ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ជ្រាំងអណ្តាតអាចធ្វើឱ្យកូនតូចមិនចង់បៅ ឬថយការបៅដោយសារ ឈឺមាត់ រញ៉ាំរញ៉ូវពិបាកលួងជាដើម ហើយច្រើនកើតលើទារក ជាពិសេសទារកអាយុក្រោម ៦ ខែ។ ចឹងម៉ាក់ៗគួរធ្វើម៉េច ការពារកូនតូចកុំឱ្យជ្រាំងអណ្តាត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ​បាន​ឱ្យដឹង​ថា ជ្រាំងអណ្តាតគឺជាការឆ្លងមេរោគផ្សិតនៅលើអណ្តាត និងក្នុងមាត់ដែលបង្កឱ្យមានការរលាកនៅក្នុង និងជុំវិញមាត់កូនតូច។            ជ្រាំងអណ្តាតអាចធ្វើឱ្យ៖ ​មាត់ទារកមាន​សភាព​ក្រហម និងឈឺក្រហាយ ឡើង​សៗ​ក្ដាំងលើអណ្តាត និងក្នុងក្រអូមមាត់ (បបូរមាត់ កន្ថើង ថ្ពាល់ផ្នែកខាងក្នុងមាត់) ​ដែលមិន​អាច​ជូត​ចេញ​បាន ទារកមិន​ចង់បៅ ឬ​ញ៉ាំ​អាហារ​ ទារករញ៉ាំរញ៉ូវ ទារកប្រេះស្បែកគែមបបូរមាត់ ទារករលាកគូទ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនតូចពីជ្រាំងអណ្តាតម៉ាក់ៗគួរ៖ ១. បើបំបៅកូនដោយទឹកដោះ ត្រូវសម្អាតក្បាលដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់ ២. បើបំបៅកូនដោយម្សៅទឹកដោះគោ ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ ៣. […]

ស្វែងរក ការថែទាំទារក

ទារក

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ

មនុស្ស​ពេញ​វ័យ​សុខភាព​មាំ​ទាំ​ខំ​ប្រឹង​អនាម័យ​សឹង​អី​នៅ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​បាន ចុះ​ទម្រាំ​កូន​ក្មេង​ចូល​ចិត្ត​រត់​លេង របស់​អី​ក៏​យក​ដាក់​មាត់ ហើយ​មិន​ទាន់​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ឯង​ទៀត​នោះ? កូន​តូច​ងាយ​ឆ្លង​មេរោគ បង្ក​ជា​ជំងឺ​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​នៅ​ខ្ចី មិន​ងាយ​នឹង​វាយ​ឈ្នះ​វីរុស​ចូល​ទៅ​បង្ក​រឿង​ដល់​សុខភាព​ទេ។ បើ​មិន​ចង់​ឲ្យ​កូន​ពិបាក យក​ល្អ​យើង​ជា​ម៉ាក់​ប៉ា​គួរ​ដឹង​គន្លឹះ​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ១. ញ៉ាំ​អាហារ​ចម្រុះ​ល្អៗ របប​អាហារ​មាន​ផ្លែឈើ និង​បន្លែ​ចម្រុះ​ពណ៌​ច្រើន នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កូន។ នៅ​ក្នុង​របប​អាហារ​កូន​ប្រចាំ​ថ្ងៃ គួរ​តែ​មាន​អាហារ​សម្បូរ​វីតាមីន C (ផ្លែ​ក្រូច ស្ត្របឺរី ឬប្រូខូលី) និង​វីតាមីន D (ធូណា គ្រាប់​ធញ្ញជាតិ) និង​អាច​បន្ថែម​យ៉ាអួរ​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ Probiotics ដើម្បី​ជួយ​សុខភាព​ក្រពះពោះវៀន​កូន និង​រនាំង​ការពារ​រាងកាយ។ [embed-health-tool-child-growth-chart] ដើម្បី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល យើង​អាច​ផ្ដល់​ទឹក​ដោះ​គោ​ដែល​មាន​ផ្ទុក​រូបមន្ត​ថ្មី​ស្រឡាង ភ្នាស​កោសិកា​ខ្លាញ់​ទឹក​ដោះ ឬ MFGM ជា​សមាស​ធាតុ​កុំប្លិច​មាន​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​ខួរក្បាល ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​មិន​ងាយ​ឈឺ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។ ក្នុង​ករណី កូនឧស្សាហ៍ហើមពោះ ឈឺពោះ ម៉ាក់ប៉ាគួរបន្ថែម Partially hydrolyzed protein ឬ PHP ចូលទៅក្នុងរបបអាហារកូនដែរ ព្រោះវាងាយស្រួលរំលាយ ស័ក្តិសមសម្រាប់ប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេង។ ២. ចាក់​វ៉ាក់សាំង បើ​យើង​មិន​ចង់​ឲ្យ​កូន​តូច​ងាយ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​នោះ គ្មាន​មធ្យោបាយ​អ្វី​ល្អ​ប្រសើរ​ជាង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នោះ​ទេ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់ […]


ការថែទាំទារក

ម៉េចបានកូនតូចកើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរដោះស្រាយបែបណា?

ជាទូទៅស្រែងទឹកដោះកើតឡើងនៅលើមាត់ ថ្ពាល់ ចង្កា ផ្នត់ក ឬទ្រូងរបស់ទារក​ដែលធ្វើឱ្យស្បែក​អាអូនរលាកក្រហមៗ។ ហេតុអ្វីបានជា​អាអូន​​​កើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរធ្វើម៉េច? ស្រែងទឹកដោះកើតឡើងដោយសារស្បែកអាអូនរោលជាមួយទឹកមាត់។ ជាទូទៅ កូនអាចកើត​ស្រែង​ទឹកដោះ​នៅអាយុប្រហែល ២ ទៅ ៣ ខែ ព្រោះក្រពេញទឹកមាត់កូន​លូតលាស់ ​ដែលអាចធ្វើឱ្យ​ស្រក់ទឹកមាត់ ឬចេះតែស្រក់ទឹកមាត់។ ម្យ៉ាងទៀតនៅពេលអាអូនដុះធ្មេញ ក៏អាចស្រក់ទឹកមាត់ដែរ ឬរមាស់ធ្មេញដែលធ្វើឱ្យអាអូន​ចេះតែលូកដៃចូលមាត់ ឬខាំរបស់នេះរបស់នោះដែលបណ្តាលឱ្យទឹកមាត់ស្រក់ជាប់លើស្បែក និងបណ្តាលឱ្យ​រោល។ ម៉ាក់ប៉ាអាចធ្វើតាមការណែនាំខាងក្រោម​ដើម្បីកាត់បន្ថយអាការៈរមាស់ និងព្យាបាលស្រែង​ទឹក​ដោះ៖ ១. សម្អាត​ស្បែកកូននឹងទឹកក្តៅឧណ្ហៗ វេជ្ជបណ្ឌិត Livpreet Singh ឯកទេសរោគកុមារនៅ Scripps Coastal Medical Center Eastlake បានណែនាំឱ្យម៉ាក់ប៉ាលាងស្បែកអាអូនកន្លែង​កើតស្រែងទឹកដោះជាមួយ​ទឹកក្តៅឧណ្ហៗ​ពីរដង​ក្នុងមួយថ្ងៃ រួចផ្តិតជាមួយកន្សែងស្អាតទន់​ៗឱ្យស្ងួត។ ២. លាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែក ម៉ាក់ប៉ាអាចលាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ ការពារស្បែក​កូន​កុំឱ្យរោលជាមួយទឹកមាត់ និងដើម្បីព្យាបាលស្បែក តែមុនលាបក្រមួន ឬគ្រីមព្យាបាល​រលាក ម៉ាក់ប៉ាគួរផ្តិតស្បែកអាអូនឱ្យស្ងួតសិន។ ៣. ចៀសវាងប្រើផលិតផលថែរក្សាស្បែកប៉ះពាល់ស្បែកទារក ម៉ាក់ប៉ាគួរជ្រើសរើសផលិតផលថែរក្សាស្បែកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឬឡេលាបខ្លួន​ដែលគ្មានក្លិនប្រអូប និងមានជាតិសាប៊ូខ្សោយ​ឱ្យ​អាអូន ដើម្បីកុំឱ្យស្បែករលាក ឬរមាស់កាន់តែខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ចៀសវាងប្រើសាប៊ូមានជាតិកាត់ខ្លាំង ម៉ាក់ប៉ាគួរបោកខោអាវ កន្សែង ភួយ […]


ការថែទាំទារក

អស់កង្វល់រឿងអាអូនរោលខោទឹកនោម បើម៉ាក់ៗចេះតិចនិកទាំងនេះ

ទារកភាគច្រើនអាចរោលខោទឹកនោមដែលធ្វើឱ្យគូទ ក្រលៀន ឬប្រដាប់​ភេទឡើងក្រហម កន្ទួល ក្រហាយ និងឈឺ។ ការពារប្រសើរជាងព្យាបាល បើ​អ៊ីចឹងដើម្បីការពារអាអូនពីការរោលខោទឹកនោម ម៉ាក់ប៉ាគួរធ្វើម៉េច? ភាគច្រើនអាអូនរោលខោទឹកនោមដោយសារក្នុងខោទឹកនោមមានសំណើមច្រើនពេក។ ដូច្នេះ ម៉ាក់ប៉ា​អាចថែទាំស្បែកអាអូនតាមវិធីសាស្រ្តដូចខាងក្រោម ដើម្បីចៀសវាងការ​រោលខោ​ទឹក​នោម។​ ១. ប្តូរខោទឹកនោមឱ្យបានញឹកញាប់ ការស្លៀកខោទឹកនោមយូរធ្វើឱ្យស្បែកអាអូនសើមដោយសារទឹកនោម បូករួមនឹងការកកិត​ជាមួយ​ខោទឹកនោមទៀតងាយធ្វើឱ្យស្បែក​​រោលឡើងកន្ទួលរមាស់ និងរលាត់ស្បែកណាស់។ ដូច្នេះ​ម៉ាក់ប៉ាគួរប្តូរខោទឹកនោមឱ្យអាអូនរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។ ២. លាងគូទឱ្យកូនភ្លាមៗបន្ទាប់ពីបត់ជើងធំរួច ក្នុងលាមកមានមេរោគច្រើនដែលអាចធ្វើឱ្យស្បែកអាអូនឆ្លងមេរោគ រួចបណ្តាលឱ្យរលាក និងរោល ជាពិសេសពេលអាអូនរាកដោយសារញុំាអាហារដែលមានជាតិអាស៊ីដខ្ពស់ដូចជា ផ្លែឈើអម្បូរក្រូច ប៉េងប៉ោះ ឬទឹកប៉េងប៉ោះជាដើមដែលធ្វើឱ្យលាមកអាអូនមានជាតិអាស៊ីដច្រើន ហើយងាយ​ធ្វើឱ្យ​ស្បែក​រលាក។ ៣. សម្អាតស្បែករាល់ពេលប្តូរខោទឹកនោម រាល់ពេលប្តូរខោទឹកនោម ម៉ាក់ប៉ាគួរសម្អាតស្បែកអាអូនជាមួយ​ទឹក និងសាប៊ូ​មាន​ជាតិ​កាត់​ខ្សោយៗ​ដើម្បី​សម្អាតទឹកនោម និងកម្ចាត់មេរោគ។ បើម៉ាក់ប៉ាប្រើក្រដាសសើម ម៉ាក់ប៉ាគួរជ្រើសរើសក្រដាស​សើមដែលគ្មានជាតិអាកុល ឬគ្មានក្លិនក្រអូប។ បន្ទាប់មកផ្តិតស្បែកអាអូនថ្នមៗជាមួយកន្សែងពោះគោ និងទុកឱ្យស្បែកស្ងួតសិន ចាំស្លៀកខោទឹកនោមថ្មី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. លាបគ្រីម ឬក្រមួនការពាររលាក មុនពេកស្លៀកខោទឹកនោមថ្មីឱ្យអាអូន ម៉ាក់ប៉ាគួរលាបគ្រីម ឬក្រមួនការពាររលាកលើស្បែក​អាអូន​ដើម្បីការពារស្បែកអាអូនពីការកកិតជាមួយខោទឹកនោម និងការពារសំណើម។ ម៉ាក់ប៉ាគួរ​ជ្រើសរើស​គ្រីម ឬក្រមួនការពារ​រលាកដែលផ្សំពីសារធាតុ Zinc oxide និង petrolatum ដែលគ្មាន​ក្លិន​ក្រអូប។ [embed-health-tool-baby-poop-tool] ៥. ជ្រើសរើសខោទឹកនោមជក់ទឹកបានល្អ ខោទឹកនោមដែលជក់ទឹកបានល្អអាចជួយការពារស្បែកអាអូនមិន​ឱ្យ​សើម និងធ្វើឱ្យស្បែក​ស្ងួតល្អ […]


ការថែទាំទារក

ម៉ាក់ប៉ាដឹងអត់ តើគួរដាក់ទារកគេងម៉េចទើបសុវត្ថិភាព?

ទារកគេងច្រើន ជាពិសេសទារកទើបកើត។ ទារកទើបកើតគេង​ប្រហែល​ ១៦-២០ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទារកទើបកើតក្រោមអាយុ ១ ខួប​ងាយ​មានហានិភ័យស្លាប់ភ្លាមៗដោយសារការគេងណាស់។ តើម៉ាក់​ប៉ា​​​គួរដាក់ទារក​ទើបកើត​គេង​បែប​ណា និងក្នុងបរិយាកាសបែប​ណាទើប​មានសុវត្ថិភាព? សភាកុមារអាមេរិក (AAP) បានឱ្យដឹងថា ទារកទើបកើតក្រោមអាយុ ១ ខួបអាច​ស្លាប់​ពេល​គេង​ដោយសារ៖ ការថប់ដង្ហើមពេលគេង ការជាប់ក្នុងប្រឡោះនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម ការទាក់ ឬជាប់កនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម ដើម្បីធានាថាទារកទើបកើតមានសុវត្ថិភាពក្នុងពេលគេង ម៉ាក់ប៉ាត្រូវ​ប្រយ័ត្នចំពោះបរិយាកាស និង​ឥរិយាបថក្នុងការគេងរបស់ទារកដូចជា៖ ១. ដាក់ទារកគេងផ្ងារ ម៉ាក់ប៉ាត្រូវដាក់ដាក់ទារកគេងផ្ងារគ្រប់ពេល មិនថាថ្ងៃ ឬយប់ទេ ព្រោះការគេងផ្ងារអាចការពារ​ទារក​ពីការថប់ដង្ហើមពេលកំពុងគេង។ លើស​ពីនេះទៅគេងផ្អៀងទៀត ទារកដែលគេងផ្ងារ​មានហានិភ័យ​ស្លាប់​ភ្លាមៗតិចជាងទារកដែល ឬគេងផ្កាប់។ ២. កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក ម៉ាក់ប៉ាអាចគិតថា ការដាក់អូនតូចឱ្យគេងលើពូក ឬកម្រាលទន់ៗអាច​ធ្វើឱ្យអូនតូច​មានផាសុកភាព​ក្នុងពេលគេង ប៉ុន្តែតាមពិតការគេងលើពូក ឬកម្រាលទន់ៗអាចធ្វើឱ្យអូនតូច​ថប់ដង្ហើម​ដោយសារ​បាំង​មុខ ឬច្រមុះនឹងពូក ឬកម្រាលទៅវិញ ព្រោះពូក ឬកម្រាលទន់ៗមិនអាច​ទ្រទម្ងន់​អូនតូចបានល្អ​ដែល​ធ្វើឱ្យអូនតូចទ្រុឌចុះក្រោម។ [embed-health-tool-due-date] ៣. ដាក់ទារកឱ្យគេងដាច់តែឯង ម៉ាក់ប៉ាគួរចៀសវាងដាក់អូនតូចគេងលើគ្រែជាមួយម៉ាក់ប៉ា ដើម្បីការពារ​ការគេងសង្កត់​ពីលើអូនតូច​ដែលធ្វើឱ្យអូនតូចថប់ដង្ហើម និងការពារអូនតូចពីក្រឡាប់ធ្លាក់ពីលើគ្រែ។ ម៉ាកប៉ាគួរដាក់អូនតូច​ឱ្យ​គេង​ដាច់​តែឯងក្នុងអង្រឹងរហូតដល់ ៦ ខែ ឬមួយឆ្នាំក្នុងបន្ទប់ជាមួយម៉ាក់ប៉ា។ ៤. ចៀសវាងដណ្តប់ភួយឱ្យទារក ម៉ាក់ប៉ាអាចស្លៀកពាក់អាវដៃវែង ខោជើងវែងឱ្យអូនតូចដើម្បី​ការពារកុំឱ្យអូនតូចរងា​ជំនួសឱ្យការ​ដណ្តប់​ភួយឱ្យអូនតូច ព្រោះភួយដែលម៉ាក់​ប៉ាដណ្តប់ឱ្យអូនតូចអាចគ្របមុខ និងច្រមុះអូនតូច ប្រសិន​បើអូនតូច​រើ ឬក្រឡាប់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


ការថែទាំទារក

ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅ​ពេល​ណា?

ការងូតទឹកឱ្យទារកទើបកើតអាចជួយសម្អាតស្នាមប្រឡាក់ឈាម ទឹកភ្លោះ និងសារធាតុពណ៌សៗដែលជាប់លើស្បែកទារក ប៉ុន្តែការងូតទឹកឱ្យទារកភ្លាមបន្ទាប់ពីកើតអាចផ្តល់ផលវិបាកដល់សុខភាព។ តើ​ការ​ងូត​ទឹកឱ្យទារកទើបកើតភ្លាម បន្ទាប់ពីសម្រាលធ្វើឱ្យប៉ះពាល់សុខភាពទារកម៉េចខ្លះ? ហើយពេលណាទើបយើង​អាចងូតទឹកឱ្យទារកទើបកើតបាន? អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា យើងគួររង់ចាំ ២៤ ម៉ោងសិនចាំងូត​ទឹកឱ្យ​ទារក​ទើបកើត។ ការ​ងូត​ទឹក​ឲ្យ​ទារក​ភ្លាម អង្គការ​អន្តរជាតិ​មួយ​នេះ​​ផ្ដល់​ហេតុ​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម​។​ ១. សីតុណ្ហភាពរាងកាយ និងកម្រិតជាតិស្ករធ្លាក់ចុះ ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាល សីតុណ្ហភាព​រាងកាយ​អូនតូច​អាច​ធ្លាក់​ចុះដែលធ្វើឱ្យអូនតូចរងា។ ម្យ៉ាងទៀតភាពតានតឹងនៃការងូតទឹកដំបូងអាចធ្វើឱ្យកម្រិតជាតិស្ករក្នុង​ឈាម​ទារកទើបកើតមួយចំនួនធ្លាក់ចុះដែរ​។ [embed-health-tool-baby-poop-tool] ២. ខ្វះភាពកក់ក្តៅ និងក្របៅទឹកដោះដំបូង ការងូតទឹកឱ្យទារកទើបកើតបន្ទាប់ពីសម្រាលរួចអាចរំខានដល់ការបង្កើនភាពជិតស្និទរវាងម៉ាក់ និង​អាអូន ព្រោះក្រោយពេលសម្រាលភ្លាម អាអូនត្រូវដាក់លើទ្រូងម៉ាក់ៗ​ភា្លមដើម្បី​ឱ្យអាអូន​មាន​ភាព​កក់ក្តៅ និងបៅទឹកដោះដំបូង។ តាមការសិក្សាបានឱ្យដឹងថា ទារកដែលងូតទឹកក្រោយ ២៤ ម៉ោងបន្ទាប់​ពីសម្រាល ​ឆាប់​បៅ​ដោះ​ម្តាយ​ជាងទារកដែលងូតទឹកភ្លាមៗបន្ទាប់​ពីសម្រាល។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ស្ងួតស្បែក សារធាតុពណ៌ស (waxy) ដែលជាប់លើស្បែកទារក​ទើបកើតស្រោបស្បែក​ទារកតាំង​ពីមុន​សម្រាល​ម៉្លេះ ហើយមានតួនាទីផ្តល់សំណើម និងការពារស្បែកទារកពីការឆ្លងបាក់តេរី។ ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាលនឹងធ្វើ​ឱ្យស្បែកទារកបាត់បង់ស្រទាប់ការពារដែលធ្វើឱ្យស្បែកទារកឆាប់ស្ងួត ប្រេះ និងអាចមានបញ្ហាសើស្បែកដោយសារឆ្លងបាក់តេរី។ យ៉ាងណាមិញ ការងូតទឹកឱ្យទារកទើបកើតអាចប្រែប្រួលតាមលក្ខខណ្ឌសុខភាពរបស់ម៉ាក់ៗ និងទារក។ ប្រសិនបើទារកទើបកើតដែលមានម៉ាក់ៗមានផ្ទុកមេរោគ​ហ៊ីវ (HIV) ឬមេរោគរលាកថ្លើម​ យើងអាច​ត្រូវ​ងូតទឹកឱ្យទារកបន្ទាប់ពីទារកបៅទឹកដោះដំបូង ដើម្បីកាត់បន្ថយ​ហានិភ័យ​ឆ្លងមេរោគដល់បុគ្គលិកមន្ទីរពេទ្យ និង​សមាជិក​គ្រួសារ។ អត្ថបទគួរអាន៖ សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា? ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា? ​ចម្ងល់​ម៉ាក់​ប៉ាថ្មីថ្មោង ចង់ដឹងញឹក​ញាប់​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​ […]


ការថែទាំទារក

ម៉ាក់ប៉ាមកដឹងពីមូលហេតុ ៥ យ៉ាងធ្វើឲ្យទារកក្រោម ២៨ថ្ងៃប្រកាច់

ម៉ាក់​ប៉ា​មួយ​ចំនួន​អាច​នឹង​ជួប​បញ្ហា​ទាក់​ទង​នឹង​ការ​មើល​ថែ​ទារក​ទើប​នឹង​កើត ពិសេស​នោះ​គ្នា​យើង​ដែល​ក្លាយ​ជា​ម៉ាក់​ប៉ា​ថ្មី​ថ្មោង។ ទារក​ទើប​នឹង​កើត​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​មែន​ទែន ព្រោះ​បើ​យើង​ប្រហែស​តែ​បន្តិច អាច​បង្ក​បញ្ហា​ធ្ងន់​ដល់​កូន​ដូច​ជា ប្រកាច់​ជាដើម។ មូល​ហេតុ​អ្វី​បាន​ទារក​ក្រោម២៨​ថ្ងៃ​ប្រកាច់? ១. ខ្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរក្បាល។ ការ​ប្រកាច់​អាច​ចេញ​ជា​រោគ​សញ្ញា​លើ​ទារក​នៅ​អាយុក្រោម ៧២ម៉ោង ២. ហូរ​ឈាម​ក្នុង​ខួរក្បាល ៣. ជំងឺ​មេតាបូលិក​មួយ​ចំនួន ដូច​ជាការ​ថយ​ចុះ​ជាតិ​ស្ករ ការ​ថយ​ចុះ​កាល់​ស្យូម និង​ការ​ថយ​ចុះ​ម៉ាញ៉េស្យូម ច្រើន​កើត​មាន​លើ​ទារក​អាយុ​ក្រោម ៧២ម៉ោង ឬ​ក៏​នៅ​អំឡុង​ពេល​ចាប់​ផ្ដើម​បំបៅ​ដោះ​ដំបូង ៤. ឆ្លង​មេរោគ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ខួរក្បាល​ដូចជា មេរោគ Toxoplasmose, Pneumoniae ៥. ការ​វិវត្តមិន​ធម្មតា​របស់​ខួរ​ក្បាល​តាំង​ពី​កំណើត ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ភាគច្រើន ទារក​អាយុ​ក្រោម ២៨ថ្ងៃ​ដែល​ប្រកាច់ មក​ពី​មាន​ការ​ប៉ះពាល់​ដល់​មុខងារ​ប្រព័ន្ធ​ប្រសាទ។ កាលណា​ទារក​ប្រកាច់ យើង​អាច​សន្និដ្ឋាន​បាន​ពី​ផល​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ផ្នែក​បញ្ញា​ស្មារតី និង​កាយ​សម្បទា​ទៅ​ថ្ងៃ​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ទារក​អាច​ប្រកាច់មួយចំហៀងខ្លួន ឬ​ក៏​ប្រកាច់​ពេញ​តួ​ខ្លួន។ ការ​ប្រកាច់​របស់​ទារក​មាន ៣ សណ្ឋាន​ដូច​ជា៖ Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ចលនាក្នុង ១វិនាទី Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន Myoclonic៖ […]


ការថែទាំទារក

កូនអាយុប៉ុន្មានអាចឱ្យគេងឱបតុក្កតាបាន?

តុក្កតាគឺជាអំណោយដ៏គួរឱ្យស្រឡាញ់ដែលប៉ាម៉ាក់ចូលចិត្តទិញឱ្យកូនតូច ឯកូនតូចៗ​ក៏ចូលចិត្ត និងស្រឡាញ់តុក្កតាណាស់ដែរ។ ប៉ុន្តែការដាក់អាអូនគេងក្បែរតុក្កតា ឬការ​ដាក់​តុក្កតាក្នុងអង្រឹងគេងរបស់អាចបង្កគ្រោះថ្នាក់ដល់កូន បើ​កូន​នៅ​វ័យ​តូច​ពេក។ តើការដាក់​អាអូន​គេងក្បែរតុក្កតា ឬការដាក់តុក្កតា​ក្នុងអង្រឹងគេង​របស់អាអូន​អាចបង្កគ្រោះថ្នាក់​អ្វីខ្លះ​ដល់អាអូន ហើយ​ពេលណាទើបអាចឱ្យអាអូនគេងក្បែរ ឬឱបតុក្កតាបាន? សមាគមន​សុខ​ភាព​កុមារអាមេរិក AAP បានណែនាំថា ប៉ាម៉ាក់មិនត្រូវដាក់ប្រដាប់ប្រដា​ក្មេង​លេងដូចជាតុក្កដា ចង្រ្កង់ជាដើម ឬរបស់របរមិនចាំបាច់ក្នុងអង្រឹង ឬកន្លែងគេងរបស់​ទារក​ឡើយ ព្រោះអាចរារាំងដល់ការដកដង្ហើម​របស់ទារកដរាបណាទារកមិន​ទាន់​ដល់​អាយុ ១២ ខែ។ ប្រដាប់ប្រដាទាំងនេះអាចបង្កើនហានិភ័យធ្វើឱ្យទារកថប់ដង្ហើម និងមានជំងឺ​ស្លាប់​ភ្លាមៗ (SIDS) ដែលជាមូលហេតុចម្បងនៃការស្លាប់របស់ទារកអាយុ​ពី ១ ខែដល់ ១ ឆ្នាំ។ លើសពីនេះទៅទៀត ប្រដាប់ប្រដាទាំងនេះអាចប្រមូលផ្តុំធូលី ដែលអាចបណ្តាល​​ឱ្យ​ទារកមានបញ្ហាក្នុងការដកដង្ហើម ជាពិសេសទារកដែលមានជំងឺហឺត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ហានិភ័យនៃជំងឺស្លាប់ភ្លាមៗរបស់ទារកនឹងធ្លាក់ចុះខ្លាំង នៅក្រោយពេល​ទារក​មាន​អាយុ​ ១ឆ្នាំ​ឡើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានណែនាំថា ប៉ាម៉ាក់​ត្រូវ​រង់ចាំយ៉ាងហោចណាស់ដល់ទារកមានអាយុ ២ឆ្នាំ ទើបអាច​ឱ្យកូន​​គេងជាមួយ​តុក្កតាបាន។ តុក្កតាមានប្រយោជន៍ដល់ការលូតលាស់របស់ក្មេងតូចៗដែលទើបនឹងចេះដើរតេះតះណាស់ ព្រោះអាអូននឹងមានដៃគូកំដរ។ ម្យ៉ាងទៀត ការគេងជាមួយ ឬគេង​ឱបតុក្កតា​អាច​ជួយផ្តល់ភាពកក់ក្តៅ និងធ្វើ​ឱ្យ​​​​ឆាប់គេង​លក់ដោយសារ​ក្មេងៗ​ចូលចិត្ត​តុក្កតា​។ ប្រសិនបើប៉ាម៉ាក់ដាក់អាអូនគេងជាមួយតុក្កតា ប៉ាម៉ាក់គួរជ្រើសរើសតុក្កតា​ណា​ដែល​គ្មាន​ឡេវ បូ ភ្នែក (មានគ្រាប់ភ្នែកលៀនចេញក្រៅ) ច្រមុះ (មានគ្រាប់ច្រមុះ​លៀនចេញ​ក្រៅ) ឬមានវត្ថុតូចៗដែលអាចដោះបាន ដោយសារ​ពេលអាយុ ២ខួប […]


ការថែទាំទារក

តិចនិកបំបៅទឹកដោះគោម្សៅដល់កូន​ ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង

តាម​ក្រសួង​សុខាភិបាល ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦ខែ​ ឬ​អាច​លើស​នេះ​កាន់​តែ​ប្រើ​សើរ​។ យ៉ាងណា ម៉ាក់ៗ​មួយ​ចំនួន ក្រោយ​បំបៅ​ដោះកូន​បាន​គ្រប់ ៦ខែហើយ ក៏​អាច​ចង់​ប្ដូរ​ឲ្យ​បៅ​ទឹកដោះគោ​ម្សៅវិញដែរ​។ ដូច​នេះ ការបំបៅទឹកដោះគោម្សៅ​ត្រឹមត្រូវជា​អ្វី​ប៉ាម៉ាក់​គួរ​ដឹង ដើម្បី​អាចជួយដល់ការរំលាយអាហារ​របស់​អា​អូន ថែមទាំងជួយការពារអាអូនពីការហើមពោះ និងរលាកត្រចៀកទៀត​ផង។ តើប៉ាម៉ាក់គួរបំបៅទឹកដោះគោម្សៅបែបម៉េចទើបអាច​ចៀសវាង​​បញ្ហាទាំងនេះបាន? ពេលបំបៅទឹកដោះគោម្សៅឱ្យអាអូន ប៉ាម៉ាក់គួរកាន់ ឬជួយកាន់ដបទឹក​ដោះគោ​ឱ្យ​កូន។ ប៉ាម៉ាក់អាចផ្អៀងដបទឹកដោះគោបន្តិច​ដើម្បីឱ្យទឹកដោះគោ​ហូរចូល​ពេញ​ក្បាល​ដោះ ព្រោះកាលបើក្បាលដោះមានទឹកដោះគោមិនពេញ នៅសល់ចន្លោះ​នឹងធ្វើ​ឱ្យអាអូនបឺតខ្យល់ចូលពោះច្រើន ដែលនឹងធ្វើឱ្យហើមពោះ ឬភើ (ច្រាល់ខ្យល់​ក្នុង​ពោះ)។ ខាងក្រោមនេះជាតិចនិក​មួយចំនួនក្នុងការបំបៅទឹកដោះគោម្សៅឱ្យអាអូន៖ ១. បីត្រកងអាអូន ប៉ាម៉ាក់អាចបីត្រកងអាអូនដោយដាក់ក្បាលនៅលើកែងដៃ ហើយ​យក​បាតដៃ​ទ្រគូទ​ដោយផ្អបទ្រូងកូនជិតទ្រូងប៉ាម៉ាក់។ បន្ទាប់​មក​លើកកែងដៃបន្តិច​ដើម្បី​ឱ្យ​ក្បាលអាអូនខ្ពស់ជាងខ្លួន។ ការដាក់ក្បាលអាអូនឱ្យខ្ពស់ជាងខ្លួនអាចជួយការពារទឹកដោះគោពីការហូរចូលរន្ធត្រចៀកតាមរយៈរន្ធដែលភ្ជាប់បំពង់កទៅនឹងរន្ធត្រចៀក ដែលនឹងបណ្តាលឱ្យអាអូន​រលាក​ត្រចៀក។ ប្រសិនបើប៉ាម៉ាក់រួយដៃ អាចប្តូរអាអូនមកបីដៃម្ខាងទៀតបាន។ ការធ្វើបែបនេះ​ក៏ផ្តល់ពេលវេលាឱ្យកូនសម្រាកពីការខំបឺតទឹកដោះគោ​បាន​មួយភ្លែតដែរ។ ២. ដាក់អាអូនលើភ្លៅ ប៉ាម៉ាក់អាចគេង ឬអង្គុយរួចបញ្ឈរជង្គង់។ បន្ទាប់មកដាក់អាអូន​ផ្អែកលើភ្លៅ​ដោយដាក់​ក្បាល​កូនផ្អែកនឹងជង្គង់បែរមុខមករកប៉ាម៉ាក់ និងដាក់ជើងអាអូនលើពោះប៉ាម៉ាក់។ ការបំបៅបែបនេះអាចបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់នឹងអាអូនព្រោះកូនអាចមើលឃើញមុខប៉ាម៉ាក់ចំ ហើយមិន​ធ្វើឱ្យប៉ាម៉ាក់រួយដៃទេ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ដាក់កូនអង្គុយ ការ​ដាក់ឱ្យអាអូនអង្គុយ​បៅស័ក្តិសមសម្រាប់កូនដែលមានអាយុច្រើនបន្តិច ព្រោះ​រាងកាយរឹងបន្តិចហើយ។ ប៉ាម៉ាក់អាចដាក់អាអូនឱ្យអង្គុយលើលើភ្លៅ រួច​ឱ្យ​ផ្អែកនឹងទ្រូង ឬលើដៃប៉ាម៉ាក់។ ការបៅបែបនេះធ្វើឱ្យអាអូនបៅបានស្រួល ហើយ​អាចគ្រប់គ្រងរំហូរទឹកដោះគោ និងល្បឿន​នៃ​ការបឺតទឹកដោះគោ​ដូច​បៅ​ដោះ​ម្តាយ​ដែរ។ ៤. ដាក់កូនលើខ្នើយ ការបំបៅដោយដាក់អាអូនលើខ្នើយស្រដៀងនឹងការបំបៅដោយបីត្រកង​កូន​អ៊ីចឹង ប៉ុន្តែប៉ាម៉ាក់មិនបាច់ប្រើដៃបីត្រកងទេ ហើយក៏មិនរួយដៃ​ដូចការ​បីត្រកង​ផ្ទាល់ដែរ។ ប៉ាម៉ាក់គ្រាន់តែដាក់អាអូនលើខ្នើយរួចបីទាំងខ្នើយទាំងអាអូនដើម្បីទ្រទម្ងន់ ក៏ដូចជាលើកឱ្យខ្ពស់ដើម្បីឱ្យអាអូនផ្អបមកជិតទ្រូងប៉ាម៉ាក់ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ភាពកក់ក្តៅឱ្យកូន។ ប៉ាម៉ាក់ក៏ត្រូវលើកកែង​ដៃ​ឱ្យ​ខ្ពស់​បន្តិចដែរដើម្បីឱ្យក្បាលអាអូនខ្ពស់ជាងខ្លួន […]


ការថែទាំទារក

ព្រឹកៗឡើង​យកទារកទើបកើតហាលថ្ងៃ មានប្រយោជន៍ច្រើនណាស់

ស្បែក​ទារក​ទើប​កើត​ងាយ​នឹង​ប្រតិកម្ម ចាំ​បាច់​ត្រូវ​ការពារ​ពី​ផល​ប៉ះពាល់​ពី​កម្ដៅ​ព្រះ​អាទិត្យ ប៉ុន្តែ​ពន្លឺ​ថ្ងៃ​តិចៗ ពិសេស​ពេល​ព្រឹក ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​កូន ប្រសិន​បើ​ម៉ាក់ៗ​ឧស្សាហ៍​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ។ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ ភាគ​ច្រើន​ធ្វើ​ចំពោះ​ក្មេង​កើត​ជំងឺ​ខាន់​លឿង ប៉ុន្តែ​ទោះ​អា​អូន​កើត ឬ​មិន​កើត​ក្ដី យើង​សុទ្ធ​តែ​អាច​ដាក់​កូន​ហាល​ថ្ងៃ​ព្រោះ​​ល្អ​ចំពោះ​កូន។ នេះ​បើ​តាមការ​​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅ​ទីនេះ ១. បង្កើន​វីតាមីន D ការ​ដាក់​កូន​ហាល​ថ្ងៃ​ពេល​ព្រឹក ​ជា​គុណ​ប្រយោជន៍​ធំ​បំផុត​មួយ បើ​ម៉ាក់​ប៉ា​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​ពេល​ព្រឹក។ រាងកាយ​យើង​ត្រូវ​ការ​វីតាមីន D ហើយ​ដើម្បី​ទទួល​បាន​វីតាមីន D រាងកាយ​ត្រូវ​នៅ​ក្រោម​កាំ​រស្មី UV របស់​ព្រះ​អាទិត្យ​ពេល​ព្រឹក​យ៉ាង​តិច ១៥​នាទី​ជា​រៀង​រាល់​ថ្ងៃ អាស្រ័យ​ទៅ​តាម​ពណ៌​ស្បែក​របស់​ទារក។ ប៉ុន្តែ​យើង​មិន​ត្រូវ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​លើស ៣០នាទីក្នុង​មួយ​ថ្ងៃ​ឡើយ។ វីតាមីន D ក៏​ជួយ​ក្នុង​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ជាដើម។ ២. កាត់​បន្ថយ​ជំងឺ​ខាន់​លឿង ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បំបែក​ប៊ីលីរ៉ូប៊ីន (Bilirubin) ជា​សមាសធាតុ​ពណ៌​លឿង​ដែល​កើត​ឡើង​តាម​ផលិត​កម្ម Catabolic ធម្មជាតិ ដូច្នេះ​ថ្លើម​ទារក​អាច​ដំណើរ​ការ​បាន​កាន់​តែ​ងាយ​ស្រួល។ ការ​លូត​លាស់​ប៊ីលីរ៉ូប៊ីន​ដែល​មិន​បាន​ត្រួត​ពិនិត្យ​អាច​បណ្ដាល​ឲ្យ​ស្បែក​ទារក​ទើប​កើត​ឡើង​លឿង​បាន ហើយ​ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អា​អូន​មិន​ឲ្យ​កើត​ជំងឺ​ខាន់​លឿង។ ​ ៣. បង្កើន​កម្រិត​អាំង​ស៊ុយ​លីន ការ​ទទួល​ពន្លឺ​ថ្ងៃ​តាំង​ពី​វ័យ​ក្មេង​អាច​ជួយ​ការពារ​ស្ថានភាព​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​កម្រិត​ជាក់លាក់​មួយ។ ទោះ​បី​ជា​​ពន្លឺ​ព្រះ​អាទិត្យ​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​តែ​មួយ​គត់​នៃ​កម្រិត​អ៊ាំងស៊ុយលីន​ដ៏​ល្អ​ក៏​ដោយ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លៃ​ថ្ងៃ​ពិត​ជា​មាន​ប្រយោជន៍ ព្រោះ​ថា​វីតាមីន D នៅ​ក្នុង​ខ្លួន​ជួយ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន។ ៤. បញ្ចេញ​អ័រម៉ូន Serotonin ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន Serotonin […]


ការថែទាំទារក

ក្បួនលាងសម្អាតដបទឹកដោះគោឱ្យបានស្អាត កុំឲ្យឆ្លងរោគដល់កូន

ការលាងសម្អាតដបទឹកដោះគោស្អាតល្អអាចការពារអូនតូចពីការឆ្លងមេរោគដែលបណ្តាលឱ្យរាក និងក្អួត។ តើម៉ាក់ៗត្រូវធ្វើយ៉ាងណាដើម្បី​លាង​សម្អាតដបទឹកដោះគោ​ឱ្យបានស្អាត​ល្អ និង​មិនឱ្យមាន​ក្លិនផ្អូម​? ម៉ាក់ៗត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ បន្ទាប់ពីអូនតូចបៅរួច ដើម្បី​ការពារកុំឱ្យទឹកដោះគោ​ដែលនៅជាប់ដបឡើងជូរផ្អូម។ ប្រសិនបើម៉ាក់ៗរវល់ ម៉ាក់ៗត្រូវក្រឡុកដបទឹកដោះគោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និងដោះផ្នែកទាំងអស់របស់ដបទឹកដោះគោ​ចេញត្រាំក្នុងទឹក ​ដើម្បីការពារទឹក​ដោះ​គោ​កក​ជាប់ក្នុងដប ឬនៅលើផ្នែកផ្សេងៗទៀតរបស់ដបទឹកដោះគោដែលធ្វើឱ្យពិបាកលាង និងអាច​ការពារ​ទឹកដោះគោពីការឡើងជូរផ្អូម ​និងបង្កជាមេរោគ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! របៀបលាងសម្អាតដបទឹកដោះគោ៖ ម៉ាក់ៗត្រូវលាងសម្អាតដៃឱ្យបានស្អាតល្អជាមួយសាប៊ូ និងទឹករយៈពេល ២០ វិនាទី​ដើម្បី​ការពារ​ការចម្លងមេរោគ ឬវីរុស។ ចាក់ទឹកដោះគោចេញឱ្យអស់ពីដបទឹកដោះគោ។ ម៉ាក់ៗត្រូវដោះផ្នែកទាំងអស់របស់ដបទឹកដោះគោដូចជា គម្រប ក្បាល​ដបទឹកដោះគោ ក្បាល​ដោះ​ជ័រជាដើមចេញ ព្រោះទឹកដោះគោអាចកក ឬជាប់នៅលើផ្នែកនៃដបទឹកដោះគោទាំងនេះ។ គ្រលុកផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយទឹកស្អាតមួយសាសិន។ ដាក់ទឹកចូលក្នុងចានដែក រួចដាក់សាប៊ូសម្រាប់លាងដបទឹកដោះ​គោ​ចូលបន្តិច និងកូរទឹកឱ្យសាប៊ូរលាយសព្វល្អ។ បន្ទាប់ម៉ាក់ៗត្រូវប្រើច្រាសលាងដបទឹកដោះគោលាងសម្អាតផ្នែកទាំងអស់របស់​ដបទឹកដោះគោ​ឱ្យសព្វ និងបន្តក់ទឹកសាប៊ូចូលរន្ធក្បាលដោះ បន្ទាប់មកលាងជម្រះទឹក ២-៣ ដងឱ្យបានស្អាត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដាក់ដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោស្រក់ទឹកឱ្យស្ងួត។ ម៉ាក់ៗមិនត្រូវ​យក​កន្សែង ឬស្បៃមកជូតដបទឹកដោះ​គោ​ឱ្យស្ងួតទេ ព្រោះនាំឱ្យឆ្លងមេរោគ។ រួចស្រុះដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយ​ទឹកដាំពុះ ៣ ទៅ ៥ នាទីដើម្បីសម្លាប់មេរោគបន្ថែម។ ចុងក្រោយម៉ាក់ៗត្រូវលាងសម្អាតច្រាសសម្រាប់លាងដបទឹកដោះគោ ​និងព្យួរឱ្យស្រក់ទឹក។ ការលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតត្រឹមត្រូវមានសារៈសំខាន់ណាស់​​ក្នុងការការពារអូនតូចពីការឆ្លងមេរោគ ព្រោះទារកមានប្រព័ន្ធការពារ​​រាងកាយទន់ខ្សោយ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ