាងតិច ៣ ខែ
– មករដូវតិចជាង ៨ ដងក្នុងមួយឆ្នាំ
– ឈឺចាប់ខ្លាំងពេលមករដូវ
– មករដូវមិនសូវទៀងទាត់ តែមិនធ្ងន់ធ្ងរ
– មករដូវច្រើន ហើយយូរថ្ងៃជាងធម្មតា ដូចជា មករដូវលើស ៧ ថ្ងៃ ឬមកឈាមច្រើនជាងមុន
– មករដូវយូរថ្ងៃជាងធម្មតា ហើយមកម្តងៗច្រើន
– ធ្លាក់ឈាមច្រើនជាង ១២ ខែ បន្ទាប់ពីរដូវចុងក្រោយ
– Premenstrual syndrome (PMS) រោគសញ្ញាមុនមករដូវលើផ្លូវកាយ ផ្លូវចិត្ត ដូចជា ក្ដៅខ្លួនស្ទំៗ ឆេវឆាវ ឈឺចង្កេះ។
មូលហេតុនៃភាពមិនប្រក្រតីទាំងនេះ មាន៖
– បញ្ហារោគស្ត្រី
– ជំងឺក្រពេញទីរ៉ូអ៊ីត
– ដុំគីសទឹកច្រើនកន្លែង
– មានផ្ទៃពោះ ឬបំបៅដោះកូន
– កងដាក់ក្នុងស្បូន ថ្នាំពន្យារកំណើត អាចធ្វើឲ្យហូរឈាមចន្លោះរដូវបាន ឬក៏ធ្វើឲ្យរដូវមកមិនទៀងទាត់ តែធ្វើឲ្យមានការហូរឈាមខ្លាំង និងឈឺចាប់ទៅវិញ។
– ជីវិតរស់នៅអាចផ្លាស់ប្តូរតុល្យភាពអ័រម៉ូន ហើយធ្វើឲ្យហូរឈាមមិនទៀងទាត់។ ជាក់ស្ដែង ឡើងចុះទម្ងន់ខ្លាំង ហាត់ប្រាណហួសកម្រិត ស្ត្រេស។
គួរជួបពេទ្យ បើមានអាការៈមិនប្រក្រតីដូចរៀបរាប់ខាងលើ ដើម្បីដឹងថា យើងត្រូវការព្យាបាលណាមួយឲ្យបានត្រឹមត្រូវ។
ស្វែងយល់ពីបញ្ហារដូវរបស់ស្ត្រីផ្សេងទៀត៖
- ទាំងនេះ ជាតិចនិកដោះស្រាយអាការៈចង់ញុំាច្រើនមុនមករដូវ
- វដ្ដរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង
- អាហារគួរញ៉ាំ និងមិនគួរញ៉ាំ អំឡុងពេលមករដូវ
- ឈឺក្បាលពេលមករដូវដោយសារអ្វី? គួរដោះស្រាយបែបណា?
- ស្ត្រេស គេងមិនលក់ ធ្វើឲ្យប៉ះពាល់វដ្ដរដូវរបស់ស្រីៗ
- មករដូវម្ដងៗ ធ្វើទុក្ខឈឺពោះទ្រាំអត់បាន សាកប៉ុន្មានវិធីនេះ
[embed-health-tool-ovulation]