ជាទូទៅការពពោះរបស់ស្រីៗយើងមានរយៈពេល ៩ខែ ១០ថ្ងៃ ទើបសម្រាលកូន។ ក្នុងករណីខ្លះម៉ាក់ៗសម្រាលអាអូនមុខខែ ដែលអាចឲ្យបេប៊ីស្លាប់ តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាទូទៅការពពោះរបស់ស្រីៗយើងមានរយៈពេល ៩ខែ ១០ថ្ងៃ ទើបសម្រាលកូន។ ក្នុងករណីខ្លះម៉ាក់ៗសម្រាលអាអូនមុខខែ ដែលអាចឲ្យបេប៊ីស្លាប់ តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ក្នុងបទសម្ភាសជាមួយ Hello គ្រូពេទ្យ លោកជំទាវសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ថា បញ្ហានេះបណ្តាលមកពីកក្តាសរីរាង្គរបស់ម្តាយ និងសកម្មភាពប្រចាំថ្ងៃជាច្រើនទៀតរបស់ស្រីៗយើង ដែលជំរុញឲ្យទារកមិនអាចវិវត្តតទៅទៀត។
១- កត្តាជំរុញឲ្យសម្រាលកូនមុនខែ
– មាត់ស្បូនចំហ
– ធ្វើការធ្ងន់ៗហួសកំណត់
– ធ្វើដំណើរផ្លូវឆ្ងាយៗ
– ឡើងជណ្តើរខ្ពស់ៗញឹកញាប់ពេក
– ប្រើថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជា
– ការបង្ករោគនៅទ្វារមាស។
២- វិធីបង្ការមិនឲ្យសម្រាលកូនមុនខែ
ទារកដែលកើតមុនខែពិបាកក្នុងការថែទាំ និងរស់រាន ដូចក្មេងដែលកើតគ្រប់ខែ ដូច្នេះហើយម៉ាក់ៗត្រូវតែទៅតាមដានសុខភាពឲ្យបានទៀងទាត់ ចៀសឲ្យបាននូវសកម្មភាពមួយចំនួនខាងលើ។ ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕