ទៅតាមពេលវេលា សុខភាពស្បែកយើងនឹងមានអាយុចាស់ទៅៗដូចនឹងវ័យយើងដែរ។ ការស្វែងយល់អំពីសុខភាពស្បែកអាចជួយយើងឲ្យរកដំណោះស្រាយដើម្បីកាត់បន្ថយភាពចាស់បាន។
១- ស្វែងយល់អំពីការផ្លាស់ប្តូរពីដំណាក់កាលនៃស្បែក
ស្បែកទារក ស្បែកមនុស្សពេញវ័យ និងកុមារមានចំនួនស្រទាប់ដូចគ្នា។ ស្រទាប់នីមួយៗនៃស្បែកគឺមានសភាពស្តើង។ កោសិកាស្បែករបស់កុមារមិនមានភាពតឹងទេ ដែលវាងាយនឹងដាច់រហែកជាងមនុស្សពេញវ័យ។
នៅអាយុ ៤ ឆ្នាំសក់ ក្រចក ស្បែក និងក្រពេញខ្លះនៅក្នុងខ្លួនមានការវិវឌ្ឍ ប៉ុន្តែស្បែក គឺមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ ជាហេតុធ្វើឲ្យស្បែកងាយនឹងមានប្រតិកម្មជាមួយនឹងកាំរស្មីយូវី។ នៅអាយុ ១២ឆ្នាំ ទើបរចនាសម្ព័ន្ធស្បែកចាប់ផ្តើមដំណើរការដូចមនុស្សពេញវ័យ។
២- សុខភាពស្បែកនៅពេលពេញវ័យ
នេះជាដំណាក់កាលដ៏ពិបាកមួយសំរាប់យុវជនជាច្រើន។ ការផ្លាស់ប្តូរអ័រម៉ូនបានបង្កើតជាផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើស្បែក ប៉ុន្តែមិនមែនកើតលើមនុស្សគ្រប់គ្នានោះទេ។
ជាទូទៅការផ្លាស់ប្តូរអ័រម៉ូននឹងជំរុញក្រពេញសេបូម (sebaceous glands) ធ្វើការខ្លាំងជាងមុន។ ស្បែកនឹងមានការកើនឡើងនូវជាតិរំអិល។ បើយើងមិនយកចិត្តទុកដាក់លើសុខភាពស្បែកឲ្យបានត្រឹមត្រូវវានឹងឡើងក្រាស់។ ជាលទ្ធផលធ្វើឲ្យស្បែកឡើងរដិបរដុប និងងាយឡើងមុននៅលើស្បែក។ នេះជាមូលហេតុដែលក្មេងជំទង់ជាច្រើនប្រឈមមុខនឹងការកើតមុនធ្ងន់ធ្ងរជាមួយនឹងការរាលដាលពេញមុខ។
៣- សុខភាពស្បែកនៅអាយុ ២៥ឆ្នាំ
ភាពចាស់មានរោគសញ្ញាមួយចំនួន។ រចនាសម្ព័ន្ធដែលមានពីធម្មជាតិមានស្រទាប់ស្បែកខាងលើ (epidermis) និងស្រទាប់ស្បែកខាងក្នុង (dermis) ធម្មតាមានសភាពស្តើង ហើយមិនរឹងមាំទេ។ ដូច្នេះហើយបានជាអ្នកតែងតែសង្កេតឃើញមានស្នាមជ្រួញនៅកន្ទុយភ្នែក មាត់ ថ្ងាស ឬចន្លោះចុងចិញ្ចើម។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៤- សុខភាពស្បែកនៅវ័យ ៣០ឆ្នាំ
នៅពេលដែលយើងឈានចូលវ័យ ៣០ ឆ្នាំស្បែករបស់យើងនឹងមានសភាពចុះខ្សោយបន្តិចម្តងៗ។ សំណើមធម្មជាតិនៃស្បែកមានការថយចុះ។ វាបង្ហាញពីសញ្ញានៃស្បែកមានភាពស្ងួត ការបាត់បង់ភាពយឺត និងស្នាមជ្រួញក៏ត្រូវបានបង្កើតឡើងជាលំដាប់ដែល។ របាំងការពារស្បែកកាន់តែចុះខ្សោយ ការធ្វើមេតាប៉ូលីសរបស់កោសិកាស្បែកក៏មានសភាពយឺតជាងមុនដែរ។
៥- សុខភាពស្បែកនៅអាយុ ៤០ឆ្នាំនិង ៥០ឆ្នាំ
ស្រទាប់ស្បែកខាងលើ អេពីដេមីស (Epidermis)
ស្រទាប់ epidermal ត្រូវបានបាត់បង់ដោយនៅសល់តែកោសិកាមួយចំនួនប៉ុណ្ណោះដែលនៅតំរៀបគ្នា។ កោសិកាដែលនៅសល់នោះនឹងមានសភាពរួញ ហើយស្រទាប់ខាងលើនៃស្បែកប្រែជាស្តើងជាងមុន។ ជាហេតុធ្វើឲ្យស្បែកនឹងជ្រិញជ្រួញ ហើយស្នាមរបួសមានការពិបាកក្នុងការព្យាបាល និងបង្កើនហានិភ័យនៃការឆ្លងមេរោគលើស្បែក។
ស្រទាប់ស្បែក ដែមីស (Dermis)
ជាលិកាសន្ធាននៅក្នុងស្រទាប់កណ្តាលនៃស្បែកនឹងមានការបាត់បង់រចនាសម្ព័ន្ធសរសៃរបស់វា។ សមត្ថភាពក្នុងការរក្សាទឹក និង elastin នឹងមានការថយចុះ ដែលធ្វើឲ្យស្បែកមិនសូវមានសុខភាពល្អ និងបាត់បង់ភាពបត់បែននៃស្បែក។ ដូចគ្នានេះធ្វើឲ្យស្បែកចាប់ផ្តើមមានស្នាមជ្រួញលេចចេញមក។
អត្ថបទពាក់ព័ន្ធ៖
ធ្មេញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!
មុនលើផ្ទៃមុខបានជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើបបាត់ទៅវិញ?
ថែស្បែកមុខយ៉ាងម៉េច កុំឲ្យឡើងមុន?
អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិចក៏មានវិធីជួយបាន
ប្រញាប់កែទម្លាប់អាក្រក់ទាំងនេះចេញ ប្រយ័ត្នមុខចាស់ជាងអាយុ
៦- សុខភាពស្បែកនៅអាយុ ៦០ និង ៧០ឆ្នាំ
មុខងារធម្មជាតិរបស់ស្បែក គឺផលិតជាតិខ្លាញ់ដែលវានឹងត្រូវបានកាត់បន្ថយដោយសារផលវិបាកនៃភាពស្ងួតរបស់ស្បែក ស្បែកបាត់បង់ជាតិទឹក និងស្នាមជ្រួញ។
– ភាពយឺតក្នុងការបង្កើតស្បែកឡើងវិញ និងស្តើងអាចបណ្តាលឲ្យដង់ស៊ីតេ និងបរិមាណនៃស្បែកមានការថយចុះ។ សមត្ថភាពក្នុងការជាសះស្បើយពេលមានរបួសនៃស្បែកមានការថយចុះដូចគ្នា។
– ងាយក្នុងការរលាកនឹងកាំរស្មីយូវី និងឡើងស្នាមពណ៌ខ្មៅពេលអាំងថ្ងៃ។
៧- សុខភាពស្បែកចាប់ពី ៧០ឆ្នាំ ឡើងទៅ
មុខងារភាពស៊ាំរបស់ស្បែកនឹងថយចុះដែលធ្វើឲ្យស្បែកងាយនឹងឆ្លងរោគ។
យោងតាមមូលហេតុនៃសុខភាពស្បែកប្រែប្រួលខាងលើ យើងអាចការពារសុខភាពស្បែក និងបង្ការភាពចាស់បានតាមរយៈ ការញ៉ាំរបបអាហារត្រឹមត្រូវ ការធ្វើលំហាត់ប្រាណជាប្រចាំ គេងឲ្យបានគ្រប់គ្រាន់ និងជៀសវាងញ៉ាំគ្រឿងស្រវឹងច្រើន។
[embed-health-tool-vaccination-tool]