backup og meta

សកម្មភាពសប្បាយៗ ជួយអភិវឌ្ឍជំនាញយល់ដឹងរបស់កូនៗ ប៉ាម៉ាក់កុំរំលង!

សកម្មភាពសប្បាយៗ ជួយអភិវឌ្ឍជំនាញយល់ដឹងរបស់កូនៗ ប៉ាម៉ាក់កុំរំលង!

ការ​កសាង​គ្រឹះ​ដ៏​រឹងមាំ​​នៅ​ពេល​ដែល​កូន​នៅ​វ័យ​ក្មេង អាច​ជួយ​ត្រួសត្រាយផ្លូវ​សម្រាប់​អនាគត​​ដ៏​ប្រសើរ​​សម្រាប់​កូន។ ពិត​ណាស់​ ដើម្បី​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នេះ ការអភិវឌ្ឍ​ជំនាញ​យល់​ដឹង​មាន​សារៈសំខាន់​ណាស់​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​​បញ្ចូល​សកម្មភាព​មួយ​ចំនួន​ ដែល​ជួយ​ឲ្យ​ក្មេង​ទទួល​បាន​បទពិសោធន៍​​ជាក់ស្តែង ​ដូចជា​លើក​ទឹក​ចិត្ត​ឲ្យ​កូន​​ចូលរួម​ក្នុង​​សកម្មភាព​សប្បាយ​ៗ​ដែល​ផ្ដោត​ទៅ​​លើ​ការ​ចងចាំ ការ​យល់​ចិត្ត​ទុក​ដាក់​ និង​ការ​ផ្ចង់​អារម្មណ៍​ជា​ដើម។

សកម្មភាព​ជួយ​ដល់​ការអភិវឌ្ឍ​ជំនាញ​យល់​ដឹង​របស់​ក្មេង

១. តម្រៀប​អក្សរ

ការ​​រៀន​អាន​ និង​ចងចាំ​អក្សរ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​ជួយ​អភិវឌ្ឍជំនាញ​យល់​ដឹង​របស់​កូន។ ប៉ា​ម៉ាក់ អាច​ជួយ​បង្រៀន​កូន​ឲ្យ​ស្គាល់​អក្សរ​ ដោយ​​ការ​ស្តាប់​​ចំរៀង មើល​សៀវភៅ ឬ​លេង​ល្បែង​ផ្គុំ​អក្សរ។

២. រៀន​ចំណាំ​រូបរាង និង​ពណ៌

ជាមួយ​គ្នា​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​ជួយ​បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​​ពណ៌ និង​រូបរាង​របស់​វត្ថុ​អ្វី​មួយ​ នៅ​ពេល​ដែល​លេង​ជាមួយ​នឹង​កូន ដូចជា​ឲ្យ​កូន​ប្រាប់​ពណ៌ និង​រូបរាង​របស់​បាល់ ឬ​ផ្លែ​ក្រូច​។ សកម្មភាព​តូចតាច​ទាំង​នេះ អាច​ជួយ​ឲ្យ​ក្មេង​ស្គាល់​ពី​រូបរាង​ និង​ពណ៌​ជាក់លាក់​របស់​វត្ថុ​ផ្សេង​ៗ​បាន។

[embed-health-tool-child-growth-chart]

៣. ហ្គេម

ការ​លេង​ហ្គេម​ អាច​ពង្រឹង​​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា បង្កើន​ភាព​ច្នៃ​ប្រឌិត ហើយ​ក៏​ជា​កត្តា​ចម្បង​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​យល់​ដឹង។ ប្រភេទ​នៃ​ហ្គេម​ អាច​មាន​ភាព​ខុស​ៗ​គ្នា​​អាស្រ័យ​ទៅ​តាម​វ័យ។ សម្រាប់​ក្មេង​តូច​ៗ ប៉ា​ម៉ាក់​គួរ​ស្វែង​រក​ហ្គេម​ណា​ដែល​ទាក់ទង​ទៅ​នឹង​រូបរាង និង​ពណ៌ ហើយ​សម្រាប់​ក្មេង​ដែល​មាន​​អាយុ​ចាប់​ពី​៥​ឆ្នាំ​ឡើង​ទៅ យើង​គួរ​តែ​ឲ្យ​កូន​លេង​ហ្គេម​ផ្គុំ​រូបភាព​។

៤. សួរ​សំណួរ​

ចំណែក​ឯ​ការ​សួរ​សំណួរ​​ទាក់ទង​ទៅ​នឹង​​តថភាព​ជាក់ស្តែង អាច​ជួយ​អភិវឌ្ឍ​​ជំនាញ​ដោះស្រាយ​បញ្ហា និង​​បង្កើន​ភាព​ច្នៃ​ប្រឌិត​​​ដល់​កូន​បាន។ ​សំណួរ​ទាំង​នេះ ក៏​អាច​ជួយ​ឲ្យ​ក្មេង​ចេះ​វិភាគ​ពី​បញ្ហា និង​ចេះ​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។

៥. នាំ​កូន​ដើរ​លេង​កម្សាន្ត

ការ​ទៅ​កម្សាន្ត​នៅ​កន្លែង​គួរ​ឲ្យ​ទាក់ទាញ​ដូចជា​ សារមន្ទីរ​ បណ្ណាល័យ មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅ​លើ​ជំនាញ​យល់​ដឹង​របស់​ក្មេង។ កន្លែង​​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​ក្មេង​យល់​ដឹង​ពី​រឿងរ៉ាវ​​ផ្សេងៗ ដែល​ជួយ​ដល់​ការ​រីកចម្រើន​ផ្នែក​បញ្ញា​ស្មារតី​របស់​កូន។​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Growing Minds With Cognitive Development Activities for Toddlers

https://www.eccm.org/blog/cognitive-development-activities-for-toddlers

Ways to Encourage Cognitive Development

https://helpmegrowmn.org/HMG/HelpfulRes/Articles/WaysEncourageCognitiveDev/index.html

Supporting Cognitive Development: Experiences and Activities

https://www.virtuallabschool.org/fcc/cognitive-development/lesson-8

កំណែ​ប្រែបច្ចុប្បន្ន

14/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 14

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម