backup og meta

សញ្ញាព្រមាននៃវិបត្តិផ្លូវចិត្តលើកុមារ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ឲ្យមែនទែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សញ្ញាព្រមាននៃវិបត្តិផ្លូវចិត្តលើកុមារ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ឲ្យមែនទែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិបត្តិ​​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ហើយ​ក៏​អាច​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង ដល់​អត្តចរិត សមត្ថភាព​រៀន​សូត្រ និង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ក្មេង។

ពិត​ណាស់​ កុមារ​តែងតែ​មាន​ការប្រែប្រួល​អារម្មណ៍​​ ហើយ​​​ប្រសិនបើ​កូន​មិន​អាច​ជម្នះ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​ ឬ​កើត​ទុក្ខ​បាន​ទេ​នោះ កូន​អាច​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​។

មូលហេតុ​នៃ​បញ្ហា​ផ្លូវ​ចិត្ត​កើត​លើ​កុមារ

ជា​ទូទៅ ពុំ​មាន​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មានការ​វិវត្ត​ទៅ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​​លើ​កុមារ​ឡើយ ប៉ុន្តែ​បទពិសោធន៍​ឈឺចាប់​មួយ​ចំនួន​ អាច​ជា​ឫសគល់​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ។

បទពិសោធន៍​ឈឺចាប់​ ដែល​ក្មេង​អាច​ជួប​ប្រទះ​ រួម​មាន​៖

  • មាន​ជំងឺ​ប្រចាំ​កាយ​រយៈពេល​យូរ
  • ផ្លាស់ប្ដូរ​ផ្ទះ ឬ​សាលារៀន
  • ត្រូវ​ក្មេង​ផ្សេង​ទៀត​ធ្វើ​បាប
  • រស់នៅ​ក្នុង​គ្រួសារ​ដែល​ប្រើ​​អំពើ​ហិង្សា
  • រង​ការ​រំលោភ​បំពាន
  • ប៉ា​ម៉ាក់​ចែក​ផ្លូវ​គ្នា ឬ​រស់នៅ​បែក​គ្នា
  • ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​កើត​លើ​កុមារ

ការ​យល់​ដឹង​ពី​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​លើ​កុមារ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ស្វែង​រក​ការ​ព្យាបាល​ និង​ពិគ្រោះ​យោបល់​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន។ រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖

  • អត្តចរិត និង​អារម្មណ៍​ប្រែប្រួល​ខ្លាំង
  • ប្រែប្រួល​ចំណង់​អាហារ
  • ស្រក​ទម្ងន់
  • ពិបាក​គេង
  • ឈឺ​ក្បាល​ ឬ​ឈឺ​ពោះ​ញឹកញាប់
  • ពិបាក​ផ្ដោត​អារម្មណ៍
  • ​គេច​សាលា
  • ​ការ​សិក្សា​​ធ្លាក់​ចុះ
  • លែង​ចាប់អារម្មណ៍​លើ​អ្វី​ដែល​ខ្លួន​​ធ្លាប់​ចូលចិត្ត

[embed-health-tool-baby-poop-tool]

តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ណា​?

មាន​តែ​ប៉ា​ម៉ាក់​ទេ ដែល​ស្គាល់​កូន​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​​ទាំងអស់។ ដូច្នេះ​ហើយ​ យើង​គួរ​ជជែក​លេង​ជាមួយ​កូន​​ឲ្យ​បាន​ញឹកញាប់​​អំពី​អារម្មណ៍​របស់​កូន។ ធ្វើ​ដូច​នេះ ប៉ា​ម៉ាក់​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​កូន ថែម​ទាំង​អាច​​ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចែករំលែក​អារម្មណ៍ និង​ទុក្ខ​កង្វល់​របស់​​ខ្លួន​ជាមួយ​យើង​​​ថែម​ទៀត​ផង​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​Mental illness in children: Know the signs

https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/mental-illness-in-children/art-20046577

Children’s Mental Disorders

https://www.cdc.gov/childrensmentalhealth/symptoms.html

Children’s mental health

https://www.apa.org/topics/children/mental-health

កំណែ​ប្រែបច្ចុប្បន្ន

02/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម