ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

គ្នាយើងគួរដឹង វិធីទាំងនេះអាចជួយបំបាត់អាការៈចង្អោរបាន

អាការៈ​ចង្អោរ​អាច​កើត​ដោយសារ​វីរុស ប្រព័ន្ធ​រំលាយ​អាហារ ការ​មាន​ផ្ទៃពោះ ឬ​អាច​មក​ពី​ក្លិន​មិន​ល្អ​ជាដើម។​ ពេល​ខ្លះ​មូលហេតុ​បង្ក​អាការៈ​នេះ​គឺ​មិន​ច្បាស់​ទេ ប៉ុន្តែ​យើង​អាចមាន​វិធី​បន្ថយ​អាការៈ​នេះបាន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​របៀប​បំបាត់​អាការៈ​ចង្អោរមួយ​ចំនួន​ដល់​គ្នា​យើង​។ ១. ងើប​អង្គុយ នៅ​ពេល​យើងមាន​អាការៈ​ចង្អោរ យក​ល្អ​គួរងើបអង្គុយ ហើយ​កុំ​គេង​ព្រោះពេល​គេង​អាច​ធ្វើ​ឲ្យ​អាស៊ីត​ក្នុង​ក្រពះ​ច្រាល​ឡើង និង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់​តែ​ខ្លាំង។  ២. បើក​បង្អួច ឬ​អង្គុយ​មុខ​កង្ហារ ខ្យល់​អាកាស​បរិសុទ្ធ​អាច​ជួយ​បន្ថយ​អាការៈ​ចង្អោរ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទោះបី​ជា​អ្នកទាំង​នោះ​​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​នាំឲ្យចង់ចង្អោរក៏​ដោយ។ ប៉ុន្តែ​ដូចជាគ្នាយើងដែល​ពុល​ឡាន​ភាគច្រើន​តែង​បើក​កញ្ចក់​រថយន្ត​ដើម្បី​បន្ថយ​អាការៈ​នេះ។ ខ្យល់​អាកាស​អាច​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ ឬ​ជួយ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង​។ ដូចនេះ​យើង​អាច​អង្គុយ​មុខ​កង្ហារ ឬ​បើក​បង្អួច​នៅ​ពេល​មាន​រោគសញ្ញា​ដំបូង​នៃ​អាការៈ​ចង្អោរ។ ៣. ស្អំ​ទឹកកក ការ​ស្អំទឹកកក​នៅ​​ក​ផ្នែក​ខាង​ក្រោយ​អាច​ជួយ​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​មាន​ភាព​ធូរស្រាល។ នៅ​ពេល​យើង​មាន​អាការៈ​ចង្អោរ​ សីតុណ្ហភាព​ក្នុង​រាងកាយ​ក៏​កើន​ឡើង​ដែរ ហើយ​ការ​ស្អំ​ទឹកកក​នៅ​នឹង​ផ្នែក​ខាង​ក្រោយ​ ​ក ​រយៈពេល​ច្រើន​នាទី​អាច​ជួយ​បន្ថយ​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ៤.ធ្វើ​សមាធិ ការ​ធ្វើ​សមាធិ​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ និង​អាច​ជួយ​ឲ្យ​អាការៈ​ចង្អោរ​ធូរ​ស្បើយ។ នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​អាការៈ​ចង្អោរ​បង្ក​ដោយ​ស្ត្រេស និង​ការ​ថប់​បារម្ភ។ ការ​ដក​ដង្ហើម​វែងៗ​ក៏​ជា​ការ​សមាធិ​មួយ​ដែរ។ យើង​អាច​ដក​ដង្ហើម​យឺតៗ​តាម​ច្រមុះ និង​ទប់​ដង្ហើម​បី​វិនាទី និង​ដកដង្ហើម​ចេញ​វិញ។ យើង​អាច​បន្ត​ធ្វើ​បែប​នេះ​ច្រើន​ដង​រហូត​ដល់​អាការៈ​ចង្អោរ​ធូរស្រាល។ ៥. ផ្លាស់ប្ដូរ​ចំណាប់​អារម្មណ៍ ពេល​ខ្លះ​ការ​ផ្លាស់ប្ដូរ​ចំណាប់​អារម្មណ៍​ក៏​អាច​ជួយ​ឲ្យ​អាការៈ​ចង្អោរ​ប្រសើរ​ឡើង​ដែរ។ នៅ​ពេល​ដែល​យើង​គិត​ពី​អាការៈ​នេះ​កាន់​តែ​ច្រើន យើង​នឹង​មានអារម្មណ៍​ចង្អោរ​កាន់​តែ​ខ្លាំង។ ដូចនេះ​ពេល​ក្រោយ​មាន​អាការៈ​នេះ​ យើង​គួរ​បង្វែរ​ចំណាប់អារម្មណ៍​យើង​ដោយ​ការ​អាន​សៀវភៅ ឬ​មើល​ទូរទស្សន៍​បើ​សិន​ជា​ការ​ធ្វើ​សកម្មភាព​នេះមិន​ធ្វើ​ឲ្យ​អាការៈ​កាន់តែ​អាក្រក់​ជាង​មុន។ ៦. ផឹក​ទឹក ការ​ខ្វះ​ជាតិ​ទឹក​អាច​កើតឡើង​បើ​យើង​មិន​អាច​ផឹក​ទឹក​បាន​ដោយ​សារ​អាការៈ​ចង្អោរ​នេះ។ អាការៈ​នេះ​ក៏​ជា​រោគសញ្ញា​មួយ​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ ប៉ុន្តែ​ការ​ផឹក​ទឹក​ច្រើន​ពេក​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់​តែ​អាក្រក់​ឡើង​។ នៅ​ពេល​មាន​អារម្មណ៍​ឈឺ​ពោះ​ចង់​ចង្អោរ​ក្អួត យើងគួរ​ផឹក​ទឹក​ម្ដង​បន្តិចៗ​។ យើង​ក៏​អាច​​ផឹក​តែ​ដែល​មិន​មាន​កាហ្វេអ៊ីន (decaf tea) ឬ​ទឹក​ដែល​មានដាក់​ចំណិត​ផ្លែឈើ​ស្រស់​។​ ៧. ទឹក​ក្រូចឆ្មារ ក្រូចឆ្មារ​មាន​ផ្ទុក​អាស៊ីត​ citric ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និង​សម្រួល​ដល់​ក្រពះ។ យើង​អាច​បន្ថែម​ទឹកក្រូចឆ្មារ​ទៅ​ក្នុង​ទឹក​។ ក្នុងករណី​ដែល​អាការៈ​ចង្អោរ​នេះ​បង្ក​ដោយ​ការ​ទល់​លាមក […]


ឱសថរុក្ខជាតិ

ដឹងរូបមន្តធម្មជាតិទាំងនេះ លែងពិបាកចិត្តរឿងបបូរមាត់ខ្មៅ

នៅ​លើ​ផ្ទៃ​មុខ​យើង ពេល​​មិន​ផាត់​ម្សៅ បបូរ​មាត់ គឺ​ជា​កន្លែង​ទាក់ទាញ​ទី១ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ចាប់​អារម្មណ៍ ព្រោះ​បបូរមាត់​ជា​កន្លែង​ដែល​មាន​ពណ៌​ក្រហម ឬ​ផ្កាឈូក ខុស​ពីផ្នែក​ដទៃ​នៅលើ​ផ្ទៃមុខ ប្រសិន​បើបបូរ​មាត់​មាន​ពណ៌​ខ្មៅ​វិញ មិន​លើក​មុខ ហើយ​នឹង​ធ្វើ​ឲ្យ​ទាក់ទាញ​ខ្លាំង​នោះទេ។ តែ​កុំទាន់​ពិបាក​ចិត្ត! រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់​របស់​បបូរ​មាត់​បាន​យ៉ាង​ល្អ។ ១.ទឺក​ឃ្មុំ និង​ក្រូចឆ្មារ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ជា​ម៉ូដែល​ម្នាក់​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា ផ្លែឈើ​ដែល​មាន​ជាតិ Citrus ដូច​ជា​ក្រូចឆ្មារ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា នៅ​ពេល​​លាយ​ជាមួយ​ទឹក​ឃ្មុំ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​បបូរ​មាត់​លែង​ស្រអាប់​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​បបូរ​មាត់​មាន​ភាព​ទន់​ល្មើយ​ផង​ដែរ។ វីធី​ធ្វើ៖ លាយ​ទឹក​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ស្មើ​គ្នា លាប​វា​ទៅ​លើ​បបូរ​មាត់ ទុក​ចោល​រយៈ១៥-២០នាទី រួច​លាង​ទឹក​ចេញ​ជា​ការស្រេច។ វិធីនេះអាច​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បាន​លទ្ធផល​ល្អ។ ២.ប្រេង​ដូង ប្រេង​ដូង​ផ្តល់​សំណើម​បាន​ល្អ វា​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឲ្យ​បបូរ​មាត់ ទន់ និង​ការពារ​បបូរមាត់​មិន​ឲ្យ​ស្ងួត ក៏​ដូចជា ប្រែ​ខ្មៅ​ស្រអាប់​បាន ដែល​បញ្ហា​នេះ​ភាគ​ច្រើន​បណ្តាល​មកពី​ការ​ខ្វះជាតិ​ទឹក។ វិធី​ធ្វើ​៖​ យកប្រេង​ដូងសុទ្ធ​លាប​លើ​បបូរមាត់ ទុក​ចោល​ឲ្យស្ងួត​ជា​ការស្រេច មិន​បាច់​លាង​ទឹក ហើយ​យើង​អាច​ធ្វើ​វា ១-២ដង​/ថ្ងៃ ជាប្រចាំ​បាន។ អត្ថបទពាក់ព័ន្ធ៖ នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់ បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ អាចបណ្ដាលមកពីជំងឺមួយ​​ប្រភេទនេះ នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់! ៣.ប្រទាល​កន្ទុយក្រពើ រូបមន្ត​នេះ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី​ បាន​ណែនាំ​ថា ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រយោជន៍​ច្រើន […]


ឱសថរុក្ខជាតិ

ធុញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!

ផ្ទៃ​មុខ​គឺ​ជាកន្លែង​ទី​មួយ​ដែល​យើង​ចាប់​អារម្មណ៍​មុខ​គេ​ នៅ​ពេលមើល​ទៅ​អ្នក​ណា​ម្នាក់ ហើយ​វា​ក៏​សំខាន់​ចំពោះ​ស្រីៗ​គ្រប់​រូប​ដែល​មាន​ចង់​មាន​ផ្ទៃមុខ​ម៉ត់​រលោង តែ​ប្រសិន​មុខ​មាន​មុន រន្ធ​ញើស​ធំៗ អាច​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​បាន​លឿន​បំផុត ដូច​នេះ​រូបមន្ត​ធម្មជាតិ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ នឹង​ជួយ​បំបាត់​រន្ធញើស​ធំៗ និង​ជួយ​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ។ ១.ប្រទាល​កន្ទុយ​ក្រពើ៖ រូបមន្ត​នេះ​ត្រូវ​បាន​ចែក​រំលែក​ដោយ កញ្ញា ឆឹង ច័ន្ទ​មុន្នីរស្មី ជា​ម៉ូដែល​ម្នាក់ឲ្យ​ដឹង​ថា រូបមន្ត​ធម្មជាតិ​ស្រួល​បំផុត​ដែល​ឲ្យ​ស្បែក​មុខ​ស្អាតនោះ​គឺ ប្រទាល​កន្ទុយ​ក្រពើ។ វា​ជួយ​បង្រួម​រន្ធញើស សម្អាត និង​កម្ចាត់​ជាតិ​ប្រេង ធូលី​ចេញ​ពី​រន្ធញើស​បាន​ស្អាត។ សម្រាប់​រូបមន្ត​នេះ​យើង​ត្រូវ៖ -​ លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​រន្ធញើស រួច​ម៉ាស្សា​រយៈពេល៣- ៥នាទី -​ ទុក​វា​ចោល​រយៈពេល ១០នាទី រួច​លាង​ទឹក​ចេញ​ជា​ការស្រេច។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ គួរ​អនុវត្ត​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ។ ២.ស៊ុតស៖ ស៊ុតស​ជួយ​បន្តឹង​ស្បែកមុខ និង​ជួយ​បង្រួម​រន្ធញើស​ធំៗ​បាន។ ម៉ាស់​មុខ​ស៊ុត​ស​នេះ ជា​រូបមន្ត​ល្អ​បំផុត​សម្រាប់​បង្រួម​រន្ធញើស​ចំហរ ហើយ​វា​អាច​ព្យាបាល​មុន​មួយ​ចំនួន​បាន​ទៀត​ផង។ អ្វី​ដែល​យើងត្រូវ​ធ្វើ​គឺ៖ -​ យក​ស៊ុតស​លាយ​ជាមួយ ទឹក​ក្រូច​ឆ្មារ និង Oatmeal ឲ្យ​សព្វ -​ លាប​ល្បាយ​នោះ​នៅ​លើមុខ ហើយ​ទុក​ចោល​រយៈពេល​៣០នាទី -​​ លាង​ទឹក​ចេញជាមួយ​ទឹក​ត្រជាក់។ លាប​ល្បាយ​នេះ ២ដង/សប្តាហ៍ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ មុនលើផ្ទៃមុខបានជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់ទៅវិញ? ៣.ផ្លែ​ល្ហុងទុំ៖ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ក៏​បាន​ណែនាំ​ពី​រូបមន្ត​ងាយៗមួយ​ទៀត​ដើម្បី ស្បែក​មុខ​ស្អាត គឺ​ប្រើ​ផ្លែល្ហុង។ អត្ថប្រយោជន៍​របស់​វា គឺជួយ​បន្តឹង​ស្បែកមុខ […]


ឱសថរុក្ខជាតិ

ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំលង

យើង​ដឹង​ហើយ​ថា​ទឹក​គឺ​ជា​ភេសជ្ជៈ​សំខាន់ ប៉ុន្តែ​ប្រសិន​ជាយើងចង់​ផឹក​ភេសជ្ជៈ​ផ្សេង​ក្រៅ​ពី​ទឹក យើង​អាច​សាក​ភេសជ្ជៈ​សុខភាព​ទាំង​នេះ​ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗដល់រាងកាយ។ ១. តែ​បៃតង តែ​បៃតង​ត្រូវ​បាន​ស្គាល់​ថា​ជា​ភេសជ្ជៈ​មាន​ប្រយោជន៍​ដល់​សុខភាព​នៅ​តាមបណ្ដាប្រទេសជាច្រើន​​ជា​យូរ​មក​ហើយ។ តែ​បៃតង​មាន​ polyphenols ក្នុង​កម្រិត​ខ្ពស់​ដែល​គេ​ជឿថា​អាច​ការពារ​ជំងឺមហារីក​សុដន់ និង​មហារីក​ក្រពេញ​ប្រូស្តាត។ ការសិក្សា​ក៏​បាន​លើក​ឡើង​ថា​តែ​បៃតង​អាច​ជួយ​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ជាតិស្ករ​ក្នុង​ឈាម​ក្រោយ​ពី​ញ៉ាំ​អាហារ​ ជាពិសេស​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២។ យើង​​អាច​សាក​យកក្រូចឆ្មារលាយនឹង​​តែ​បៃតងក៏បាន​។ អត្ថបទពាក់ព័ន្ធ៖ មែន​អត់? តែ​បៃ​តង​អាច​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំតែបៃតង ៣ដង ១សប្តាហ៍បង្ការជំងឺទាំងនេះ ហើយជួយខួរក្បាលទៀត ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក ២. ទឹក​ទទឹម ទឹក​ទទឹម​គឺ​ជា​ភេសជ្ជៈ​មាន​សារធាតុចិញ្ចឹម​ច្រើន​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត និង​កាត់បន្ថយ​ការរលាក ជាពិសេស​ជួយ​កាត់បន្ថយ​ជំងឺ​រលាក​សន្លាក់។ ក្រៅ​ពី​នេះ ទឹក​ទទឹម​ក៏​សំបូរ​ដោយ​វីតាមីន C ដែលជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ។ ៣. ទឹក​មើម​ឆៃថាវ​ក្រហម (Beet) មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​អាស៊ីត​ហ្វូលិក ម៉ាញ៉េស្យូម និង​នីដ្រាត។ រាងកាយ​របស់​យើង​នឹង​បំលែង​នីដ្រាត​ទៅ​ជា​នីឌ្រិច​អុកស៊ីត​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង។ ការសិក្សា​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា​ទឹក​មើម​នេះ​អាច​ជួយ​បង្កើន​ថាមពល​អំឡុងពេល​ហាត់ប្រាណ។ ៤. ទឹក​ក្រូចឆ្មារ ទឹក​ក្រូចឆ្មារ​ជា​ភេសជ្ជៈ​ដ៏​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ដោយ​គ្រាន់​តែ​ដាក់​ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​មួយ​កែវ​អាច​ផ្តល់​វីតាមីន C ១៤មីល្លិក្រាម។ លើស​ពី​នេះ​ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​បំពេញ​ជាតិទឹក​ដល់​រាងកាយ​ដែរ។ ៥. ទឹកដូង ការ​ផឹក​ទឹក​ដូង​អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ និង​ផ្តល់​ប៉ូតាស្យូម​ដល់​រាងកាយ​ក្នុង​បរិមាណ ច្រើន​ទៀត។ ប៉ូតាស្យូម​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ចង្វាក់​បេះដូង​ និង​រក្សា​លំនឹង​សម្ពាធ​ឈាម។ ៦. ទឹក​សូកូឡា​ក្ដៅ យើង​ធ្លាប់​ដឹង​ហើយ​ថា​ផ្លែ​កាកាវ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ ប៉ុន្តែ​សម្រាប់​ភេសជ្ជៈ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​គឺ​កាន់​តែ​មាន​ប្រយោជន៍​ដល់​សុខភាព​នៅ​ពេល​លាយ​ជាមួយ​នឹង​ទឹកដោះគោ​ដែល​សំបូរ​ដោយ​កាល់ស្យូម និង​ជួយ​ពង្រឹង​វីតាមីន Dទៀត។ ៧. ទឹក​Cranberry ទឹក​ […]


ឱសថរុក្ខជាតិ

Calcium (ជាតិកាល់ស្យូម)

ការប្រើប្រាស់១– តើគេប្រើកាល់ស្យូមដើម្បីអ្វី? កាល់ស្យូម​ជា​សារធាតុ​រ៉ែ​ដែល​មាន​សារៈសំខាន់​សម្រាប់​ឆ្អឹង​និង​ធ្មេញ​។​ បេះដូង​ សរសៃ​ប្រសាទ​និង​ប្រព័ន្ធ​កំណក​ឈាម​ក៏​ត្រូវ​ការ​កាល់ស្យូម​ដើម្បី​ដំណើរ​ការ​ផងដែរ​។ កាល់ស្យូម​ត្រូវបាន​ប្រើ​ដើម្បី៖ ·         ព្យាបាល​និង​ការពារ​ការថយ​ចុះ​កម្រិត​កាល់ស្យូម ​និង​ជំងឺ​ឆ្អឹង​ដូចជា​ជំងឺ​ពុក​ឆ្អឹង (osteoporosis) ជំងឺ​ឆ្អឹង​ទន់​ចំពោះ​កុមារ (rickets) និង​ជំងឺ​ឆ្អឹង​ទន់​ចំពោះ​មនុស្ស​ធំ (​osteomalacia)​។ ·         បណ្ដុំ​រោគ​សញ្ញា​មុន​មក​រដូវ​ (PMS)​ ·         រមួល​ក្រពើ​ពេល​មានផ្ទៃ​ពោះ​ ·         លើស​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃ​ពោះ​ (​បម្រុង​ក្រឡា​ភ្លើង​)​​ ·         កត្តា​ប្រឈម​ទៅ​នឹង​មហារីក​ពោះវៀន​ និង​រន្ធ​គូទ​ ·         ផលវិបាក​ក្រោយ​វេះកាត់​​ត​ពោះវៀន​ លើសសម្ពាធ​ឈាម​ លើស​ជាតិ​ខ្លាញ់​ ជំងឺ Lyme ·         លើស​ជាតិ​ផ្លុយអរ (fluoride) ចំពោះ​កូន​ក្មេង​ ·         លើស​ជាតិ​សំណ (Lead) កាល់ស្យូម​កាបូណាត​​ប្រើ​ដើម្បី​ប្រឆាំង​ជាតិ​អាស៊ីដ​ពេល «​ក្រហាយ​ទ្រូង​»​។ កាល់ស្យូម​កាបូណាត​និង​កាល់ស្យូម​អាសេតាត​ប្រើ​ដើម្បី​បញ្ចុះ​កម្រិត​ផូស្វាត​ចំពោះ​អ្នក​មាន​ជំងឺ​តម្រង​នោម​។​ ២– ជាតិកាល់ស្យូមដំណើរការរបៀបណា? មិនមានការសិក្សា​ស្រាវជ្រាវ​ជាក់លាក់ណា​បង្ហាញ​ពី​ដំណើរ​ការ​របស់​កាល់ស្យូម​នោះ​ទេ។ សូមទៅ​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ​នូវ​ព័ត៌មាន​បន្ថែម​។​ យ៉ាង​ណា​មិញ​គេក៏​ដឹង​ថា​៖​ · ក្នុង​ខ្លួន​យើង​កាល់ស្យូម​សម្បូរ​ច្រើននៅក្នុង​ឆ្អឹង​និង​ធ្មេញ​ជាង​ ៩៩​%​។ កាល់ស្យូម​ក៏​មាន​នៅក្នុង​ឈាម សាច់​ដុំ​ និង​ជាលិការ​ដ​ទៃ​ទៀត​។ កាល់ស្យូម​ដែល​ផ្ទុក​ក្នុង​ឆ្អឹង​ត្រូវ​បាន​ទុក​​ជា​សារធាតុ​បម្រុង​ដែល​អាច​បញ្ចេញ​ទៅក្នុង​ខ្លួន​នៅ​ពេល​ដែល​ត្រូវ​ការ​។ កំហាប់​កាល់​ស្យូម​ក្នុង​ខ្លួន​នឹង​ថយ​ចុះ​ពេល​យើង​​កាន់​តែ​ចាស់​ទៅ​ព្រោះ​ថា​វា​បាន​បញ្ចេញចោលពីក្នុង​ខ្លួន​តាម​ញើស​ កោសិកាស្បែក និង​លាមក​។​​ លើសពីនេះ​ទៅ​ទៀត​ ស្រ្តី​កាន់​តែ​ចាស់​ការ​បឺត​ស្រូប​នៃ​កាល់ស្យូម​ក៏កាន់​ធ្លាក់ចុះ​​ដោយ​សារ​កម្រិត​អ័រម៉ូន​អេស្រ្តូ​សែន​ថយ​ចុះ​​។ ការ​ស្រូប​នៃ​កាល់ស្យូម​អាច​ប្រែ​ប្រួនអាស្រ័យ​លើជាតិសាសន៍​ ភេទ​ និង​អាយុ​។ ·   កាល់ស្យូម​គឺ​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​សម្រាប់​ការ​បំបែក ​និង​ការសាង​សង់​ឆ្អឹង​ ដូច្នេះ​ការ​ទទួល​ទានកាល់ស្យូម​បន្ថែម​ជំនួយ​ដល់​ការសាង​សង់​ឆ្អឹង​ឡើង​វិញ ​និង​រាំមាំ​។ ការប្រុង​ប្រយ័ត្ន និងចំណុចហាមឃាត់១– គួរយល់ដឹងអ្វីខ្លះមុនប្រើប្រាស់កាល់ស្យូម​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឬ​ឱសថការី​បើ​សិន៖​​ ·         អ្នក​មាន​ផៃ្ទ​ពោះ​ឬ​បំបៅ​ដោះ​កូន ​ព្រោះ​ថា​ពេល​ដែល​​កំពុង​មាន​កូន ​ឬ​បំបៅ​ដោះ​កូន​​យើង​គួរ​តែ​ទទួល​ទាន​​ថ្នាំ​តាម​វេជ្ជបញ្ជា​។​ ·         យើង​​កំពុង​ទទួល​ទាន​ថ្នាំ​ដទៃ​ដែល​រួម​ទាំង​ថ្នាំ​ដែលយើង​​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ផង​ដែរ​។ ·         យើង​មាន​ប្រត្តិកម្ម​ជាមួយ​សារធាតុ​កាល់ស្យូម​ឬ​ថ្នាំ​ផ្សេងៗ​ ឬ​រុក្ខជាតិ​ផ្សេងៗ​។ ·      […]


ឱសថរុក្ខជាតិ

Biotin (វីតាមីន B7)

ការប្រើប្រាស់១– វីតាមីនប្យូទីន (Biotin) អាចជួយអ្វីដល់រាងកាយខ្លះ? ប្យូទីន (Biotin) គឺ​ជា​វីតាមីន​ម្យ៉ាង​ដែល​សំបូរ​នៅ​ក្នុងចំណី​អាហារ​មួយ​ចំនួន។ វីតាមីន​Biotin ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​​ដល់​​រាងកាយ​របស់មនុស្ស​ ជាពិសេស​អាច​​ជួយ​​ព្យាបាល ក៏​ដូច​ជា​​ការពារ​​ស្ត្រី​មាន​ផ្ទៃពោះ​ពី​បញ្ហា​​កង្វះ​វីតាមីន​ប្រភេទ​នេះ បញ្ហា​ញ៉ាំ​មិន​សូវ​បាន កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​ស្រក​គីឡូ​​លឿនជាដើម​។ វីតាមីន​ប្យូទីន​នេះ​ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ជ្រុះ​សក់ ក្រចក​ផុយ​​ស្រួយ ស្បែក​កន្ទួល​រមាស់​លើ​ក្មេង (ជំងឺ​រលាក​ស្បែក Seborrheic Dermatitis) ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បាក់​ទឹក​ចិត្ត​កម្រិត​ស្រាល​ផង​ដែរ។ ២– វីតាមីនប្យូទីន (Biotin)​ធ្វើការដូចម្តេច? ​មិន​ទាន់​​មាន​ការ​សិក្សា​​ស្រាវជ្រាវ​ច្បាស់លាស់ណា អាច​បង្ហាញ​ប្រាប់​​ពីដំណើរ​ការ​របស់​ប្យូ​ទីន​នោះ​ទេ។ យ៉ាងណាមិញ ​គេ​អាច​ដឹង​​ត្រឹម​​ថា​វីតាមីន​នេះ​មាន​មុខ​ងារ​សំខាន់​ក្នុង​ការ​បំបែក​សារធាតុ​ផ្សេង​ៗ​ក្នុង​រាងកាយ ដូចជា ​ជាតិ​ខ្លាញ់ ស្ករ និង​សារធាតុ​ដទៃ​ជា​ច្រើន​ទៀត។ គប្បី​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ការប្រុងប្រយ័ត្ន និងចំនុចហាមឃាត់១– គួរដឹងអ្វីខ្លះមុនពេលប្រើវីតាមីនប្យូទីន (Biotin)? គប្បី​ពិគ្រោះ​​ជាមួយ​នឹង​​គ្រូពេទ្យ ឬ​ឱសថការី ​ប្រសិន​បើ៖ យើង​​កំពុង​មាន​គភ៌ ឬ​ក៏​បំបៅ​ដោះ​កូន ព្រោះ​អំឡុង​ពេល​នេះយើង​​អាច​ប្រើ​ថ្នាំ​បាន តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ យើង​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​ផ្សេង​ទៀត (មិន​ថា​ថ្នាំ​ដែល​កំពុង​ប្រើ មាន ឬ​គ្មាន​វេជ្ជបញ្ជា) មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​សារធាតុ​ផ្សំ​ណា​មួយ​របស់​ថ្នាំ ឬ​ថ្នាំ​ដទៃ​ទៀត មាន​ជំងឺ​ប្រចាំ​កាយ​ណាមួយ។ មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​ជាមួយ​នឹង​សារធាតុ​ផ្សេង​ៗ ដូចជា ចំណី​អាហារ​ណាមួយ ថ្នាំ​លាប​ពណ៌ សារធាតុ​រក្សា​អាហារ​បាន​យូរ ឬ​ក៏​​​សត្វ​ណាមួយ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​អាហារ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ យើង​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ២– វីតាមីនBiotinពុលដែរឬទេ?  វីតាមីន Biotin […]


ឱសថរុក្ខជាតិ

Vitamin K (វីតាមីនK)

ស្វែងយល់ពីការប្រើប្រាស់តើ​វីតាមីន​K​ប្រើប្រាស់​ដើម្បី​អ្វី? វីតាមីន​K​ គឺ​ជា​វីតាមីន​មាន​ផ្ទុក​នៅ​ក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង​ដូចជា​ផ្កា​ខាត់ណា​បៃតង​ និង​ស្ពៃក្ដោប​brussels​ហើយ​ឈ្មោះ​វីតាមីន​K​នេះ​មាន​ដើម​កំណើត​មក​ពី​ពាក្យ​អាល្លឺម៉ង់​“Koagulationsvitamin”។ ទម្រង់​ជា​ច្រើន​នៃ​វីតាមីន​K​ត្រូវ​បាន​ប្រើប្រាស់​ជា​ឱសថ​ពាស​ពេញ​ពិភព​លោក​រួម​មាន​វីតាមីន ​K1​ (phytonadione)​ និង​ វីតាមីន​K2​ (menaquinone)​ ដែល​អាច​រក​បាន​នៅ​អាមេរិក​ខាង​ជើង​។ ជា​ទូទៅ​ ទម្រង់​វីតាមីន​K1​ត្រូវ​បាន​និយម​ប្រើ​ច្រើន​ជាង​វីតាមីន​K​ ដោយ​សារ​តែ​វា​មាន​កម្រិត​ជាតិ​ពុល​តិច​ជាង​ ប្រសិទ្ធភាព​លឿន​ជាង​ និង​ ខ្លាំង​ជាង​ព្រម​ទាំង​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​ទៅ​លើ​ស្ថានភាព​មួយ​ចំនួន។ នៅ​ក្នុង​រាងកាយយើង​​ វីតាមីន​K​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ហេតុ​ដូច្នេះ​ទើប​វា​ត្រូវ​បាន​ប្រើ​ប្រឆាំង​ទប់​ទល់​នឹង​អំណាច​នៃ​ឱសថ​ឈាម​រាវ​នៅ​ពេល​ដែល​ប្រើ​ច្រើន​ពេក​ ដើម្បី​បង្ការ​បញ្ហា​កំណក​ឈាម​សម្រាប់​ទារក​ទើប​កើត​ដែល​មិន​មាន​វីតាមីន​K​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ និង​ ព្យាបាល​ការ​ហូរ​ឈាម​ដែល​បង្ក​ដោយ​ឱសថ​ salicylates; sulfonamides; quinine; quinidine; ឬពពួក​ថ្នាំ​ផ្សះ។ ម៉្យាង​ទៀត​ វីតាមីន​K​ក៏​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្នុង​ការ​ព្យាបាល​ និង​ ការ​បង្ការ​ជំងឺ​ខ្សោយ​វីតាមីន​K​ ដែល​ជា​ស្ថានភាព​មួយ​នៃ​រាងកាយ​មិន​មាន​វីតាមីន​K​គ្រប់គ្រាន់​ និង​ ជំងឺ​ពុក​ឆ្អឹង​ osteoporosis​ព្រម​ទាំង​ ជំងឺ​ថ្លើម​ដែល​ហៅ​ថា​ biliary cirrhosis។ ចំណែក​វីតាមីន​K2​វិញ​ប្រើ សម្រាប់​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ និង​ ការ​បាត់បង់​ឆ្អឹង​ដោយ​ប្រើប្រាស់​ steroids​ និង​ អ្នក​ជំងឺ​ដែល​លាង​ឈាម​ជា​ប្រចាំ​ដើម្បី​កាត់​បន្ថយ​ជាតិ​កូឡេស្ដេរ៉ូល​ក្នុង​ខ្លួន។ លើស​ពី​នេះ​ទៀត​ វីតាមីន​K​ក៏​ជួយ​លុប​បំបាត់​នូវ​ ការ​បែក​សរសៃ​វ៉ែន​ពីងពាង​ ស្នាម​ជាំ​ ស្លាក​ស្នាម​ ស្នាម​សង្វារ​ រលាក​ភ្លើង​ បញ្ហា​មុខ​ក្រហម​ព្រម​ទាំង​មុន​នៅ​លើ​ផ្ទៃ​មុខ​ និង​ ស្បែក​បន្ទាប់​ពី​ការ​វះ​កាត់​ដែល​វា​ជួយ​ពន្លឿន​ការ​សះ​ស្បើយ​ កាត់​បន្ថយ​ស្នាម​ជាំ​ និង​ហើម។ យ៉ាង​ណា​មិញ​ ការ​កើន​ឡើង​ពី​ការ​យល់​ដឹង​នៃ​មុខងារ​របស់​វីតាមីន​K​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ក្នុង​រាង​កាយ​ បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ផ្ដល់​យោបល់​ណែនាំ​ឲ្យ​មាន​ការ​បង្កើន​ការ​ទទួល​ទាន​វីតាមីន​K​ទៅ​ក្នុង​របប​អាហារ។ នា​ឆ្នាំ​២០០១​ វិទ្យាស្ថាន​ជាតិ​នៃ​អាហារ​ឱសថ​និង​ក្រុម​ប្រឹក្សា​នៃ​អាហារូបត្ថម្ភ​បាន​បង្កើន​ការ​ណែនាំ​ចំនួន​ទទួល​ទាន​វីតាមីន​K​យ៉ាង​តិច​បំផុត​ ហើយ​បដិសេធ​មិន​ព្រម​បង្កើន​ចំនួន​ច្រើន​ […]


ឱសថរុក្ខជាតិ

តិចនិក​ហាត់​ប្រាណ​សម្រាប់អ្នកមានជំងឺរលាក​ឆ្អឹង​សន្លាក់​

យើង​ទាំង​អស់​គ្នា​ដឹងហើយ​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​មាន​សារៈ​សំខាន់​សម្រាប់​សុខ​ភាព​ជាទូទៅ​របស់​​យើង​។​ ក៏​ប៉ុន្តែ​ មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ​ដែល​ដឹង​ថា​វា​រឹត​តែ​សំខាន់​ថែម​ទៀត​សម្រាប់អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​ជំងឺ​ រលាកសន្លាក់​​ឆ្អឹង​​​។ អ្នក​ជំងឺ​រលាក​​សន្លាក់​​ឆ្អឹង​​គេ​ណែនាំ​មិនឲ្យធ្វើចលនា​​​ តែនៅពេលថ្មីៗនេះត្រូវ​បាន​គេបង្ហាញ​ឲ្យ​ឃើញ​ថាការមិនធ្វើចលនាគឺ​ផ្តល់​ទុក្ខ​ទោស​ទៅ​វិញ​។​ អ្នក​វិទ្យាសាស្រ្តជឿ​ថា​ការ​រក្សា​សាច់​ដុំ​ និង​សន្លាក់​ដែល​រង​ប៉ះ​ពាល់​ឲ្យ​ធ្វើ​ចលនា​គឺ​ជា​កូន​សោ​នៃ​ការ​ប្រយុទ្ធ​តទល់​នឹង​ការ​ខូច​ខាត​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​សន្លាក់​។​ ១- លំហាត់ប្រាណសរសៃឈាមបេះដូង អ្នក​ដែល​មាន​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​នៅ​ត្រង់​ជង្គង់​ និង​ត្រគាក​អាចទទួល​បាន​ផល​ចំណេញ​ពី​លំហាត់ប្រាណសរសៃឈាម​បេះដូង​​ ដូច​ជា​ ការ​ដើរ​ ការ​ហែល​ទឹក​ និង​ការ​ជិះ​កង់​។​ ជា​ទូទៅ​ ធ្វើ​លំហាត់​ប្រាណ​គឺ​ជំរុញ​ដល់​ចង្វាក់បេះដូង​ តែ​កុំ​ធ្វើឲ្យ​ខ្លាំង​ក្លា​ពេក​។​ ការ​ដើរ​ញាប់ៗ​គឺ​មាន​ប្រយោជន៍​ក្នុង​ការ​រក្សា​ចលនានិងគ្រប់​គ្រង​ការ​ឈឺ​ចាប់​។​ ការ​ហែល​ទឹក​ជា​ជម្រើស​ដ៏​ល្អ​មួយ​ផ្សេង​ទៀត​។​ យ៉ាង​នេះ​ក្តី​ សូម​រក​អាង​ទឹក​ដែល​មាន​ទឹក​ក្តៅ​ ដោយ​សារ​ទឹក​ត្រជាក់​អាច​នឹង​ធ្វើ​ឲ្យ​សន្លាក់​ដែល​មាន​ជំងឺ​រលាកឈឺ​ចាប់​បាន​។​ ដូច​គ្នា​ផង​ដែរ​ សូម​ចង​ចាំ​ទុក​ថា​ ការ​ហែល​ទឹក​ ថ្វី​បើ​មាន​អត្ថ​ប្រយោជន៍​ក្តី​តែមិន​បាន​ជួយ​​ឲ្យ​ពន្យារ​ពេល​ការ​បាត់​បង់​ឆ្អឹង​អ្នក​ដូច​ប្រភេទនៃ​លំហាត់​ប្រាណ​ទ្រ​ទ្រង់​ទម្ងន់​ឡើយ​ ហេតុ​នេះ​ លុះ​ត្រា​តែ​ស្ថាន​ភាព​អ្នក​មិន​អាក្រក់​ពេក​ទេ​ នោះ​អ្នក​គួរ​សាក​ល្បង​លំហាត់​ប្រាណ​ទ្រ​ទ្រង់​ទម្ងន់​ដើម្បី​បាន​អត្ថ​ប្រយោជន៍​ច្រើន​បំផុត​។​ អត្ថបទពាក់ព័ន្ធ៖ បើឈឺជើង ជង្គង់ ឬត្រគាក ក្បាច់ហាត់ប្រាណទាំងនេះ អាចជួយបាន ២- សកម្មភាពពង្រឹងសាច់ដុំ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ការ​លើក​ទម្ងន់​បាន​ប​ង្ហាញ​ថា​ធ្វើ​ឲ្យ​ប្រសើរ​ដល់​​ការ​ឈឺ​ចាប់​នៅ​ក្នុង​ជំងឺ​រលាក​សន្លាក់​ដោយ​ពង្រឹង​សាច់​ដុំ​ដែល​ទទួល​ខុស​ត្រូវ​ទ្រ​សន្លាក់​​។​ សកម្ម​ភាព​ពង្រឹង​សាច់​ដុំ​ ក៏​បន្ថយ​ផង​ដែរ​នូវ​ហានិភ័យ​​ក្នុង​ការ​ដួល​ ដែល​ជា​គ្រោះ​ថ្នាក់​ដែល​អ្នក​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​សឹង​គ្រប់​គ្នា​ប្រឈម​មុខ​។​ ថ្នាក់​លំហាត់​ថៃ​ឈិ​ និង​យ៉ូហ្គា​ក៏​ផ្តល់​ផង​ដែរ​នូវ​លំហាត់​ប្រាណ​ងាយ​ស្រួល​​ ដែល​ត្រូវ​បាន​តាក់​តែង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មា​ន​ជំងឺ​រលាក​សន្លាក់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​រ​ដល់​កម្លាំង​ និង​តុល្យភាព​។​ ៣- លំហាត់ប្រាណត្រគាក ការ​យោល​ជើង  សម្រាប់​លំហាត់​ប្រាណ​នេះ​ អ្នក​ត្រូវ​តែ​តោង​កាន់​ទៅ​លើ​កន្លែង​មាំ​ ហើយ​គ្រាន់​តែ​យោលជើងពី​ចំហៀង​ម្ខាង​ទៅ​ម្ខាង​ទៀត​ប៉ុណ្ណោះ​។​ ការ​យោល​ជើង​សក្តិ​សម​កាន់​តែ​ខ្លាំង​ក្នុ​ង​ការ​អនុវត្ត​នៅ​ក្នុង​អាង​ហែល​ទឹក​ដោយ​សារ​ភាព​អណ្តែត​បាន​ជួយ​ដល់​ចលនា​ ហើយ​កម្លាំង​ទប់​មក​ពី​ទឹក​ធ្វើ​ឲ្យ​សាច់​ដុំ​យើង​ប្រឹង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង​។​ ការ​គន្លា​សន្ធឹង​ជើង  ចាប់​ផ្តើម​ដោយ​ស្ថាន​ភាព​ដដែល​ដូច​គ្នា​ទៅ​នឹង​លំហាត់​ប្រាណ​ពី​មុន​ បន្ទាប់​មក​គន្លា​សន្ធឹង​ជើងយើង​ថ្នម​ៗ​ទៅ​ក្រោយ​ ហើយ​ឆ្លាស់​គ្នា​រវាង​ជើង​ទាំង​ពីរ។​ ប្រសិន​បើ​ត្រគាក​អ្នក​តឹង​ខ្លាំង​ពេក​ ការ​បង្ខំ​វា​ឲ្យ​កម្រើក​អាច​នឹង​ធ្វើ​ឲ្យ​ខ្នង​អ្នក​ឈឺ​ចាប់​បាន​ ហើយ​បង្ក​នូវ​បញ្ហា​ជា​បន្ត​ទៅ​ទៀត​។​ វា​ប្រសើរ​បំផុត​ដែល​ស្វែង​រក​អ្នក​ជំនាញ​ដើម្បី​រៀន​សូត្រ​របៀប​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ៤- […]


ឱសថរុក្ខជាតិ

Vitamin E (វីតាមីន​E)

ស្វែងយល់ពីការប្រើប្រាស់តើ​វីតាមីន​E​ប្រើប្រាស់​ដើម្បី​អ្វី? វីតាមីន​E​គឺ​ជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បន្លែ​ ប្រេង​បន្លែ​ ផ្លែឈើ​ សាច់​សត្វ​​ គ្រាប់​ធញ្ញជាតិ​ ស៊ុត​ និង​ ប្រេង​ស្រូវ​សាឡី​ព្រម​ទាំង​មាន​ជា​អាហារ​បំប៉ន​ផង​ដែរ។ ម៉្យាង​វិញ​ទៀត​ វិតាមីន E ជួយ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​ខ្វះ​វីតាមីន​E​ដោយ​សារ​តែ​កត្តា​ហ្សែន​និង​ទារក​កើត​មុន​ខែ​ដែល​មាន​ទម្ងន់​ស្រាល​ខ្លាំង​។ មនុស្ស​មួយ​ចំនួន​បាន​ប្រើប្រាស់​វីតាមីន​E​សម្រាប់​ព្យាបាល​ និង​ បង្ការ​ជម្ងឺ​ដែល​ទាក់ទង​នឹង​បេះដូង​និង​សរសៃ​ឈាម​​ដូចជា​ ជំងឺ​ឡើង​រឹង​នៃ​សរសៃ​អាកទែ​ ជម្ងឺ​គាំង​បេះដូង​ ជំងឺ​ឈឺ​ចុក​ទ្រូង​ ជំងឺ​ឈឺ​ជើង​ដោយ​សារ​តែ​ការ​ស្ទះ​សរសៃ​អាកទែ​ និង​ ជំងឺ​លើស​សំពាធ​ឈាម។ វីតាមីន E ក៏​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម និង​ផលវិបាក​របស់​វា។ វីតាមីន E ក៏​ត្រូវ​ប្រើ​ដើម្បី​ការពារ​ជំងឺ​មហារីក ដូច​ជា មហារីក​សួត និង​មាត់ ចំពោះ​អ្នក​ជក់បារី មហារីក​ពោះវៀនធំ​ (Colorectal Cancer) និង Polyps (សាច់​ជាលិកា​តូច​ដែល​ច្រើន​ដុះ​ឡើង​នៅ​ក្នុង​ពោះវៀន​ធំ) និង​មហារីក​លើ ក្រពះ ក្រពេញ​ប្រូស្តាត និង​លំពែង។ ម៉្យាង​វិញ​ទៀត​ វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​ជំងឺ​បង្ក​ដោយ​ខួរ​ក្បាល​និង​ប្រព័ន្ធ​ប្រសាទ​ដូចជា​ ជំងឺ Alzheimer​ ជំងឺ​បាត់បង់​ការ​ចង​ចាំ​ ជំងឺ​Parkinson​ រមួល​ក្រពើ​ពេល​យប់​ ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ និង​ ព្យាបាល​ស្គន់​ជាន់​រួម​ជា​មួយ​ថ្នាំ​ផ្សេង​ទៀត។ ក្រៅ​ពី​ជំងឺ​ខាង​លើ​នេះ​ វីតាមីន​E​ក៏​ប្រើ​សម្រាប់​ជំងឺ​Huntington’s chorea​ និង​ជំងឺ​ដែល​បង្ក​ដោយ​ប្រព័ន្ធ​ប្រសាទ​និង​សាច់​ដុំ​ផង​ដែរ។ សម្រាប់​ស្ត្រី​វិញ វីតាមីន E […]


ឱសថរុក្ខជាតិ

Vitamin D​ (វីតាមីន​D)

ស្វែងយល់ពីការប្រើប្រាស់តើ​វីតាមីន​D​ប្រើប្រាស់​ដើម្បី​អ្វី? វីតាមីន​D​គឺ​ជា​វីតាមីន​ដែល​មាន​កម្រិត​បរិមាណ​តិច​នៅ​ក្នុង​ខ្លាញ់​ត្រី​សមុទ្រ​ដូចជា​ត្រី​ហារ៉ុង ​ត្រី​ស្បៃកា​ ត្រី​សារឌីន​ និង ​ត្រី​ធូណា​។ ​វីតាមីន​D​ ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ផលិតផល​ទឹក​គោ ​ទឹក​ផ្លែ​ឈើ​ និង ​គ្រាប់​ធញ្ញជាតិផង​ដែរ​។ ក្រៅ​ពី​នេះ​រាង​របស់​យើង​ផ្ទាល់​ទទួល​បាន​វីតាមីន​D​ចាប់​ពី​៨០​ទៅ​៩០​%​តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ។ វីតាមីន​នេះ ក៏​អាច​ផលិត​ធ្វើ​ជា​ថ្នាំ​បាន​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ង​ដែរ។ ក្នុង​វិស័យវេជ្ជសាស្រ្ត​គេ​​ប្រើប្រាស់​វីតាមីន​D​ក្នុង​ការ​ព្យាបាល​និង​បង្ការ​ជំងឺ ​rickets​ (ជំងឺ​ឆ្អឺង​ម្យ៉ាង​ដែល​ធ្វើ​ឲ្យឆ្អឺង​​ទន់​​ងាយ​បាក់) ដែល​ជា​ជំងឺ​មួយ​បង្ក​ដោយ​សារ​ខ្វះ​វីតាមីន​D​ក្នុង​រាង​កាយ​។ វីតាមីនD ​នេះ​ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល​ ជំងឺ​ខ្សោយ​ឆ្អឺត (Osteoporosis) ជំងឺ​ឈឺ​ឆ្អឹង (osteomalacia) ស្រក​កំហាប់​ឆ្អឹង​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ម្យ៉ាង​ហៅ​ថា Hyperparathyroidism និង​ជំងឺ​ពី​តំណ​ពូជ (osteogenesis imperfecta) ដែល​នាំ​ឲ្យ​​ឆ្អឺង​ស្រួយ ​និង​ងាយ​បាក់។ វីតាមីនD ​ក៏​ប្រើ​ដើម្បី​ការពារ​ពី​ការ​ធ្លាក់ និង​បាក់បែក​ឆ្អឹង​ចំពោះ​មនុស្ស​ដែល​ប្រឈម​នឹង ជំងឺ​ ខ្សោយ​ឆ្អឹង (osteoporosis) និង​ការពារ​ការ​ធ្លាក់​ចុះ​ជាតិ​កាល់ស្យូម និង​ថយ​កំហាប់​ឆ្អឹង (Renal osteodystrophy) ចំពោះ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម។ វីតាមីន​D​ក៏​ជួយ​ព្យាបាល​បញ្ហា​បេះ​ដូង​និង​សរសៃ​ឈាម ដែល​មានដូច​ជា​ជំងឺ​លើស​ឈាម​ និង​ជាតិ​កូឡេស្ដេរ៉ូល​ខ្ពស់​រួម​ទាំង​ជំងឺ​ផ្សេង​ទៀត​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ធាត់​លើស​ទម្ងន់​ ខ្សោយ​សាច់​ដុំ​ ជំងឺ​ឡើង​រឹង​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​ (Multiple sclerosis) ជំងឺ​ខូច​សន្លាក់​ដៃ​ជើង​(Rheumatoid arthritis) ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ (COPD) ជំងឺ​ហឺត រលាក​ទង​សួត​ បញ្ហា​មុន​ពេល​មក​រដូវ (​PMS) […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស