បញ្ហាស្បូន ជាបញ្ហាដែលស្ត្រីភាគច្រើនមិនចង់ជួបប្រទះ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ការបន្តពូជ។ ស្បូនក៏អាចប្រឈមនឹងការកើតជំងឺកាចៗច្រើនដូចជា គីសស្បូន មហារីក ឬដុះដុំសាច់ស្បូន។ នៅក្នុងនោះដែរ យើងត្រូវដឹងថា ត្រង់ភ្នាសស្បូន ក៏អាចកើតជំងឺដុំសាច់បានដែរ។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ដុំសាច់នៅភ្នាសក្នុងស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំ ដែលដុះចូលទៅក្នុងប្រហោងស្បូន ហើយវាចែកចេញជា ៣កម្រិត៖
ទី១. ដុំសាច់ដុះនៅភ្នាសក្នុងនៃស្បូន មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ
ទី២. ដុំសាច់ដុះនៅភ្នាសក្នុងនៃស្បូន ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន
ទី៣. ដុំសាច់ដុះនៅភ្នាសក្នុងនៃស្បូន ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ ហើយទំហំធំលើសពី ៥សង់ទីម៉ែត្រ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ជំងឺដុំសាច់ក្នុងភ្នាសស្បូននេះ អាចកើតទៅលើមនុស្សក្នុងវ័យបន្តពូជ លើសជាតិអ័រម៉ូនអ៊ីស្ត្រូហ្សែន មានវដ្ដរដូវមិនទៀងទាត់។ ចំពោះមនុស្សស្រីដែលមានជំងឺនេះ បណ្ដាលឲ្យមានរោគសញ្ញាមួយចំនួនដូចជា៖
– រយៈពេលមានរដូវ អូសបន្លាយយូរខុសធម្មតា
– ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា (ក្រៅពីពេលមានរដូវ)
– មានការឈឺចាប់ពេលមានរដូវ
– អាចបណ្ដាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
– អាចបណ្ដាលឲ្យរលូតកូននៅត្រីមាសដំបូង
– បង្កឲ្យមានវិបត្តិអត់កូន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ឲ្យដឹងថា ជំងឺដុំសាច់ភ្នាសស្បូននេះ មិនអាចកើតមានចំពោះស្ត្រីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់បង់ទៅវិញនៅពេលដែលស្ត្រីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។ ក្នុងករណីដែលដុំសាច់មិនបង្កផលវិបាក ឬវិបត្តិអ្វីទេនោះ ពេទ្យគ្រាន់តែធ្វើការតាមដានជាប្រចាំ តែបើដុំសាច់បង្កឲ្យមានវិបត្តិអត់កូន ឬធ្លាក់ឈាមច្រើនខុសធម្មតា យើងត្រូវធ្វើការវះកាត់យកចេញហើយ។
ចំណុចសំខាន់
- ធ្លាក់ឈាមរដូវច្រើន
- រយៈពេលមានរដូវ អូសបន្លាយយូរខុសធម្មតា
- ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា (ក្រៅពីពេលមានរដូវ)
- មានការឈឺចាប់ពេលមានរដូវ
- អាចបណ្ដាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
- អាចបណ្ដាលឲ្យរលូតកូននៅត្រីមាសដំបូង
- បង្កឲ្យមានវិបត្តិអត់កូន។
[embed-health-tool-ovulation]