backup og meta

ខែរងាផង!​ តិចនិកមួយចំនួនជួយ​ម៉ាក់ៗ​ដឹងថាកូនតូចកំពុងតែរងា

ខែរងាផង!​ តិចនិកមួយចំនួនជួយ​ម៉ាក់ៗ​ដឹងថាកូនតូចកំពុងតែរងា

ប៉ា​ម៉ាក់​មាន​កូន​តូច​នៅ​ខែ​រងា​បែប​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្ពស់​ថែម​ទៀត ព្រោះ​ថា​ខែ​​រងាអាច​ងាយ​ធ្វើ​ឲ្យ​កូន​យើង​ផ្ដាសាយ និង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ដើម​។ មួយ​វិញ​ទៀត អូនៗ​នៅ​តូច​ផង មិន​អាច​និយាយ​ប្រាប់​ម៉ាក់ៗ​បាន​ទេទោះ​ជា​​​មិន​ស្រួល​ក៏ដោយ​ តែ​យើង​អាច​ពិនិត្យ​លើ​ចំណុច​មួយ​ចំនួន​ដើម្បី​ដឹង​ថា​កូន​យើង​មាន​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​ចុះ​ត្រ​ជាក់​ត្រូវ​ការ​ពាក់​អាវ​បន្ថែម​ ឬ​យ៉ាងណា​។

. ស្ទាប​ពោះ​​

ចង់​ដឹង​ថា​កូន​យើង​មាន​សីតុណ្ហ​ភាព​ចុះ​ត្រជាក់​ឬ​យ៉ាងណា ម៉ាក់ៗ​អាច​យក​ដៃ​ដាក់​លើ​ពោះ​កូន​ថ្នមៗ​ បើ​យើង​មាន​អារម្មណ៍​ថា​ត្រជាក់ នោះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា​កូន​យើង​កំពុង​តែ​រងា​ហើយ។ ដូច​នេះ​ប៉ាម៉ាក់​ត្រូវ​ធ្វើ​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ​ឡើង​វិញ ដោយ​អាច​ពាក់​អាវ ឬ​ដណ្ដប់​ភួយ​ឲ្យ​កូន​ថែម​បន្តិច​ទៀត​។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

. ស្ទាប​ជើង​

វិធី​មួយ​ទៀត បើ​ប៉ាម៉ាក់​ចង់​ដឹង​ថា​កូន​យើង​រងា​ ឬ​យ៉ាងណា ប៉ាម៉ាក់អាច​ប្រើ​វិធី​មួយ​ទៀត គឺ​យក​ដៃ​ស្ទាប​ជើង ឬ​ដៃ​កូន​ដើម្បី​ដឹង​ថា​សីតុណ្ហភាព​ចុះ​ត្រជាក់​ឬ​យ៉ាងណា។ បើ​ប៉ាម៉ាក់​ស្ទាប​ទៅ​ត្រជាក់ នោះ​មាន​ន័យ​ថា​អូនៗ​កំពុង​តែ​រងា​ដែរ​ហើយ។ ដូច​នេះ ប៉ាម៉ាក់​ត្រូវ​ពាក់​អាវ ឬ​ដណ្ដប់​ភួយ​ឲ្យ​អូនៗ​ថែម​បន្តិច​ទៀត​ហើយ​ ដើម្បី​បាន​ភាព​កក់​ក្ដៅ​មក​វិញ​។

ថែស្បែកកូន

. ពិនិត្យមើល​ដៃ និង​ជើង

បើ​ប៉ាម៉ាក់​មើល​ឃើញ​ថា​ដៃ និង​ជើង​កូន​យើង​ឡើង​ពណ៌​ស្វាយនោះ​ក៏​មាន​ន័​យ​ថា​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​ចុះ​ត្រជាក់​មែន​ទែន​ហើយ​ដែរ ដែល​នេះ​ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​។

. កូន​យំ

កូន​តូច​មិន​ទាន់​អាច​និយាយ​ស្ដី​ប្រាប់​យើង​ថា​មិន​ស្រួល​ខ្លួន ក្ដៅ រងា​បាន​ទេ តែ​វិធី​ម្យ៉ាង​ដែល​អូនៗ​អាច​ធ្វើ​បាន​គឺយំ នៅ​ពេល​មិន​ស្រួល​ខ្លួន។​ នៅ​ពេល​ម៉ាក់​ឃើញ​កូន​យំ ហើយ​មើល​ទៅ​កូន​ដូច​ជា​នៅ​មិន​សុខ កុំ​គិត​ថា​នេះ​មិន​អី​ឲ្យ​សោះ ព្រោះ​ថា​អាការៈ​នេះ​អាច​ថា​កូន​រងា​ខ្លាំង​ហើយ។ ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ភ្លាមៗ​ដែរ​។

[embed-health-tool-baby-poop-tool]

. ហៀរសំបោរ

ខែ​រងាបែប​នេះ​ផង បើ​ឃើញ​អូនៗ​ហៀរ​សំបោរ ច្បាស់​ណាស់​ថា​អូនៗ​កំពុង​តែ​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ អូន​តូចៗ​បែប​នេះ ងាយ​​នឹង​ឆ្លង​វីរុស​ណាស់ ដូច​នេះ​ប៉ាម៉ាក់​កុំ​ប្រហែស​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​បណ្ដោយ​ឲ្យ​កូន​រងា​ និង​​ត្រូវ​ប្រាកដ​ថា​កូន​បាន​ពាក់​អាវ​ ឬ ដណ្ដប់​ភួយ​ត្រឹម​ត្រូវ​បាន​កក់​ក្ដៅ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/dressing-your-baby-smartly-for-winter-top-8-tips/?ref=interlink

Common cold in babies

https://www.mayoclinic.org/diseases-conditions/common-cold-in-babies/symptoms-causes/syc-20351651

Babies in cold weather

https://www.pregnancybirthbaby.org.au/babies-in-cold-weather

កំណែ​ប្រែបច្ចុប្បន្ន

28/10/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ

អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម