ស្រីៗគ្នាយើងធ្លាប់ឆ្ងល់ឬអត់ថា ម៉េចបានចេះតែឮសំឡេងដូចផោមពីទ្វារមាស ពេលកំពុងរួមភេទ? ពិតណាស់ អាការបែបនេះ អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍អៀនខ្មាស ប៉ុន្តែ ករណីនេះគ្រាន់តែជាការស្ទះខ្យល់ (Trapped air) នៅក្នុងទ្វារមាសធម្មតាប៉ុណ្ណោះ។
មូលហេតុដែលនាំឲ្យមានសំឡេងដូចផោមចេញពីទ្វារមាស
មុនពេលដែលយើងស្វែងយល់ពីវិធីទប់ស្កាត់ និងដោះស្រាយមួយនេះ គ្នាយើងគួរតែដឹងពីមូលហេតុខ្លះៗ ដែលនាំឲ្យមានសំឡេងដូចផោមចេញពីទ្វារមាស៖
១. ការរួមភេទ ឬស៊កវត្ថុផ្សេងៗទៅក្នុងទ្វារមាស
អំឡុងពេលរួមភេទ ឬប្រើឧបករណ៍ផ្សេងៗស៊កបញ្ចូលទៅក្នុងទ្វារមាស ខ្យល់អាចជាប់គាំង និងបញ្ចេញពីទ្វារមាស ដែលប្រការនេះ គឺជារឿងធម្មតា ដែលយើងមិនគួរព្រួយបារម្ភ ឬខ្មាស់អៀនអ្វីឡើយ។
២. ធ្វើលំហាត់ប្រាណ
ដូចគ្នានេះដែរ ខ្យល់អាចជាប់នៅក្នុងទ្វារមាសអំឡុងពេលបញ្ចេញសកម្មភាពរាងកាយមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការធ្វើចលនាសាច់ដុំអាងត្រគាក ជាពិសេស គឺការហាត់យូហ្គាតែម្តង។
៣. មានផ្ទៃពោះ
ថ្វីត្បិតតែអ្នកជំនាញ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលនាំឲ្យមានសំឡេងដូចផោមចេញពីទ្វារមាសនៅអំឡុងពេលពពោះក៏ដោយ ប៉ុន្តែស្រីៗយើងខ្លះ អាចប្រឈមនឹងការស្ទះខ្យល់នៅក្នុងទ្វារមាស ក្រោយពេលសម្រាលកូនរួច ដែលកត្តានេះ អាចបណ្តាលមកពីអាងត្រគាកខ្សោយចុះ។
៤. ប្រើ Tampon ឬពែងរដូវ (Menstrual cup)
ផលិតផលប្រើប្រាស់អំឡុងពេលមករដូវមួយចំនួន ក៏អាចបណ្តាលឲ្យមានខ្យល់ចូលទៅក្នុងទ្វារមាស នៅពេលដែលយើងស៊កផលិតផលទាំងនោះបញ្ចូលទៅក្នុងទ្វារមាសដែរ ហើយយើងអាចនឹងឮសំឡេងដូចផោម នៅពេលដែលដកយកផលិតផលទាំងនោះចេញពីទ្វារមាសវិញ។
[embed-health-tool-ovulation]
យើងអាចបង្ការបញ្ហាឮសំឡេងដូចផោមចេញពីទ្វារមាសបានដែរអត់?
ទោះបីជាយើងមិនអាចបង្ការបញ្ហាឮសំឡេងដូចផោមចេញពីទ្វារមាសបាន១០០%ក៏ពិតមែន ប៉ុន្តែយើងអាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយអាការៈនេះបាន ដូចជា៖
- ហាត់ប្រាណប្រភេទ Kegal (ចលនាសាច់ដុំ) ឲ្យបានទៀងទាត់
- និងជៀសវាងឥរិយាបថរួមភេទណាដែលអាចបណ្តាលឲ្យឮសំឡេងដូចផោម។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ចំណុចសំខាន់
១. ការរួមភេទ ឬស៊កវត្ថុផ្សេងៗទៅក្នុងទ្វារមាស
២. ធ្វើលំហាត់ប្រាណ
៣. មានផ្ទៃពោះ
៤. ប្រើ Tampon ឬពែងរដូវ (Menstrual cup)