អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលបានចេញការណែនាំមិនឲ្យទារកអាយុក្រោម ៦ ខែ ញ៉ាំទឹកនោះទេ ឲ្យម៉ឹមតែទឹកដោះម្តាយមួយមុខគត់។ ទោះជាបែបនេះក្តី គ្នាយើងមួយចំនួននៅតែមិនអស់ចិត្ត ព្រោះទម្លាប់ចាស់បុរាណ តែងតែបន្តក់ទឹកឲ្យទារកខ្លះៗ បារម្ភខ្លាចអូនតូចស្រេកទឹក ខះក ជាដើម។