កើតមហារីកមាត់ស្បូន ពិតជាគួរឲ្យបារម្ភខ្លាំងក៏ពិតមែន ប៉ុន្តែបើប្រហេសបន្តិច អាចនឹងធ្វើឲ្យទំនាក់ទំនងរវាងប្តីប្រពន្ធយើងល្អក់កករដោយសារវាទៀតផង។ ព្រោះគ្នាយើងសុទ្ធតែដឹងស្រាប់ HPV ដែលជារោគចម្បងបង្កឲ្យកើតមហារីកមាត់ស្បូន គឺឆ្លងតាមការរួមភេទតែម្តង។ បើមិនចង់មានបញ្ហានេះកើតឡើង “Hello គ្រូពេទ្យ” មានវិធីសាស្ត្រខ្លះៗអាចជួយស្រោចស្រង់បាន។