សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

នេះជាមូលហេតុ លេបថ្នាំពន្យារកំណើតហើយនៅតែមានកូន

មាន​ស្ត្រី​ជាច្រើន​បាន​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ដោយ​លេប​ថ្នាំ ព្រោះ​មធ្យោបាយ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់។ តែ​ទោះ​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​យើង​មិន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក៏​ធ្វើឲ្យ​ភ្លាត់​មាន​កូន​ទាំង​កំពុង​លេប​ថ្នាំ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​ស្រ្តី​លេបថ្នាំ​ពន្យារ​កំណើត តែ​បែរជា​ភ្លាត់​មាន​កូន​ទៅ​វិញ។ ១- ខាន​លេប​ចាប់ពី ២ ថ្ងៃ​ឡើង នៅ​សប្ដាហ៍​ដំបូង ទាមទារ​ឲ្យ​លេប​ជាប់​លាប់ និង​ទៀង​ម៉ោង ហើយក្នុង​រយៈពេល​នេះ បើ​យើង​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ហើយ​ខកខាន​លេប​មួយថ្ងៃ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ផ្ទៃពោះ​បាន​ដែរ ព្រោះ​សប្ដាហ៍​ដំបូង ​ថ្នាំ​ពន្យារ​កំណើត​មាន​សារៈសំខាន់​ក្នុង​ការ​បង្ការ​មិន​ឲ្យ​កើត​មេ​ជីវិត​ញី​បាន។ ដូចនេះ​បើ​ភ្លេច​លេប​ថ្នាំ ២ ថ្ងៃ ​គួរតែ​រួមភេទ ដោយ​ប្រើ​វិធី​ការពារ​មួយ​ផ្សេងទៀត​ដូចជា​ប្រើ​ស្រោម ​ជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- លេប​មិន​ទៀង​ពេល ជា​ធម្មតា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ត្រូវ​លេប​រាល់​ថ្ងៃ ដូចនេះ​ចន្លោះ​ពេល​លេប​មិន​គួរ​យូរ​ជាង ២៤ ម៉ោង​ឡើយ មាន​ន័យ​ថា ថ្នាំ​ពន្យារ​កំណើត​ត្រូវ​លេប​នៅ​ពេល​វេលា​ដូចគ្នា។ ឧទាហរណ៍៖ បើ​យើង​ចាប់ផ្ដើម​លេប​នៅ​ពេល​ព្រឹក​ម៉ោង ៧ ត្រូវ​លេប​នៅ​ពេល​ព្រឹក និង​ម៉ោង​នោះ​ជាប់​រហូត មិន​ត្រូវ​ឲ្យ​លើស ២៤ ម៉ោង ឬ​លើក​ទៅ​លេប​ពេល​ថ្ងៃ​ត្រង់ ល្ងាច យប់​វិញ​ឡើយ ព្រោះ​នឹង​កាត់បន្ថយ​ឥទ្ធិពល​របស់​ប្រសិទ្ធភាព​ថ្នាំ។ ៣- លេប​មិន​ត្រូវ​ពេល មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​នេះ […]


សុខភាពស្ត្រី

ស្រ្តីមានបញ្ហាទាំងប៉ុន្មាននេះ មិនគួរញ៉ាំថ្នាំគ្រាប់ពន្យារកំណើតឡើយ

សម្រាប់​ស្ត្រី​ដែល​ចង់​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ថ្នាំ​គ្រាប់ គួរតែ​ដឹង​ថា​ខ្លួន​ឯង​ថា មាន​នៅ​ក្នុង​ប្រភេទ​នោះ​អត់ ព្រោះ​បើ​មាន យើង​មិន​អាច​លេប​ថ្នាំ​បាន​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្ថិត​ក្នុង​សភាព​ទាំង​នេះ គឺ​មិន​អាច​ទទួល​សេវា​ពន្យារ​កំណើត ដោយ​ថ្នាំ​គ្រាប់ឡើយ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! – ដឹង ឬ​សង្ស័យ​ថា​ខ្លួន​កំពុង​មាន​ផ្ទៃពោះ – មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស​ខុស​ធម្មតា – មាន​ជំងឺ​ខាន់​លឿង – ដោះ​មាន​ដុំ​សាច់ – អាយុ​ច្រើន​ជាង ៣៥ ឆ្នាំ – ជក់​បារី – មាន​សម្ពាធ​ឈាម​ខ្ពស់ – មាន​ជំងឺ​បេះដូង – ឈឺ​ក្បាល​មាន​ប្រកាំង​មួយ​ចំហៀង​ក្បាល – ស្លាប់​អវយវៈ – កំពុង​ព្យាបាល​ជំងឺ – ធ្លាប់​ដាច់​សរសៃ​ឈាម​ខួរក្បាល។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា មុន​ទទួល​សេវា​ពន្យារ​កំណើត​ណា​មួយ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ចៀសវាង​ធ្វើ​អ្វី​តាម​ចិត្ត​ឯង ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​អ្វី​មួយ។ ចំណុចសំខាន់ ស្រ្តី​ស្ថិត​ក្នុង​សភាព​ទាំង​នេះ មិន​អាច​ទទួល​សេវាពន្យារកំណើត ដោយ​ថ្នាំ​គ្រាប់​ឡើយ។ ដឹង […]


ទ្វារមាស

Vulvovaginitis (ជំងឺរលាកទ្វារមាស)

និយមន័យ ១- អ្វី​​ជាជំងឺ​រលាក​ទ្វារមាស? ជំងឺ​រលាក​ទ្វារមាស​​ ជា​ការ​រលាក​មាត់ទ្វារ​មាស​និង​ទ្វារមាស។ ជំងឺរលាក​ទ្វារមាសកើត​ឡើង​ញឹកញាប់លើ​ស្ត្រី ដោយ​មាន​​ម្នាក់​ក្នុង​ចំណោម​បីនាក់អាចកើត​វា​ម្តងក្នុង​មួយ​ជីវិត ដែល​ជាទូទៅកើត​នៅអំឡុង​វ័យ​បន្តពូជ។ ២- តើ​ជំងឺ​រលាកទ្វារមាស​​កើត​ឡើង​ញឹក​ញាប់​ដែរឬទេ? ជំងឺរលាកទ្វារមាស​​ជា​ជំងឺ​ដែល​គេ​ជួប​ញឹក​ញាប់លើ​ស្ត្រី​ទាំង​ក្មេង​ទាំង​ចាស់។ ការ​រលាក​ទ្វារមាស​បង្ក​ដោយ​បាក់តេរីមាន​ដល់ទៅ​ជិត ៣០% បើយោងតាម​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ និង​បង្ការ​ជំងឺ។ ឯ​ការ​រលាក​បង្ក​ដោយ​ផ្សិត​វិញ​មាន​កាន់តែ​ញឹកញាប់​ទៀត​ដោយ​ប៉ះពាល់​ស្រ្តី ៣ នាក់ ក្នុង​ចំណោម ៤ នាក់។ រោគសញ្ញា ៣- តើ​ជំងឺរលាកទ្វារមាស​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគ​សញ្ញា​ដែល​គេ​ជួប​ញឹក​ញាប់​មាន៖ មាន​អារម្មណ៍​រំខាន​និង​រមាស់​នៅ​បរិវេណ​ប្រដាប់ភេទ រលាក (​រមាស់ ក្រហម ហើម) ប្រដាប់ភេទ ធ្លាក់ស ប្រដាប់​ភេទ​ធុំ​ក្លិន​មិន​ល្អ ពិបាក ​ឬក្រហាយ​ពេល​បត់ជើងតូច។ ​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សាជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ គួរអាន៖ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​? ៤- ពេលណា​ត្រូវ​ជួប​ពេទ្យ? បើ​ស្រីៗយើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មាន​ចម្ងល់​​បន្ថែម ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀត មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុ ៥- តើ​ជំងឺ​រលាក​ទ្វារ​មាស​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ? មាន​កត្តា​បង្ក​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​ជំងឺរលាកទ្វារមាស​ ហើយ​មូលហេតុ​ដែលកង្ក​ញឹក​ញាប់​ជាង​គេ​គឺ​បាក់តេរី។    – បាក់តេរី៖ បាក់តេរី​មួយ​ចំនួន​អាចបំបែកខ្លួន​បង្ក​ជា​ជំងឺ​ ដូចជា បាក់តេរី Streptococcus, Gardnerella និង Staphylococcus។ ការ​ចម្លង​ដោយ​បាក់តេរី​ធ្វើ​ឲ្យ​មាន​ធ្លាក់ស​ពណ៌រាង​ប្រផេះ និង​ធុំ​ក្លិន​ឆ្អាប​ដូច​ត្រី។    – ផ្សិត៖ មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង ​គឺ​មេរោគ​ផ្សិត Candida […]


ទ្វារមាស

ជំងឺទាំងនេះឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់!

ទ្វារមាស​ ជា​អវយវៈ​ស៊ាំញ៉ាំមួយ​លើ​រាង​កាយ​ស្រីៗ ហើយដោយសារ​កត្តា​មួយ​ចំនួនដូច​ជា ​រួម​ភេទ ​ឆ្លង​រោគ វិធី​ពន្យារ​កំណើត អាយុ ថ្នាំ​ពេទ្យ ឬ​​បម្រែ​បម្រួល​ក្រោយ​សម្រាល​កូន ធ្វើ​ឲ្យ​គ្នា​យើង​ងាយ​កើត​ជំងឺ​លើ​ទ្វារ​មាស​ណាស់ ហេតុ​នេះ​គ្នា​យើង​គួរ​ប្រុង​ប្រយ័ត្ន ចេះ​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ។ តើ​​ជំងឺ​ឧស្សាហ៍​ប្រទះ​ឃើញ​លើ​ទ្វារ​មាស​ស្រីៗ មាន​អ្វី​ខ្លះ? អត្ថបទ​នេះ នឹង​បញ្ជាក់​ប្រាប់។ ១- ឈឺនៅមាត់ទ្វារមាស ឈឺ​នៅ​មាត់​ទ្វារ​មាស​ (ឈឺមិន​បាត់) ​ដែលមិន​មែនបណ្ដាល​មក​ពី​ការ​បង្ក​រោគ ឬ​បញ្ហា​សុខ​ភាព​ណា​ផ្សេង ត្រូវ​​គេ​ហៅ​​ថា Vulvodynia។ គេ​មិន​ទាន់​ប្រាកដពី​មូល​ហេតុ​​បញ្ហា​មួយ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ថា​ វា​មាន​ទាក់​ទង​ជា​មួយ​នឹង​អ័រម៉ូន ការ​រលាក បញ្ហា​សរសៃ​ប្រសាទ ​ដូច​ជា​មាន​របួស ឬ​សរសៃ​ប្រសាទ​ឡើង​ក្រាស់​នៅ​ត្រង់​មាត់​ទ្វារ​មាស។ គ្នា​យើង​ ​អាច​មាន​អារម្មណ៍​ឈឺ​ដូច​គេ​យក​អ្វី​មុត​ស្រួច​មក​ចាក់ ​ឈឺ​ហើយ​បាត់​ទៅ​វិញ ឬ​​អាច​មាន​អារម្មណ៍​ក្រហាយ រមាស់ និង​ពិបាក​ទ្រាំ​នៅ​ត្រង់​ប្រដាប់​ភេទ។ ២- មានដុំពក ឡើងប៉ោងទ្វារ​មាស ស្រីៗភាគ​ច្រើន ​ធ្លាប់ប្រទះ​​ឃើញ​មាន​ឡើង​ដុំ​ពក​នៅ​ទ្វារ​មាស​ ប៉ុន្តែភាគ​តិច​ណាស់​ដឹង​ថា​វា​ជា​អ្វីប៉ុណ្ណោះ។ ​អាច​ជា​បណ្ដុំរោម​ ដុះ​ចេញ​ពី​ស្បែក​មិន​រួច ឬ​ដោយ​សារ​​គ្នា​យើង​​មាន​​កោរ ឬ​លាប​ក្រមួនលើ​ថ្ងាស​ទ្វារ​មាស​ក៏​ថា​បាន​។ យ៉ាង​ណា ដុំពក​នេះ ក៏​​អាច​ជា​បញ្ហា​មួយ​ទៀត​ ​គេ​ហៅ​ថា Bartholin’s cyst ជាប់​ពាក់​ព័ន្ធ​​ក្រពេញ Bartholin ទាំង​ពីររបស់​ទ្វារ​មាស។ ក្រពេញ​នេះ​ជា​ មាន​នាទី​​បញ្ចេញ​ទឹក​រម្អិល ប៉ុន្តែក៏​​អាច​ស្ទះ […]


ទ្វារមាស

Vaginal atrophy (ជំងឺរួម​ស្វិត​ទ្វារ​មាស)

និយម​ន័យ ១- អ្វី​ជាជំងឺ​រួម​ស្វិត​ទ្វារ​មាស? ជំងឺរួម​ស្វិត​ទ្វារ​មាស​ មក​ពី​ពាក្យ​បច្ចេកទេស Vaginal​ Atrophy​ ​ជាជំងឺ​សំដៅ​លើ​​ការ​ថយ​កម្រាស់​ ស្ងួត ​និង​រលាក​ជញ្ជាំង​ទ្វារ​មាស​ ដោយ​សារ​តែ​រាង​កាយ​​ផលិត​អ័រម៉ូន​អឺស្រ្តូសែនបាន​តិច។ ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ តែង​តែ​កើត​ឡើង​ជា​ញឹកញាប់ចំពោះ​ស្រ្តី​​ក្រោយ​អស់​រដូវ ។ សម្រាប់ស្រីៗ​ជា​ច្រើន ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដល់​ប្រព័ន្ធ​ទឹកនោម​ផង​ដែរ ហើយ​ដោយ​សារ​តែ​ចន្លោះ​ផ្សា​ភ្ជាប់​​លក្ខណៈ​ធម្មជាតិរវាង​​ទ្វារមាស​ និង​ប្រព័ន្ធ​ទឹក​នោម ទើប​អ្នក​ជំនាញបាន​យល់​ឃើញ​ថា​ ពាក្យ​​សមស្រប​បំផុត​សម្រាប់​ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ និង​រោគ​សញ្ញា​មាន​មក​ជាមួយ គឺ​ចង្កោមរោគសញ្ញាប្រដាប់ភេទ និងផ្លូវ​ទឹកនោម ក្រោយពីអស់រដូវ “Genitourinary syndrome of menopause (GSM)” ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ជា​ធម្មតា​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ ​ពិត​ជា​មាន ហើយ​​កាត់​បន្ថយ​កម្រិត​អរម៉ូន​អឺស្រ្តូសែន ​គឺ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​​ក្នុង​រាង​កាយ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រស់​នៅ​ជាមួយ​ភាព​​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ នោះ​ដែរ។ ២- ជំងឺ​រួម​ស្វិត​ទ្វារ​មាសកើត​ឡើង​ញឹក​ញាប់​ដែរទេ? ​ចន្លោះ​ ១០​-​៤០ ​ភាគរយ​ ក្នុង​ចំណោម​ស្រីៗ​អស់​រដូវ បាន​​ជួប​រោគ​សញ្ញា​ជំងឺ​រួម​ស្វិត​ទ្វារមាស​ ​ប៉ុន្តែ​មាន​ស្រីៗ​​ចន្លោះ​ត្រឹម​តែ ​២០-​២៥ ​ភាគរយ​ប៉ុណ្ណោះ​ ​ទៅ​ស្វែង​រក​ការ​ព្យាបាល។ [embed-health-tool-ovulation] រោគ​សញ្ញា ៣- រោគសញ្ញាជំងឺ​រួម​ស្វិត​ទ្វារមាស​មាន​អ្វី​ខ្លះ? រោគ​សញ្ញាជំងឺ​​​រួម​ស្វិត​ទ្វារ​មាស​ អាចមាន​ដូចជា៖ – ទ្វារមាស​ស្ងួត – ​ក្រហាយ​ទ្វារ​មាស – ធ្លាក់​ស​ – រមាស់​ប្រដាប់​ភេទ – […]


ការមករដូវ

ហេតុអ្វី​ស្រីៗ​កំពុង​មក​រដូវគួរញ៉ាំខ្ញី​?

ខ្ញី ជាមើម​រុក្ខ​ជាតិមានក្លិនឈួល រសជាតិហឹរ ល្អ​ទាំង​សម្រាប់​ចម្អិន​ម្ហូប និង​ប្រើ​ជា​ថ្នាំ​បុរាណ​ព្យា​បាល​អាការៈ​ជំងឺ​បាន​ច្រើន។ ខ្ញី​អាច​ដោះស្រាយ​បញ្ហា​ទូទៅ​យើង​ងាយ​នឹង​ជួប​ប្រទះ​ ពិសេស​ស្រីៗ​កំពុង​មក​រដូវ មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង ខ្ញី​អាច​ជួយ​បាន​ដូច​គ្នា។ ចង់​ដឹងខ្ញី​លាក់​កំពូល​គុណ​ប្រយោជន៍​អី​ខ្លះ សូមតាមដានតាមខាងក្រោម៖ ១- ចង្អោរ​ និង​ក្អួត ចង្អោរ​ និង​ក្អួត ដែល​​បណ្ដាល​មក​ពី​ថ្នាំ​ព្យាបាល​ជំងឺអេដស៍ អាច​នឹង​ធូរ​ស្រាល​ បើ​អ្នក​ជំងឺ​ ញ៉ាំ​ខ្ញី​រៀង​រាល់​ថ្ងៃ។ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ញ៉ាំ​ខ្ញី​ ៣០​នាទី​ មុន​លេប​ថ្នាំ​ប្រឆាំង​ជំងឺ​អេដស៍ ក្នុង​រយៈពេល ១៤​ថ្ងៃ អាចកាត់​បន្ថយ​អាការៈ​ក្អួត ​និង​ចង្អោរ។ ខ្ញី ​ក៏​អាច​ប្រើ​ចំពោះ​ករណី​ក្អួត​ និង​ចង្អោរ ​ក្រោយ​វះ​កាត់​ផង​ដែរ។ អ្នកមាន​ជំងឺ​ជា​ច្រើន ​ធ្លាប់​រាយ​ការណ៍ថា​ មាន​អាការៈ​ក្អួត​ចង្អោរ​កម្រិត​ធ្ងន់ បែរ​ធ្លាក់​មក​នៅ​ត្រឹម​កម្រិត​តិច​តួច អំឡុង​ពេល ២៤​ ម៉ោង​ក្រោយ​ការ​វះ​កាត់ បន្ទាប់​ពី​ញ៉ាំ​ខ្ញី​ក្នុង​បរិមាណ ១-១,៥ ក្រាម ១ ម៉ោង​មុន​ពេល​វះ​កាត់។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/mOIwX1KvTaw ខ្ញី​ក៏​មាន​ប្រយោជន៍​សម្រាប់​អាការៈចាញ់​កូន​ ហើយ​ចាត់​ទុក​ថា​​មាន​សុវត្ថិភាព​ចំពោះស្រីៗ​កំពុង​ព​ពោះ​ ដោយ​​ញ៉ាំ​ខ្ញី​ក្នុង​ទម្រង់​ជា​ស្ករ​គ្រាប់។ ទោះ​យ៉ាងណា ដើម្បី​សុវត្ថិភាព សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ មុន​នឹង​ញ៉ាំ​អាហារ​បំប៉ន ឬ​ថ្នាំ​ពេទ្យ​ណា​មួយ​អំឡុង​ពេល​ពពោះ។ ក្រៅ​ពី​នេះ គេ​ជឿ​ថា​ សារធាតុ Phenolic ​មាន​ក្នុង​ខ្ញី អាច​មាន​ប្រសិទ្ធ​ភាពបំបាត់​បញ្ហា​រលាក​ក្រពះ​ពោះ​វៀន […]


បញ្ហាស្ត្រីផ្សេងទៀត

លម្អិត​រឿង​ស្រីៗធ្លាក់សមាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ

ធ្លាក់​ស ជា​ប្រតិកម្ម​ធម្មជាតិ​របស់​ស្រីៗសំខាន់​បំផុត​មួយ​ដើម្បីទ្រទ្រង់​សុខ​ភាព​រាង​កាយ​យើង ពិសេស​ការពារ​ឆ្លង​រោគ និង​ជួយ​ទ្វារមាស​ឲ្យ​មាន​សំណើម។ ចុះ​បើ​ធ្លាក់​ស មាន​ពណ៌ ឬ​ធុំ​ក្លិន​មិន​ល្អ មកពី​បញ្ហា​អី​វិញ? ប៉ះពាល់​ដែរ​អត់? “Hello គ្រូពេទ្យ” បកស្រាយ​ខាង​ក្រោម៖ ១- ធ្លាក់​ស​ធម្មតា និង​ធ្លាក់​ស​ដោយ​សារ​បញ្ហា​សុខភាព ធ្លាក់​ស​បែប​ធម្មតា ​មាន​សភាព​ស្ដើង និង​ស្អិត ឬ​ក្រាស់ និង​អន្ធិលៗ។ តែ​ពេល​ខ្លះ ក៏​អាច​មាន​សភាព​ថ្លា និង​មាន​ពណ៌​ស ប៉ុន្តែ​គួរយក​ចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​រឿង​នេះ​ផង ព្រោះ​បើ​អាការៈ​ធ្លាក់​មាន​ការ​ប្រែ​ប្រួល​ខុស​ប្រក្រតី អាច​បញ្ជាក់​ពី​វត្តមាន​មេរោគ ឬ​ជំងឺ​ណា​មួយ​ ដូចជា៖ – មាន​ក្លិន​ស្អុយ – ពណ៌​បៃ​តង ពណ៌​ប្រផេះ ឬ​មាន​សភាព​ដូច​ខ្ទុះ – មាន​លក្ខណៈ​ពពុះ ឬ​ស្រដៀង​ឈីស – ទ្វារ​មាសរមាស់ ក្ដៅ ហើម ឡើង​ក្រហម ឬ​មាន​សភាព​មិន​ប្រក្រតី – មាន​ធ្លាក់​ឈាម ទោះ​មិន​មែន​ជា​ពេល​មក​រដូវ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! បញ្ហា​ធ្លាក់​ស​ខុសប្រក្រតី អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​មាន ​ដូចជា ពពួក Vaginosis, Candidiasis (បង្ក​រោគ​ដោយ​ផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង […]


ទ្វារមាស

ម៉េច​បាន​ស្រីៗ​រលុង​ប្រដាប់​ភេទ? គួរដោះស្រាយបែបណា?

បញ្ហា​រលុង​ទ្វារ​មាស ជា​កត្តា​វិវត្ត​បែប​ធម្មតា​ចំពោះ​ស្រីៗ​យើង​ ក្រោយ​មាន​គ្រួសារ ពិសេស​ក្រោយ​ពេល​សម្រាល​កូន តែ​យ៉ាង​ណា បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្រីៗ​មិន​តិច​ទេ ខ្វាយ​ខ្វល់ ព្រោះ​ខ្លាច​ប្តី​លែង​បេតី​ខ្លួន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​មូល​ហេតុ និង​វិធី​កែខៃ​បញ្ហា​នេះឲ្យ​​យើង​បាន​ដឹង ក្រែង​​លោ​ស្ងប់​ចិត្ត​ខ្លះ។ ១- បញ្ហា​រលុង​ទ្វារមាស គ្រូពេទ្យ​​ផ្នែក​រោគ​ស្រ្តី ភាគ​ច្រើន​តែង​​ប្រាប់ស្រីៗ​ទើប​ផ្តល់​កំណើតកូន​រួចថា ទ្វារ​មាស​យើង​នឹង​ត្រឡប់​ដូច​ដើម​វិញ​ក្រោយ​សម្រាល ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​មិន​ដូច​ពេទ្យ​និយាយ​នោះទេ។ ជា​ទូទៅ ទំហំ​ទ្វារ​មាស​ធម្មតា​របស់​មនុស្ស​ស្រី គឺ​ស្មើ​គ្នា​ជា​មួយ​ទំហំ​លិង្គ​មនុស្ស​ប្រុស។ ប៉ុន្តែ ​ទ្វារ​មាស​​ស្រីៗ​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្តង។ ពេល​សម្រាល​ ទ្វារ​មាស​យឺត​ធំ​ខ្លាំងលើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​ខ្លាំង​ជាង​មុន ទំហំ​របស់​ក៏​ធំ​ជាង​មុន​ដែរ ពោល​ធំ​ជាង​ទំហំ​លិង្គ​ប្រុសៗ​តែ​ម្តង។ សម្រាប់​ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ធ្វើ​ម៉េច​ទើប​ដឹង​ថា​យើង​មាន​បញ្ហារ​លុងទ្វារ​មាស​? រោគ​សញ្ញា​អាច​ប្រាប់​ថា​យើង​ឲ្យ​ដឹង​ច្បាស់ កំពុង​មាន​បញ្ហា​រលុង​ទ្វារ​មាស ហើយ​ជា​ធម្មតា​អាច​ដឹង​បាន ​អំឡុង​ពេល៖ – ពេល​រួម​ភេទ ​មាន​អារម្មណ៍​ទ្វារ​មាស​រលុង និង​ធំ​ជាង​មុន – មិន​មាន​អារម្មណ៍​កកិត អំឡុង​ពេល​រួម​ភេទ – អារម្មណ៍​ពេល​រួម​ភេទ ខុស​ពី​មុន​ ពេល​សម្រាលកូន​រួច។ បើ​​យើង​​មាន​សញ្ញា​ទាំង​អស់​នេះ មាន​ន័យ​ថា យើង​មាន​បញ្ហា​រលុង​ទ្វារ​មាស​ហើយ។ បញ្ហា​ទាំង​អស់​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យើង​ទៀត​ផង។ ៣- មូលហេតុ​នាំឲ្យមានបញ្ហារលុងទ្វារមាស ស្រីៗ​គ្រប់​រូប […]


បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ស​​​​ញឹក ស្រីៗ​​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ដល់ការ​​រលាក​​ដៃ​​ស្បូន

ធ្លាក់ស​ជា​បញ្ហា​ដែល​ស្រីៗ​គ្នា​យើង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ និង​ជាកង្វល់​ដ៏ធំមួយ មិន​ថាអ្នក​មាន​ដៃ​គូ ឬ​ស្រីៗ​ពេញ​វ័យ​នោះ​ទេ។ តើ​ការ​ធ្លាក់​ស​បណ្តាល​មក​ពី​អ្វី? ទាល់​តែ​ធ្លាប់​រួមភេទ​ទើប​អាច​ធ្លាក់ស​មែនទេ?​ ធ្លាក់ស​បណ្តាល​មក​ពី​មូលហេតុ​ច្រើនយ៉ាង មិន​ថា​តែ​ស្ត្រី​មាន​ដៃគូ​រួមភទ​នោះ​ទេ ឲ្យដល់​ពេល​ពេញ​វ័យ ​ស្រ្តី​គ្រប់រូប​ចៀស​មិន​ផុត​ពី​រឿង​ធ្លាក់ស​នោះ​ឡើយ ពិសេស​ស្រ្តី​មានផ្ទៃពោះក៏ឧស្សហ៍​ធ្លាក់ស​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- សណ្ឋាននៃការធ្លាក់ស ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតាបែបធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ ដែល​យើង​អាច​សម្គាល់​បាន​ដោយ​ងាយ។ ធ្លាក់សធម្មតា៖ ជា​ការ​ធ្លាក់ស ក្នុង​បរិមាណ​តិច​តួច មាន​សភាពជា​ទឹក​រម្អិល​រាវ ថ្លាៗ គ្មាន​ពណ៌ ចេញ​តាម​ទ្វារមាស មិន​មាន​ក្លិន មិន​រមាស់ តែង​ធ្លាក់​មុន ឬ​ចុង​វដ្ដរដូវ​របស់​ស្រីៗ​យើង។ ធ្លាក់សមានជំងឺ៖ ខុស​ប្លែក​ពី​ការ​ធ្លាក់​ស​ធម្មតា វា​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្កដោយពពួកបាត់តេរី ​ផ្សិត ជំងឺ​កាមរោគ​ផ្សេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ញឹក​ញាប់់។ ធ្លាក់​ស​ប្រភេទនេះ​មាន​សភាព​ខាប់ ដុំៗ បរិមាណ​ច្រើន មាន​ក្លិន​ឆ្អាប ឬស្អុយ ពណ៌​លឿង ឬ​បៃតង និង​បង្ក​ឲ្យ​មាន​ការ​រមាស់​ខ្លាំង​ត្រង់​ប្រដាប់​ភេទ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/HmttMltVPGs ២- វិធីព្យាបាល ការធ្លាក់​ស​ធម្មតា​មិន​តម្រូវ​ឲ្យ​ព្យាបាល​នោះ​ទេ ត្រឹម​តែ​អនាម័យ​ខ្លួន​ប្រាណ និង​សម្លៀក​បំពាក់ […]


បញ្ហាស្ត្រីផ្សេងទៀត

ហេតុអ្វី​ចុង​សុដន់​ប្រែពណ៌ក្រមៅ? ​ធ្វើ​ម៉េច​ទើបមក​ស៊ីជម្ពូវិញ?

ស្រីៗណា​ក៏​ប្រាថ្នា​ចង់​មាន​សុដន់​ស្អាត​នឹង​គេ មិន​ថា​ទំហំ និង​ពណ៌​ចុង​សុដន់​ទេ។ បើ​ចុង​សុដន់​មាន​ពណ៌​ស៊ីជម្ពូទៀត នឹង​សប្បាយ​ចិត្ត តែ​បើ​វា​ប្រែ​ឡើង​ជា​ខ្មៅ ​ក្រមៅ ស្រគាំ ទាំង​អ្នក​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ ចាប់​ផ្ដើម​ខក​ចិត្ត​។ "Hello គ្រូពេទ្យ” នឹង​​លើក​យកបញ្ហា​នេះ​មក​បង្ហាញ​ជាមួយ​ហេតុផល និង​ដំណោះស្រាយ។ ម៉េចបានចុងសុដន់ប្រែទៅពណ៌ក្រមៅ? ​ពណ៌​ចុង​​​សុដន់​យើង ​​អាស្រ័យ​​​ទៅ​តាម​ពណ៌​​​ស្បែក។ ស្បែក​ស្រីៗ​សម្បុរ​ស ​​​ពណ៌​​​ចុង​​​សុដន់ ​អាច​​មាន​​​ពណ៌​​​ស៊ីជម្ពូ តែ​បើ​អ្នក​មាន​សម្បុរ​ស្រអែម ឬ​សណ្ដែកបាយ ចុង​សុដន់​ក៏​ប្រែប្រួល​តាម​ហ្នឹង គឺ​អាច​ពណ៌​ត្នោត ឬ​​​ក្រមៅ​តែ​ម្ដង។ តែ​ក៏​មាន​ករណី​ពិសេស​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​ចុង​សុដន់​ប្ដូរ​ទៅ​ពណ៌​ក្រមៅ ស្រគាំ​បាន​ដែរ។ ១- ពណ៌រោម ការ​មាន​រោម​នៅ​បរិវេណ​ក្បាល​សុដន់ មិនមែន​ជាករណី​ទូទៅ​ ឬ​​គ្រប់​គ្នា​មាន​​ទេ។ ប៉ុន្តែ ​ចំពោះ​អ្នក​មានរោម​នៅក្បាលសុដន់ នឹង​ប្រែប្រួល​ដូច​ពណ៌​រោម។ បើ​សិន​ជា​រោម​ពណ៌​​​ត្នោត ឬក្រមៅ​ ចុង​​​សុដន់​​​អាច​មាន​ពណ៌​ដូច​គ្នា។ ២- វ័យផ្លាស់ប្ដូររូបរាង អំឡុង​អាយុ​ ១១ ឆ្នាំ ជា​វ័យ​លូតលាស់​របស់​ក្មេង​ស្រីទៅកាន់​ភាព​ពេញវ័យ​របស់​គេ។ អាយុ​ប៉ុណ្ណេះ គឺ​ជា​​ដំណាក់​កាល​ពេញ​រូប​ពេញ​រាង និង​លូតលាស់។ ដូច្នេះ​ ចុង​​​សុដន់អាច​ប្រែ​ពណ៌​​​ទៅ​​​ជា​​​ក្រមៅ​​​ជាង​​​មុន អត់​មាន​អី​ចម្លែក​ទេ។ ជា​ធម្មតា វា​នឹងត្រលប់​​មក​​​ពណ៌​​​ដើម​​​វិញ ​​​ពេល​​​ចប់​​​​​​​​​វ័យ​​​ជំទង់។ ៣- មករដូវ មក​រដូវ​ ក៏​អាច​ជា​មូលហេតុ​មួយធ្វើ​ឲ្យ​ចុង​សុដន់​ប្រែ​ពណ៌​បាន​ដែរ។ ស្ត្រី​​​មួយ​​​ចំនួន​​​​​​ថា ចុង​​​សុដន់គេ​ប្រែ​ពណ៌​​​ក្រមៅ​​​អំឡុង​​​ពេល​​​មក​​​រដូវ ឡើង​ហើម ​តឹង​ណែន ឬ​​​ឈឺ (សង្កៀរ)។ វា​​​នឹង​​​បាត់​​​ទៅ​​​វិញ ​ពេល​អស់​រដូវ។ ៤- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស