មានហេតុផលជាច្រើននាំឲ្យម៉ាក់ប៉ាសម្រេចចិត្តឲ្យកូនបៅម្សៅទឹកដោះគោ ជំនួសទឹកដោះម្ដាយ។ ទោះជាទឹកដោះគោអាចជំនួស តែមិនល្អដូចទឹកដោះម្ដាយឡើយ ហើយការជ្រើសរើសកំប៉ុង និងលាងសម្អាតមិនបានត្រឹមត្រូវ រឹតតែផ្ដល់ហានិភ័យដល់កូនទៅវិញ។
មានហេតុផលជាច្រើននាំឲ្យម៉ាក់ប៉ាសម្រេចចិត្តឲ្យកូនបៅម្សៅទឹកដោះគោ ជំនួសទឹកដោះម្ដាយ។ ទោះជាទឹកដោះគោអាចជំនួស តែមិនល្អដូចទឹកដោះម្ដាយឡើយ ហើយការជ្រើសរើសកំប៉ុង និងលាងសម្អាតមិនបានត្រឹមត្រូវ រឹតតែផ្ដល់ហានិភ័យដល់កូនទៅវិញ។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ម៉ាក់ប៉ាជាច្រើនបានយល់ច្រឡំថា បន្ទាប់ពីលាងសម្អាតដោយសាប៊ូរួច យកដបទៅស្ងោរសម្លាប់មេរោគ ទើបអាចកម្ចាត់ជាតិកខ្វក់ពីដបបាន។ ប៉ុន្តែទម្លាប់បែបនោះ នាំឲ្យជាតិពុលចេញពីដបទឹកដោះគោ ធ្វើឲ្យកូនមានគ្រោះថ្នាក់ទៅវិញ។
លោកបន្តទៀតថា ការស្រុះ ឬស្ងោរដបទឹកដោះគោកូន ដោយដាំទឹកលើភ្លើងចង្ក្រាន គឺប៉ះពាល់ដល់ទារក ព្រោះជាទូទៅដបទឹកដោះគោផលិតពីសារធាតុ Polycarbonate Plastic Material (PP) មើលនៅបាតដប ហើយវាងាយនឹងបម្លែងទៅជា Bisphenol-a (BPA) នៅពេលត្រូវកម្ដៅខ្លាំងក្នុងទឹកពុះ។ សារធាតុនេះប៉ះពាល់លើផ្នែកប្រព័ន្ធភាពសាំ និងសុខភាពកូនធ្ងន់ធ្ងរ។ ដូច្នេះបើម៉ាក់ៗចង់ទិញដបដោះគោឲ្យកូនបៅ ត្រូវជ្រើសរើសរកប្រភេទ #2,#4,#5, BPA Free ហើយជំនួសការសម្អាតពីការស្រុះទឹកក្ដៅលើភ្លើង ទៅជាត្រាំក្នុងទឹកក្ដៅឧណ្ហៗវិញ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះ បានបន្ថែមទៀតថា ម៉ាក់ៗខ្លះជឿថាលាងសម្អាតដបទឹកដោះគោ គឺចាំបាច់ត្រូវតែប្រើទឹកក្ដៅដាំពុះ ទើបសម្លាប់មេរោគអស់។ ប៉ុន្តែទឹកក្ដៅខ្លាំង បានធ្វើឲ្យជាតិពុលចេញពីដបទឹកដោះគោនៅពេលត្រាំ នាំឲ្យប៉ះពាល់ដល់សុខភាពកូន ដោយជំងឺផ្សេងៗរួមទាំងជំងឺមហារីក។ សារធាតុ Bisphenol-a មានគ្រោះថ្នាក់បំផុតសម្រាប់រាងកាយកូន ជាពិសេសខូចខាតប្រព័ន្ធប្រសាទ និងប្រព័ន្ធបន្តពូជ។

ដូចនេះជម្រើសល្អបំផុត គឺទឹកដោះម្ដាយ ព្រោះសម្បូរជីវជាតិសព្វបែបយ៉ាង ហើយចំណេញថវិកាលើទឹកដោះគោ ដប សាប៊ូលាងសម្អាត ព្រមទាំងគ្មានភាពហត់នឿយលាងដុសច្រើន ពោលពេលកូនឃ្លានពេលណាលើកមកបំបៅពេលនោះ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
09/07/2024
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ