សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

អាហារប្រាំ​ប្រភេទ ល្អ​ខ្លាំងសម្រាប់សុខភាព​ស្ត្រី

ស្ត្រី​មួយ​ចំនួន​មាន​ភាព​មមាញឹក​ និង​ពិបាក​រក​ពេល​ក្នុង​ញ៉ាំ​អាហារ​ដែល​ជា​ហេតុ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់។ ការ​ញ៉ាំអាហារមិនគ្រប់​គ្រាន់​ធ្វើ​ឲ្យ​ស្រ្តីយើង​ទទួល​បាន​ជាតិ​ប៉ូតាស្យូម ជាតិសរសៃ choline ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក វីតាមីន A D E និង C​ មិន​គ្រប់គ្រាន់។ ប៉ុន្តែ​យើង​អាច​ជ្រើស​រើស​កំពូល​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ដែល​អាច​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​បាន​យ៉ាង​ងាយស្រួល។ ១. ស៊ុត ស៊ុត​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជា​ចំណែក​មួយ​នៃ​របបអាហារ​សម្រាប់​សុខភាព។ ស៊ុត​មួយ​គ្រាប់​មាន​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន​ជាង​១០​ប្រភេទ​ក្នុង​នោះ​រួម​មាន​ជាតិដែក វីតាមីន D ស័ង្កសី lutein zeaxanthin និង​choline រួមទាំង​ប្រូតេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ វីតាមីន D គឺ​ជួយ​ការពារ​ជំងឺ​មហារីក ជំងឺ​ទឹកនោមផ្អែម ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងនិង​អាច​ជួយ​ដល់​ការ​រក្សា​ទម្ងន់​ផងដែរ។ វីតាមីន D និង​កាល់ស្យូម​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ធ្វើឲ្យ​ឆ្អឹង​រឹង​មាំ។ ស្ត្រី​ភាគច្រើន​មាន​ជំងឺ​ពុកឆ្អឹង និង​ជំងឺ​ខ្វះកំហាប់​ឆ្អឹង​ជាង​បុរស​ក្រោយ​ពី​អស់​រដូវ។ [embed-health-tool-ovulation] អត្ថបទពាក់ព័ន្ធ៖ បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ វីតាមីន D មិនត្រឹមល្អចំពោះឆ្អឹងទេ អាចការពារជំងឺទឹកនោមផ្អែមទៀត! ២. ផ្លែ​ព្រូន (Prunes) ផ្លែ​ព្រូន គឺ​ផ្លែឈើ​ដែល​មាន​ជាតិសរសៃ​ខ្ពស់ និង​ជួយ​ដល់​សុខភាព​ពោះវៀន […]


សុខភាពស្ត្រី

ដុំសាច់ក្នុងស្បូនអាចកើតមាននៅកន្លែងណាខ្លះ? មានរោគសញ្ញាបែបណា?

នៅពេលដែលឮពាក្យថា ដុំសាច់ អ្នកណាៗក៏ចាប់ផ្តើមមានការព្រួយបារម្ភភា្លមតែម្តង​។ ជាក់ស្តែង ចំពោះស្រីៗវិញពេលឮពាក្យថា​ ដុំសាច់ក្នុងស្បូន គឺភ័យខ្លាំងតែម្តង។ ជាទូទៅ ដុំ​សាច់​ក្នុង​ស្បូនមិនមែនជាដុំសាច់កាច តែវាអាចបង្កឲ្យមានការរំខាន និងមានលក្ខណៈធ្ងន់ ឬស្រាល អាស្រ័យទៅសណ្ឋានទីតាំងនៃដុំសាច់។ មន្ទីរពេទ្យ កាល់ម៉ែត បានផ្សព្វផ្សាយឲ្យដឹងថា ចំពោះមូលហេតុនៃការកើតមានដុំសាច់ក្នុងស្បូន មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​គេ​ដឹង​ថា រោគសញ្ញនៃជំងឺដុំសាច់ក្នុងស្បូន គឺអាស្រ័យទៅលើទីតាំងនៃដុំសាច់លើស្បូនដែលគេចែកចេញជា៣ទីតាំងដូចជា៖ ទី១. ដុំសាច់នៅក្នុងស្រទាប់ក្រៅស្បូន  ដុំសាច់កើតនៅលើស្រទាប់ខាងក្រៅនៃសាច់ដុំស្បូន ជាទូទៅវាមិនមានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍ទេ លើកលែងតែមានទំហំធំ ដែលដុំនេះធ្វើឲ្យសង្កត់ និងស្អិត ទៅ​លើ​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្បែរ​ស្បូន​ដូច​ជា៖ – ប្លោកនោម៖ ធ្វើឲ្យស្ត្រីឧស្សាហ៍នោមញឹក។ – បំពង់បង្ហូរទឹកនោម៖ ធ្វើឲ្យស្ទះ និងចាល់ទឹកនោមនៅក្នុងតម្រងនោម នាំឲ្យអ្នកជំងឺឈឺចុកចាប់នៅតម្រងនោម និងចង្កេះផ្នែកខាងក្រោយ។ – ទ្វារលាមក៖ អ្នកជំងឺពិបាកបត់ជើងធំ និងទល់លាមក។ – ករណីខ្លះដុំសាច់រមួល ធ្វើឲ្យអ្នកជំងឺឈឺចុកចាប់ ដែលចាំបាច់ត្រូវធ្វើការវះកាត់ជាបន្ទាន់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទី២. ដុំសាច់នៅក្នុងសាច់ដុំស្បូន ដុំសាច់នេះកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលធ្វើឲ្យបម្រែបម្រួលប្រហោងសាច់ស្បូន ដែល​ជាទូទៅ​ក៏​វា​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ករណី​ដុំសាច់​មាន​ទំហំ​តូច​ ហើយ​ភាគច្រើនគ្រូពេទ្យអាចពិនិត្យឃើញ តាមរយៈការពិនិត្យអេកូសាស្ត្រនៅលើស្បូន។ ប្រសិនបើដុំសាច់នេះធំ វា​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ដុំ​សាច់​នៅ​ក្នុង​ស្រទាប់​ក្រៅ​ស្បូន​ដែរ។ [embed-health-tool-ovulation] ទី៣. ដុំសាច់នៅក្នុងប្រហោង ឬភ្នាសក្នុងស្បូន ជាដុំសាច់កើតនៅស្រទាប់ក្នុងនៃសាច់ស្បូន ដែលមានរោគសញ្ញាធ្វើឲ្យស្ត្រី៖ – ធ្លាក់ឈាមរដូវច្រើន ឈាមរដូវស្ត្រីច្រើនខុសធម្មតា […]


ជំងឺដុំស្បូន

ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹង​ជំងឺដុំសាច់ក្នុងស្បូន

ការ​កើត​ដុំសាច់ក្នុងស្បូន គឺជំងឺមួយដែលស្រ្តីគ្រប់វ័យ​មិនចង់ជួបប្រទះ ទោះវាជាដុំសាច់ស្លូត ឬកាចក្តី។ មន្ទីរពេទ្យកាល់ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រ្តី​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដុំ​សាច់​ស្បូន​គឺ ស្រ្តី​ធាត់ខ្លាំង ជក់បារី ស្រ្តីគ្មានកូន ស្រ្តី​អាយុ​លើស​ពី​៤០​ គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​ដុំ​សាច់​ស្បូន ឬ​លើសកម្រិត​អ័រម៉ូន ជាដើម។ ដោយឡែក ការព្យាបាលជំងឺដុំសាច់ស្បូន គឺអាស្រ័យទៅលើរោគសញ្ញា ទំហំ និងទីតាំងនៃដុំសាច់នេះ ហើយគេបានបែងចែកវាជា ៣ករណី៖ ទី១. ករណីដុំសាច់តូច គ្មានរោគសញ្ញា និងការរំខាន - ត្រូវ​តាម​ដាន​ជា​ប្រចាំ រហូត​ដល់​ស្រ្តី​អស់​រដូវ ដុំ​សាច់​នឹង​រួ​មស្វិត​ទៅ​វិញ​ឯង ដោយ​មិន​ចាំ​បាច់​វះ​កាត់ ឬ​ប្រើ​ថ្នាំ​នោះ​ទេ។ ទី២. ករណីដុំសាច់ធំ មានការឈឺចាប់ និងមានផលរំខានតិចតួច - ​ដំបូង ត្រូវព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ដុំ​សាច់​រួម​តូច ហើយ​បន្ត​ការ​តាមដានរហូតស្រ្តីអស់រដូវ។ ក្នុង​ករណី​ដែល​ព្យាបាល​ដោយ​ថ្នាំ​មិន​ជោគជ័យ ការ​វះកាត់​យក​ដុំ​សាច់​​ ឬ​​​ស្បូន​ចេញ គឺ​ជា​ជម្រើស​ចុង​ក្រោយ។ ទី៣. ករណីដែលដុំសាច់មានការឈឺចាប់ខ្លាំង ផលរំខានខ្លាំង ឬ​ធ្លាក់ឈាម - កាល​ណា​ឈាន​ដល់​ដំណាក់​កាល​នេះ វា​ជា​សញ្ញា​ប្រឈម​មុខ​គ្រោះថ្នាក់​ដល់​ជីវិត​ស្រ្តី​ខ្លាំង គេ​ត្រូវ​ធ្វើ​ការ​វះកាត់​យក​ដុំ​សាច់ ឬ​ស្បូន​ចេញ​ជា​បន្ទាន់ ដើម្បី​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មន្ទីរពេទ្យ […]


សុខភាពស្ត្រី

បាត់​រដូវ ហេតុ​អ្វីតេស្ត​ទឹក​នោមមិន​ឃើញ​មាន​ផ្ទៃពោះ?

ការ​បាត់​រដូវ​គឺ​ជា​សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការ​សង្ស័យ​ថា​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​មិន​មែន​គ្រប់​ករណី​នៃ​ការ​បាត់​រដូវ​ទាំង​អស់​សុទ្ធ​តែ​បញ្ជាក់ថា មាន​​ផ្ទៃ​ពោះ​នោះ​ទេ។ បើ​តាម ​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា ករណី​ខ្លះ ស្រ្តី​អាច​បាត់​រដូវ​ តែ​ធ្វើ​តេស្ត​ទឹកនោម​មិន​ឃើញ​មាន​ផ្ទៃ​ពោះ វា​អាច​មក​ពី​ការ​ធ្វើតេស្ត​ទឹកនោម​ភ្លាមៗ​ពេក ស្រ្តី​គួរ​តែ​រង់​ចាំ​ ១​-​២ សប្តាហ៍ បន្ទាប់​ពី​បាត់​រដូវ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/rxuJVFdoUSM ចំពោះ​ករណី​ខ្លះ ស្រ្តី​មួយ​ចំនួន​បាន​បាត់​រដូវ ហើយ​ធ្វើ​តេស្ត​ទឹកនោម​តែ​បែរ​ជា​មិន​ឃើញ​មាន​ផ្ទៃពោះ​ ព្រោះ​វា​អាច​ជា​ការ​ដែល​រដូវ​មក​យឺត ឬ​ផ្អាក​រដូវ​ជា​ដើម។ បញ្ហា​ទាំង​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ខ្លះៗ​ដូច​ជា បញ្ហា​សុខ​ភាព​ ការ​ឡើង ឬ​ស្រក​ទម្ងន់ ស្រ្តេស ហាត់​ប្រាណ​ខ្លាំង​ពេក ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​។ល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គ្លីនិក​ រ៉ាក់ ក៏​បាន​ណែនាំ​ឲ្យ​ស្រ្តី​ដែល​បាត់​រដូវ គួរ​តែ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​សុខភាព ទោះ​បី​សង្ស័យ​ ឬ​មិន​សង្ស័យ​ថា​មាន​ផ្ទៃពោះ​ក្តី។ អត្ថបទពាក់ព័ន្ធ៖ ចង់​ដឹង​មាន​ផ្ទៃពោះ ឬ​អត់ តេស្ត ២​របៀប​នេះ​ដឹង​ច្បាស់​ហ្មង មានហេតុ​ផល​ចាំបាច់​អីខ្លះបាន​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ​ភ្លាមៗ ពេល​ដឹង​ថា​មាន​កូន ស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានកូនហើយ ស្រីៗ​បើ​សង្ស័យ ចាំពេទ្យ​លម្អិត​ពីវិធីធ្វើ​តេស្ត​មាន​​ផ្ទៃ​ពោះ​ដោយ​ខ្លួន​ឯង


បញ្ហាស្ត្រីផ្សេងទៀត

អ្នកធ្លាប់​យកកូនចេញ អាចជួបគ្រោះថ្នាក់ធំៗទាំងនេះ

លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រំលូត​កូន​ដោយ​ចិត្ត​ឯង​ នៅ​កន្លែង​លួច​លាក់​​ជួប​ផល​ប៉ះពាល់​ច្រើន។ លោក​ជំទាវ​បាន​បញ្ជាក់​ថា អ្នក​មាន​ដៃគូ​បើ​មិន​ចង់​បាន​កូន ត្រូវ​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ​ដូចជា​ដាក់​កងដៃ/ស្បូន ស្រោម​អនាម័យ ចាក់/លេប​ថ្នាំ បន្ទះកៅអៀកបិទ ដែល​យើង​ប្រើ​មួយ ដើម្បី​ទប់​ស្កាត់​ការ​មាន​កូន។ តែ​ប្រសិនបើ​មាន​កូន​ហើយ ទៅ​​យក​កូន​ចេញ​តាម​ចិត្ត​ឯង​គឺជា​រឿង​មិន​ធម្មតា​ឡើយ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ វេជ្ជបណ្ឌិត​មាន​បទពិសោធន៍​យូរ​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា អ្នក​ខ្លះ​ទៅ​យក​កូន​ចេញ​ក៏​គ្មាន​បញ្ហា ខ្លះ​ទៀត​ចូល​ទៅ​គ្លីនិក​ឯកជន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ឬ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់​អាច​បណ្ដាល​ឲ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត។ បញ្ហា​ដែល​នាំ​ឲ្យ​ស្ដាយក្រោយ​នោះ​រួម​មាន៖ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/jii9hcJ8xE4 ធ្លាក់​ឈាម​ច្រើន ធ្លុះ​ស្បូន បង្ក​រោគ លែង​អាច​មាន​កូន រលាក​តួ​ស្បូន រលាក​ដៃ​ស្បូន។ ដូចនេះ​យើង​មិន​មាន​កូន​ដោយ​ចៃដន្យ​ឡើយ ការ​មាន​កូន​ត្រូវ​មាន​គម្រោង​ជាមុន​ដោយ​ដៃគូ​ទាំង​សងខាង​ពិភាក្សា​គ្នា និង​មក​ជួប​ជាមួយ​គ្រូពេទ្យ​ថា​គួរ​យក​កូន​ពេល​ណា និងពិនិត្យសា្រវជ្រាវរកជំងឺផ្សេងៗជាមុនសិនមុននឹងយកកូន ។ មួយ​វិញ​ទៀត​ការ​មាន​កូន​តាម​គម្រោង គឺ​ល្អ​ចំពោះ​ម្តាយ និង​គភ៌​ព្រោះ​យើង​អាច​ត្រៀម​ខ្លួន​ជាមុន និង​ញ៉ាំ​អាហារ​បំប៉ន ឬ​ថ្នាំ​វីតាមីន​ផ្សេងៗ។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​រូប​នេះ​ក៏​ណែនាំ​ដល់​គូ​ស្វាមី​ភរិយា​ដែល​រៀបការ​រួច ត្រូវ​ដាក់​គម្រោង​ការ​យក​កូន​ចន្លោះ ១០ ឆ្នាំ តើ​យក​បាន​ប៉ុន្មាន ត្រូវ​យក​ឲ្យ​ហើយ​ទាន់​ខ្លួន​នៅ​ក្មេង ស្បូន​មាន​សុខភាព​ល្អ មិន​មាន​ជំងឺ​ឈឺថ្កាត់​អ្វី។ បើ​ចាំ​ដល់​ចាស់​អាយុ ៤០ ឬ ៥០ មាន​កូន​សុខភាព​យើង​ប្រែ​ជា​ទ្រុឌទ្រោម​បណ្ដើរ​ៗ​ហើយ ទម្រាំ​កូន​ធំ​យើង​ក៏​ជរា​ទៅ​ទៀត។ គួរអាន៖ ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់? ភាពខ្មាសអៀនធ្វើឲ្យស្រីៗ […]


សុខភាពស្ត្រី

ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន

ជំនឿ​ចាស់​បុរាណ​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ពពោះ​មាន​ច្រើន ក្រៅ​ពី​ផ្តល់​សារ​អប់រំ ជំនឿ​មួយ​ចំនួន​ជា​ជំនឿ​ខុស​ឆ្គង ប្រាស​ចាក​ពី​ក្បូន​វេជ្ជសាស្ត្រ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្ត្រី និង​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​លម្អិត​ពី​ជំនឿ​នាំ​ឲ្យ​គ្រោះថ្នាក់​ទាំង​នោះ។ ១. ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ដែល​ចាស់ៗ​ជឿ​​ថា​ថ្នាំ​បុរាណ​ជា​ថ្នាំ​រក្សា​គភ៌ និង​ជា​ថ្នាំ​ជំនួយ​សុខភាព​នោះ​មិន​ពិត​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត​ថា ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ដូចជា​ធ្វើ​ឲ្យ​សុក​ក្រិន ស្អិត​ជាប់​ស្បូន សុក​អត់​ធ្លាក់ ទឹក​ភ្លោះ​មិន​ថ្លា​ល្អ មាត់​ស្បូន​មិន​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង ឈាម​រាវ កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។ [embed-health-tool-due-date] ២. ផឹក​ស្រា-ស្រា​ថ្នាំក្រោយ​ពេល​សម្រាល ចាស់ៗ​ជឿ​ថា​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ ក្រោយ​សម្រាល​កូន ជួយ​ឲ្យ​ស្ត្រី​ឆាប់​រឹង​សរសៃ​ខ្ចី និង​បំបាត់​អាការៈ​ទាស់​សរសៃ ដូច​ជា​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង ស្រវាំង​ភ្នែក ព្រឺ​រងា។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ […]


សុខភាពស្ត្រី

មូលហេតុសំខាន់ៗ ធ្វើឲ្យអត្រាមណរភាពមាតា ថយចុះពី៤៧២ មកនៅត្រឹម១៧០នាក់

អត្រា​មរណភាព​មាតា​បាន​ថយ​ចុះ​ពី ៤៧២ នាក់ (ឆ្នាំ ២០០៥) មក​នៅ​ត្រឹម ១៧០ នាក់ (ឆ្នាំ ២០១៤) ក្នុង ១ម៉ឺន កំណើត​រស់ ​នេះ​បើ​យោង​តាម​ការ​អង្កេត​ប្រជាសាស្ដ្រ និង​សុខភាព​កម្ពុជា (CDHS) ២០១៤ ដែល​នេះ​សញ្ញា​វិជ្ជមាន​មួយ។ តើ​មាន​កត្តា​រួម​ចំណែក​អ្វីខ្លះ​ជំរុញ​ឲ្យ​អត្រា​មរណភាព​មាតា​បាន​ធ្លាក់​ចុះ​ច្រើន​បែប​នេះ? លោក​ជំទាវ​សាស្ត្រាចារ្យ គ្រុយ លៀងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ទី​ប្រឹក្សា​បច្ចេក​ទេស ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​លើក​ពី​មូលហេតុ​មួយ​ចំនួន ដែល​នាំ​អត្រា​មរណភាព​មាតា​ថយ​ចុះ ក្នុង​នោះ​មាន​កត្តា​សម្ភារៈ​បច្ចេកទេស​កាន់​តែ​ទំនើប ថ្នាំ​សង្កូវ​សម្បូរ​បែប​ជាង​មុន ធនធាន​មនុស្ស ការ​លុប​បំបាត់​ឲ្យ​លែង​មាន​ឆ្មប​បុរាណ រួម​ទាំង​កត្តា​ចំណេះ​ដឹង​របស់​ស្ត្រី​ខ្លួន​ឯង។ “ផ្នែក​សម្ភព​យើង​មាន​ការ​រីក​ចម្រើន​ច្រើន តាំង​ពី​មុន ១០​ឆ្នាំ​មុន ២០​ឆ្នាំ​មុន គឺ​យើង​មាន​ការ​លំបាក​នៅ​ក្នុង​ផ្នែក​បច្ចេកទេស សម្ភារៈ ថ្នាំ​សង្កូវ​យើង​នៅ​មាន​ការ​ខ្វះ​ខាត ហើយ​ប្រជាជន​យើង​មិន​សូវ​បាន​ដឹង ពេល​ដែល​គាត់​មក​ពេទ្យ​ហួស​ពេល ពេទ្យ​លំបាក​នឹង​ជួយ​គាត់”។ ទោះបី​ជា​កម្ពុជា​មាន​សញ្ញា​វិជ្ជមាន​ក្នុង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា​ក៏​ដោយ តែ​បើ​តាម​របាយការណ៍​របស់​មូលនិធិ​សហ​ប្រជា​ជាតិ​សម្រាប់​ប្រជាជន​ហៅ​កាត់ (UNFPA) ស្ត្រី ៩ នាក់​ក្នុង ចំណោម​ស្ត្រី ១០ នាក់ ដែល​បាន​ទៅ​តាម​ដាន​ផ្ទៃពោះ ថា តម្លៃ​សេវា តម្លៃ​បន្ថែម​ផ្សេងៗ និង​ការ​ចំណាយ​ប្រាក់​ហោប៉ៅ […]


សុខភាពស្ត្រី

ភាពខ្មាសអៀនធ្វើឲ្យស្រីៗ ជួបបញ្ហាសុខភាពទាំងនេះ

បើ​និយាយ​ពី​បញ្ហា​រោគ​ស្ត្រី គឺ​ទាក់ទង​នឹង​ប្រដាប់​ភេទ និង​សុដន់ ដែល​ទាំង​អស់​នេះ​ហើយ​ធ្វើឲ្យ​យើង​មាន​ភាព​ខ្មាសអៀន​មិន​ហ៊ាន​ស្វែង​រក​ជំនួយ​ពេល​មាន​បញ្ហា ព្រោះ​ស្ត្រី​ខ្មែរ​ដែល​ហ៊ាន​និយាយ​រឿង​នេះ ត្រូវ​គេ​គិត​ថា​ជា​មនុស្ស​មិន​ល្អ។ ដូចនេះ​ហើយ​ពេល​មាន​អាការៈ​ឈឺចាប់​នៅ​ផ្នែក​អស់​ទាំង​នោះ ស្ត្រី​យើង​មិន​ស្វែង​រក​អ្នក​ពិគ្រោះ​ភ្លាម​ៗ រហូត​ដល់​ទុក​ជំងឺ​ឲ្យ​វិវត្តកាន់តែ​ធ្ងន់។ ១- បញ្ហា​ធ្លាក់​ស មាន​ស្ត្រី​ជាច្រើន​ជួប​បញ្ហា​ធ្លាក់​ស ឬ​ធុំ​ក្លិន មិន​ហ៊ាន​ប្រាប់​ដៃគូ និង​ប្រញាប់​ទៅ​ជួប​ពេទ្យ​ឡើយ ព្រោះ​ខ្លាច​គេ​សើច​ចម្អក ឬ​ស្ដី​បន្ទោស។ អ្នក​នាង កែវ មេត្រា រស់នៅ​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ពី​ដំបូង​ខ្លួន​គ្រាន់តែ​ធ្លាក់​ស​ធម្មតា តែ​ដោយ​ខ្លាច និង​ខ្មាសអៀន​ពេទ្យ​ជា​បុរស​នៅ​ជិត​ផ្ទះ​ផង ទើប​មិន​ហ៊ាន​ទៅ​ជួប។ ពី​ដំបូង​គ្រាន់តែ​ធ្លាក់​ស​ធម្មតា ប្រហែល ៣ ខែ​ក្រោយ​ចាប់ផ្ដើម​ធុំក្លិន រហូត​ដល់​រលាក​ស្បូន ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង ទើប​ពិភាក្សា​ជាមួយ​បងប្អូន ហើយ​គេ​ជំរុញ​ឲ្យ​មក​ព្យាបាល​នៅ​ភ្នំពេញ។ ពេល​នោះ​សឹង​តែ​ហួស​ពេល ព្រោះ​ស្បូន​រលាក​ខ្លាំង ដល់​ដំណាក់កាល​វះកាត់​ទៅ​ហើយ។ ក្រោយ​ជួប​បញ្ហា​បែប​នេះ ស្ត្រី​វ័យ ៣៦ ឆ្នាំ​មិន​អាច​មាន​កូន​ទៀត​បាន ហើយ​ក៏​ផ្ដាំផ្ញើ​ដល់​ស្ត្រី​ទាំងអស់ កុំឲ្យ​មាន​ភាព​ខ្មាសអៀន​រឿង​សំខាន់​នេះ​ទៀត ព្រោះ​ពេល​មាន​បញ្ហា​ធ្វើឲ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ខ្លួន រហូត​ជួយ​លែង​បាន។ ២- ដុំ​សាច់​ដោះ កញ្ញា កែន ស្រីគង់ ដែល​មាន​វ័យ ២៣ ឆ្នាំ​បញ្ហា​ដុះ​ដុំ​សាច់​នៅ​ដោះ ហើយ​បណ្ដាល​ឲ្យ​សុដន់​កាន់តែ​ហើម​ធំ និង​ឈឺ​ចុកចាប់។ ប៉ុន្តែ​ស្ត្រី​រស់នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​ភាព​ដាច់ស្រយាល​ផង​នោះ ត្រូវ​អ្នក​ស្រុក​និយាយ​ចំអក​ឡកឡឺយ ថា​ជា​ក្មេង​ស្រី​មិន​ល្អ ខូចខិល​ជាមួយ​ប្រុស​ឈ្មោល […]


ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

​គន្លឹះ​ទាំង​ ៤​ យ៉ាង ជួយ​ឲ្យ​​ស្រី​ៗ​មាន​ដើមទ្រូងធំ មូលក្លំល្អ

មនុស្ស​ស្រី​ជាច្រើន​តែង​ប្រាថ្នា​ដើមទ្រូង​ធំ មូល​ក្លំ​ស្អាត មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ។ បញ្ហា​ដើមទ្រូង​តូច រាបស្មើ​មិន​តឹងណែន​ជា​កង្វល់​របស់​ស្រ្តី​ទាំង​មាន​កូន​ហើយ និង​អ្នក​នៅ​លីវ ព្រោះ​នាំឲ្យ​ខ្វះ​ទំ​នុក​ចិត្ត​ក្នុង​ការ​សម្លៀកបំពាក់។ ដើម្បី​ទទួល​បាន​ដើមទ្រូង​ស្រស់​ស្អាត​ឡើង​វិញ ស្រីៗ​គ្នា​យើង​​មាន​ដើមទ្រូង​ស្អាត មក​ចែក​រំលែក​តិចនិក​មួយ​ចំនួន។ ១- ម៉ាស្សា កញ្ញា សេន សុវណ្ណមករា បាន​ឲ្យ​ដឹង​ថា របៀប​ថែទាំ​ដើមទ្រូង​ឲ្យ​នៅ​ស្រស់​ស្អាត មូលក្លំ គឺ​ត្រូវ​ម៉ាស្សា​ដើមទ្រូង​ដែល​ជា​វិធី​ងាយស្រួល​ហើយ​​មិន​ចាំបាច់​ចំណាយលុយ ឬ​ស្វែង​រក​ឧបករណ៍​ជំនួយ​ណា​មួយ​ឡើយ។ វិធី​ធ្វើ​ត្រូវ​ប្រើ​ដៃ​ទាំង​សង​ខាង ​ធ្វើ​ឡើង​ពេល​កំពុង​ងូត​ទឹក ដោយ​ម៉ាស្សា​ទាញ​ៗ​ផ្នែក​ខាង​លើ ហើយ​ដៃ​ម្ខាង​ទៀត​អាច​រុញ​ពី​ក្រោម ដើម្បី​កុំឲ្យ​យារ​ធ្លាក់។ ទម្លាប់​ធ្វើ​បែប​នេះ​រៀងរាល់​ពេល​ងូត​ទឹក ដោយ​ប្រើ​ពេល ១០-១៥ នាទី។ បន្ទាប់ពី​ងូត​ទឹក​រួច ត្រូវ​ប្រើ​ប្រេង ឬ​ឡេ​​មក​លាប និង​ធ្វើ​កាយវិការ​ដូច​ពេល​ងូត​ទឹក និង​ចំណាយ​ពេល ១០-១៥ នាទី​ដូច​គ្នា។ ២- ទម្លាប់​ពាក់​អាវ​ក្នុង​កល់ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម៉ាក់​ៗ ទៀង ធីតា ដែល​មាន​កូន​ដល់​ទៅ​២ហើយ​នោះ បាន​បញ្ជាក់​ថា ស្រី​ៗ​គ្មាន​ដើមទ្រូង ត្រូវ​ពាក់​អាវ​ក្នុង​កល់ ទើប​ជួយ​លើក​សម្រស់ ហើយ​ជួយ​ទាញ​ដើមទ្រូង​ឲ្យ​ពើង​ឡើង។ បន្ទាប់ពី​ពាក់អាវ​ក្នុង​រួច យើង​ត្រូវ​សារ៉េ​រៀបចំ​ឲ្យ​ត្រូវ​ចំ​គន្លាក់​ដើមទ្រូង ដើម្បី​សមស្របតាម​អាវ និង​មិន​រយីករយាក ឬ​មាន​ស្នាម​លើ​ដើមទ្រូង។ មួយ​វិញ​ទៀត ពេល​គេង​មិន​គួរ​ពាក់​អាវ​ក្នុង​ឡើយ តែ​អាច​ពាក់​អាវ​ណា​ដែល​សម​ល្មម​ជាមួយ​រូបរាង ចៀសវាង​ដើមទ្រូង​គ្មាន​អ្វី​ទប់​ប្រែ​ជា​យារ​ធ្លាក់​វិញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ […]


សុខភាពស្ត្រី

មកដឹងពីវិធីប្រើប្រាស់ និងប្រសិទ្ធភាពរបស់កៅអៀកពន្យារកំណើត

វិធី​ពន្យារ​កំណើត​ដោយ​ប្រើ​កៅអៀក អាច​ថា​មិន​ទាន់​ទូលំទូលាយ​ខ្លាំង​ប៉ុន្មាន​ឡើយ​នៅ​ប្រទេស​កម្ពុជា​យើង ព្រោះតែ​តម្លៃ​ថ្លៃ និង​មិន​សូវ​យល់​ពី​របៀប​ប្រើប្រាស់។ ថ្ងៃនេះ Helloគ្រូពេទ្យ បាន​ស្វែងរក​អ្នក​ធ្លាប់​ប្រើប្រាស់​ម្នាក់​ដែល​ជា​ស្ត្រី​ខ្មែរ​រស់នៅ​ប្រទេស​បារាំង មាន​កូន ៣ នាក់ ហើយ​ទទួល​បាន​បទ​ពិសោធ​ពី​ពេទ្យ​បារាំង ចូល​ខ្លួន​មក​ណែនាំឲ្យស្រី​ៗ​គ្នា​យើង ពី​របៀប​បិទ​កៅអៀក​ពន្យារ​កំណើត។ [embed-health-tool-due-date] – កៅអៀក​ពន្យារ​កំណើត​មួយ​ប្រអប់​មាន ៣ បន្ទះ សម្រាប់​បិទ ៣ សប្ដាហ៍ – កៅអៀក​បិទ​ដំបូង​នៅ​ថ្ងៃ​មក​រដូវ ឬ​ក្រោយ​អស់​រដូវ​ថ្ងៃ​ទី​១ ដល់​សប្ដាហ៍​ទី ៤ មិន​បាច់​បិទ​ទេ – ពេល​បើក​ប្រអប់​មក​នឹង​មាន​ឃើញ ៣ បន្ទះ​ក្នុង​ស្រោម ហើយ​មាន​អក្សរ​ថា​ មួយ​ណា​បន្ទះ​ទី​១ ទី២ និងទី​៣ – ពេល​ហែក​សំបក​ភ្លាម នឹង​ឃើញ​កៅអៀក​ទំហំ ៣ ធ្នាប់​ដៃ និង​មាន​ផ្លាស្ទិកថ្លា​បិទ​កន្លែង​ស្អិត – ការ​បិទ​កៅអៀក​នេះ​ទាមទារ​ធ្វើ​ឡើងទៀង​ពេល ឧទាហរណ៍៖ បិទ​បន្ទះ​ដំបូង ​ថ្ងៃ ព្រហស្បតិ៍ ម៉ោង ១១ ព្រឹក ហើយ​បន្ទះ​ទី​២ និង​ទី៣ ក៏​ត្រូវ​ធ្វើ​ឡើង​បែប​នេះ​ដែរ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! – មុន​បិទ​ត្រូវ​ជូត​ស្បែក​កន្លែង​នោះ​ឲ្យ​ស្ងួត – កៅអៀក​ពន្យារ​កំណើត​អាច​បិទ​នៅ​ដើម​ដៃ ​ត្រគាក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស