ទម្លាប់ស្ទីមទ្វារមាសបានបន្តមកជាច្រើនសតវត្សមកហើយ ហើយស្រីៗមួយចំនួនតែងជឿថា ការធ្វើបែបនេះ អាចជួយបង្កើនថាមពល កាត់បន្ថយភាពតានតឹង ក៏ដូចជាជួយឲ្យអ័រម៉ូនមានតុល្យភាព។ យ៉ាងណាមិញ តើការស្ទីមទ្វារមាសពិតជាផ្ដល់អត្ថប្រយោជន៍ដ៏សុខភាពដែរឬយ៉ាងណា?
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
អ្វីទៅជាការស្ទីមទ្វារមាស?
ការស្ទីមទ្វារមាស ជាការអង្គុយពីលើឆ្នាំងទឹកក្ដៅដែលផ្ទុកទៅដោយឱសថបុរាណ ព្រមទាំងមានរុំភួយនៅបរិវេណរាងកាយផ្នែកខាងក្រោម ដើម្បីការពារកុំឲ្យចំហាយទឹកហូរចេញ។
នៅក្នុងឆ្នាំ២០១២ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការសិក្សាមួយអំពីការស្ទីមទ្វារមាសនៅក្នុងប្រទេសឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង និងប្រទេសថៃ។
ជាលទ្ធផល មានស្ត្រីមួយចំនួនបន្តទម្លាប់ស្ទីមទ្វារមាស ដើម្បីថែទាំសុខភាពទ្វារមាស ស្របពេលដែលស្ត្រីមួយចំនួនទៀតអនុវត្តទម្លាប់បែបនេះសម្រាប់រយៈពេលខ្លី បន្ទាប់ពីសម្រាលកូនរួច។ មូលហេតុផ្សេងទៀតនៃការស្ទីមទ្វារមាស គឺដើម្បីឲ្យទ្វារមាសតឹងណែន និងទទួលបានសម្រស់ស្រស់ស្អាតពេញរាងកាយ។
[embed-health-tool-ovulation]
ស្ទីមទ្វារមាសត្រូវបានជឿថាមានអត្ថប្រយោជន៍ទាំងនេះ
- អ័រម៉ូនមានតុល្យភាព
- បន្សាបជាតិពុលក្នុងស្បូន
- ឆាប់ជាសះស្បើយក្រោយសម្រាលកូន
- ជួយឲ្យអាចមានកូន
- បំបាត់ការឈឺចាប់ពីជំងឺឫសដូងបាត
- បង្កើនថាមពល
- កាត់បន្ថយការឈឺក្បាល
- កាត់បន្ថយស្រ្តេស ឬការបាក់ទឹកចិត្ត។
យ៉ាងណាមិញ លោកស្រីវេជ្ជបណ្ឌិត Crawford បានមានប្រសាសន៍ថា មិនមានភស្តុតាងវិទ្យាសាស្ត្រដែលគាំទ្រអត្ថប្រយោជន៍ដែលបានអះអាងខាងលើឡើយ។ មួយវិញទៀត ចំហាយទឹកអាចចូលដល់តែផ្នែកខាងក្រៅនៃទ្វារមាសប៉ុណ្ណោះ ដោយមិនអាចឆ្លងចូលទៅក្នុងមាត់ស្បូន និងស្បូននោះទេ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ការស្ទីមទ្វារមាសមានសុវត្ថិភាពដែរឬអត់?
លោកស្រីវេជ្ជបណ្ឌិត Crawford បានផ្ដល់ដំបូន្មានថា ការស្ទីមទ្វារមាសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ស្រីៗយើងបាន ពីព្រោះស្បែកនៃទ្វារមាសមានសភាពស្ដើង និងងាយរលាក។ លោកស្រីបន្តទៀតថា ការស្ទីមទ្វារមាសដោយប្រើឱសថបុរាណ អាចធ្វើឲ្យpHក្នុងទ្វារមាសប្រែប្រួល ព្រមទាំងបង្កឲ្យមានបាក់តេរីទ្វារមាស និងមេរោគផ្សិតថែមទៀតផង។ លើសពីនេះ ប្រសិនបើយើងលាងសម្អាតសម្ភារៈដែលប្រើប្រាស់ក្នុងការស្ទីមទ្វារមាសមិនបានល្អទេនោះ វាក៏អាចបង្កឲ្យមានមេរោគក្នុងទ្វារមាសដូចគ្នា។ ចំណែកឯស្ត្រីពពោះ មិនគួរអនុវត្តទម្លាប់ស្ទីមទ្វារមាសនេះឡើយ ពីព្រោះកម្ដៅខ្លាំងជ្រុលអាចបង្កជាផលវិបាកជាច្រើន ឬក៏អាចធ្វើឲ្យខូចទ្រង់ទ្រាយទារកផងដែរ។