សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

បើ​កន្លែង​សម្ងាត់ស្រីៗមានក្លិនឆ្អាប អាចមកពីមូលហេតុនេះហើយ

ស្រីៗយើង​ខ្លះទំនងជាធ្លាប់ដឹង​ហើយថា​​​ពេល​មាន​អីៗ ភាគី​ខាង​ប្រុស​ច្បាស់​ជា​ធ្លាប់​​ចង់​ជ្រមុជ​ក្បាល​ចុះ​មក​ខាង​ក្រោម​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​កន្លែង​សម្ងាត់​របស់​ដៃ​គូរ​មាន​ក្លិន​មិន​ល្អ ក្លិន​ឆ្អាប​ដូច​ត្រី​ទើប​ទិញ​ពី​ផ្សារ ដៃគូខាងប្រុស​ច្បាស់​ជា​លែង​នឹក​ចង់​ទៅ​ក្បែរ​កន្លែង​នោះ​ជាមិន​ខាង។ ពេល​​ខ្លះ​ក្លិន​ខ្លាំង​ពេក អាច​ឲ្យ​ដៃគូមានអារម្មណ៍​មិនល្អ​ផង​ក៏​ថា​បាន។ ដូច​នេះ តើ​ក្លិន​ឆ្អាប​នោះ​មាន​ប្រភព​មក​ពី​ណា? ១-បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ស្ត្រី (Bacterial Vaginosis) ក្លិន​ឆ្អាប​នៅ​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​ ភាគ​ច្រើន​គឺ​ជា​សញ្ញា​របស់​បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ ឬហៅ​កាត់​ថា BV។ សម្រាប់​ស្រីៗ​យើង​​មាន​សុខភាព​ធម្មតា​ ក្នុង​ទ្វារ​មាសមាន​វត្ដ​មាន​ពពួក​បាក់​តេរី អាស៊ីតឡាក់ទិច (Lactobacillus spp) ដែល​វា​ជា​ប្រភេទ​បាក់​តេរី​ស្លូត និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ផ្លូវ​ភេទ​របស់​ស្ត្រីយើង​។ បាក់​តេរី​ទាំង​នោះ ទៅ​រក្សា​តុល្យភាព​​នៃ​​កម្រិត​​ជាតិ​អាស៊ីត pH របស់​ទ្វារ​មាស ដែល​ជួយ​ការពារ​កុំ​ឲ្យ​បាក់​តេរី​មិន​​ល្អ​ទៅ​មាន​វត្ដ​មាន​ក្នុង​នោះ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/edFYcXT6Y1o ក្រៅ​ពី​នេះ​ទៀត បាក់តេរីល្អទាំងនោះក៏​ទៅ​ផលិត​ hydrogen peroxide ដែល​​នឹង​ទៅ​សម្លាប់​ពពួក​បាក់​តេរី​មិន​ល្អ និង​ការ​ពារ​កុំ​ឲ្យ​បាក់​តេរី​អាក្រក់​ទាំង​អស់​នោះ​​ទៅ​ផ្ដុំ​គ្នា​ក្នុង​ទ្វារ​មាស​របស់​​ស្រីៗបាន។ សម្រាប់​ស្រីៗ​យើងជួប​បញ្ហា BV នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ pH ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​ប្រែ​ប្រួល ដែល​នេះ​​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​តេរី​ប្រភេទ​មួយ​ចំនួនដែល​មិន​ធ្លាប់​បង្ក​បញ្ហា​ពី​មុន កើន​ឡើង​ចំនួន​យ៉ាង​ច្រើន​ខុស​ធម្មតា ។  ជា​ទូទៅ BV គឺ​កើត​ឡើង​ដោយ​សារ​តែ​វត្ដ​មាន​នៃ​បាក់​តេរី Gardnerella vaginalis ច្រើន​ខ្លាំង​ពេក។ អត្ថបទពាក់ព័ន្ធ: ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់? ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? […]


សុខភាពស្ត្រី

ពេលមករដូវស្រីៗអាចផឹកកាហ្វេបានទេ?

ស្រីៗ​គ្នា​យើង​ពេល​មាន​រដូវ​អាច​នឹង​មាន​ចម្ងល់​ច្រើន​ទាក់​ទង​នឹង​ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្សេងៗព្រោះ​បារម្ភ​ថា​អាច​នឹង​បង្ក​អាការៈ​​ឈឺចាប់​ក្នុង​អំឡុង​ពេលនេះឬយ៉ាងណា​​ ជាពិសេស​សម្រាប់​ស្រីៗ​ដែល​ចូលចិត្ត​ផឹក​ភេសជ្ជៈ​មាន​ជាតិ​​កាហ្វេអ៊ីន​​ដូច​ជា​កាហ្វេ​ជាដើម។ តើ​ពេល​មក​រដូវ​អាច​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​បាន​ដែរ​ឬ​ទេ?​ ស្រី​ៗដែល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បណ្ដុំរោគសញ្ញា​អាការៈមុន​មក​រដូវ (PMS) ​ច្រើន​ជាង​ស្ត្រី​ដែល​មិន​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន។ អាការៈ​ទាំង​នោះ​រួមមាន​ឈឺពោះ ឈឺក្បាល ឈឺសុដន់ ឈឺខ្នង អារម្មណ៍​ឡើង​ចុះ​មិន​នឹង​ន អស់កម្លាំង និង​ឆេវឆាវ​ជាដើម។ [embed-health-tool-ovulation] អាការៈ​ឈឺចាប់​ពេល​មក​រដូវ​គឺជា​អាការៈ​ទូទៅ​មួយ​ដែល​ស្រី​ៗភាគច្រើន​តែង​ជួប​ប្រទះ​អំឡុង​ពេល​មករដូវ ហើយ​កាហ្វេអ៊ីន​​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យអាការៈ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​កាហ្វេអ៊ីន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​នោម​ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ ​បង្ក​ឲ្យ​មាន​អាការៈ​ឈឺក្បាលកាន់​តែ​ខ្លាំង។ ម៉្យាងទៀត ភេសជ្ជៈ​មាន​​ជាតិ​​កាហ្វេ​អ៊ីន​​ដូច​ជា​​កាហ្វេ​ គឺ​​មាន​​ជាតិ​​ប្រេង​​ដែល​​អាច​​បង្ក​​ការ​​រលាក​ពោះវៀន និង​ការ​ឈឺចាប់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យោង​តាម​ការ​សិក្សា​ធ្វើឡើង​ដោយ​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​ សិក្សា​លើ​ឥទ្ធិពល​កាហ្វេអ៊ីន​ទៅលើ​វដ្ដ​រដូវ​របស់​ស្ត្រី​បាន​​ឲ្យ​ដឹង​ថា​ស្រីៗ​ដែល​ផឹក​ភេសជ្ជៈ​កាហ្វេអ៊ីន​ច្រើន​មាន​វដ្ដ​រដូវ​ខ្លី។ នេះ​មក​ពី​កាហ្វេអ៊ីន​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច និង​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ស្បួន។ ជា​លទ្ធផល​ធ្វើឲ្យ​មាន​ឈាម​រដូវ​តិច និង​វដ្ដ​រដូវ​ខ្លី​ជាង​មុន​ ហើយ​​នេះ​​អាច​បណ្ដាល​ឲ្យ​មាន​ការប្រែប្រួល ឬ​រដូវ​មិន​ទៀងទាត់​ជាដើម។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/mOIwX1KvTaw សម្រាប់​ស្រីៗ​ដែល​ផឹក​កាហ្វេ​ច្រើន​រហូត​ដល់​បី​ពែង​ក្នុង​មួយ​ថ្ងៃ​​គួរ​កាត់បន្ថយ​មក​ត្រឹម​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។ យក​ល្អ​ស្រីៗ​គួរ​ចៀសវាង​ផឹក​ពពួក​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ច្រើន​មុន​ថ្ងៃមក​រដូវ​ និង​អំឡុង​ពេល​មក​​រដូវ​ ព្រោះ​ដូច​បាន​លើក​ឡើង​ខាង​លើ​ភេសជ្ជៈ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ។ ជំនួស​​ឲ្យ​​កាហ្វេ ស្រីៗយើង​​ក៏​អាច​ផឹក​តែ​ជំនួស​ដែរ​ព្រោះ​តែ​មាន​ជាតិ​កាហ្វេអ៊ីន​តិច​ដែល​មាន​ផល​ប៉ះពាល់​តិច​តួច​​ទៅ​​លើ​អាការៈ​ឈឺចាប់​ពេល​មាន​រដូវ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី


ទ្វារមាស

​រោគសញ្ញាណាខ្លះ​បញ្ជាក់ថាយើងឆ្លងមេរោគផ្សិតនៅទ្វារមាសអាចបង្កជំងឺធ្ងន់ធ្ងរ

បើ​និយាយ​ទាក់​ទង​នឹង​សុខភាព​ទ្វារមាស ជឿ​ថា​ស្រី​ៗ​គ្នា​យើង​ជា​ច្រើន នៅ​មាន​ការ​អៀន​ខ្មាស មិន​ទាន់​ហ៊ាន​និយាយ​បើក​ចំហ​ចំៗ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​ត្រង់​កន្លែង​នោះ​ដូច​ជា ការ​កើត​មេរោគ​ផ្សិត រលាក ឬ​ឈឺ​ចាប់​ជាដើម។ ប៉ុន្តែគ្នា​យើង​ត្រូវ​ដឹង​ថា នៅ​ពេលកន្លែង​សម្ងាត់​មាន​បញ្ហា ហើយ​យើង​អៀន​មិន​ហ៊ាន​និយាយ ឬ​ទៅ​រក​ពេទ្យ​ទេ​នោះ ការ​កើត​មេរោគ​ផ្សិត អាច​បណ្ដាល​ជា​ជំងឺ​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​មេរោគ​ផ្សិត​អាច​បង្ក​ឡើង​ដោយ​ប៉ារាសុីត​ម៉្យាង​ដែល​ហៅ​ថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាង​ក្រៅ​ទ្វារមាស។ នៅ​ពេល​ដែល​ស្រី​ៗ​ឆ្លង​មេរោគ​ផ្សិត​នេះ អាច​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​កាម​រោគ​ដូច​ជា ការ​រលាក​ទ្វារ​មាស រមាស់ ឈឺ​ក្រហាយ និង​ការ​ហូរ​ទឹក​រម្អិល ប៉ុន្តែ​រោគ​សញ្ញា​ទូទៅ​ដែល​អ្នក​ជំងឺ​ឆ្លង​មេរោគ​ផ្សិត​មួយ​នេះ​រួម​មាន៖ រមាស់​ទ្វារមាស ជា​ធម្មតា ការ​រមាស់​ទ្វារ​មាស​នេះ​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​ការ​ឆ្លង​រាល​ដាល​នៅ​ជុំ​វិញ​ទ្វារ​មាស និង​រន្ធ​គូថ។ ការ​ឈឺ​ចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ពេល​ដែល​ទ្វារ​មាស​រលាក។ យើងក៏​អាច​កត់​សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំ​វិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ធ្លាក់ស​ វា​ជា​ការ​ហូរ​ទឹក​រម្អិលពី​ទ្វារ​មាស ដែល​មាន​ពណ៌ស ដុំៗ ហើយ​ញឹក​ញាប់ អ្នក​ជំងឺ​អាច​ឆ្លង​មេរោគ​ផ្សិត​នេះ។ រលាក​ទ្វារមាស បើពិនិត្យទ្វារមាស​មើល​នោះ យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូច​ជា​រលាក […]


សុខភាពស្ត្រី

៤ ចំណុចស្រីៗគួរដឹង​បើ​មានអាការៈឈឺចាប់ពេលមករដូវ

ជា​ទូទៅ ពេល​មក​រដូវ​ស្រីៗ​តែង​មាន​ការ​ឈឺ​ចាប់​តិច ឬ​ខ្លាំង​នៅ​ពោះ​ផ្នែក​ខាង​ក្រោម។ ពេល​ខ្លះ​ការ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ខ្នង ភ្លៅ និង​ពោះ​ផ្នែក​ខាង​លើ​ដែរ។ ប្រសិនជា​ស្រីៗ​គ្នាយើង​មាន​អាការៈ​ឈឺ​ចាប់​ពេលមក​រដូវ​អាច​សាកល្បង​តាម​ប៉ុន្មាន​វិធី​ខាងក្រោម​ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់។ ១. ស្អំ​ទឹក​ក្ដៅ មធ្យោបាយ​ដែល​ងាយ​ស្រួល​ជាង​គេ​គឺ​ការ​ស្អំ​ទឹក​ក្ដៅ ហើយ​ការ​ស្អំ​ទឹក​ក្ដៅ​មាន​ប្រសិទ្ធភាព​ជាង​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។ កម្ដៅ​ជួយ​បន្ធូរ​ការ​កន្ទ្រាក់​សាច់ដុំ​ដែល​បង្ក​ការ​ឈឺចាប់​។ យើង​អាច​ស្អំ​ទឹក​ក្ដៅ​ទៅ​លើ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ហាត់ប្រាណ​ស្រាលៗ ស្រីៗយើង​​អាច​នឹង​មិន​ចង់​ហាត់ប្រាណ​ពេល​មាន​អាការៈ​ឈឺចាប់​ពេល​មក​រដូវ ប៉ុន្តែ​ការ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន។ យើង​អាច​ដើរ​ហាត់ប្រាណ​ ឬ​ហាត់​យ៉ូហ្កា​ជំនួស​ឲ្យ​ការ​ហាត់ប្រាណ​ប្រើ​កម្លាំង​ខ្លាំង។ មូលហេតុ​ដែល​ហាត់ប្រាណ​អាច​បន្ថយ​ការ​ឈឺចាប់​បាន​ដោយសារ​ពេល​ហាត់ប្រាណ​រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន endorphin ដែល​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធម្មជាតិ។ ៣. អាហារ​គួរ​ចៀសវាង អំឡុង​ពេល​មក​​រដូវ យក​ល្អ​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​ព្រោះ​អាហារ​ទាំង​នោះ​អាច​បង្ក​ឲ្យ​មាន​អាការៈ​ហើម​។ អាហារ​ទាំង​នោះ​មាន​ដូចជា៖ អាហារ​សម្បូរ​ខ្លាញ់ គ្រឿងស្រវឹង ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន អាហារ​មាន​ជាតិ​ប្រៃ។ [embed-health-tool-ovulation] ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/0PveoXwhIK8 ៤. អាហារ​គួរ​ញ៉ាំ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​របប​អាហារ​ដែល​មាន​ខ្លាញ់​តិច និង​មាន​បន្លែ​ច្រើន​អាច​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ​បាន។ យើង​គួរ​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន ព្រោះ​បន្លែ​សម្បូរ​ដោយ​វីតាមីន A វីតាមីន C វីតាមីន E វីតាមីន B វីតាមីន K និង​អាស៊ីដ​ហ្វូលិក​។ អាហារ​ទាំង​នេះ​អាច​ជួយ​បង្ការ​ជំងឺ​ស្លេកស្លាំង​ពី​ការ​បាត់បង់​ឈាម​ ដោយ​​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការ​បង្កើត​​គ្រាប់​ឈាម​ក្រហម​ថ្មី។ បន្ថែម​ពី​នេះ​ យើង​ក៏​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដែរ និង​យក​ល្អ​គួរ​ផឹក​ទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ខ្ញី​ព្រោះ​អាច​ជួយ​សម្រាល​អាការៈ​ឈឺចាប់បាន​។ យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិនជា​មាន​អាការៈ​ដូច​ខាង​ក្រោម៖ មាន​ឈាមរដូវច្រើនខុសធម្មតា អាការៈឈឺចាប់កាន់តែខ្លាំងទៅ​ៗ […]


សុខភាពស្ត្រី

ស្ត្រីពពោះមានបញ្ហាគីសដៃស្បូន ត្រូវព្យាបាលតាមរបៀបណា?

គីស​ដៃ​ស្បូន ​ជា​ប្រភេទ​គីស​​លើ​ក្រពេញ​ដៃ​ស្បូន ហើយ​ស្ថិត​នៅ​ក្នុង​អាង​ត្រគាក​របស់​ស្ត្រី ដែល​គេ​ចែក​ជា​ប៉ុន្មាន​២ប្រភេទ​ធំៗ គឺ​ដុំ​គីស​ទឹក និង​ដុំ​គីស​សាច់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ លោក​បន្ត​ថា ចំពោះ​ម៉ាក់ៗ​មាន​ផ្ទៃពោះ ភាគ​ច្រើន​គឺ​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង​នៅ​ត្រី​មាស​ទី២។ ផ្ទុយទៅវិញ មាន​ករណី​ខ្លះ ដែល​ដុំ​គីស​នៅ​តែ​មិន​ទាន់​បាត់​ទៅ​វិញ​ទេ ស្ត្រី​ពពោះត្រូវ​មន្ទីរពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់​លាស់។ គ្រូពេទ្យ​នឹង​ពិគ្រោះ​ពី​ហានិភ័យ​ដែល​អាច​បែក​ហូរ​ឈាម រមួល នោះ​ពេទ្យ​នឹង​សម្រេច​វះ​កាត់​ចេញ​តែ​ម្ដង​នូវ​គ្រប់​អាយុ​កាល​របស់​កូន​នៅ​ក្នុង​ផ្ទៃ។ ជាមួយ​គ្នា​ដែរ ប្រសិន​បើ​ម្ដាយ​ពពោះ​ទាំង​មាន​គីស​នៅ​ដៃ​ស្បូន គឺ​អាច​បណ្ដាល​ឲ្យ​កូន​ប្រឈម​នឹង​ការ​រលូត ឬ​កើត​មិន​គ្រប់​ខែ​ជា​ដើម។ វេជ្ជបណ្ឌិត​រោគ​ស្ត្រី​នេះ​បន្ថែម​ថា ចំពោះ​ពេល​វេលា​ដែល​មាន​សុវត្ថិភាព​គឺ ក្រោយ​១៣​សប្ដាហ៍​នៃ​អាយុ​គភ៌ ព្រោះ​ពេល​នោះ សុក​របស់​កូន​ធំធាត់​ហើយ​មាន​លទ្ធភាព​បញ្ចេញ​អ័រម៉ូន គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​គភ៌​បាន តែ​ប្រសិន​បើ​គីស​នៅ​តែ​បន្ត​ធំ​ទៀត គឺ​ត្រូវ​វះ​កាត់​នៅ​ពាក់​កណ្ដាល​ខែ​ទី​៣ ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គីស​ដៃ​ស្បូន​ដែល​ឧស្សាហ៍​កើត​ឡើង​ញឹក​ញាប់​មាន​៤​ប្រភេទ​គឺ គីស​ទឹក​ធម្មតា គីស​ឈាម​រដូវ គីស Dermoid និង​គីស​ទឹក​ពណ៌​ស​ខាប់ ហើយ​សម្រាប់​ការ​ព្យាបាល​គឺ​អាស្រ័យ​ទៅ​តាម​នោះ​តាម​ប្រភេទ​គីស​។ គីស​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ចំណែក​គីស​ខ្លះ​ទៀត​គឺ​ត្រូវ​ការ​វះកាត់​ទើប​បាន​ជា​សះ​ស្បើយ​វិញ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ម៉្យាង​វិញ​ទៀត ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​សុខភាព​ដូច​ជា រដូវ​មិន​ទៀង​ទាត់ រាំង​រដូវ​ញឹក​ញាប់ […]


សុខភាពស្ត្រី

ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់

ស្បូន​គឺ​ជា​អវៈយវៈ​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី តែ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្សេងៗ​រួម​មាន ជំងឺ​ដុំ​ស្បូន គីស​ស្បូនជាដើម​។ ចំពោះ​គីស​ដៃ​ស្បូន​ក៏​ជា​ជំងឺ​មួយ​ដែល​ស្រីៗ​គ្រប់​រូប​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ ដូច​នេះ​ស្រីៗ​គ្នា​យើង​គួរ​ដឹង​ពី​ប្រភេទ​គីស​ដែល​អាច​កើត​មាននៅ​ស្បូន។ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី​ឲ្យ​ដឹង​ថា គីស​ដៃ​ស្បូន ឬ​អាច​ហៅ​ថា គីស​កន្សោម​ពង​បញ្ចេញ​មេ​ជីវិត​ស្ត្រី ជា​ប្រភេទ​គីស​ដែល​មាន​នៅ​លើ​ក្រពេញ​ដៃ​ស្បូន​របស់​ស្ត្រី និង​ស្ថិត​នៅ​ក្នុង​អាង​ត្រគាក​របស់​ស្ត្រី។ គីស​ដៃ​ស្បូន​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២ប្រភេទ​ធំៗ ជា​ប្រភេទ ដុំ​ទឹក និង​ដុំ​សាច់ ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា៖ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ១. ​គីស​ទឹក ស ឬ​គីស​ធម្មតា​អាច​បាត់​ទៅ​វិញ (Cyst-Decraff) ដោយ​សារ​ក្រពេញ​បញ្ចេញ​មេ​ជីវិត មិន​ខ្ជាក់​ចេញ​តាម​កាល​កំណត់​ជា​រៀង​រាល់​ខែ ឬ​មិន​បាន​ផ្ទុះ​បែក ដែល​សល់​ពី​វដ្ដ​រដូវ​របស់​ស្ត្រី ឬ​អាច​ជា​ប្រភេទ​គីស​ទឹក​ជា​ឈាម។ ដុំ​គីស​ប្រភេទ​នេះ​អាច​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ព្យាបាល តែ​ត្រូវ​តាម​ដាន​រយៈ​ពេល ២-៣ខែ​ សិន។ ២. គីស​ឈាម​រដូវ (ovarian Endometriosis Cyst) បណ្ដាល​មក​ពី​ឈាម​រដូវ​របស់​ស្ត្រី ដែល​ជា​ធម្មតា​ស្ថិត​ក្នុង​ស្រទាប់​ក្នុង តែ​ពេល​មាន​កត្តា​ចលករ​ណាមួយ វា​ធ្វើ​ឲ្យ​ឈាម​នោះ​តោង​ស្អិត ជាប់​ទៅ​នឹង​ក្រពេញ​ដៃ​ស្បូន ដែល​បណ្ដាល​ឲ្យ​បង្កើត​បាន​គីស​ឈាម​រដូវ។ [embed-health-tool-ovulation] ៣. ​គីស​ (Dermoid Cyst) គីស​ប្រភេទ​នេះ មាន​សរីរាង្គ​របស់​មនុស្ស​នៅ​ខាង​ក្នុង​ដូច​ជា សក់ ធ្មេញ សាច់​កំណក​ផ្សេងៗ ជា​កោសិកា​សរីរាង្គ​របស់​មនុស្ស វិវត្ដ​ខុស​ប្រក្រតី ជួប​ប្រទះ​ជា​ប្រភេទ Teratome […]


សុខភាពស្ត្រី

មហារីកក្រពេញអូវែ! ស្រីៗ​គួរដឹង និងស្វែងយល់ពីជំងឺនេះ

១- តើជំងឺមហារីកក្រពេញអូវែជាអ្វី? ជំងឺ​មហារីកក្រពេញអូវែ​​នេះ​កើត​ចេញ​​មក​ពី​ក្រពេញ​អូវែ​។ អ្នក​ជំងឺ​ភាគ​ច្រើន​មិន​ដឹង​ថា​ខ្លួន​កើត​មហារីកទេ​ លុះ​ត្រា​តែ​សាច់​មហារីក​​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក ​និង​ក្នុង​ពោះ​ហើយ​ទើប​រក​ឃើញ ដែល​ករណី​នេះ​គឺ​​ពិបាក​ក្នុង​ការ​ព្យាបាល និង​ងាយ​ប្រឈម​គ្រោះ​ថា្នក់​ដល់​អាយុ​ជីវិត។ ២- តើយើងអាចដឹងថាកើតជំងឺមហារីកនេះបានដោយរបៀបណា? ជំងឺ​មហារីក​ក្រពេញ​អូវែ​ក្នុង​ដំណាក់​កាល​ដំបូង ភាគ​ច្រើន​មិន​សូវ​ចេញ​​​រោគ​សញ្ញា​ទេ។ ប្រសិន​បើ​មាន​រោគ​សញ្ញា ភាគ​ច្រើន​អ្នក​ជំងឺ​ងាយ​ច្រឡំ​​ថា​ជា​សញ្ញា​ដែល​មិន​គួរ​ឲ្យ​បារម្ភ​ដូចជា​ទល់​លាមក​ជាដើម​។ សញ្ញា​ដែល​ឧស្សាហ៍​ជួប​ញឹក​ញាប់​​ជាង​គេ​គឺ៖ ឆ្អល់​ពោះ ​ហើម​​សាច់​នៅ​ម្ដុំ​ពោះ ឆាប់​ឆ្អែត ស្រក​ទម្ងន់ ឈឺ​​ក្នុង​អាង​ត្រគៀក ពោះ​វៀន​ដើរ​មិន​ស្រួល នោម​ញឹក ក្នុង​ករណី​មាន​សញ្ញា​ដែល​បារម្ភ​ថា​មាន​ជំងឺ​មហារីក​គួរ​ប្រញាប់​​ទៅ​ជួប​គ្រូពេទ្យ ​ជា​ពិសេស​ក្នុង​ករណី​ដែលយើង​ស្ថិត​​ក្នុង​ក្រុម​​គ្រួសារ​​ធ្លាប់​មាន​ប្រវត្តិ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ ​និង​មហារីក​សុដន់។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/AIIuKjn6jQk [embed-health-tool-ovulation] ៣- គ្រូពេទ្យ​ធ្វើរោគវិនិច្ឆ័យជំងឺនេះដូចម្ដេច? យើង​​ចាំ​បាច់​ត្រូវ​​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ដង​ខ្លួន និង​អាង​ត្រគាក។ គ្រូ​ពេទ្យ​​ក៏​​ត្រូវ​​ធ្វើ​តេស្ដ​បែប​រូប​ភាព​វេជ្ជសាស្ត្រ បូម​ឈាម​ពិនិត្យ និង​អាច​ច្រឹប​សាច់​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ៤- វិធីព្យាបាលជំងឺមហារីកក្រពេញអូវែមានអ្វីខ្លះ? ការ​ព្យាបាល​គឺ​អាស្រ័យ​ទៅ​តាម​​ដំណាក់​កាល​នៃ​មហារីក​។ ដោយ​ការ​ព្យាបាល​អាច​មាន​ជម្រើស​តាម​កម្រិត​ដូច​ជា៖ ដំណាក់​កាលទី១៖ មហារីក​មាន​​​នៅ​តែ​ក្រពេញ​អូវែ​ទាំង​២​ប៉ុណ្ណោះ ដំណាក់​កាលទី២៖ សាច់​​មហារីក​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក ដំណាក់​កាលទី៣៖ សាច់​​មហារីក​ចូល​ទៅ​ដល់​ក្នុង​ពោះ ដំណាក់​កាលទី៤៖ សាច់​​មហារីក​រាតត្បាត​ចេញ​​ហួស​ពី​តំបន់​ពោះ​ និង​អាង​ត្រគាក។ ជម្រើស​ក្នុង​ការ​ព្យាបាល​ មាន​ដូច​ជា​ការ​វះ​កាត់ និង​ការ​ចាក់​ថ្នាំ​គីមី៖ គ្រូពេទ្យ​​អាច​វះកាត់​យក​​​ក្រពេញ​អូវែ​ទាំង​២ចេញ​ ជាមួយ​នឹង​ដៃ​ស្បូន ស្បូន​ និង​សាច់​មហារីក​ក្បែរ​ៗ​នោះ។ បើ​យើង​​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ជំងឺ​មហារីក​នេះ​បាន​លឿន គ្រូពេទ្យ​អាច​កាត់​តែ​ក្រពេញ​អូវែ ឬ​ដៃ​ស្បូន​របស់​ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ យើង​​អាច​រៀប​ការ​បង្កើត​កូន​បាន​ធម្មតា។ ការ​ព្យាបាល​ចាក់​ថ្មាំ​គីមី គឺ​ចាំ​បាច់​ត្រូវ​ចាក់​បន្ទាប់​ពី​វះកាត់​រួច ​ដើម្បី​កម្ចាត់​ចោល​ឲ្យ​អស់​នូវ​កោសិកា​មហារីក​ដែល​នៅ​សេស​សល់។ ថ្នាំ​គីមី​អាច​ត្រូវ​ប្រើ​តាម​សរសៃ​ ឬ​ចូល​ទៅ​ក្នុង​ពោះ​ផ្ទាល់​ ឬ​ទាំង​២​ប្រភេទ​តែ​ម្ដង។ ស្ត្រី​ដែល​មាន​មហារីក​ដំណាក់​កាល​ចុង​ក្រោយ […]


ការមករដូវ

ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ

ស្រីៗ​យើង​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បាត់​រដូវ។ នេះ​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​ពី​​ដល់​វ័យ​អស់​រដូវ​ ប៉ុន្តែ​ប្រសិនជា​បាត់​រដូវ​នៅ​ក្នុង​ករណី​ផ្សេង​ពី​នេះ វា​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព។ ការ​បាត់​រដូវ​មាន​ ២ ​ប្រភេទ។ ប្រភេទ​ទី​១​គឺ​សម្រាប់​ស្រីៗ​ដែល​មាន​អាយុ​ ១៦ ​ឆ្នាំ​ និង​មិន​ទាន់​មាន​រដូវ​ដំបូង។ នេះ​អាច​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​បន្ត​ពូជ​ដែល​បង្ក​មិន​ឲ្យ​មាន​រដូវ​ដែល​គេ​ហៅ​ថា​ការ​បាត់​រដូវ​ដំបូង (Primary Amenorrhea)។ ប្រភេទ​ទី២​គឺ​នៅ​ពេល​ដែល​បាត់​រដូវ​ប្រចាំខែ​រយៈពេល​បី​ខែ​ជាប់​គ្នា​ក្រោយ​ពី​មាន​រដូវ​ធម្មតា​ ៩ ​ខែ​មុន​ដែល​គេ​ហៅ​ថា​Secondary Amenorrhea។ ប្រភេទ​ទី​២​គឺ​កើត​មាន​ទូទៅ​ជាង​ប្រភេទ​ទី ១។ [embed-health-tool-ovulation] មូលហេតុ​បង្កឲ្យមាន​ការ​បាត់​រដូវ ការ​បាត់​រដូវ​អាច​បង្ក​ដោយ​មូលហេតុ​មួយ​ចំនួន។ ការ​បាត់​រដូវ​ដំបូង​​អាច​មក​ពី​បញ្ហា​សរីរាង្គ​ភេទ​ដែល​អាច​ជា​សញ្ញា​នៃ​ការ​លូតលាស់​មិន​ល្អ ឬ​ភាពមិន​ប្រក្រតី​របស់​អូវែ។ រីឯ​ការ​បាត់​រដូវ​ប្រភេទ​ទី​២​វិញ​អាច​មក​ពី​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​ក្រពេញ pituitary ​។ នៅ​ពេល​ដំណើរការ​ប្រក្រតី ក្រពេញ​ទាំង​ពីរ​​ផលិត​អ័រម៉ូន​សម្រាប់​ការ​មក​រដូវ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/rxuJVFdoUSM ក្រៅពី​បញ្ហា​ខាងលើ ការ​បាត់​រដូវ​ប្រភេទ​ទី ​២ ​គឺ​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​មាន​ដូចជា៖ ជំងឺ​ធាត់ កង្វះ​អាហារូបត្ថម្ភ ជំងឺ​អត់ឃ្លានអាហារ (anorexia nervosa) ស្រក​ទម្ងន់​ខ្លាំង ហាត់ប្រាណ​ខ្លាំង​ពេក ជំងឺ Polycystic Ovary Syndrome (កើតឡើង​ដោយសារ​តែ​នៅក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូនភេទ) មហារីក​ក្រពេញ​អូវែ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (noncancerous ovarian cysts) ស្លាកស្នាម​នៅ​ស្បូន​ដោយ​ការ​បូម ឬ​កោស​សម្អាត​ស្បូន ការ​កាត់​ស្បូន​ចេញ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អតុល្យភាព​អ័រម៉ូន ស្ត្រេស ឬ […]


សុខភាពស្ត្រី

៤ ចំណុចស្រីៗគួរដឹង ទាក់ទង​រឿងសម្អាតកន្លែង​សម្ងាត់ខ្លួនឯង

ទ្វារ​មាស​របស់​មនុស្ស​ស្រី​យើង​គ្រប់​រូប គឺ​មាន​លក្ខណៈពិសេស​មួយ ដោយវា​ចេះធ្វើការ​​សម្អាត​ដោយ​ខ្លួន​ឯង។ ប្រសិន​បើ​យើង​មាន​សុខភាព​ល្អ​ធម្មតា យើង​​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ច្រើន​ រក​វិធី​សម្អាត​កន្លែង​សម្ងាត់នេះ​​ទេ។ យើង​​អាច​មិន​ចូល​ចិត្ដ​ ពេល​មាន​​ស​ធ្លាក់​​តាម​ទ្វារ​មាស ប៉ុន្តែ​បើ​ស​​ដែល​ធ្លាក់​មក​​នោះ​មិន​មាន​ក្លិន ឬ​មិន​មាន​ព័ណ៌​ប្លែក​ទេ​​នោះ វា​គឺ​ជា​រឿង​ធម្មតា​របស់​ប្រព័ន្ធ​បន្ត​ពូជ​មនុស្ស​ស្រី​​យើង​ទេ។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ព្យាយាម​សម្អាត​ស​នោះចេញ​​ ដោយ​លាង​សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត។ ប៉ុន្តែ​ការ​សម្អាត​នោះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តុល្យភាព​បាក់​តេរី​ក្នុង​ទ្វារ​មាសទៅ​វិញ​ និង​ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ និង​រលាក​ក្នុង​ទ្វារ​មាស​ថែមទៀត។ ដូច​នេះ តើ​ស្រីយើង​​គួរ​លាង​សម្អាត​ទ្វារ​មាស​ដូច​ម្ដេច​ទើប​ត្រឹម​ត្រូវ? ១- កុំប្រើសាប៊ូក្រអូប ជា​ការ​ពិត​ដែល​ផលិត​ផល​អនាម័យ​ទាំង​អស់​របស់​ស្រី​មាន​ក្លិន​ក្រអូប ប៉ុន្តែ​ក្លិន​នេះ​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ទ្វារ​មាស​បាន។ ​បើ​ចង់​ប្រើ​សាប៊ូ​ដុំ ​​គួរ​​​ទិញ​សាប៊ូ​ធម្មតា​មិន​មាន​ក្លិន។ យើង​ត្រូវ​យក​សាប៊ូ​មក​លាងសម្អាត​​តែ​ផ្នែក​ខាង​ក្រៅ​​​បាន​ហើយ ឯ​ផ្នែក​ខាង​ក្នុង​របស់​​ទ្វារ​មាស​​វិញ មិន​ត្រូវ​សម្អាត​ទេ ព្រោះជាធម្មជាតិ​ផ្នែក​ខាង​ក្នុង​នេះ​​ចេះ​សម្អាត​ដោយ​ខ្លួន​ឯង​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់? តើនៅម៉ោងណាខ្លះបុរស ឬស្រ្តីមានអារម្មណ៍ផ្លូវភេទខ្លាំង​? បើ​មាន​សញ្ញាទាំង៥នេះ អ្នក​មិនទាន់ក្លាយជាគូស្នេហ៍​ល្អ​នៅឡើយទេ កុំប្រហែសឲ្យសោះ កន្លែងទាំងនេះស្រីៗត្រូវឧស្សាហ៍ពិនិត្យមើលជាប្រចាំ ២- មួយថ្ងៃសម្អាតតែម្ដងបានហើយ បើ​យើង​មិនលាង​សម្អាត​​ទ្វារ​មាស​នឹង​មាន​ញើស ហើយ​ធ្លាក់​ស ប៉ុន្តែ​បើ​ដុស​លាង​ញឹក​ពេក​នឹង​ធ្វើ​ឲ្យ​ទ្វារ​មាស​​ស្ងួត ​មាន​​បម្រែបម្រួល​​បាក់តេរី​ល្អក្នុង​ទ្វារ​មាស កើត​រមាស់​ ឬ​ធ្លាក់​ស​ខុស​ធម្មតា និង​អាច​មាន​មេរោគ​ផ្សិត​ទៀត។ លាង​សម្អាត​ទ្វារ​មាស​មួយ​ថ្ងៃ​ម្ដង គឺ​គ្រប់​គ្រាន់​ហើយ។ ចំពោះ​ពេល​មក​រដូវវិញ​ ​ស្រីៗ​យើង​​ត្រូវ​​សម្អាត​ទ្វារ​មាស​ឲ្យ​បាន​ញឹក​ញាប់ និង​ច្រើន​ជាង​ធម្មតា​បន្តិច។ ការ​សម្អាត មិនមែន​សម្អាត​តែ​​ប្រដាប់​ភេទ​ទេ យើង​​ត្រូវ​សម្អាត​​តំបន់​ចន្លោះ​​​ទ្វារ​មាស និង​រន្ធគូទដែរ។ ៣- កុំ​បាញ់​ទឹកលាងទ្វារមាស​ Douching ​មាន​ន័យ​ថា ​ជា​ការ​បាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស​ដោយ​ផ្ទាល់ ​ដើម្បី​បាញ់​​សម្អាត​ពេល​ធ្លាក់​ស។ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមិនងាយដល់ចំណុចកំពូល អាចមក​ពី​លក្ខខណ្ឌ​ទាំង​នេះ​

ជា​ទូទៅ​ ​ការមិនឡើងដល់កំពូលអំឡុងពេលរួមភេទ ​ច្រើន​កើត​លើ​​ស្រីៗ​ជាងប្រុសៗ។ ​មនុស្ស​ស្រី​​ប្រហែល​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ​ជួប​បញ្ហា​នេះ តែ​មិន​ដាច់​ចិត្ដ​និយាយ​ប្រាប់​ដៃគូ។ អាការៈ​មិន​ដល់​ចំណុច​កំពូល​នេះ​ ត្រូវគេហៅថា anorgasmia ឬ female orgasmic disorder។ ១- មូលហេតុមិនអាចឈានដល់ចំណុចកំពូល ការ​​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​របស់​ស្រីៗ​អំឡុងពេល​រួមភេទ​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូច​ជា៖ អៀន​ខ្មាស​ច្រើន បញ្ហា​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ បញ្ហា​ស្ត្រេស មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ធ្លាប់​មាន​បញ្ហា​រោគ​ស្រ្តី​ពី​មុន (​កាត់​ស្បូន​ជា​ដើម) អាយុ​កាន់​តែ​ច្រើន មាន​ជំងឺ​ទឹក​នោម​ផ្អែម ថ្នាំ​មួយ​ចំនួន ដូច​ជា (SSRIs) (ថ្នាំជំងឺផ្លូវចិត្ត) បញ្ហា​ស្មារតី ដូច​ជា ជំងឺ​បាក់ទឹក​ចិត្ត ឬ​ថប់​បារម្ភ ធ្លាប់​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ វប្បធម៌ ឬ​ជំនឿ​សាសនា (គិត​ថា​ការ​រួម​ភេទជា​កំហុស) មានករណី​​ខ្លះ ​ការមិន​​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ​​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​​កើត​មាន​អារម្មណ៍ធុញ​ថប់​ផង​ដែរ​។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ២- ធ្វើម៉េចទើបដឹងថាមានបញ្ហាមិនអាចឈានដល់ចំណុចកំពូល? សញ្ញា​ចម្បងនៃការ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល គឺ​​​បញ្ហា​មិន​ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ក្រោយ​ ឬ​អំឡុង​ពេល​រួម​ភេទ ទោះ​​ជា​មាន​អារម្មណ៍​ពុះ​កញ្រ្ជោល ឬ​រំញោច​រោលរាល​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ស្រីៗ​​ដែល​មាន​បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល មិន​អាច​ឈាន​ដល់​ចំណុចកំពូល​ទាំង​​ពេល​រួម​ភេទ ឬសម្រេច​កាម​ដោយ​ខ្លួន​ឯង ហើយបញ្ហានេះ ត្រូវ​ចែក​ចេញ​ជា ៤ ក្រុម៖ – Primary anorgasmia៖ ​ក្រុម​នេះ មិន​ដែល​ឈាន​ដល់​ចំណុច​កំពូល​ទាល់​តែ​សោះ។ – Secondary […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស