backup og meta

ពី ០-៣ខួប តើខួរក្បាលកូនវិវត្តដល់កម្រិតណា? ប៉ាម៉ាក់គួរពង្រឹងបន្ថែមយ៉ាងម៉េច?

ពី ០-៣ខួប តើខួរក្បាលកូនវិវត្តដល់កម្រិតណា? ប៉ាម៉ាក់គួរពង្រឹងបន្ថែមយ៉ាងម៉េច?

អ្នក​ណា​មិន​រំភើប​ត្រេកអរ​ពេល​ឃើញ​កូន​រៀន​ពូកែ ហើយ​ឆ្លាត​វៃ​នោះ ត្រូវ​អត់​ម៉ាក់​ប៉ា​គ្រប់​គ្នា? យើង​ត្រូវ​ដឹង​ថា ខួរក្បាល​កូន​មាន​ការ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​ពី​កំណើត​ដល់​អាយុ​បី​ឆ្នាំ។ ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​កូន​ជះ​ឥទ្ធិពល​ដល់​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ការ​លូតលាស់។

នៅ​ក្នុង​ការ​លូតលាស់​ខួរ​ក្បាល​កូន​ក្នុង​អាយុ ០-៣ឆ្នាំ មាន​ផ្នែក​សំខាន់ៗ​ចំនួន​បួន​នៃ​ការ​អភិវឌ្ឍ៖ រាងកាយ ភាសា ទំនាក់​ទំនង​សង្គម និង​ផ្នែក​អារម្មណ៍ និង​ការ​យល់​ដឹង។ ដូច​គ្នា​នេះ​ដែរ ការ​អភិវឌ្ឍ​ខួរក្បាល គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​របស់​កូន។ ការអភិវឌ្ឍន៍ការយល់ដឹងពិពណ៌នាអំពីរបៀបដែលសតិបញ្ញារបស់កុមារលូតលាស់ និងរួមបញ្ចូលការគិត ការរៀន និងជំនាញដោះស្រាយបញ្ហា ដែល​ជំនាញទាំងនេះមានឥទ្ធិពលដល់ផ្នែកផ្សេងទៀតទាំងអស់នៃការលូតលាស់។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

បីឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​កុមារ​គឺ​មាន​សារសំខាន់​សម្រាប់​ការ​រៀន​សូត្រ និង​ការ​អភិវឌ្ឍន៍។ មាន​ម៉ាក់ប៉ា​ជា​ច្រើន​សួរ​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​ខួរក្បាល​កូន​អភិវឌ្ឍ​បាន។ មធ្យោបាយ​ដ៏​ល្អបំផុត​គឺ​ត្រូវ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​កូន​របស់​អ្នក​តាម​រយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូចជា ការ​លេង ការ​អាន និង​នៅ​ក្បែរ​កូន​ពេល​ពួក​គេ​មាន​អារម្មណ៍​តាន​តឹង។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខួរក្បាល​កូន៖

១. ការ​លេង

ការលេងគឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីជួយទារក ឬកូនក្មេងទើបចេះដើរតេះតះ អភិវឌ្ឍខួរក្បាល។ ការលេងអាចជាល្បែង និយាយលេង ឬច្រៀង ដើម្បីធ្វើឲ្យខួរក្បាលកូនសកម្ម។ ការ​លេង​វ៉ូមវ៉ាក់អឺ និង​ពេល​អា​អូន​កាន់​ប្រដាប់​ក្មេង​លេង រួច​សម្លឹង​មើល​វា​ក៏​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​កូន​ដែរ។ សម្រាប់​ក្មេង​ទើប​ចេះ​ដើរ​តេះតះ ម៉ាក់​ប៉ា​អាច​ច្រៀង​ចម្រៀង​កូន​ក្មេង​ជាមួយ​កូន លេង​សម្ដែង ផាត់ពណ៌ ឬ​គូរ​គំនូរ និង​ផ្គុំ​រូប​ជាដើម អាច​ជំរុញ​ដល់​ការ​ស្រមើល​ស្រមៃ និង​ភាព​ច្នៃ​ប្រឌិត​របស់​កូន។

ខួរក្បាល​កូន​

២. ការ​លួង​លោម

ទារក និង​ក្មេង​តូច​សុទ្ធតែ​អាច​ទទួល​បាន​អារម្មណ៍​តាន​តឹង​ដោយ​យើង​មនុស្ស​ពេញ​វ័យ​ដែរ។ ពេល​ដែល​កូន​មើល​ទៅ​ស្ត្រេស ម៉ាក់​ប៉ា​អាច​សាក​ល្បង​កាន់ ឱប និង​ថើប​កូន​របស់​អ្នក។ អនុញ្ញាត​ឲ្យ​កូន​ដឹង​ថា យើង​នឹង​នៅ​ក្បែរ​កូន​គ្រប់​ពេល ដើម្បី​លួង​លោម និង​ជួយ​ពួកគេ​នៅ​ពេល​ពួកគេ​មាន​អារម្មណ៍​តាន​តឹង។ ការ​សិក្សា​បង្ហាញ​ថា ការ​ថែ​ទាំ​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់ និង​លើក​ទឹក​ចិត្ត​ជួយ​ឲ្យ​ដោះស្រាយ​ភាព​តាន​តឹង​បាន​ល្អ​ជាង​ការ​ថែ​ទាំ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​អារម្មណ៍​កូន។

៣. អាន

ការ​អាន​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ខួរក្បាល​កូន។ សូម្បី​តែ​មុន​ពេល​ពួក​គេ​អាច​ស្គាល់​អក្សរ ឬ​ពាក្យ​ក៏​ដោយ ការ​អាន​ចាប់ផ្ដើម​ជំនាញ​ភាសា និង​ទំនាក់​ទំនង។ ការ​អាន​សៀវភៅ​ដដែលៗ បង្កើត​ការ​ទទួល​ស្គាល់​រវាង​ពាក្យ​ដែល​យើង​និយាយ និង​រូបភាព​នៅ​លើ​ទំព័រ​សៀវភៅ​រឿង​នោះ។

ចំណុចសំខាន់

បីឆ្នាំដំបូងនៃជីវិតរបស់កុមារគឺមានសារសំខាន់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍន៍។មានម៉ាក់ប៉ាជាច្រើនសួរពីរបៀបដែលពួកគេអាចជួយខួរក្បាលកូនអភិវឌ្ឍបាន ។ មធ្យោបាយដ៏ល្អបំផុតគឺត្រូវចូលរួមយ៉ាងសកម្មជាមួយកូនរបស់អ្នកតាមរយសកម្មភាពប្រចាំថ្ងៃដូចជា៖
១. ការលេង
២. ការលួងលោម
៣. ការអាន។ល៕

គួរ​អាន៖

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Encourage a Child’s Brain Development https://helpmegrowmn.org/HMG/HelpfulRes/Articles/HowEncourageBrainDev/index.html#:~:text=Children’s%20brains%20develop%20rapidly%20from,is%20part%20of%20cognitive%20development.

Early Brain Development and Health https://www.cdc.gov/ncbddd/childdevelopment/early-brain-development.html

Baby’s Brain Begins Now: Conception to Age 3 http://www.urbanchildinstitute.org/why-0-3/baby-and-brain#:~:text=The%20excess%20of%20synapses%20produced,pruning%20of%20synapses%20is%20underway.

Why Do We Focus on the Prenatal-to-3 Age Period?: Understanding the Importance of the Earliest Years https://pn3policy.org/resources/why-do-we-focus-on-the-prenatal-to-3-age-period-understanding-the-importance-of-the-earliest-years/

Brain Development – https://www.firstthingsfirst.org/early-childhood-matters/brain-development/

InBrief: The Science of Early Childhood Development – https://developingchild.harvard.edu/resources/inbrief-science-of-ecd/

Early years brain development – https://earlychildhood.qld.gov.au/early-years/developmental-milestones/early-years-brain-development

កំណែ​ប្រែបច្ចុប្បន្ន

29/07/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ

ប្រការចាំបាច់ ម៉ាក់ប៉ាកុំមើលរំលងបើចង់ឲ្យកូនឆ្លាត ខួរក្បាលវាងវៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម