សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក សុខភាពស្ត្រី

សុខភាពផ្លូវភេទ

ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា

ជា​ធម្មតា​ស្រ្តី​ជាច្រើន​គិត​ថា ទ្វារមាស​មាន​ក្លិន​គឺ​ដូចគ្នា​ទាំងអស់ ប៉ុន្តែ​លោក ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ក្លិន​ទ្វារមាស​មាន​ផ្សេង​ៗ​គ្នា ដែល​ទាំង​នោះ​ក៏​អាច​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ទៀត។ ១- ក្លិន​លោហធាតុ​ច្រែះ ក្លិន​ដែល​ចេញ​ពី​ទ្វារមាស​ក្រោយ​ពេល​មាន​រដូវ ឬ​ក្រោយ​ពេល​រួមភេទ​ជាមួយ​ការ​បញ្ចេញ​ទឹកកាម​ទៅ​ខាង​ក្នុង គឺជា​បាតុភូត​ធម្មតា​ទាំង​ស្រុង។ វា​បណ្ដាល​មកពី​ការ​ផ្លាស់ប្ដូរ pH នៅ​ខាង​ក្នុង​ទ្វារមាស​ហើយ​ជា​ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ទោះជាយ៉ាងណាក៏ដោយ​ប្រសិនបើ​វា​នៅ​តែ​បន្ត​កើត​មាន ឬ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​សូម​សាកសួរ​គ្រូពេទ្យ។ ២- ក្លិន​ត្រី​ប្រឡាក់ ប្រភេទ​បែប​នេះ​ជះ​ក្លិនខ្លាំង និង​គួរ​ឲ្យ​រំខាន​ណាស់ ក្លិន​នេះគឺជា​សញ្ញា​ដែល​អ្នក​ទទួល​រង​ពី​ជំងឺ​ទ្វារមាស ការ​ឆ្លង​បាក់តេរី​បណ្ដាល​មកពី​អតុល្យភាព Flora ដែល​មាន​នៅ​ក្នុង​ទ្វារមាស។ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ trichomoniasis ដែល​ជា​ជំងឺ​កាមរោគ។ ជាទូទៅ​ក្លិន​មិន​ល្អ​នេះ​ត្រូវ​បាន​អម​ដោយ​ការ​ហូរ​ទឹក​រម្អិល​ពណ៌​ស ឬ​ពណ៌​ប្រផេះ​ហើយ​បាត់​ទៅ​វិញ​បន្ទាប់ពី​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ជាមួយ​នឹង​ថ្នាំ​អង់ទីប៊ីយោទិច។ ដូច្នេះ​វា​ចាំបាច់​ក្នុង​ការ​ពិគ្រោះ​យោបល់​រោគ​ស្ត្រី​ភ្លាម​ៗ​នៅ​ពេល​វា​លេច​ឡើង។ ៣- ក្លិន​ឆួល​ដូច​មេ​នំប៉ាវ ក្លិន​ឆួល​ខ្លាំង និង​គួរឲ្យ​ធុញ​ទ្រាន់​នេះ ច្រើន​តែ​បណ្ដាល​មក​ពី​បែក​ញើស​ច្រើន​ពេក។ ដូច្នេះ​ប្រសិនបើ​យើងឧស្សាហ៍​ស្លៀក​សម្លៀកបំពាក់​តឹង ឬ​ខោទ្រនាប់​ធ្វើ​ពី​សម្ភារៈ​សំយោគ​ដែល​ធ្វើឲ្យ​រំខាន​ដល់​ស្បែក ដូច្នេះ​វា​នឹង​បែកញើស​ខ្លាំង យើង​គួរតែ​ផ្លាស់ប្ដូរ​ទម្លាប់​ស្លៀក​ពាក់​បែប​នោះ​ចេញ។ ជ្រើសរើស​សម្លៀកបំពាក់​ដែល​​រលុង​ អាច​ឲ្យ​ស្បែក​មាន​ខ្យល់​ចេញ​ចូល ហើយ​ជ្រើសរើស​ខោអាវ​កប្បាស​ដែល​ស្រូប​យក​ញើស។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤- ក្លិន​ផ្អូម ថ្វី​ដ្បិតតែ​មិន​សូវ​មាន ហើយ​មិន​សូវ​ខ្លាំង​ដូច​ក្លិន​មុន​ៗ តែ​ក្លិន​នេះ​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ប្រាប់​ពី​ការ​ឆ្លង​មេរោគ​ផ្សិត។ ជា​រឿយ​ៗ​វា​ត្រូវ​បាន​អម​ដោយ​ការ​ហូរ​ទឹក​រម្អិលពណ៌​ស​ក្រាស់ និង​រមាស់​ខ្លាំង។ ដូច្នេះយើងត្រូវពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ភ្លាមៗ​នៅ​ពេល​រោគ​សញ្ញា​ទាំង​នេះ​លេច​ឡើង។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


សុខភាពស្ត្រី

ស្រីៗកុំមើលរំលង! បញ្ហាសុខភាពមួយចំនួន យើងអាចដឹងបានតាមរយៈសុដន់

គ្នា​យើង​​អាច​នឹង​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​ សុដន់​គឺ​ជា​កន្លែង​ទាក់​ទាញ​ជាង​គេ​មួយ នៅ​លើ​ដង​ខ្លួន​របស់​ស្រីៗ​យើង​។ ដូច​នេះ​ប្រសិន​​​បើយើង​​មិន​សូវ​បាន​ខ្វាយ​ខ្វល់​អំពី​​សុដន់ឲ្យ​​បាន​ច្រើន យើង​​គួរ​ចាប់​ផ្ដើម​ខ្វាយ​ខ្វល់​ពី​វា​ឲ្យ​បាន​ច្រើន​ចាប់​ពី​ពេល​នេះ​ទៅ ដោយ​សារ​​តែសុដន់​​រ​បស់​យើង​ អាច​ប្រាប់​អំពី​បញ្ហា​កើត​មាន​ចំពោះ​​សុខ​ភាព​របស់យើង​​បាន​ជា​ច្រើនយ៉ាង​។ ១- សុដន់រីកធំ ក្នុង​សុដន់​​ភាគ​ច្រើន​ជា​កោសិកា​ខ្លាញ់ ដូច​នេះ ​ប្រសិន​បើ​ថ្មី​ៗ​នេះ​​សុដន់​គ្នា​យើង​ស្រា​ប់​តែ​​រីក​ធំ​ជាង​មុន ​បញ្ជាក់​បាន​ថា​ យើង​​កំពុង​​តែ​ឡើង​គីឡូ​ហើយ ឬ​​បើ​​រួម​ភេទ​ដោយ​មិន​បាន​ការពារ ក៏​​អាចបញ្ជាក់​​គ្នា​យើង​អាច​​នឹង​កំពុង​មាន​ផ្ទៃ​ពោះ ​ធ្វើ​ឲ្យ​រន្ធ​ទឹក​ដោះ​​​ត្រៀម​ខ្លួន​សម្រាប់​ផលិត​ទឹក​ដោះ។ ក្រៅ​ពី​នេះ​ នៅ​មាន​វិធី​ពន្យារ​កំណើត និង​បម្រែ​បម្រួល​អ័រម៉ូន​ពេល​ម​ក​រដូវ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សុដន់​រីក​ធំ​បាន​ដែរ។ ២- សុដន់ស្វិតជាងមុន សុដន់គ្នា​យើង​អាច​​នឹង​រួម​តូច​​ពេលយើង​ស្រក​គីឡូ ឬ​នៅ​ពេល​អ័រម៉ូន​អឺស្រ្តូហ្សែន​ក្នុង​ខ្លួន​​ថយ​ចុះ។ ប៉ុន្តែបើសង្កេត​ឃើញ​ថា​ សុដន់រួម​តូច​ទាំង​​មិនបាន​​ស្រក​គីឡូ ឬ​មិន​ទាន់​អស់​រដូវ​នោះ ​គួរ​តែ​ទៅ​មន្ទី​ពេទ្យ​ធ្វើ​តេស្ត​រក​ជំងឺ​គីស​ក្នុង​ក្រពេញ​អូវែ (PCOS)។ ក្រៅ​ពី​ជំងឺ​គីសក្នុង​ក្រពេញ​អូវែ នៅ​មាន​ការ​ផឹក​កាហ្វេ​ច្រើន​​ក៏​អាច​ធ្វើ​ឲ្យ​សុដន់​រួម​តូចដូច​គ្នា។​ [embed-health-tool-due-date] ៣- ប្ដូររូបរាង ជា​ទូទៅ ​សុដន់​ស្រី​ៗ ​គឺ​សុទ្ធ​តែ​មាន​រូប​រាង​មក​ស្រាប់​​តាម​ហ្សែនរៀងៗខ្លួន ហើយអាច​នឹង​ប្រែ​ប្រួល​តាម​អាយុ​។ ​ការ​ប្រែ​ប្រួលនេះ​បណ្ដាល​មក​ពី​សរសៃ​ចំណង និង​ជាលិកា​ត​ភ្ជាប់​ចាប់​ផ្ដើម​ខូច​ខាត និង​បាត់​បង់​ភាព​យឺត​នៅ​លើ​ស្បែក។ រឿង​សំខាន់​គ្នា​យើង​​ត្រូវ​ធ្វើ​មិន​ត្រូវ​ឲ្យ​ទម្ងន់​​ប្រែ​ប្រួល​ខ្លាំង​ភ្លាម​ៗ​ពេក​ទេ ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ និង​ពាក់​អាវ​ទ្រនាប់​ត្រូវ​ជា​មួយ​ទំហំ​សុដន់យើង កុំ​ឲ្យ​មើល​​ទៅ​យារ​ធ្លាក់​ខ្លាំង​ពេក។ ៤- ដុំរឹងពកលើសុដន់ អំឡុង​ពេលកំពុង​មក​រដូវ គ្នា​យើង​​ប្រហែលជា​ចាប់​អារម្មណ៍​ឃើញ​ថា​​សុដន់​មាន​ឡើង​ដុំ​រឹង នេះ​ដោយ​សារ​តែ​អ័រម៉ូន​កើន​ឡើង​ ដើម្បី​​ឲ្យ​មាន​សារធាតុ​រាវ​ចូល​មក​បំពេញ​ថង់​ក្នុង​សុដន់។ ដុំ​ពក​កើត​​ឡើង​ពេល​មក​រដូវ​នេះ​ជា​ដុំ​ធម្មតា​ទេ ហើយ​​នឹង​បាត់​ទៅ​វិញ​ពេល​វដ្ដ​រដូវ​បញ្ចប់។ ប៉ុន្តែ​បើ​​នៅ​មាន​ការ​បារម្ភ​​ជា​មួយ​ដុំ​ទាំង​អស់​នោះ ​អាច​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​បន្ថែម​បាន ដើម្បី​ឲ្យ​ប្រាកដ​​ថា​សុដន់​យើង​មិន​មាន​បញ្ហា​អ្វី​​កើត​ឡើង​ទេ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៥- ឈឺសុដន់ ឈឺ​ចាប់​ក្នុង​សុដន់ ​អាច​បណ្ដាល​មកពី​បញ្ហា​ជា​ច្រើន អាច​បណ្ដាល​មកពី​អតុល្យភាព​អ័រម៉ូន ដោយ​សារ​អាវ​ទ្រនាប់ […]


សុខភាពស្ត្រី

ពិតអត់! ស្រីៗអត់ស្លៀកខោក្នុងមានអារម្មណ៍សិចស៊ី និងផាសុកភាពជាងមុន?

ទំនងជាមានស្រីៗ​យើង​មិនតិចគ្នា​ទេ ដែល​​ធ្លាប់​សួរ​ខ្លួន​ឯង​យ៉ាង​តិច​ក៏​ម្ដង​ដែរ ថា​តើ​គួរ​ស្លៀក​ខោ​ក្នុង ឬ​អត់។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​គឺ​មាន​អារម្មណ៍​ស្រួល​ក្នុង​ខ្លួន​ពេល​មិន​ស្លៀក​ខោ​ក្នុង តែ​ក៏​មាន​មនុស្ស​ស្រី​យើង​មួយ​ចំនួន​ផ្សេង​ទៀត ​គិត​ថា ការ​ធ្វើ​បែប​នេះ​គឺ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​មនុស្ស​ស្រីនោះទេ​។ តាម​ការ​ពិត​ទៅ​រឿង​មិន​ស្លៀក​ខោ​ក្នុង​គឺ​មិន​មែន​ជា​រឿង​ធំ​ដុំ​អ្វី​ឡើយ។ ​ខាង​ក្រោម​នេះ  “Hello គ្រូពេទ្យ” នឹង​​លើក​ឡើង​ពីមូល​ហេតុ​មួយ​ចំនួននាំ​ឲ្យ​ស្រីៗមួយ​ចំនួន​​​​ឈប់​ស្លៀក​ខោ​ក្នុង​និង​គិត​ថា​ជា​រឿង​ល្អ។ ១- ការពារការឆ្លងរោគ បើ​ប្រដាប់​ភេទស្រីៗ​គ្នា​យើង ​ងាយ​មាន​អាការៈ​​រកាំនោះ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​​កុំ​ស្លៀក​ខោ​ក្នុងមិន​ខាន។ អ្នកជំនាញ​រោគ​ស្ត្រី​ជា​ច្រើន ពិសេស​នៅ​បរទេស ​ជឿ​ថា​ អត់​ស្លៀក​ខោ​ក្នុង​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រមាស់ និង​ធ្វើ​ឲ្យស្រីៗ​មាន​អារម្មណ៍​​ស្រួល​​ខ្លួន​ថែម​ទៀត​ផង។ ខោ​ក្នុង​អាច​ធ្វើ​ឲ្យទ្វារ​មាសថប់​ខ្យល់ ព្រោះ​ទ្វារ​មាស​​ជា​កន្លែង​មាន​សំណើម​ច្រើន។​ ក្រៅពីនេះ ពេល​យើង​​ស្លៀក​ខោក្នុង​​រឹបជិត ជាតិ​សំណើម​នៅ​ខាង​ក្នុង​​នឹង​មិន​អាច​ចេញ​មក​ក្រៅ​​បាន ​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​សម​ស្រប​សម្រាប់​ឲ្យ​ពពួក​បាក់​តេរី​រីក​លូត​លាស់ទៅ​វិញ​។ អត្ថបទ​ពាក់ព័ន្ធ៖ ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន ២- មិន​លេច​ស្នាម​ខោ​ចេញ​មក​ក្រៅ ស្រីៗ​ជាច្រើន​គិត​ថា វាជា​រឿង​គួរ​ឲ្យ​អៀន​ខ្មាស​ពេល​អ្នក​​ផ្សេង ពិសេស​ប្រុសៗ ​អាច​មើល​ឃើញ​ទម្រង់​ខោ​ក្នុងពី​ខាង​ក្រៅនោះ។ មូលហេតុ​នេះ មិន​បាច់​ស្លៀក​ខោ​ក្នុងយើង​ក៏​​មិន​ចាំ​បាច់ត្រូវ​​ខ្វាយ​ខ្វល់​អំពី​រឿង​នេះ​ទៀត​ដែរ។ ប៉ុន្តែ ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នផ្នែក​ខាង​មុខ​ ពេលស្រីៗ​គ្នា​យើង​​ស្លៀក​ខោលេច​រាង​ខ្លាំង នោះអាច​នឹង​ធ្វើ​ឲ្យ​រូបរាង​ប្រដាប់​ភេទ​យើង​លេច​ចេញជារូបរាង​មក​ខាង​​ក្រៅ​បានដែរ​។ ៣- មានអារម្មណ៍សិចស៊ីជាងមុន ស្រីៗ​មួយ​ចំនួន បង្ហាញ​ពី​អារម្មណ៍​ពិតថា ខ្លួន​មាន​អារម្មណ៍​កាន់​តែ​សិច​ស៊ីថែម​ទៀតពេល​មិន​ស្លៀក​ខោក្នុង​នេះ។ ពិសេស​បើ​ស្រី​យើង​មិន​ចង់ចំណាយ​ច្រើន​លើ​ខោក្នុង​បែបសិចស៊ី យើង​អាច​បោះបង់​ការ​ស្លៀក​ខោ​ក្នុងនេះបាន។ យ៉ាង​ណា យើង​ក៏​មិន​ចាំ​បាច់​ប្រាប់​អ្នក​ផ្សេង​ពីរឿងយើង​ស្លៀក ឬ​មិន​ស្លៀក​​ខោ​ក្នុង​នោះ​ដែរ គ្រាន់​តែ​ដឹង​ខ្លួនយើង​​ម្នាក់​ឯង​ទៅ​បាន​ហើយ បែប​នេះ គ្នា​យើង​​អាច​រីក​រាយ​ជាមួយ​អារម្មណ៍​ពោរ​ពេញ​ដោយ​ភាព​ជឿ​ជាក់ ក៏​ដូច​ជា​រក​ឃើញ​ថាម​ពលដ៏អស្ចារ្យ​ថ្មី​មួយ។ អត្ថបទពាក់ព័ន្ធ: ផឹកទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងតិច៧យ៉ាង គុណប្រយោជន៍សុខភាព […]


ទ្វារមាស

ថ្នាំក្រមុំផ្សាយលើបណ្ដាញសង្គមអាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

ថ្នាំក្រមុំកំពុងកក្រើកនៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែលមានដូចជា ថ្នាំ​សុល ថ្នាំ​លាប ថ្នាំ​បន្តក់ ដែល​ជួយ​ឲ្យ​ប្រដាប់​ភេទ​ស្ត្រី​វិល​មក​រក​សភាព​ដើមដូចក្រមុំម្ដងទៀត។ តើថ្នាំក្រមុំនេះពិតជាមានប្រសិទ្ធិភាពដូចអ្នកលក់អនឡាញបានផ្សព្វផ្សាយមែនអត់? មានផលប៉ះពាល់យ៉ាងណាដល់សុខភាពស្រ្តី? ចំពោះ​បញ្ហា​ថ្នាំក្រមុំនេះ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ថ្នាំ​សុល​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ ហើយថ្នាំ​ទាំង​អស់​នោះ​ភាគច្រើន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ និង​ប្រើប្រាស់​ពី​ក្រសួង​សុខាភិបាល​ទេ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​បាន​បន្ត​ទៀត​ថា ថ្នាំក្រមុំ​ដែល​បាន​កំពុង​ផ្សាយ​ថា​ ជួយ​ឲ្យ​ប្រដាប់បន្តពូជ​វិលមកតឹងហាប់​ណែនដូច​ក្រមុំ​ម្ដង​ទៀត ហើយ​ជួយ​មិន​ឲ្យ​ធ្លាក់​ស បំបាត់​ក្លិន ពិតជា​ប៉ះពាល់​ចំពោះ​សុខភាព​ និងអាច​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​រលាក រលួយ ស្អិត ហើម ស្ងួត រមាស់ អាលែកហ្ស៊ី បើ​ករណី​ធ្ងន់ធ្ងរ​កើត​ជា​ជំងឺ​មហារីក​ទៀត។ បន្ថែម​ពី​នោះថ្នាំក្រមុំ​ដែល​គេ​ផ្សព្វផ្សាយ​ថា​ជួយ​ឲ្យ​ដូច​ក្រមុំ​ម្ដង​ទៀត អាច​បង្ក​ឲ្យ​មាន​មេរោគ​នៅប្រដាប់ភេទ ថែម​ទាំង​មាន​ការ​រំខាន​ដល់​អ័រម៉ូន​របស់​ស្ត្រី អាច​បង្ក​ទៅ​ជា​ជំងឺ​កាមរោគ ដែល​អាច​ចម្លង​ទៅ​ដៃគូ មាន​ជំងឺ​រោគ​ស្ត្រី​មិន​ងាយ​ព្យាបាល ក៏​មិន​សង្ឃឹម​ថា​អាច​ជា ត្រលប់មក​ធម្មតា​វិញ​ទេ (ពិការ​ផ្លូវ​ភេទ) រហូត​ដល់​ប្រហែល​លែង​រួមភេទ​បាន​ជា​រៀង​រហូត​ហើយ។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំក្រមុំ​អស់​ទាំង​នោះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ព្រោះ​អ្នក​ដែល​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​គ្មាន​ជំនាញ គ្មាន​សញ្ញាប័ត្រ​ពាក់ព័ន្ធ​ឡើយ ហើយ​អ្នក​ដែល​គេ​ជួល​មក​ផ្សាយ​ក៏​មិន​បានសិក្សាលម្អិត និងមិនសូវមាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​រោគស្រ្តីដែរ។ អត្ថបទគួរអាន៖ ចេញសញ្ញាព្រមានទាំង៧នេះ អាចជាការឆ្លងមេរោគទ្វារមាស ស្រីៗប្រយ័ត្នផង ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​ […]


សុខភាពស្ត្រី

ប៉ុន្មានចំណុចនេះ ជាមូលហេតុនាំឲ្យ​ស្រីៗងាយរលាកផ្លូវបង្ហួរ​នោម

ជំងឺរលាក​បំពង់​បង្ហួរនោម​គឺ​ជាការ​រលាក​ទាំង​តម្រង​នោម ប្លោក​នោម និង​រន្ធ​បង្ហួរនោម។ មុខ​ងារ​របស់​តម្រង​នោម និងប្លោក​​នោម​​​គឺ​សម្រាប់​ផ្ទុក​កាក​សំណល់ និង​សម្អាត​កាកសំណល់​ចេញ​ពី​ក្នុង​ខ្លួនយើង​។ កាក​សំណល់​នេះ​នឹង​ចេញ​ពី​ក្នុង​ខ្លួនយើង​ ក្នុង​​ទម្រង់​ជា​ទឹក​នោម​ដែលបញ្ចេញ​​មក​តាម​រន្ធ​បង្ហួរ​នោម។ ១- ជំងឺរលាកផ្លូវបង្ហួរនោមលើមនុស្សស្រី មនុស្ស​ស្រីយើង​ងាយ​នឹង​កើតជំងឺ​រលាក​ផ្លូវ​បង្ហួរ​ទឹក​នោម​ច្រើន​ជាង​មនុស្ស​ប្រុស។ អ្នក​វិទ្យា​សាស្រ្ត​មួយ​ចំនួន​បាន​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ស្រី​មាន​អត្រា​​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ច្រើន​ជាង​មនុស្ស​ប្រុស។ លើស​ពី​នេះ​ទៀត​នោះ​ការ​ឆ្លង​រោគ​នៅ​លើ​មនុស្ស​ស្រី​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​មួយ​ឆ្នាំ។ ការ​ឆ្លង​រោគ​ភាគ​ច្រើន​បង្ករ​ឡើង​ដោយ​ពពួក​មេរោគ​ចូល​ទៅ​ក្នុង​បំពង់​បង្ហួរនោម។ មាន​ករណី​ឆ្លង​មេរោគ​មួយ​ចំនួន​គឺ​មិនចាំ​បាច់​ត្រូវ​ការ​ព្យាបាល​ទេ ហើយ​​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ រោគ​សញ្ញា​ដែល​អាច​លេច​ឡើង​មាន​ដូច​ជា៖ ឈឺ​ចាប់​ពេល​បត់​ជើង​តូច នោម​ញឹក​ជាង​ធម្មតា ពិបាក​នោម​ នោមមិន​ចេញ​ទោះ​បី​ជា​មាន​អារម្មណ៍​កំពុង​តែ​ចង់​នោម​ក្ដី មាន​លេច​ទឹក​នោម​ដោយ​មិន​ដឹង​ខ្លួន ទឹក​នោម​ប្រែ​ជា​ខាប់ ខ្មៅ មាន​ធំ​ក្លិន ឬ​មា​នឈាម ២​- តើមូលហេតុរបស់ជំងឺរលាកផ្លូវបង្ហួរនោមរបស់មនុស្សស្រីមានអ្វីខ្លះ? ស្រិៗយើង​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ការ​ណែ​នាំ​ឲ្យ​មនុស្ស​ស្រី​លាង​សម្អាត​តំបន់​សម្ងាត់​របស់ខ្លួន​ពី​មុខ​ទៅ​ក្រោយ​ហើយ។ ការ​និយាយ​បែប​នេះ​គឺ​ដើម្បី​ការ​ពារ​មនុស្ស​ស្រីយើង​​មិន​ឲ្យ​កើត​ជំងឺរលាក​ផ្លូវ​បង្ហួរ​នោម។ ការណែនាំនេះ​​កាន់​តែ​មាន​ហេតុ​ផល​សម​រម្យ​នៅ​ពេល​ដែលយើង​ក្រឡេក​ទៅ​មើល​ទី​តាំង​របស់​រន្ធ​​បង្ហួរនោម ទ្វារ​មាស និង​រន្ធ​គូទ។ រន្ធ​បង្ហួរ​នោម គឺ​ជា​បំពង់​មួយ​ដែល​ដឹក​ទឹក​នោម​ចេញ​ពី​ក្នុង​ខ្លួន ហើយ​វាស្ថិត​នៅ​ក្បែរ​ទ្វារ​មាស និង​រន្ធ​គូថ។ ការ​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ​អាច​ការ​ពារ​បាក់​តេរី និង​មេរោគ​ពី​ក្នុង​ទ្វារ​មាស និង​ក្នុង​រន្ធ​គូទ​ធ្វើ​ឲ្យ​រលាក​រន្ធ​បង្ហួរ​នោម​បាន។ ពេល​រលាក​រន្ធ​បង្ហួរនោម​អាច​រាល​ដាល​ទៅ​​ប្លោក​នោម និង​អាច​ឆ្លង​ទៅ​កាន់​សរី​រាង្គ​ដទៃ​ផ្សេង​ទៀត​បាន។ រន្ធ​បង្ហួរ​​នោម​នៅ​លើ​មនុស្ស​ស្រី​គឺ​ខ្លី​ជាង​មនុស្ស​ប្រុស ហើយ​បាក់​តេរី និង​មេរោគ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​បាន​កាន់​តែ​លឿន។ ក្រៅ​ពី​បាក់​តេរី​មាន​ក្នុង​រន្ធ​គូទ នៅ​មាន​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​អាច​នាំ​មេរោគ​ចូល​ក្នុង​រន្ធ​បង្ហួរ​ទឹក​នោម​បាន​ដូច​គ្នា។ [embed-health-tool-ovulation] ៣​- ការរួមភេទ ពិត​មែន​ហើយ​​ ការ​រួម​ភេទ​គឺ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ទឹក​នោម​បាន។​ ជា​ការ​ពិត ដោយ​សារ​តែ​សកម្មភាព​ផ្លូវ​ភេទ​អាច​នាំ​បាក់​តេរីពី​ក្នុង​ទ្វារ​មាស ឬ​រន្ធ​គូទ​ចូល​ទៅ​ក្នុង​រន្ធ​នោម​បាន។ វិធី​ការពារ​ជំងឺរលាក​ផ្លូវ​នោម​ពេល​រួម​ភេទ គឺ​យើង​​អាច​នោម​ក្រោយ​ពេល​រួម​ភេទ​ក្នុង​រយៈ​ពេល​ ៣០​នាទី អាច​ជួយ​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​នេះ​បាន។ ៤- ទល់លាមក និងរាករូស ពេល​យើង​ទល់​លាមក​ធ្វើ​ឲ្យ​ប្លោក​នោម​ពិបាក​បញ្ចេញ​ទឹក​នោម​មក​ក្រៅ​ឲ្យ​អស់​ណាស់។ ដូច​នេះ​ទឹក​នោម និង​បាក់​តេរី​នឹង​ជាប់​នៅ​ក្នុង​ខ្លួន […]


ជំងឺគីសក្រពេញអូវែ

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន បញ្ហា​​ទាក់​ទង​នឹង​ស្បូន អាច​ឲ្យ​ស្ត្រី​ប្រឈម​ហានិភ័យ​ខ្លាំង​ដល់​សុខភាព​ដូច​ជា មហារីក​ស្បូន កើត​គីស​ក្នុង​ស្បូន​ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តី​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ដុំ​គីស​នៅ​ដៃ​ស្បូន​បាន​ដែរ ដែល​វា​ផ្ដល់​ផល​វិបាក​ច្រើន​។ បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (Ovarian Cysts) គឺ​ជា​ដុំ​ទឹក​ស្រោប​ដោយ​ស្រោម​នៅ​ក្នុង ឬ​នៅ​លើ​ផ្ទៃ​អូវែ (​ក្រពេញ​មេ​ជីវិត​ស្ត្រី) ដែល​នៅ​សង​ខាង​ស្បូន​ស្ត្រី។ ជំងឺ​គីស​ដៃ​ស្បូន បង្ហាញ​រោគ​សញ្ញា​ប្រែប្រួល​ទៅ​តាម​ទំហំ​គីស​ដូចជា៖ – ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាល​ដាល​ទៅ​ក្រោយ – ឈឺ​អាង​ត្រគាក​មុន​ចាប់​ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក – ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ – នោម​ញឹក ឬ​ក៏​ពិបាក​នោម – អាច​មាន​ចុក​ពោះ​ខ្លាំង​ភ្លាមៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ឲ្យ​ដឹង​ពី​ផល​វិបាក​ដែល​ប៉ះពាល់​ដល់​ស្ត្រី​ប្រសិន​បើ​កើត​គីស​ដៃ​ស្បូន៖ – ស្រ្តី​វ័យ​ចំណាស់​ដែល​អស់​រដូវ ហើយ​កើត​គីស​ដៃ​ស្បូន អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក – Ovarian cyst Torsion គឺ​ដុំ​គីស​ដែល​រមួល​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង – Ovarian cyst Rupture គឺ​ដុំ​គីស​ដែល​បែក​រហែក​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង និង​មាន​ឈាម​ដក់​ក្នុង​ពោះ។ ចំពោះ​មូល​ហេតុ​នៃ​កើត​គីស​ដៃ​ស្បូន គឺ​អា​ស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គីស​នីមួយៗ ហើយ​ការ​ព្យាបាល​ក៏​ផ្អែក​ទៅ​តាម​រោគ​សញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​នៃ​គីស​ផង​ដែរ។ [embed-health-tool-ovulation] ក្នុង​ករណី​ដែល​ស្រីៗគ្នាយើង មាន​​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ប្រាប់​ខាង​លើ […]


ការមករដូវ

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ស្រីៗ គ្នា​យើង​មួយ​ចំនួន ពេល​មក​រដូវ​តែង​បារម្ភ មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ហើយមាន​គ្នា​យើង​មួយ​ចំនួន​ញ៉ាំ​ថ្នាំ​បំប៉ន​សុខភាព ឬ​ជួយ​ថែ​រក្សា​សម្ផស្ស តែ​ដល់​ពេល​មក​រដូវ​មិន​ហ៊ាន​លេប​ថ្នាំ។ ចុះ​បើ​មក​រដូវ​ញ៉ាំ​ថ្នាំ​បំប៉ន​ផ្សេងៗ​បានអត់? មាន​ប៉ះពាល់​អីទេ? ដើម្បី​សម្រាយ​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្រីៗ​ដែល​កំពុង​ញ៉ាំ​ពពួក​ថ្នាំ​បំប៉ន​សុខភាព ឬ​ថែសម្រស់​អស់​នោះ គឺ​នៅ​តែ​អាច​ញ៉ាំ​បាន​ពេល​មក​រដូវ គ្មាន​បញ្ហា​ប៉ះពាល់​អី​ដល់​សុខភាព​ទេ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា ការ​លេប​ថ្នាំ​អស់​នោះ​ពេល​មក​រដូវ​ក៏​មិន​បណ្តាលឲ្យ​អាក់​រដូវ ឬធ្វើ​ទុក្ខ​ឲ្យ​ឈឺ​ចុក​ចាប់​អ្វី​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដែល​មិន​ប៉ះពាល់​នោះ គឺ​លុះ​ត្រា​តែ​ជា​ថ្នាំ​ដែល​មាន​ការ​បញ្ជាក់ និង​មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ មិន​មែន​ថ្នាំ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ទេ។ ក្នុង​ករណីលេប​ថ្នាំ​មិន​ល្អ ផ្តេស​ផ្តាស វា​មិន​ត្រឹម​តែ​មិន​ល្អ​ពេល​មក​រដូវ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ ពេល​ដែល​លេប​វា​យូរៗ​ទៅ។ អត្ថបទពាក់ព័ន្ធ៖ មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ ពេលមករដូវម្តងៗ ស្រីៗប្រហែសបែបនេះ ទើបងាយឆ្លងមេរោគ ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗយើង​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់


សុខភាពស្ត្រី

ពេលមករដូវ អាចញ៉ាំភេសជ្ជៈមានជាតិហ្គាសបានអត់?

នៅ​ពេល​ដែល​មក​រដូវ ស្រី​គួរ​ញ៉ាំ​អាហារ​ល្អ​ដល់​សុខភាព មិន​គួរ​ញ៉ាំ​របស់​ផ្តេស​ផ្តាស​ទេ ទោះ​វា​ជាបញ្ហា​សុខភាព​ពី​ធម្មជាតិ​ក៏​ដោយ។ មាន​នារីៗ​មួយ​ចំនូន​លើក​ឡើង​ថា ពេល​មក​រដូវ​ញ៉ាំ​ភេសជ្ជៈមាន​ជាតិ​ហ្គាសដូចជា ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈផ្សេងៗអាច​ធ្វើ​ឲ្យ​បាត់​ការ​ឈឺចាប់​ពេល​មក​រដូវ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល។ ឆ្លើយ​នឹង​ការ​លើក​ឡើង​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជា​ធម្មតា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​អាច​ញ៉ាំ​បាន​ក្នុង​ពេល​មក​រដូវ ក៏​ប៉ុន្តែ​វា​អាច​ផ្តល់​ផល​ពិបាក​ដល់​សុខភាព​ដែរ ដូចជា មានការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​អំឡុង​ពេល​មក​រដូវ។ បើ​ធ្ងន់​ធ្ងរ​នោះ វា​អាច​បណ្តាល​ឲ្យ​ក្រហាយ និង​រលាក​ក្រពះ​យើង​បាន ដោយ​សារ​តែ​ភេសជ្ជៈ​អស់​នោះ មាន​ជាតិ​អាស៊ីដ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យក​ល្អ នៅ​ពេល​​មក​រដូវ ស្រីៗ​គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​វិញ​មាន៖ – សាច់​ត្រី មាន់ – បន្លែបៃតង ផ្លែឈើ – ខ្ញី – យាអ៊ួរ -សូកូឡាខ្មៅ និង​អាហារ​ល្អៗ​ដទៃ​ទៀត​ដែល​ជួយ​ផ្តល់​កម្លាំង​ដល់​យើង។ ស្រប​គ្នា​នេះ​ដែរ ដើម្បី​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពេល​មក​រដូវ ស្រីៗ​ដាច់​ខាត​មិន​ត្រូវ​បង្អត់​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រន់​គ្រាន់​អំឡុងពេល​ដែល​រាង​កាយ​កំពុង​បាត់​បង់​ឈាម​ដែល​ធ្វើ​ឲ្យ​កម្លាំង​ខ្សោយ។ អត្ថបទពាក់ព័ន្ធ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ ធុញ​​រឿង​ឈឺ​ចាប់​ខ្លាំង​​ពេល​​មក​​រដូវ អាច​សាក​​វិធី​នេះ​បាន ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ […]


សុខភាពស្ត្រី

ស្រីៗគួរតែស្វែងយល់ពីថ្នាំរំលូតកូនសិន មុននឹងសម្រេចចិត្តជ្រើសវិធីនេះ

មាន​ស្ត្រី​មួយ​ចំនួន​ព្រោះតែ​មាន​កូន​ដោយ​គ្មាន​គម្រោង ទើប​សម្រេច​ចិត្ត​រំលូត​កូន ហើយក្នុងចំណោមវិធី​រំលូត ការ​ប្រើ​ថ្នាំលេប​ជា​វិធី​មួយ​ដែល​ពេញ​និយម​ជាង​គេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន ណែនាំ​ឲ្យ​ស្ត្រី​ដែល​មាន​កូន ហើយ​មិន​ចង់​រក្សា​ទុក ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាំងអស់​គ្នា ព្រោះ​បើ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​ពិគ្រោះ ឬ​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ជាមុន​ មាន​គ្រោះថ្នាក់​ចំពោះ​យើង​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ទៀត​ថា ការ​ប្រើ​ថ្នាំ​រំលូត​កូន​ដោយ​ខ្លួនឯង អាច​ជួប​ផល​លំបាក​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​ប្រើ​ថ្នាំ​រំលូត​ខ្លួនឯង​មិន​ដឹង​ពី​វិធី​ប្រើ និង​រយៈពេល​ប្រើប្រាស់ ដោយ​កូន​ត្រូវ​តូច​ជាង ៩ សប្ដាហ៍។ មួយ​វិញ​ទៀត យើង​មិន​អាច​ប្រើ​ថ្នាំ​នេះ​បាន​នៅ​ពេល​ណា សង្ស័យ​ថា​មាន​កូន​ក្រៅ​ស្បូន មាន​បញ្ហា​កំណក​ឈាម ឬ​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម មួយវិញទៀតមិនគួរប្រើប្រាស់ថ្នាំនេះញឹកញាប់ពេកទេ។ ​គុណវិបត្តិនៃការប្រើលេបថ្នាំរំលូតកូន – ធ្លាក់​ឈាម​ខ្លាំង – ឆ្លង​រោគ – រំលូត​មិន​ជោគ​ជ័យ នាំឲ្យ​ផ្ដល់​កំណើត​មិន​គ្រប់​លក្ខណៈ។ សម្រាប់​ស្រ្តី​ដែល​មាន​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម មាន​គ្រោះថ្នាក់​ខ្លាំង ប្រសិនបើ​លេប​ថ្នាំ​រំលូត​ដោយ​ខ្លួនឯង៖ – ស្ត្រី​កំពុង​ប្រើ​ថ្នាំ corticosteroids – ស្ត្រី​ដែល​មាន​ភាព​ស្លេកស្លាំង – ស្ត្រី​មាន​ជំងឺហឺត។ អត្ថបទពាក់ព័ន្ធ៖ មុនសម្រេចចិត្តរំលូតកូនដោយខ្លួនឯង ត្រូវដឹងពីអាយុគភ៌ បើមិនអ៊ីចឹងទេគ្រោះថ្នាក់ ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ ហើយ​​ប្រឈម​កើត​ជំងឺ​ធ្ងន់ៗ រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ដើម្បី​សុវត្ថិភាព ក្រោយ​លេប​ថ្នាំ​រំលូត​កូន រំលូតកូន ហើយ​លែង​មាន​កូន​ទៀត ដោយសារ​មូលហេតុ​ទាំង​នេះ ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? អាហារ​ចាំបាច់​បំផុត​ក្រោយ​រំលូត​កូន រម្លូតកូនប្រឈមបញ្ហាអីខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស