អាការៈក្អួតដែលកើតលើកុមារតូចៗ អាចបណ្តាលមកពីមូលហេតុជាច្រើន។ ពេលខ្លះ អាអូនមើលទៅហាក់ដូចជាមានសុខភាពល្អធម្មតានៅពេលថ្ងៃ ប៉ុន្តែពេលយប់បែរជាក្អួតទៅវិញ។ តើមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យក្មេងក្អួតនៅពេលយប់?
១. ពុលអាហារ
បញ្ហាពុលអាហារកើតឡើងដោយសារតែការញ៉ាំអាហារ ឬភេសជ្ជៈដែលមានមេរោគ។ កត្តានេះបណ្តាលឲ្យក្អួត គ្រុនក្តៅ គ្រុនរងារ ឈឺក្រពះ និងរាករូសជាដើម ហើយវាអាចបង្ហាញរោគសញ្ញានៅរយៈពេលជាច្រើនម៉ោងក្រោយ។ ដូច្នេះហើយ ទើបកុមារខ្លះចាប់ផ្តើមមានអាការៈក្អួតនៅពេលយប់។
២. ចាល់អាស៊ីដ
អំឡុងពេលសម្រាក រាងកាយអាចបង្កើតការចាល់អាស៊ីដ ដែលអាចបង្កជារោគសញ្ញាមួយចំនួន ដូចជាក្រហាយទ្រូង ដកដង្ហើមខ្លីៗ និងពិបាកដកដង្ហើម ព្រមទាំងអាចនាំឲ្យកូនកើតមានអាការៈក្អួតកណ្តាលយប់ផងដែរ។
៣. ជំងឺហឺត
ទន្ទឹមនឹងនេះ ជំងឺហឺតក៏អាចបណ្តាលឲ្យកុមារក្អកញឹកញាប់ និងបង្កឲ្យកើតមានអាការៈក្អួត នៅពេលដែលផ្លូវដង្ហើមឆាប់ទទួលរំញោច។ ជាលទ្ធផល អាអូនអាចមានអាការៈក្អកខ្លាំង និងក្អួត។
[embed-health-tool-baby-poop-tool]
៤. ការឆ្លងមេរោគ
ការឆ្លងមេរោគ ដូចជាការឆ្លងមេរោគលើផ្លូវទឹកនោម រលាកស្រោមខួរ (Meningitis) និងរលាកខ្នែងពោះវៀនក៏អាចបណ្តាលឲ្យក្អួតផងដែរ។
៥. គេងមិនដកដង្ហើម (Sleep apnea)
មិនមែនតែមនុស្សពេញវ័យនោះទេ ដែលជួបអាការៈគេងមិនដកដង្ហើម សូម្បីតែកុមារក៏អាចមានបញ្ហានេះដូចគ្នា។ ក្នុងករណីនេះ កូនអាចដកដង្ហើមតាមមាត់ ជាពិសេសអំឡុងពេលយប់ ដែលធ្វើឲ្យបំពង់កស្ងួត និងបណ្តាលឲ្យក្អក ឬក្អួត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ការព្យាបាលនៅពេលកូនក្អួតនៅពេលយប់
ពិតណាស់ ការព្យាបាលអាស្រ័យលើមូលហេតុនៃការក្អួត និងរោគសញ្ញាដែលពាក់ព័ន្ធ។ កុមារត្រូវការការតាមដានរកមូលហេតុនៃការក្អួតនៅពេលយប់នេះឲ្យបានច្បាស់លាស់។ ប្រសិនបើអាអូនគ្រាន់តែក្អួតម្តង ឬពីរដងដោយគ្មានរោគសញ្ញាផ្សេងទៀត ប៉ាម៉ាក់អាចឲ្យកូនញ៉ាំទឹកឲ្យបានច្រើន គឺគ្រប់គ្រាន់ហើយ។
បន្ថែមពីនេះ ប៉ាម៉ាក់គប្បីសង្កេតមើលពណ៌នៃកម្អួត ហើយប្រសិនបើវាមានពណ៌លឿងលាយបៃតង ឬត្នោត ឬមានឈាម ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។
ចំណុចសំខាន់
អាអូនក្អួតបែបណា ទើបគួរនាំកូនទៅជួបគ្រូពេទ្យ?
- ក្អួតលើសពីមួយថ្ងៃ ឬពីរថ្ងៃ
- ខ្សោះជាតិទឹក
- ក្អួតលើសពីបីដងនៅក្នុងរយៈពេល២៤ម៉ោង
- មានសញ្ញានៃការឆ្លងមេរោគ ដូចជាគ្រុនក្តៅ
- ឈឺពោះខ្លាំងក្លា និងភ្លាមៗ
- ឈឺក្បាល និងចេញកន្ទួលលើស្បែក។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?