ប្រហែសមិនបាន! អាកាសធាតុត្រជាក់បែបនេះ អាអូនងាយកើតជំងឺរលាកទងសួត២ប្រភេទ
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ដោយសារតែទារក និងក្មេងតូចៗនៅវ័យកំពុងលូតលាស់ខ្លាំង ដូចនេះសុខភាពអាអូនមានប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ ជាហេតុបណ្ដាលឲ្យកូនងាយឈឺជំងឺច្រើន។ ជំងឺដែលកូនក្មេងភាគច្រើនកើតនោះ គឺរលាកបំពង់ក ឬជំងឺរលាកទងសួតជាដើម តែជំងឺរលាកទងសួតមាន២ប្រភេទដែលធ្វើទុក្ខដល់សុខភាពកូន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់ឲ្យដឹងថា ជំងឺរលាកទងសួត ជាជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយការបង្ករោគនៅក្នុងសួតដោយពពួកវីរុសតាមរយៈបំពង់ខ្យល់តូចៗក្នុងសួតដែលមានមេរោគ និងស្ទះ។ ជំងឺរលាកទងសួតនេះ ត្រូវបានចែកចេញជា ២ប្រភេទគឺ៖ រលាកទងសួតស្រួចស្រាល់- ជំងឺរលាកទងសួតស្រួចស្រាល ជាជំងឺផ្លូវដង្ហើម ជួបប្រទះញឹកញាប់បំផុតនៅផ្នែកខាងចុងនៃទងសួត។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សទៀត តាមរយៈខ្យល់ដង្ហើមបង្កឡើងដោយវីរុស RSV ដែលប្រភេទវីរុសឧស្សាហ៍ជួបប្រទះជាងគេ។ រលាកទងសួតរ៉ាំរ៉ៃ- ជំងឺរលាកទងសួតរ៉ាំរ៉ៃជាប្រភេទមួយនៃជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)ដែលជាអាការៈរលាកទងសួតនាំឲ្យមានស្លេស្មច្រើន ក្អកញឹកញាប់ និងពិបាកដកដង្ហើម។ ជំងឺនេះរលាកទងសួតប្រភេទនេះកើតឡើងបណ្ដាលមកពីវីរុស ប្រហាក់ប្រហែលនឹងវីរុសជំងឺគ្រុនក្ដៅ និងផ្ដាសាយដែរ។ ពេលខ្លះ វាក៏បង្កឡើងដោយការជក់បារី ធូលី ឬខ្យល់ពុលក្នុងបរិយាកាស ជាដើម។ ត្បិតតែ ជំងឺ២ខាងលើជាប្រភេទជំងឺរលាកទងសួតដូចគ្នា តែរោគសញ្ញារបស់ជំងឺនីមួយៗមិនដូចគ្នាទេ ដោយការក្អក ស្លេស្មពណ៌ស លឿងក្រាស់ ឬបៃតង អស់កម្លាំង គ្រុនក្ដៅ-រងា ពិបាកដកដង្ហើម មិនស្រួលក្នុងទ្រូង (រោគសញ្ញារលាកសួតរ៉ាំរ៉ៃ) […]