ជាទូទៅ ការធ្លាក់ទឹករម្អិលទ្វារមាសបែបស្អិតៗ មិនបង្កជាកង្វល់ណាមួយឡើយ ជាពិសេស ប្រសិនបើវាកើតឡើងនៅចន្លោះពេលធ្លាក់មេជីវិតញី។ គ្នាយើងដឹងអត់ថា ការធ្លាក់ទឹករម្អិលទ្វារមាស គឺជាសារធាតុរាវផលិតដោយក្រពេញនៅក្នុងមាត់ស្បូន និងទ្វារមាស ហើយអាចមានការប្រែប្រួលទៅលើពណ៌ បរិមាណ និងកំហាប់ពេញមួយវដ្តរដូវ។ បើយោងតាមការសិក្សាមួយចេញដោយ Clinical Methods ការធ្លាក់ទឹករម្អិលទ្វារមាសអាចមានពណ៌ស លឿង បៃតង ត្នោត ឬក្រហម។
មូលហេតុនៃការធ្លាក់ទឹករម្អិលទ្វារមាសរាងស្អិតៗ
១. វដ្តរដូវ
សណ្ឋាននៃការធ្លាក់ទឹករម្អិលទ្វារមាសមានការប្រែប្រួលអំឡុងពេលវដ្តរដូវ ហើយការប្រែប្រួលអ័រម៉ូន ក៏អាចប៉ះពាល់ដល់កំហាប់នៃទឹករម្អិលទ្វារមាសដូចគ្នា។ ជារឿយៗ យើងសង្កេតឃើញការធ្លាក់ទឹករម្អិលបែបនេះ កើតឡើងនៅមុន និងក្រោយពេលធ្លាក់មេជីវិតញី។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. មានផ្ទៃពោះ
អំឡុងពេលពពោះ រាងកាយម៉ាក់ៗអាចប្រឈមនឹងការប្រែប្រួលច្រើន ដែលអាចប៉ះពាល់ដល់សរីរាង្គផ្សេងៗ។ នៅពេលដែលកម្រិតអ័រម៉ូន Estrogen ឡើងខ្ពស់ ការធ្លាក់ទឹករម្អិលទ្វារមាសក៏កើនឡើង ដែលអាចនាំឲ្យទឹករម្អិលឡើងខាប់ ដើម្បីទៅការពារស្បូនពីការឆ្លងមេរោគផ្សេងៗ។
៣. បាក់តេរីទ្វារមាស
បាក់តេរីទ្វារមាស គឺជាការឆ្លងមេរោគទ្វារមាស ដែលបណ្តាលមកពីបាក់តេរី Gardnerella vaginalis។ បាក់តេរីនេះ អាចផលិតលើសលប់ នៅពេលដែលមិនមានបាក់តេរីល្អផ្សេងទៀតគ្រប់គ្រាន់ ដែលជាលទ្ធផលនាំឲ្យស្រីៗយើងមានការធ្លាក់ទឹករម្អិលទ្វារមាសមានសភាពខាប់ និងមានពណ៌លឿង ឬប្រផេះ។
[embed-health-tool-ovulation]
៤. ការឆ្លងមេរោគផ្សិត
ចំពោះរោគសញ្ញានៃការឆ្លងមេរោគផ្សិត រួមមានការធ្លាក់ទឹករម្អិលទ្វារមាសមានសភាពខាប់ ដោយមានពណ៌ប្រផេះ ឬស ក្រហាយទ្វារមាស ព្រមទាំងរមាស់នៅត្រង់បរិវេណនោះ។
វិធីបញ្ចៀសការធ្លាក់ទឹករម្អិលទ្វារមាសរាងស្អិតៗ
ដើម្បីបញ្ចៀសបញ្ហាមួយនេះ គ្នាយើងអាចអនុវត្តន៍គន្លឹះធម្មជាតិខាងក្រោមនេះ៖
- ថែទាំអនាម័យដោយរក្សាបរិវេណតំបន់ពិសេសឲ្យស្អាត និងស្ងួតល្អ និងជៀសវាងប្រើសាប៊ូ ឬទឹកអនាម័យដែលមានជាតិកាត់
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ស្លៀកខោទ្រនាប់ដែលធ្វើពីកប្បាស និងមិនរ៉ឹបតឹងពេក
- ញ៉ាំពពួកអាហារដែលមានជាតិប្រូបាយអូទិកខ្ពស់ ដូចជាទឹកដោះគោជូរ ឬគីមឈី
- គ្រប់គ្រងកម្រិតស្រ្តេសឲ្យបានល្អ ដោយការធ្វើសមាធិ ហាត់យូហ្គា។ល។
ចំណុចសំខាន់
វិធីបញ្ចៀសការធ្លាក់ទឹករម្អិលទ្វារមាសរាងស្អិតៗ
ដើម្បីបញ្ចៀសបញ្ហាមួយនេះ គ្នាយើងអាចអនុវត្តន៍គន្លឹះធម្មជាតិខាងក្រោមនេះ៖
- ថែទាំអនាម័យដោយរក្សាបរិវេណតំបន់ពិសេសឲ្យស្អាត និងស្ងួតល្អ និងជៀសវាងប្រើសាប៊ូ ឬទឹកអនាម័យដែលមានជាតិកាត់
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ស្លៀកខោទ្រនាប់ដែលធ្វើពីកប្បាស និងមិនរ៉ឹបតឹងពេក
- ញ៉ាំពពួកអាហារដែលមានជាតិប្រូបាយអូទិកខ្ពស់ ដូចជាទឹកដោះគោជូរ ឬគីមឈី
- គ្រប់គ្រងកម្រិតស្រ្តេសឲ្យបានល្អ ដោយការធ្វើសមាធិ ហាត់យូហ្គា។ល។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី